បណ្ឌិតសុវណ្ណ ទុន មេដឹកនាំសហគមន៍ខ្មែរ និងព្រះពុទ្ធសាសនានៅ រដ្ឋ Maryland សង្កាត់ Columbia និងសង្កាត់ Virginia ទទួលមរណភាពក្នុងជន្មាយុ ៨១ ឆ្នាំ
ទីក្រុង Silver Spring, MD – ថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២១ – ហ៊ុំព័ទ្ធដោយក្រុមគ្រួសាររបស់គាត់ លោកវេជ្ជបណ្ឌិតសុវណ្ណ ទុន ទទួលបានការគោរពរាប់អានជាមេដឹកនាំសង្គមនៅក្នុងសហគមន៍អាស៊ី សហគមន៍ខ្មែរ និងសហគមន៍ពុទ្ធសាសនិកនៅរដ្ឋ Maryland សង្កាត់ Columbia និងសង្កាត់ Virginia បានទទួលមរណភាព នៅថ្ងៃសៅរ៍ទី៩ ខែតុលា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យជាយក្រុង Bethesda ក្នុងជន្មាយុ ៨១ ឆ្នាំ។
អាជីពដ៏យូរអង្វែង និងលេចធ្លោរបស់លោកបណ្ឌិត រួមទាំងការបម្រើការងារជាមួយស្ថានទូតអាមេរិកនៅប្រទេសទុយនីស៊ី និងការងារផ្តល់ប្រឹក្សាយោបល់ដល់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា (USAID) នៅក្នុងបណ្តាប្រទេសអាហ្វ្រិកដែលនិយាយភាសាបារាំង។ ក្រោយមកលោកបណ្ឌិតទុន បានធ្វើការនៅក្រសួងកសិកម្មអាមេរិក ក្នុងការិយាល័យទទួលបន្ទុកផ្នែកហិរញ្ញិក និងពាណិជ្ជកម្មអាមេរិក និងគណៈកម្មការផ្តល់ឱកាសការងារស្មើភាពគ្នា ហៅកាត់ថា (EEOC) ។ លោកបណ្ឌិតទុន ក៏បានលះបង់ជីវិតអស់ជាច្រើនទសវត្សរ៍ក្នុងការផ្តល់សេវាសាធារណៈ លោកត្រូវបានគេស្គាល់ភាគច្រើន ដោយសារការខិតខំលើកស្ទួយ គាំទ្រ និងការពារផលប្រយោជន៍ប្រជាជនខ្មែរ និងពុទ្ធសាសនិកនៅក្នុងសហគមន៍ក្នុងស្រុករបស់លោក។
Sanjana Quasem មកពីកម្មវិធីគំនិតផ្តួចផ្តើមផ្នែកសុខភាពអាស៊ី-អាមេរិក ហៅកាត់ថា (AAHI) បាននិយាយថា “អ្នកដែលស្គាល់បណ្ឌិតសុវណ្ណ ស្គាល់គាត់ដោយសារភាពសប្បុរស និងចរិតស្លូតបូតរបស់គាត់។ “លោកបណ្ឌិតគឺជាអ្នក តស៊ូមតិដែលមិនចេះនឿយហត់សម្រាប់សហគមន៍ខ្មែរ និងបានខិតខំធ្វើការដើម្បីសុខុមាលភាពរបស់មនុស្សទាំងអស់។ នេះពិតជាការបាត់បង់មួយសម្រាប់ AAHI សហគមន៍អាស៊ី-អាមេរិក និងសហគមន៍ទាំងមូល” ។
កើតនៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៤០ នៅក្នុងភូមិអន្លង់ត្រាក់ក្នុងខេត្តបាត់ដំបង ប្រទេសកម្ពុជា បណ្ឌិត ទុន គឺជាសិស្សគំរូក្នុងអាជីពសិក្សារបស់គាត់ដោយរំលងថ្នាក់តាំងពីនៅក្មេងមុនពេលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រភាសាខ្មែរនិងភាសា បារាំង។ គាត់បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអាមេរិកដើម្បីបន្តការសិក្សាហើយបន្ទាប់ពីទទួលបានបរិញ្ញាបត្រ គាត់បានត្រឡប់មកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៦៦។ លោកបណ្ឌិតទុន ត្រូវបានក្រសួងកសិកម្មជួលឲ្យធ្វើការ ហើយក្នុងអំឡុងពេលនេះ គាត់ក៏បានបង្រៀននៅសាលាកសិកម្មព្រែកលៀប វិទ្យាល័យភាសាខ្មែរ – អង់គ្លេស សាកលវិទ្យាល័យភ្នំពេញ និងសាកលវិទ្យាល័យកសិកម្ម។ នៅឆ្នាំ១៩៧១ គាត់បានទទួលសញ្ញាបត្រច្បាប់បារាំងពីមហាវិទ្យាល័យច្បាប់ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
នៅក្រសួងកសិកម្ម ក្នុងនាមជានាយកផែនការ បណ្ឌិតទុន ទទួលខុសត្រូវលើថវិកាក្រសួង ជំនួយបរទេស ការនាំចូល និងនាំចេញកសិផលរបស់ប្រទេស។ លោកលន់ ណុល ប្រធានសាធារណរដ្ឋខ្មែរបានតែងតាំងបណ្ឌិតទុន ជាក្រុមប្រឹក្សាប្រឹក្សាសេដ្ឋកិច្ចជាតិកម្ពុជា។
នៅឆ្នាំ១៩៧២ នៅពេលសង្រ្គាមនៅកម្ពុជាកើតខ្លាំងឡើងៗ បណ្ឌិតទុនបានទទួលយកអាហារូបករណ៍របស់អង្គការសហប្រជាជាតិ ដើម្បីបន្តការសិក្សានៅសហរដ្ឋអាមេរិក។ ជាមួយប្រពន្ធរបស់គាត់ លោកបណ្ឌិតបានចិញ្ចឹមគ្រួសាររបស់គាត់ ខណៈពេលគាត់កំពុងសិក្សាផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Tennessee និងធ្វើការនៅសណ្ឋាគារ Andrew Johnson នៅ Knoxville ក្នុងនាមជាអ្នកគ្រប់គ្រងទូទៅ។ នៅឆ្នាំ១៩៧៧ គាត់បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។ បន្ទាប់ពីធ្វើការអស់ជាច្រើនឆ្នាំនៅប្រទេសទុយនីស៊ី គាត់ និងគ្រួសារបានផ្លាស់ទៅនៅរដ្ឋ Maryland ។
នៅទីក្រុង Silver Spring ក្នុងទស្សវត្សរ៍ឆ្នាំ ៨០ បណ្ឌិតទុន បានទទួលតួនាទីជាអ្នកដឹកនាំសហគមន៍ខ្មែរដែលកាន់ពុទ្ធសាសនា និងជនជាតិអាមេរិកាំងដើមកំណើតអាស៊ី បន្តអស់មួយជីវិតរបស់គាត់។ គាត់បានចាប់ផ្តើមដោយការជួយសមាជិកគ្រួសាររាប់សិបនាក់ និងប្រជាជនខ្មែរដទៃទៀតធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកក្នុងកំឡុងពេលសម័យបង្ហូរឈាមដ៍រន្ធត់របស់ខ្មែរក្រហម។ ក្រោយមក គាត់បានជួយបង្កើតវត្តព្រះពុទ្ធសាសនាខ្មែរដែលមានទីតាំងនៅទីក្រុង Colesville ។
ទទួលបានការតែងតាំងជាគណៈកម្មការអភិបាលរដ្ឋ Maryland ទទួលបន្ទុកកិច្ចការអាស៊ីប៉ាស៊ីហ្វិក-អាមេរិក នៅឆ្នាំ១៩៩៨ បណ្ឌិតទុន ក៏ត្រូវបានជ្រើសរើសនៅឆ្នាំដដែលនោះដើម្បីអង្គុយនៅលើក្រុមប្រឹក្សាអ្នកកោះនៅអាស៊ី និងប៉ាស៊ីហ្វិក សម្រាប់នាយកប្រតិបត្តិ Montgomery នៃរដ្ឋ Maryland ។ លោកបណ្ឌិតទុន ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាអន្តរសាសនា ហៅកាត់ថា (IFC) នៃ ទីក្រុងវ៉ាស៊ីនតោន។
ការងាររបស់លោកបណ្ឌិតទុន សម្រាប់ប្រជាជនខ្មែរ និងពុទ្ធសាសនិកជន ក៏ដូចជាសហគមន៍អាស៊ីជាទូទៅ មិនត្រឹមតែមានសារៈសំខាន់ទាំងក្នុងស្រុក និងថ្នាក់ជាតិប៉ុណ្ណោះទេ លោកបណ្ឌិតទុនថែមទាំងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិផងដែរ។ ក្នុងនាមជាក្រុមប្រឹក្សាភិបាលនៃសេវាកម្មសន្តិភាពសកលសហរដ្ឋ អាមេរិក ហៅកាត់ថា (GPS) លោកបណ្ឌិតទុនបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងទូទាំងពិភពលោកក្នុងនាមសហគមន៍អាស៊ី និងជនជាតិអាមេរិកាំងដើមកំណើតអាស៊ី ព្រមទាំងការងារអន្តរវប្បធម៌ និងសាសនាដែលលើកស្ទួយ និងការពារអ្នកកាន់ព្រះពុទ្ធសាសនា។
នៅឆ្នាំ២០១៥ បណ្ឌិតទុន ស្ថិតក្នុងចំណោមមេដឹកនាំព្រះពុទ្ធសាសនា និងសាសនាកាតូលិក ដែលបានជួបផ្ទាល់ជាមួយសម្តេចប៉ាប ហ្វ្រង់ស៊ីស សម្រាប់កិច្ចប្រជុំកំពូលខាងសាសនាដែលមានលក្ខណៈល្អបំផុតលើកដំបូងនៅវ៉ាទីកង់ – ជាកិច្ចសន្ទនារវាងព្រះពុទ្ធសាសនា ‐ សានាកាតូលិក ស្តីពីការរងទុក្ខទោស ការរំដោះ និងភាតរភាព។ កិច្ចសន្ទនារៀបចំឡើងដោយសម្តេចប៉ាប កិច្ចប្រជុំកំពូលនេះបានដោះស្រាយបញ្ហាទុក្ខលំបាក បង្កើតទំនាក់ទំនងរវាងសាសនាទាំងពីរនិងកំណត់ឱកាសសហការគ្នា ធ្វើការរួមគ្នាដើម្បីយុត្តិធម៌សង្គម។
លើសពីនេះ បណ្ឌិតទុន ជាអ្នកកាន់ព្រះពុទ្ធសាសនាអស់មួយជីវិតបានបម្រើការអស់រយៈពេលជាង ២០ ឆ្នាំ ក្នុងនាមជាប្រធានសមាគមព្រះពុទ្ធសាសនាខ្មែរនៅវត្តព្រះពុទ្ធសាសនាខែ្មរនៅឯ ទីក្រុង Silver Spring ។ មុននោះគាត់បានបម្រើការជាអគ្គលេខាធិការអស់រយៈពេល១០ឆ្នាំ។ ក្នុងពេលមរណភាព គាត់គឺជាប្រធាន Emeritus គាត់ទទួលបានមុខងារនេះនៅឆ្នាំ២០១៨ ។
ទោះបីគាត់រវល់យ៉ាងណាក៏ដោយ គាត់នៅតែរកពេលបង្រៀនសូត្រធម៌ និងមេរៀនព្រះពុទ្ធសាសនាដល់យុវជននៅវត្ត។ គាត់នៅតែសកម្មនៅក្នុងសហគមន៍របស់គាត់រហូតដល់ពេលគាត់ស្លាប់។
ព្រះតេជគុណ អ៊ុក ចាន់ហាន ព្រះចៅអធិការវត្តពុទ្ធិការាម៉ា ជាវត្តព្រះពុទ្ធសាសនា ទីក្រុងនៅ Maryland មានសង្ឃដីកាថា “បណ្ឌិតសុវណ្ណ ទុន គឺជាមនុស្សដ៍កម្រម្នាក់ដែលយើងទាំងអស់គ្នាគួរតែគោរព និងដឹងគុណ។ គាត់បានឧទ្ទិសចំណេះដឹងរបស់គាត់ដើម្បីកសាងការងារមនុស្សធម៌ និងការងារសង្គម សំខាន់ការបង្រៀនតាមបែបព្រះពុទ្ធសាសនា”។ “គាត់បានធ្វើអ្វីៗជាច្រើនចេញពីបេះដូងរបស់គាត់”។
បណ្ឌិតទុន គឺជាកូនប្រុសតែម្នាក់គត់របស់លោកយ៉ាន ទុន និងលោកស្រីហម មុត ប៉ាឌូម៉ា ឳពុកម្តាយលោកទាំងពីរស្លាប់អស់ហើយ។ គាត់បានរស់រានមានជីវិតជាមួយភរិយារបស់គាត់ គឺលោកស្រីយក់ ‐ ប៊ីនង៉ោ និងកូនបីនាក់៖ កូនស្រីឈ្មោះសុផល្លី ទុន និងកូនប្រុសឈ្មោះ ឡារី ទុន និងវេជ្ជបណ្ឌិតសុវណ្ណរិទ្ធ ទុន បងប្អូនស្រីឈ្មោះនារី ទុន យន់ ទុន និងសុខុន ទុន ព្រមទាំងចៅបួននាក់៖ សាប៊ីណា ម៉ាក់ខនមីក ខាលីក ម៉ាក់ខនមីក ជេសុន ទុន និង ចាស្ទីន ទុន ។ គាត់ក៏បន្សល់ទុកនូវភាពកត្តញ្ញូតា ទុក្ខព្រួយ សហគមន៍គ្រួសារ មិត្តភក្តិ និងមិត្តរួមការងារផងដែរ។
ពិធីបុណ្យសពនឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃព្រហស្បតិ៍ទី១៤ ខែតុលា និងបន្តរហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែតុលា នៅវត្តព្រះពុទ្ធសាសនាខែ្មរ នៅទីក្រុង Silver Spring ។ ផ្កាភ្ញីអាចត្រូវបានផ្ញើ និងការបរិច្ចាគចូលបុណ្យដើម្បីសំដែងការចងចាំលោកបណ្ឌិតសុវណ្ណ ទុន មកកាន់វត្តខ្មែរ តាមអាសយដ្ឋាន ផ្លូវលេខ ១៣៨០០ New Hampshire Avenue ក្រុង Silver Spring MD ២០៩០៤ ។
ព័ត៌មានបន្ថែមអាចរកបានតាម http://bit.ly/SovanTunMemorial