Top Mobile Banner

លោកស្រី ឱ វណ្ណឌីន ៖ កម្ពុជាដើរដល់បន្ទាត់ក្រហមហើយ កន្លែងសង្គ្រោះបន្ទាន់អ្នកជំងឺកូវីដ ពេញសឹងគ្រប់កន្លែង 

យកសណ្ឋាសណ្ឋាា�គាារធ្វើធ្វើ�ើ�ជាាមណ្ឌណ្ឌឌលព្យាាបា ឌលាលជំំងឺឺ លកូកូូវីវីីដ-១៩
លោ�ោកស្រី�ី ឱ វណ្ណណឌីីន

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានមានប្រសាសន៍កាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២១ ឲ្យដឹងថា ពេលនេះយើងចូលដល់បន្ទាត់ក្រហមហើយ យើងសឹងតែឈានផុតបន្ទាត់ក្រហមទៅហើយ យើងមិនចង់ឲ្យបងប្អូនទាំងអស់ ស្ថានភាពនៃការវាយលុករបស់ជំងឺកូវីដ-១៩នេះ លើសពីបន្ទាត់ក្រហមរបស់យើងទេ ហើយបើកាលណាលើសពីបន្ទាត់ក្រហមហើយ បងប្អូនពិបាកណាស់ ស្ថានភាពបែបនេះ ចូលទៅដល់ការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍របស់យើង បើស្ថិតនៅក្នុងទ្រង់ទ្រាយធំហើយ មូលដ្ឋានសុខាភិបាលសាធារណៈមន្ទីរពេទ្យត្រូវតែហួសពីសមត្ថភាពហើយ ពីព្រោះជំងឺច្រើន យើងអត់មានកន្លែងដាក់ទេ អ៊ីចឹងការស្លាប់បាត់បង់ជីវិតក៏ត្រូវច្រើន ហើយបងប្អូនក៏ពិបាកនៅក្នុងការប្រកបរបររកស៊ីទទួលទាន ដោយសារតែមេរោគវាយលុកខ្លាំង ចាំបាច់ត្រូវតែបិទទៀតហើយ ដើម្បីទប់ទល់កុំឲ្យវីរុសឆ្លងតទៅទៀត ចឹងហើយផលប៉ះពាល់វាធំណាស់ ប៉ះទាំងសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចប្រទេសជាតិរបស់យើង ដោយបញ្ហាធំគឺប៉ះពាល់ដល់សុខភាពរបស់បងប្អូន ការស្លាប់បាត់ជីវិត និងមានកំណើនកើនឡើងជាលំដាប់បើសិនជាយើង មិនខិតខំនៅពេលនេះទាំងអស់គ្នាទេនោះ។ 

លោកជំទាវក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពតាមវិធានការ៣កុំ ៣ការពារ នាពេលបច្ចុប្បន្ន ប្រជាពលរដ្ឋអនុវត្តនៅមានភាពធ្វេសប្រហែសដោយគិតថា មិនអីទេ មិនចាំបាច់អនុវត្តឲ្យម៉ត់ចត់ អ្នកខ្លះគិតថា មិនចាំបាច់ពាក់ម៉ាស់ អ្នកខ្លះទៀត យល់ឃើញកូវីដ-១៩ ជាជំងឺផ្ដាសសាយធម្មតា។ 

លោកស្រីបន្ដថា ឥឡូវនេះមូលដ្ឋានសុខាភិបាលសាធារណៈរបស់យើង បើយើងនិយាយមួយបែបទៀត មន្ទីរពេទ្យ ហើយមន្ទីរពេទ្យ មានកន្លែងសង្គ្រោះបន្ទាន់ ហើយឥឡូវភាគច្រើនកន្លែងសង្គ្រោះបន្ទាន់ គឺពេញ នៅសល់កន្លែងមួយចំនួនទៀត តែនៅតិចតួចទេ មិនជាច្រើនទេ។ 

 សូមរំលឹកថា គិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦០,៩៥៩នាក់ឆ្លងថ្មី ៩៨១នាក់ជាសះស្បើយសរុប ៥២,៤៧៥នាក់ ​និងស្លាប់ ៩០២នាក់ ៕ 

ព័ត៌មានទាក់ទង