ដោយ ពិន សំខុន
បេក្ខជនថ្មីទើបនឹងប្រកាសខ្លួន កាលពីថ្ងៃ ទី១៦មិនានេះ ថានឹងឈរជាបេក្ខជនក្រុមប្រឹក្សា ក្រុងឡូវែល នាឆ្នាំ២០១៩នេះ គឺលោក ថាយ ជុន – ទយ ជហុន អាយុ៣៩ឆ្នាំ មានកំរឹតវិជ្ជាបរិ ញ្ញាប័ត្រខាងគ្រប់គ្រងមានបទពិសោធន៍ច្រើន ដៅយធ្លាប់ធ្វើបុគ្គលិកសន្តិសុខ ក៏ដូចជាបុគ្គលិក ខាងថែរសុខភាព ហើយឥឡូវមានបើកហាងមួយ សម្រាប់ជួយចាស់ៗឱ្យមានការធានារ៉ាប់រងសុខ ភាពដោយមិនយកថ្លៃ លោកមានភរិយា នឹងកូន ២នាក់។
ឡូវែលជាតំបន់ដ៏សម្បូរពលរដ្ឋដើមកំណើត ខ្មែររស់នៅ ហើយក៏មានតំណាងជាតិខ្មែរ ជាប់ ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងបាន២រូប (ដែល មាន១រូបបានកាន់ដំណែងជាអភិបាលក្រុងរង សព្វថ្ងៃផង)-ជាគណកម្មការសាលារៀនមួយ រូប-នឹងជាដំណាងរដ្ឋមួយរូប។ តែបេក្ខជនក្មេងៗ មានសមត្ថភាពគ្រប់គ្រាន់ ដែលគេហៅថា “ឈាម ថ្មី”នៅមិនមានទេ, លោក ថាយ ជុន អាចថាជា មនុស្ស“ជំនាន់ថ្មី”ដែលផ្តើមហ៊ានចូលប្រឡូក ក្នុង ឆាកនយោបាយក្នុងនាមជាខ្មែរ-អាមេរីកាំង នោះហើយ។

នៅពេលសួរថា“ហេតុអ្វីបានជាលោកចង់ឈរជាបេក្ខជនក្រុមប្រឹក្សាក្រុងនៅពេលនេះ?” លោក ថាយ ជុន ឆ្លើយថា “ខ្ញុំឃើញថា ឡូវែល ជាកន្លែងគួរឱ្យចង់រស់នៅណាស់ តែនៅមាន បញ្ហាមួយចំនួននៅឡើយ ដែលត្រូវតែមានអ្នក ដោះស្រាយ ដើម្បីអនុញ្ញាត្តិឱ្យមនុស្សដូចជាកូនខ្ញុំជាដើមរួមនឹងកូនអ្នកឯទៀត អាចរស់នៅរឹត តែប្រសើរជាងនេះ មានតម្លាភាព មានភាព យោគយល់គ្នារវាងសហគមន៍យើងមួយនឹងសហ គមន៍មួយទៀត។
លោក ថាយ ជុន បានបង្ហាញនូវការគាំទ្រដល់ភាពជា“ដំណាងនៅតាមតំបន់-ឌិវរេសិតយ”ស្របតាមអត្ថន័យនៃរដ្ឋធម្មនុញ្ញ ដែលបណ្តាល ឱ្យមានការប្តឹងផ្តល់រឿងឡើងតុលាការរបស់សាលាក្រុងឡូវែល ហើយតំបន់នីមួយៗអាចមាន តំណាងរបស់សង្កាត់ខ្លួន។ លោក ថាយ ជុន មាន ការស្រម័យថា លោកអាចចូលរួម កសាងឡូវែល ដោយសារការចូល ចិត្តជួយឈឺឆ្អាលសហគមន៍ស្ម័គ្រ ចិត្តបំរើអង្គការមនុស្សធម៌សុខភាព មនុស្សគ្រប់រូបឱ្យបានផ្កុំផ្កើងរុង រឿងនេះ ក៏ដោយសារលោក ជុន នៅចងចាំថាខ្លួនជា អតីតជនភៀស ខ្លួន ដែលមករស់នៅសហរដ្ឋ អាមេរីក នាឆ្នាំ១៩៩០ ក្រោមតំបូល ផ្ទះនៃអ្នកមានប្រាក់ចំណូលតិចតួចប្រមាណ២០ ឆ្នាំ ធាត់ធំរៀនសូត្រនៅឡូវែលជារៀងរហូតមក មិនអាចឱ្យលោកបំភ្លេចជីវភាពនេះបានឡើយ។
លោក ថាយ ជុន នឹងរៀបចំពិធីធ្វើការរកកំរ៉ៃធ្វើការឃោសនា នៅថ្ងៃទី២៣ មេសា ២០១៩ នៅភោជនីយដ្ឋានសានីដា ហើយលោក ជុន សូមអញ្ជើញបងប្អូន មេត្តាជួយគាំទ្របេក្ខភាពដ៏ក្មេងខ្ចីនេះឱ្យបានកុះករផង។