ពិន សំខុន សម្រាប់ ខ្មែរផុសស.រ.អា.
នៅលេខមុនៗ យើងបានសរសេរពីការធ្វើដំណើរ ទៅកាន់ដំបន់ផ្សេងៗ កំដរអារម្មណ៍នឹងទស្សនៈលោកអ្នកអានឱ្យអណ្តែតអណ្ទូងជាមួយយើងខ្ញុំ គ្រាន់កែរអផ្សុក ឫក៏អាចជាពត៌មានសម្រាប់លោកអ្នករៀបចំខ្លួន ធ្វើដំណើរដ៏អស្ចារ្យប្រចាំជីវិតមួយផង ក៏មិនដឹង ។ តែថ្ងៃនេះ យើងសូមជូនដំណើរទៅកន្លែងផ្សេងមួយថ្មីទៀត ដែលជាក្រុងសម្បូរខ្មែររស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរីកនេះ គឺក្រុង‹ឡុងប៊ិច›នៃរដ្ឋ‹កាលីហ្វ័រញ៉ា›។ ពីក្រុង‹ឡូវែល›ដែលគ្រាន់តែជាទិក្រុងទី២ទៅ គេត្រូវឡើងយន្តហោះនៅ‹បូស្តុន›ហោះ៧ម៉ោង ឆ្ពោះទៅអាកាសយាន‹ឡាក់កាលិហ្វ័ញ៉ា›ឆ្ងាយដូចគេជិះយន្តហោះទៅក្រុង‹ប៉ារីស›ដែរ។ ឆ្លៀតឱកាសទៅការសាច់ញាតិផង សុបិន ខ្ញុំ នឹងប៉ុណ្ណារ៉ូ ក៏យកពេល១សប្តាហ៍ សម្រាប់កំសាន្ត នឹងសរសេរជូនជាចំណងដៃដល់មិត្តអ្នកអាន ក្នុងឱកាស‹វ៉ាឡង់តាញដេយ៍›ផង ។
យន្តហោះនឹងចេញដំណើរពី‹បូស្តុន›នៅម៉ោង៧.៤៥ព្រឹក អ្នកដំណើរត្រូវទៅដល់ព្រលានយន្តហោះឱ្យបាន២ម៉ោងមុន បើមិនបានទេនោះ ត្រូវទទួលការផាកពីន័យជាប្រាក់ឫជាពេលវេលាត្រូរង់ចាំជើងយន្តហោះថ្មី យ៉ាងយូរ ។ រីឯយើងដែលនៅ ‹ឡូវែល›ត្រូវក្រោកពីម៉ោង៣ព្រហ៊ាម ហើយចេញពីផ្ទះនៅម៉ោង៤ ទើបទាន់ជើងយន្តហោះ ហើយយើងបំពេញភារៈកិច្ចនេះយ៉ាងនៀយហត់ ដោយសារ១-ឥឡូវនេះគេត្រូវបង់ថ្លៃវ៉ាលីសមួយ$២៥ ២-អាកាសធាតុដ៏សែនត្រជាក់នាព្រលឹមថ្ងៃទី១១កុម្ភៈនោះធ្លាក់ដល់១៦អង្សា ៣-យើងមានកូនក្មេងអាយុ៤ឆ្នាំទៅជាមួយដំណើរយើងផង ។ ម៉ោង៧.៥០នាទី យើងបានចូលយន្តហោះ តែបានកន្លែងអង្គុយឆ្ងាយពីគ្នាធ្វើឱ្យយើងអន់ចិត្តរួចម្តងហើយ ទំរាំរកកន្លែងបាន២ ឱ្យម្តាយនឹងកូនតូចអាចអង្គុយជាប់គ្នាបាន ប៉ុណ្ណារ៉ូមិនដឹងហេតុដូចម្តេចប្តើមយំរក‹ជីដូន Grand’ma› នៅពេលនោះ ទោះជាមិនដែលធ្លាប់មានជីដូននៅជីតខ្លួនក៏ដោយ ។ នៅពេលចាប់ប្តើមហោះហើរ ទើបយើងដឹងថា‹យន្តហោះអាមេរីកាំងអែរលាញ›គ្មានផ្តល់ចំណីអាហារបរិភោគដល់ភ្ញៀវទេ បើឃ្លានឫស្រេកក្នុងយន្តហោះ ត្រូវបញ្ជាទីញទើបមានអ្វីបរិភោគ នេះជាការខកចិត្តម្តងទៀត ប៉ុណ្ណារ៉ូឃ្លាន យំហៅរក‹ក្រង់ម៉ា›ម្តងទៀត មិនដឹងហេតុអ្វី ? ដំណើរតាមជើងយន្តហោះ នាប៉ុន្មាន១០-១៥ឆ្នាំចុងក្រោយមិនមានលក្ខណៈអធឺកអធមដូចគ្នានឹងអតីតកាលទេ ដោយសារទស្សនៈថ្មីនៃដំណើរតាមយន្តហោះពាណិជ្ជកម្មសម័យ គឺមិនខុសពីដំណើរតាមរថយន្តក្រុងរបស់សាធារណជននោះទេ ដូច្នេះហើយការខកចិត្តរបស់យើងជាអ្នកដំណើរ ក៏ត្រូវយល់ពីការលំបាកគ្រប់គ្រង នាឱកាសលំបាកសេដ្ឋកិច្ចប្រទេសតម្រូវឱ្យរក្សាតម្លៃបានថោកជូនភ្ញៀវ ។ តែយ៉ាងណាក៏ដោយ យើងអាចទ្រាំអង្គុយយ៉ាងចង្អៀតជាង៦ម៉ោងបាន ដោយសារភាពរីករាយនឹងជួបក្រុមគ្រួសារ ជាពិសេសនឹងបានដោះអាវធ្ងន់ក្រាស់ចេញព្រោះកំដៅឡើងដល់៧០អង្សា រង់ចាំនៅពេលទៅដល់‹កាលីហ្វញា› ។
‹ឡាក់កាលីហ្វ័ញា›ព្រលានយន្តហោះឆ្នេរខាងលិច ម៉ោង១០.៤០ យើងបានមកដល់ដោយសុវត្ថិភាព ក្រុមបងប្អូននឹងមិត្តភក្ត្រមកទទួលរីករាយដោយបានជួបគ្មា បន្ទាប់ពីបែកគ្នាយ៉ាងយូរ ។ យើងនាំគ្នាឡើងរដ្ឋយន្តសំដៅទៅក្រុង ‹ឡុងប៊ិច›នៅចម្ងាយ១ម៉ោង ទៅខាងត្បូងឈៀងខាងលិច។ នៅទីនោះ យើងបានជួបជុំក្រុមគ្រួសារមានបង ប្អូន កូន ចៅ ក្មួយ មា មីង នឹងមិត្តភក្ត្រជាច្រើន ប៉ុណ្ណារ៉ូក៏បានជួប‹ជីដូន›ដូចក្តីប្រាថ្នាមែន ធ្វើឱ្យគេរីករាយជាទីបំផុត។
នៅ‹ឡុងប៊ិច›មានខ្មែរចំនួន៥,៥ម៉ីននាក់មកតាំងទីរស់នៅតាំងពិប្រមាណ៣០ឆ្នាំមកហើយ នេះគ្រាន់តែជាចំនួនផ្លូវការណ៍តែប៉ុណ្ណោះ ឯក្រៅផ្លូវការណ៏មានប្រមាណ៨ម៉ឺនឯណោះ ជាតំបន់ដែលគេមើលឃើញថា មានខ្មែរជាជនភាគតិចរស់នៅច្រើនជាងគេ នៃសហរដ្ឋអាមេរីកនេះ ។ ប្រជាពលរដ្ឋគ្រប់សាសន៍នៅ‹ឡុងប៊ីច›មានចំនួនប្រមាណ៥០ម៉ឺននាក់ តែមានលទ្ធភាពរួមរស់ប្ជុំគ្នាបាន បង្កើតជាតំបន់នៃសហគមន៍ផ្ទាល់ខ្លួន ដូចជា‹លីតធិលសាយគ្ហន Little Saigon›របស់ជនជាតិវៀតណាម នៅ‹សានតាអាណា Santa Ana› ដូចជាមាន‹ឥណ្ឌាថោន India Town›នៅផ្លូវ‹ផៃយូនា› ឫមាន‹ខាំបូឌាថោន Cambodia town›នៅផ្លូវ‹អាណាហែម Anaheim› ជាដើម…។ល។ធ្វើឱ្យ‹ឡងប៊ីច›មិនត្រឹមតែសួនច្បារចម្រុះពណ៌ប៉ុណ្ណោះទេ នៅមានមនុស្សចម្រុះសាសន៍រួមរស់នៅ នឹងមាននាំវប្បធម៌ពីប្រទេសនិមួយៗមកលាយចម្រុះគ្នាថែមទៀត ។ នេះជារូបភាពចម្រុះរស់ជាតិ គួរឱ្យគយគន់របស់‹ឡុងប៊ិច›បន្ថែមដោយ ឆ្នេរខ្សាច់សមុទ្រនៅ‹ឡាគូណា Laguna›ដ៏ស្រស់អស្ចារ្យ នៅមានតំបន់ចម្រុះពណ៌ឆ្ងាយពីនេះបន្តិច ដែលគួរចាប់អារម្មណ៍ទៅមើលកំសាន្តដែរនោះ ដូចជា‹ថៃថោន Thai Town›របស់ជនជាតិថៃ ដែលនៅចុងផ្លូវ‹ហូលីវូត Holliwood› នៅមានតំបន់‹ហូលីវូត›ដែលជាតំបន់សិល្បៈភាពយន្តដ៏ធំល្វឹងល្វើយ នៅជាប់នឹង‹បេវឺលីហៀល Beverly Hills› ឫ‹សាន់តាមូនីកា Santa Monica>ដ៏ល្បីល្បារស់នៅញដោយមានតួរឯកកុនល្បីឈ្មោះជាច្រើននៅពាសពេញ ដែលចង់ឱ្យមានឱកាសនឹងឃើញ ចង់ជួបដោយផ្ទាល់អ្នកទាំងនោះ ដូចជាចង់ឃើញ‹សត្វចំឡែក›អីចឹងដែរ ។
‹ឡុងប៊ីច›ជាផ្នែកមួយនៃរដ្ឋ‹កាលិហ្វ័រញា›ដ៏ធំទូលាយដោយទំហ៊ុំ ធាតុអាកាសក្តៅគួរឱ្យចង់រស់នៅ បើប្រៀបធៀបទៅនឹង‹ឡូវែល›ដ៏តូចល្អិត នឹងត្រជាក់ក្រោមសូន្យជាច្រើនខែក្នុងមួយឆ្នាំនោះ ប៉ុន្តែបើប្រៀបធៀបជាភាគរយជនជាតិខ្មែរក្នុងតំបន់ ‹ឡុវែល›មានខ្មែររហូតដល់ជិត ៣០ភាគរយ លើស‹ឡុងប៊ិច›ដែលមានតែប្រមាណ ២ភាគរយ តែប៉ុណ្ណោះ ។ ក្រុងទាំង២មាន‹ទីស្តីការអគ្គកុនស៊ុល›ដូចគ្នា មានតំបន់ដែលត្រូវបានទទួលស្គាល់ថាជា‹ក្រុងខ្មែរ›ដូចគ្នា ប៉ុន្តែខាង‹ម៉ាសាឈូសេត›មានតំណាងជាខ្មែរ ជាប់ឆ្នោតក្នុងក្រុមប្រឺក្សាក្រុងនៅក្រុង‹លីន›រដ្ឋ‹មាសាឈូសែត›ដដែល កាលពីឆ្នាំមុននៅ‹ឡូវែល›មានជាប់ខ្មែរម្នាក់ទៀតដែរ តែនៅ‹ឡុងប៊ិច›គ្មានដំណាងជាប់ឆ្នោតទេ ។
(នៅមានត)
149-ដំណើរទៅ‹ឡុងប៊ីច›ក្រុងដែលមានខ្មែររស់នៅច្រើនជាងគេនៅស.រ.អា.(ភាគ២)
ពិន សំខុន សម្រាប់ ខ្មែរផុសស.រ.អា.
(Cambodia Town ) ក្រុងខ្មែរ
ថ្វីត្បិតតែមានប្រជាជនខ្មែរច្រើនរស់នៅ លាតសន្ធឹងលើផ្ទៃដីដ៏ធំទូលាយ ‹ក្រុងខ្មែរ›ស្ថិតលើផ្នែកមួយភាគប៉ុណ្ណោះ នៃផ្លូវ‹អាណាហែម ។ មានពាណិជ្ជករ រកទទួលទាន លក់ដូររបស់របរមកពីស្រុកខ្មែរ យ៉ាងកុះករ ។ គេច្រើនស្គាល់ភោជនីយដ្ឋានធំៗ៣ នៅក្រុងខ្មែរ›គឺ ១-ហាក់ ហេង ២-ស្ឋានសួគ៌ ៣-ប៉ៃលិន ដែលចាប់ពិល្ងាចថ្ងៃសុក្រទៅ មានក្រុមតន្ត្រីសម័យ លេងភ្លេងកំដរមិនឈប់ ។ នៅមានហាងផ្សេងៗទៀតជាច្រើន ដូចជាហាងលក់គ្រឿងទេស ត្រីសាច់ នឹងម្ហូបអាហារចំអិនស្រាប់ មានហាងសំអាងកាយ សម្រស់មុខមាត់ ហាងមាសពេជ្រ តុបតែងមានលក្ខណៈជាខ្មែរ,… ធ្វើឱ្យតំបន់នេះអ៊ូអរ មានមោទនភាពជាខ្មែរ ទាក់ទាញអារម្មណ៍អ្នកឆ្លងកាត់ឱ្យចង់ដឹងពីជនជាតិថ្មីដែលមកបង្កើតមុខរបររកស៊ីនៅទីនេះ ជាពិសេសគេកត់សំគាល់ឃើញអាគ៌ាដ៏ធំមួយ សំណង់ក្បាច់ក្បូរខ្មែរ សម្រាប់ជាទីផ្តុំ‹ប៊ីសណេសខ្មែរតូចៗ› តែដល់ចូលទៅខាងក្នុង ទើបមានឃើញការតុបតាំងរូបភាពពាសពេញ ដោយការផ្សាយរូបថត របស់ចលនាគណបក្សប្រជាជន នឹងសម្មិទ្ធិផលរបស់គណបក្សកាន់អំណាចនៅកម្ពុជា បានធ្វើឱ្យអាគ៌ារូបរាងវប្បធម៌ខ្មែរនេះ ក្លាយជាអាគ៌ាកាងារនយោបាយកម្ពុជាបច្ចុប្បន្នទៅវិញ ។
អ្នកដើរតាមផ្លូវ‹អាណាហែម›ម្នាក់និយាយថា‹ពីដើមម្ចាស់អាគ៌ានេះ គឺរបស់សមាគមខ្មែរឈ្មោះ‹យូស៊ីស៊ី UCC ឥឡូវនេះ មានម្ចាស់ជាជនជាតិអាមេរីកាំង ដែលចេញចូលប្រទេសខ្មែរជាញឹកញយ រីឯ‹យូស៊ីស៊ី›នៅរស់នៅឡើយទេ ហើយក៏នៅមិនឆ្ងាយពីអាគ៌ាខ្មែរនេះដែរ› ។