Top Mobile Banner

ជំនួបប្រវត្តិសាស្ត្ររវាង“ត្រម”នឹង“គីម”

ដោយ ពិន សំខុន
ប្រធានាធិបតីអាមេរីកាំង“ឌណល ត្រម”បាន ជួបប្រស្រ័យទាក់ទងទល់មុខគ្នានឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយជាមួយប្រធានាធិបតី“គីម យ៉ុងអ៊ូន”នៃប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី ១២កក្កដា ឆ្នាំ២០១៨ នៅសឹង្ហបូរី ដែលសហរដ្ឋ អាមេរីកក្តីនឹងប្រទេសកូរ៉េខាងជើងក្តីបានឱ្យន័យថា“ជាជោគជ័យនៃសហប្រតិបត្តិការកិច្ចការបរទេស សម្រាប់តំបន់ដ៏ប្រកបដោយគ្រោះថ្នាក់មួយ”។ កិច្ចព្រមព្រៀងនោះមានន័យជាអាទិថា“ប្រទេសកូរ៉េខាងជើងនឹងរំលាយចោលនូវអាវុធបរមាណូទាំងអស់ ជាថ្នូរនឹងការផ្តល់អភិវឌ្ឍន៍យ៉ាងអស្ចារ្យ ដល់កូរ៉េខាងជើង”។ កូរ៉េខាងជើងរបស់ គីម យ៉ុង អ៊ូន គឺជាប្រទេស១-“ផ្តាច់ការនិយមនឹងយោធា និយម”មួយ ដែលនៅក្នុងបក្សសម្ពន្ធ័ជាមួយចិន នឹង រុស្សី ជាអ្នកធ្វើជារនាំងកុម្មុយនិស្តទប់ទល់នឹងកូរ៉េខាងត្បូងហើយនឹងជប៉ុន ២-ជាប្រទេសដ៏ក្រ បំផុតមួយដែលមានប្រជាពលរដ្ឋក្ររហូតដល់អត់ បាយហូបប្រមាណ១០% ដែលកំពុងរងទណ្ឌកម្ម សេដ្ឋកិច្ចពីអ។ស។ប។ដោយសារតែភាពគ្រោះ ថ្នាក់ជាម្ចាស់នៃអាវុធបរមាណូ“ៅ 7 ះ”… ជំនួប ជាមួយប្រធានាធិបតីអាមេរីកាំងនេះ ត្រូវអ្នក សង្កេតការមើលឃើញថា“ជាជំនួបរវាងមហា យក្ខជាមួយនឹងកូនស្រមោច” តែការពិត គឺជាឆាក ល្ខោននៃឥទ្ធិពលអាមេរីកាំងប្រឆាំងនឹងសម្ព័ន្ធភាព ចិនរុស្សីលើកូរ៉េខាងជើង”ទៅវិញសោះ។
ដូច្នេះតើចិននឹងរុស្សីចង់បានអ្វី?


គេមិនបានឃើញចិននឹងរុស្សីនៅពីមុខឆាក នៃ“ការជួបគ្នារវាងអាមរីកនឹងកូរ៉េខាងជើង”នោះ ទេ តែការទាមទាររបស់ គីម យ៉ុងអ៊ូន គឺប្រាថ្នា ១-ឱ្យកូរ៉េខាងជើងរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចពិភព លោក ហើយអាចរីកចំរើនបានដូចកូរ៉េខាងត្បូង
២-ឱ្យដករនាំងយោធាសម្ព័ន្ធមិត្តអាមេរីកាំង -កូរ៉េ ខាងត្បូង-ជប៉ុន កាពារនៅសមុទ្រចិនចេញ ពីតំបន់ ដែលគំរាមដល់សន្តិភាពចិន ៣-ការត្រូវរ៉ូវ គ្នារវាងកូរ៉េខាងជើង នឹងអាមេរីកាំង គឺជាមុខមាត់ របស់ចិន ដែលចង់ក្លាយទៅជាមហាអំណាចពិភព លោក ដែលកំពុងតែវាតទីនៅអាស៊ី ក្នុងសង្គ្រាម ត្រជាក់ដែលកំពុងតែបន្តរយ៉ាងក្តៅគគុកនៅឡើយ។
ពីពេលដែលប្រទេសកូរ៉េបានចែកចេញជា២ តាំងតែពីសង្គ្រាមលោកលើកទី២បានបញ្ចប់មក កូរ៉េខាងជើងរស់បានដោយសារតែអំណោយទាន របស់ចិនពង្រឹងរាជវង្ស“គីម”តាំងពី គីម អ៊ីលស៊ុង បន្តមក គីម យ៉ុងអ៊ីល ជារហូតមកដល់ គីម យ៉ុង អ៊ូន ជាមួយជំនួយយោធាដល់កូរ៉េខាងជើង នឹងរបប ផ្តាច់ការដ៏រឹងមាំដល់រាជវង្ស“គីម” រីឯប្រជាពលរដ្ឋ កូរ៉េវិញ ប្រទេសចិនមិនដែលយកភ្នែកទៅមើល សុខទុក្ខគ្នាទេ។ កូរ៉េខាងជើងនៃប្រធានាធិបតី គីម យ៉ុងអ៊ូន ខ្លាំងតែនឹងការឃោសនាបន្លំភ្នែកអន្តរជាតិ នឹងភ្នែកពលរដ្ឋខ្លួនឯងសាបព្រួសការបំភិតបំភ័យក្នុងគ្រួសារខ្លួនឯងដើម្បីរក្សាអំណាច តែលាក់នឹង ភ្នែកអ.ស.ប.មិនជិតទេ។ កិច្ចព្រមព្រៀង“កូរ៉េ ខាងជើង-អាមេរីកាំង”កំពុងតែតថ្លៃគ្នា ដោយប្រើ ពាក្យ ដែលអ្នកសង្កេតការយល់ថា“មិនច្បាស់លាស់” លោកប្រធានាធិបិតី គីម យ៉ុងអ៊ូន អាចនឹងមិន គោរពពាក្យសន្យារ ដូចកិច្ចព្រមព្រៀងមុនៗធ្វើ ដោយឪពុកនឹងជីតារបស់ខ្លួន តែបើគោរពបានទៅ វិញ ក៏កូរ៉េខាងជើងអាចនឹងបែកពីសម្ព័ន្ធមិត្តចិន-រុស្សី ចេញទៅនៅក្បែរប្រទេសសេរីមានកូរ៉េខាងត្បូង នឹងអាមេរីកាំងជាដើម ដែលប្រទេសចិន មិន ចង់ឃើញស្ថានភាពថ្មីនោះទេ។
គីម យ៉ុងអ៊ូន ជាកូនទី៣នៃគ្រួសារប្រធានា ធិបតី គីម យ៉ុងអ៊ីល ធ្លាប់បានទទួលការអប់រំនៅ ប្រទេស“ស្វីស” តែនៅពេលកាន់អំណាចបានមួយ ឆ្នាំ បានចាប់ទីប្រឹក្សាយោធាជាន់ខ្ពស់យូរឆ្នាំ ដែល ជាឪពុកមារបស់ខ្លួន យកទៅដាក់គុកពីបទក្បត់ ជាតិនឹងសម្លាប់បងប្រុសទី១របស់ខ្លួន ដែលកំពុងធ្វើដំណើរនៅប្រទេសម៉ាឡេស៊ី គឺជាវប្បធម៌អ្នក នយោបាយក្នុងប្រទេសផ្តាច់ការនិយម។ ការជួប គ្នាជាមួយលោកប្រធានាធិបតី ឌណល ត្រម ក៏ អាចនឹងវិវត្តន៍ទៅរកលទ្ធផលល្អសម្រាប់ប្រទេស នឹងសម្រាប់ គីម យ៉ុងអ៊ូន ខ្លួនឯងបានដែរ។
លោកប្រធានាធិបតី ឌណល ត្រម មុនមក ដល់សឹង្ហបូរី បានត្រូវសហភាពអឺរ៉ុបមិនសប្បាយ ចិត្តយ៉ាងខ្លាំង ហើយក៏ចាកចេញពីការប្រជុំមុនពេល បញ្ចប់។ ការប្តូរចិត្តនេះ បានធ្វើឱ្យអ្នកសង្កេតការ យល់ថា ឌណល ត្រម អាចនឹងប្តូរចិត្តលើកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង ដូចដែលលោកធ្លាប់ ធ្វើជាមួយ អ៧ នោះដែរ ហើយអឺរ៉ុបក៏អាចនឹង រកមធ្យោបាយទប់ទល់នឹងសហរដ្ឋអាមេរីក ដែល មិនគាំទ្រលោកសេរី ហើយយករស់តែម្នាក់ឯង តាម របៀបជាអ្នករកស៊ី ដែលមិនមែនជាអ្នកនយោបាយ កិច្ចការទូតនោះទេ។
បន្ទាប់ពីបានជជែកទល់មុខគ្នា ចុះហត្ថលេខា លើអត្ថបទព្រមព្រាងគ្នារួចមកប្រធានាធិបតីអា-មេរីកាំង ឌណល ត្រម បានសម្តែងការកោតសសើរ លោកប្រធានាធិបតី គីម ពីការឆ្លាតវៃ នៃឱកាស ជជែកតទល់គ្នាអស់រយៈពេល៥ម៉ោង ហើយមាន សង្ឃឹមថាកូរ៉េខាងជើងនឹងបោះបង់អាវុធបរមាណូ របស់ខ្លួនជាមិនខាង បើទោះជាអត្ថបទដែលចុះ ហត្ថលេខារួចហើយនោះ មានភាពមិនច្បាស់លាស់ អាចនឹងប្រកែកបានក៏ដោយ។

ព័ត៌មានទាក់ទង