Top Mobile Banner

ទីក្រុងឡូវ៉ែល បានប្រារព្ធពិធីឧទ្ទិសវិញ្ញាណក្ខន្ធជាកិត្តិយសមួយជូនដល់អ្នកដែលបានបាត់បង់ជីវិតក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩ រាតត្បាត

សាលាក្រុងឡូវែល បានរៀបចំប្រារព្ធពិធីឧទ្ទិសវិញ្ញាណក្ខន្ធជាកិត្តិយសមួយជូនដល់អ្នកដែលបានបាត់បង់ជីវិតក្នុងកំឡុងពេលនៃជំងឺកូវីដ-១៩ រាតត្បាត នៅល្ងាចថ្ងៃអង្គារទី២៩ ខែមិថុនាឆ្នាំ២០២១។ ទង់ពណ៌ស ត្រូវបានតាំងបង្ហាញនៅលើដី ដោយមានការចូលរួមពីមនុស្សជិត ១០០ នាក់ រួមមាន មេដឹកនាំសហគមន៍ជាច្រើន និងមន្ត្រីជាប់ឆ្នោតក្នុងមូលដ្ឋាន។ មានវត្តមានរួមមាន អភិបាលក្រុង លោក John Leahy លោកស្រី Rita Mercier ជាអនុប្រធាន លោកស្រីEilene Donoghueអ្នកគ្រប់គ្រងទីក្រុង លោកស្រី Vanna Howard តំណាងរដ្ឋ និងក៏មានវត្តមានសមាជិកក្រុមប្រឹក្សា សុខារី ចៅ David Conway លោក John Drinkwater លោក Rodney Elliott លោក វាសនា នួន លោក Daniel Rourke និង លោក William Samaras ។ ក្នុងចំណោមភ្ញៀវកិត្តិយស រួមមាន Celes Bernardo នាយកឧទ្យានជាតិទីក្រុងឡូវែល និងនាយកសាលារដ្ឋឡូវែល លោក Joe Boye ។

ការចូលរួមថ្លែងសន្ទរកថារបស់វេជ្ជបណ្ឌិត Kumble Regesh នៃមណ្ឌលសុខភាពសហគមន៍ទីក្រុងឡូវែល លោកស្រី សារ៉ា ឃុនឡេង អនុប្រធានការិយាល័យទទួលបន្ទុកសមាជិកសភាថ្នាក់ស្រុក លោកស្រី Lori Trahan បានចែករំលែកចំពោះការបាត់បង់ឪពុកម្តាយរបស់នាង ដោយសារតែជំងឺកូវីដ-១៩កាលពីឆ្នាំមុន។ និយាយចេញពីអារម្មណ៍ លោកស្រី សារ៉ា បានចែករំលែកអនុស្សាវរីយ៍របស់ឪពុកម្តាយរបស់គាត់ និងក្រុមគ្រួសារជនរងគ្រោះ ដោយសារជំងឺ កូវីដ-១៩ ជាច្រើនផ្សេងទៀត ដែលមិនអាចនៅក្បែរពួកគេ នៅពេលដែលមនុស្សជាទីស្រលាញ់របស់ពួកគេ នៅដង្ហើមចុងក្រោយ។ សារ៉ាបាននិយាយថា “រស់នៅដូចគ្មានការសន្យាពីថ្ងៃស្អែក” និង “ជារឿងត្រឹមត្រូវដែលអនុញ្ញាតឱ្យអ្វីៗទៅ ដែលគ្មានន័យសម្រាប់អ្នក”។ បន្ទាប់មក អ្នកតំណាង UMass Lowell Campus លោក Imogene Stulken បានដឹកនាំពិធីស្មឹងស្មាតមួយភ្លែត ដើម្បីជាការរម្លឹកចងចាំពីជីវិតអ្នកដែលបានលាចាកលោកទៅ។ លោកស្រីបាននិយាយថា ប្រសិនបើរាប់មួយវិនាទីសម្រាប់មនុស្សម្នាក់ដែលត្រូវបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នោះវានឹងចំណាយពេល ៥ នាទីកន្លះ ដែលទីក្រុងឡូវែលបាត់បង់ជីវិតមនុស្សចំនួនជាង ៣០០ នាក់ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ។ សាររបស់លោកស្រី “បន្ទន់ចិត្តខ្លួនឯង” នៅពេលដែលអ្វីៗមិនសមប្រកបនៅជុំវិញអ្នក។

ជាចុងក្រោយ លោកអភិបាលក្រុង Leahy បានប្រគល់រង្វាន់ដល់ Jo-Ann Keegan ដែលជាគិលានុបដ្ឋាយិកាចូលនិវត្តន៍ ដែលបានវិលត្រឡប់មកធ្វើការវិញ និងដឹកនាំការងារទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ ប្រចាំទីក្រុងឡូវែល។ នៅក្នុងពេលបិទ “ពិធីបួងសួងដល់ព្រះដ៍អស្ចារ្យ” ត្រូវបានប្រារព្ធដោយ Tenesha Scarlett ។

ព័ត៌មានទាក់ទង