Top Mobile Banner

សារឆ្នាំ២០១៨របស់ ពិន សុបិន្ត ដែលជាស្ថាបនិក និងដៃគូគ្រប់ គ្រងនៃកាសែតខ្មែរផុសស.រ.អា

ឡូវែល- សូមគោរពអស់លោក លោកស្រី! ខែឧសភា គឺជាខែនៃកេរ ដំណែលវប្បធម៌ជនជាតិអាស៊ី, ប៉ាស៊ីហ្វិកនៅសហរដ្ឋអាមេរិក។ នៅឆ្នាំនេះ គឺ ជាឆ្នាំទី ២៨ ចាប់តាំងពីលោកប្រធានាធិបតី ចច ប៊ូស បានចុះហត្ថលេខាលើច្បាប់ (១៩៩០)ដែលបានអនុម័តដោយសភាដើម្បីពន្យារពេលពីថ្ងៃរំលឹកពីកេរដំណែល នៃវប្បធម៌អាស៊ី Asian-American Heritage Week ទៅជា Asian-American Heritage Monthវិញ ក្នុង ការគាំទ្រវប្បធម៌្ប ប្រពៃណ្បី និងប្រវត្តិសាស្ត្ររបស់ ជនជាតិអាមេរិកដើមកំណើតអាស៊ី និងប្រជាជាតិ ប៉ាស៊ីហ្វិកនៅក្នុងសហរដ្ឋអាមេរិក។
ខ្មែរផុសស.រ.អា. មានកិត្តិយសដោយបាន រៀបចំពិធីពិសេសនេះក្នុងពិធីរំលឹកខួបកេរតំណែល APA Heritage Monthនៅក្នុងតំបន់ក្រេតធ័រ ម៉ារីម៉ាក វ៉ាលលី។ សូមអរគុណដល់អ្នកដែលបាន ជួយឧបត្ថម្តគាំទ្រ និងអ្នកទាំងអស់ដែលបានចូល រួមក្នុងកម្មវិធីល្ងាចនេះ។


ចាប់តាំងពីឆ្នាំ ២០១៤ មក ខ្មែរផុស ស.រ.អា បានរៀបចំកម្មវិធីរាត្រីសមោលសនេះនៅខែឧសភា ក្រោមប្រធានបទ “ការផ្លាស់ប្តូរវប្បធម៌” ដែលជា ការគាំទ្រដល់ភាពចម្រុះនៃអាស៊ី ។ ព្រឹត្តិការណ៍នេះ មានខុកថេល និងការរៀបចំអាហារនៅខាង ក្រៅ, អាហារពេលល្ងាច, ការសម្តែងដោយក្រុម អង្គរដាន់, របាំបែបប្រពៃណីឥណ្ឌាដោយលោកស្រី ខូយាល ដាស នៅក្នុងសាលធំរបស់មជ្ឈមណ្ឌល លិនស៊ី។ យើងមានសេចក្តីរីករាយសូមស្វាគមន៍ដល់វាគ្មិនរបស់យើងលោក អាមេនដូ មែនដូសា តំណាងការិយាល័យជំរឿនសហរដ្ឋអាមេរិក និងអ្នកទទួលរង្វាន់ពានរង្វាន់របស់យើងលោកស្រី សូសាន លេវីន ដែលជានាយកប្រតិបត្តិនៃមជ្ឈ មណ្ឌលសុខភាពឡូវែល ខាំញ៉ូនីធី ។
យើងមានកិត្តិយសក្នុងការទទួលស្គាល់មណ្ឌល សុខភាពឡូវែល ខាំញុនូធីី ដើម្បីរំលឹកដល់កេរ ដំណែលវប្បធម៌អាស៊ី Asian Pacific American Heritage Month។ មជ្ឈមណ្ឌលសុខភាពនេះ គឺ ជាគំរូមួយសម្រាប់អង្គការផ្សេងៗទៀតទាក់ទងនឹង ភាពចម្រុះនៃអង្គការមួយនេះ និងការប្តេជ្ញាចិត្ត របស់ពួកគេ ដែលបានបង្ហាញជារៀងរាល់ថ្ងៃដើម្បី បំពេញនូវសេចក្តីត្រូវការរបស់អ្នកជំងឺ និងក្រុម គ្រួសារទាំងអស់។
មជ្ឈមណ្ឌលសុខភាពឡូវែល ខាំញ៉ូនីធី 9ឡជះជប បម្រើប្រជាពលរដ្ឋប្រមាណពាក់កណ្តាល នៃប្រជាជននៅឡូវែល។ ភាគច្រើននៃអ្នកជំងឺ និង គ្រួសាររស់នៅក្នុងភាពក្រីក្រ ហើយជិតពាក់កណ្តាល គឺនិយាយមិនភាសានិយាយភាសាអង់គ្លេសនោះ ទេ។ សេវាកម្មរបស់មជ្ឈមណ្ឌល រួមមានការថែទាំ សុខភាពបថម, ការមើលថែសុខភាព, ការផ្តល់ អាហារូបត្ថម្ភ, ការពន្យារកំណើត, ការថែទាំសុខភាព កុមារ, ការព្យាបាលការញៀន, ការថែទាំសុខភាពតាមសាលា រៀន, ការជួយចុះឈ្មោះធានារ៉ាប់រងសុខភាពសេវា ឱសថស្ថាន, កម្មវិធីយុវវ័យ, សេវាកម្មអេដស៍, ការ ថែទាំសុខភាពផ្នែកផ្លូវចិត្ត, និងមជ្ឈមណ្ឌលមេតា “ េំតេស-ឺសេត ” ។ ថ្មីៗនេះ មជ្ឈមណ្ឌលនេះបានពង្រីកខ្លួនដើម្បីរួមបញ្ចូលសេវាកម្មធ្មេញនិងភ្នែកផងដែរ។
ឡជះជ ត្រូវបានទទួលស្គាល់ដោយការិយាល័យសុខភាពអនីតិជនសហព័ន្ធ ចំពោះការផ្តល់ ការថែទាំដែលប្រកបដោយសមត្ថភាព។ នេះគឺជា មជ្ឈមណ្ឌលដែលជាគំរូមួយសម្រាប់ភ្នាក់ងារ និង ក្រុមហ៊ុនដទៃទៀត មិនត្រឹមតែភាពចម្រុះនៃបុគ្គលិក បំរើការងាររបស់ពួកគេនោះទេទាំងវប្បធម៌ និង ភាសាតែប៉ុណ្ណោះទេ ថែមទាំងមានសេវាកម្មដែលបំពេញនូវតម្រូវការពិតប្រាកដរបស់អ្នកជំងឺ និង ក្រុមគ្រួសារ។ យើងគោរពពួកវាជាគំរូសម្រាប់អ្នក ដទៃធ្វើតាម។
លោកស្រី សូសាន លេវីន ដែលជានាយក ប្រតិបត្តិនៃមជ្ឈមណ្ឌលសុខភាពឡូវែល ខាំញ៉ូនីធី និយាយថា “ខ្ញុំមានកិត្តិយស ហើយរីករាយក្នុងការ ទទួលយកពានរង្វាន់នេះជំនួសឱ្យបុគ្គលិក៤៥៨ នាក់ របស់យើង និងក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌល សុខភាពឡូវែល ខាំញ៉ូនីធី” ។ លោកស្រីក៏បាន បន្ថែមថា “យើងសូមថ្លែងអរគុណជាទីបំផុតដែល ត្រូវបានទទួលស្គាល់ចំពោះការងាររបស់យើង ដើម្បី ធានានូវភាពសម្បូរបែបនៃបុគ្គលិក និងធនធាន វប្បធម៌។ វាគឺជាការប្តេជ្ញាដែលទាមទារការប្រុងប្រយ័ត្នជានិច្ច ហើយវាគឺជាស្នូលនៃតម្លៃរបស់យើង ដែលជាមជ្ឈមណ្ឌលសុខភាព”។
មិនមានអ្វីដែលព្រឹត្តិការណ៍រំលឹកខួបកេរ តំណែល ភៅៅ រេះតិងាេ នៀំតហ ត្រូវបានរៀបចំ ឡើងនៅទូទាំងប្រទេសក្នុងខែឧសភានោះទេ ដែល ជាខែទទួលស្គាល់ដើម្បីអបអរសាទរចំពោះសមិទ្ធផល នៃជនជាតិអាស៊ី -ប៉ាស៊ីហ្វិករស់នៅក្នុងសហរដ្ឋ អាមេរិក ក៏ដូចជាដើម្បីរៀបចំចំពោះបញ្ហាប្រឈម នៅខាងមុខផងដែរ។ សកម្មភាពទាំងនេះបាននាំឱ្យមាននូការជួបជុំគ្នានៃជនជាតិអាមេរិកអាស៊ី – ប៉ាស៊ីហ្វិកដែលមកពីប្រទេសនិងប្រវត្តិផ្សេងៗគ្នា ។ កិច្ចខិតខំប្រឹងប្រែងនេះ មិនដែរបញ្ចប់ដោយគ្រាន់ តែស្វែងយល់ថាតើយើងជានរណានាពេលបច្ចុប្បន្ន និងគ្រាន់តែកំណត់ទីកន្លែងរបស់យើងនៅអាមេរិក នោះទេ។ វាគ្មិនរបស់យើង គឺលោក អាមេនដូ មែនដូសា ដែលជាតំណាងមកពីការិយាល័យជំរឿន ស្ថិតិរបស់សហរដ្ឋអាមេរិកបានបង្ហាញពីជនជាតិ អាស៊ី , ប៉ាស៊ីហ្វិក។ យើងក៏នឹងដឹងដែរថា “អាស៊ី” យើងជាក្រុមចម្រុះមួយយ៉ាងសម្បូរបែបទាំងវប្បធម៌, សង្គម, សេដ្ឋកិច្ច, ការអប់រំ, សុខភាពភាសា និង ប្រវត្តិសាស្ត្រ។


ខ្ញុំមានមោទនភាពចំពោះខ្មែរផុស ស.រ.អា ដែលបានដើរតួយ៉ាងសំខាន់ក្នុងទស្សនវិស័យនៃ ភាពចម្រុះនៃអាស៊ីនេះ។ ចាប់តាំងពីឆ្នាំ២០០៧ មកកាសែតមួយនេះ ត្រូវបានបង្កើតឡើង ដោយ ដៃគូរបស់ខ្ញុំ គឺលោក រ៉ជ័រ ពិន និងខ្ញុំផ្ទាល់នៅ ទីក្រុងហ្វីឡាដែលហ្វ៉្យា ហើយបានផ្លាស់ប្តូរទីតាំងមកកាន់ឡូវែលក្នុងឆ្នាំ២០១០ ដើម្បីបំពេញតាម តម្រូវការនៃអ្នកអាន។ យើងបានចុះផ្សាយបាន ២៥០ លេខ និងច្រើនជាង១លានច្បាប់ដែលបាន ចែកចាយជាមួយសហគមន៍ខ្មែរអាមេរិកនៅតំបន់ ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក។ សព្វថ្ងៃនេះ ដោយមានអ្នកអាន៦០០.០០០នាក់ជាប្រចាំឆ្នាំ វា គឺជាសម្លេងដ៏សំខាន់តែមួយគត់សម្រាប់សហគមន៍ ខ្មែរអាមេរិកាំងនៅទូទាំងតំបន់ញ៉ូអាយលិន។ ច្បាប់ បោះពុម្ពផ្សាយដោយឥតគិតថ្លៃរបស់យើងបានចែក ចាយនៅក្នុងទីក្រុងឡូវែល, ឆេមហ្វត, ទីនណា បូរូ, លីន, រីវ័រ, និងរដ្ឋអាយលិន។ ការបោះពុម្ព នេះផងដែរ ក៏អាចរកបាននៅលើបណ្តាញអ៊ីន ធឺណែតតាមរយៈwww.khmerpostusa.com
អស់លោកលោកស្រី ខ្ញុំសូមអរគុណលោក លោកស្រី ជាថ្មីម្តងទៀតចំពោះការចូលរួម និង ការគាំទ្រដល់ខួបអនុស្សាវរីយ៍លើកទី១១ របស់ យើងដើម្បីអបអរសាទរចំពោះទិវាកេរដំណែល នៃវប្បធម៌អាស៊ី -ប៉ាស៊ីហ្វិកនៅជាតិអាមេរិក។ ខ្ញុំទន្ទឹងរង់ចាំជួបអ្នកម្តងទៀតនៅឆ្នាំក្រោយ!
សូមលោក លោកស្រីទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។
ពិន សុបិន, សហស្ថាបនិក, ដៃគូគ្រប់គ្រង
កាសែតខ្មែរផុស ស.រ.អា
45 Merrimack Street. Ste 218,
Lowell, MA 01852
TUrs½BÞ³ 978-677-7163 | www.khmerpost.us សុ

ព័ត៌មានទាក់ទង