ថងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១
អាមេរិកចូលក្នុងយុគសម័យថ្មីមួយជាមួយលោក Joe Bidden Jr. ជាប្រធានាធិបតី និងស្ត្រីទីមួយ ស្បែកខ្មៅ និងជាជនជាតិអាស៊ីខាងត្បូង លោកស្រី Kamala Harris ជាអនុប្រធានាធិបតី។ ត្រាំបានបដិសេធមិនសុខចិត្តចុះចាញ់ការបោះឆ្នោត និងប្រជាជនស្ទើរតែជាងពាក់កណ្តាលនៅតែជឿលើគាត់។ ប្រទេសត្រូវបានបែងចែកទៅតាមផលប្រយោជន៍បក្ស។ ខ្ញុំនៅឯប្រទេសបារាំង នៅពេលដែលសភា Capitol Hill ស្ថិតក្រោមការវយប្រហារដោយអ្នកតវ៉ារាប់ពាន់នាក់ដែលគាំទ្រត្រាំ នៅថ្ងៃទី៦ ខែមករា។ វាក្លាយជាព័ត៌មានសំខាន់នៅទំព័រមុខសម្រាប់បណ្តាញសារព័ត៌មានអ៊ឺរ៉ុបអស់រយៈប្រាំពីរថ្ងៃ។សម្តេចសង្ឃគ្រឹស្តសាសនា Pope Francis បាននិយាយថា ការវាយប្រហារនៅសភា Capitol Hill គឺជារឿងរន្ធត់ចិត្ត ជាទង្វើដែលវាយប្រហារយ៉ាងខ្លាំងលើស្នូលនៃលទ្ធិប្រជាធិបតេយ្យផ្ទាល់របស់ប្រទេសអាមេរិក។ សកម្មភាពនេះក៍ពន្យល់ផងដែរ ពីការដែលលទ្ធិប្រជាធិបតេយ្យកំពុងតែផុយស្រួយ។
បន្ទាប់មក ក្រុមហ៊ុន Twitter បានប្លុកបិទលេខគណនេយ្យរបស់ត្រាំ ជាការសម្រេចចិត្តមួយដែលមនុស្សជាច្រើនបានប្រាថ្នាចង់បានអោយធ្វើអញ្ចឹងជាយូរមកហើយ មិនផ្តល់ក្បាលមេក្រូធំមួយអោយគាត់ ដែលគាត់អាចប្រើប្រាស់ជេរប្រទេចអ្នកកាសែត និងមនុស្សដែលបាននិយាយប្រឆាំងគាត់ក្នុងអំឡុងពេល ៤ ឆ្នាំជាប្រធានាធិបតី។ ដូចគ្នានឹងការសម្រេចចិត្តនេះដែរ នាយកក្រុមហ៊ុន Twitter ជាមួយបណ្តារក្រុមហ៊ុនយក្សៗផ្សេងទៀត ដូចជា ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Amazon រួមគ្នាធ្វើការសម្រេចចិត្តថា ពួកគេនឹងប្លុកបិទគាត់ចោល។ មិនយូរប៉ុន្មាន ក្រុមហ៊ុនជាច្រើនផ្សេងទៀត ធ្វើតាម។
មួយសប្តាហ៍ក្រោយការវាយប្រហារនៅសភា Capitol Hill ត្រាំបានចេញវីដេអូមួយពីគណនេយ្យ Twitter របស់មន្ត្រីនៅសេតវិមាន បង្ហាញថា គាត់មានការរន្ធត់ចិត្តនូវអ្វីដែលបានកើតឡើង ហើយថា នឹងមានការផ្ទេរដោយសន្តិវិធី។ វាយឺតពេលហើយ។ សភាបានបន្តការចោទប្រកាន់លើកទីពីរ មួយសប្តាហ៍ នៅមុនពេល ត្រាំបានចាកចេញពីសេតវិមាន ដែលមានសន្លឹកឆ្នោតចំនួន ៨ សម្លេងមកពីបក្សសាធារណៈរដ្ឋ។ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានពន្យារការធ្វើសវនាការនៅក្នុងព្រឹទ្ធសភា រហូតដល់ក្រោយពេលពិធីចូលកាន់តំណែងរបស់លោកបាយដិន។ មកទល់ពេលនេះ មានរយៈពេលជាងបី សប្តាហ៍កន្លងទៅហើយ ប្រទេសអាមេរិកនៅតែរង់ចាំច្បាប់សង្គ្រោះបន្ទាន់ដែលបានជាប់គាំងចាប់តាំងពីខែវិចិ្ឆកាមកម្ល៉េះ។ លោកបាយដិន បានចុះហត្ថលេខាលើបទបញ្ជារប្រតិបតិ្តនៃកញ្ចប់ថវិកាដែលមានទឹកប្រាក់ចំនួន មួយរយកៅសិបសែនកោដិដុល្លារ (1.9 trillion) ដែលសភាបានបោះឆ្នោត កាលពីថ្ងៃសុក្រ ដោយគ្មានការគាំទ្រពីគណៈបក្ស សាធារណៈរដ្ឋឡើយ។
សវានាការព្រឹទ្ធសភាពីបទចោទប្រកាន់លើលោក ត្រាំ នឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ ដោយសារតែរដ្ឋបាលលោកបាយដិន ជាប់រវល់ជាមួយការចាក់ថ្នាំវ៉ាក់សាំង និងកញ្ចប់ថវិកាសង្គ្រោះបន្ទាន់។ ក្នុងពេលនេះដែរ មេដឹកនាំសភាបក្សសាធារណៈរដ្ឋ (GOP) បានព្យាយាមដកចេញឋានៈទីបី ជាស្ត្រីតំណាងរាស្ត្របក្សសាធារណៈរដ្ឋ គឺលោកស្រី Liz Cheney ពីព្រោះលោកស្រី បានប្រកាស់ថ្កោលទោស ត្រាំ ពីការបះបោរនៅសភា Capitol Hill ។ លោកស្រីបានរស់ឡើងវិញ ក្រោយពីការបោះឆ្នោត។
បទបញ្ជារប្រតិបតិ្តមួយចំនួនរបស់លោកបាយដិន នៅថ្ងៃទីមួយចូលកាន់ការិយាល័យ នឹងផ្លាស់ប្តូរប្រទេសអាមេរិកសម្រាប់ច្រើនទសវត្សន៍តទៅមុខទៀត។ ក្នុងឆ្នាំ២០១៧ ស្ថិតក្រោមរដ្ឋបាលត្រាំ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីការ បម្រែបម្រួលអាកាសធាតុ ជាកិច្ចព្រមព្រៀងដែលបានមូលមតិគ្នាជាឯកច្ឆ័ន្ធរបស់មេដឹកនាំពិភពលោក មកពី ១៩៦ ប្រទេស បានមកជួបជុំគ្នា និងបានចុះហត្ថលេខាអនុម័តលើយុទ្ធសាស្ត្របរិដ្ឋានថ្មី ឆ្ពោះទៅរកផ្ទះកញ្ចក់បៃតងដែលធ្វើអោយការបំពុលបរិដ្ឋានមកសូន្យភាគរយ នៅត្រឹមឆ្នាំ២០៥០ ដែលប្រទេសអាមេរិកបានចូលក្នុងអំឡុងពេលរដ្ឋបាលអូបាម៉ា។ លោកបាយដិន បានចូលក្នុងកិច្ចព្រមព្រៀងនោះវិញ នៅ
ថ្ងៃទីមួយរបស់គាត់។ លោកបាយដិន ក៍បានដកមកវិញនូវអជ្ញារប័ណ្ណក្រុមហ៊ុន Keystone XL មិនអោយខួងយកប្រេងនៅលើដីបម្រុងរបស់សហព័ន្ធ បើទោះបីជាក្រុមហ៊ុនមានអាជ្ញារប័ណ្ណសម្រាប់រយៈពេល ៥ ឆ្នាំពីរដ្ឋបាលត្រាំ ក៍ដោយ។ ចំពោះប្រេងនៅសេសសល់ ពួកគេមានកិច្ចសន្យាមួយជាមួយប្រទេសកាណាដា រួចហើយ កំពុងតែដំណើការ ដែលថា ក្រុមហ៊ុននឹងមិនមានបញ្ហាជាមួយតម្រូវការផ្គត់ផ្គង់ប្រេងឡើយ។ លោកប្រធានាធបតីបាយដិន ក៍បានលុបចោលអាជ្ញារប័ណ្ណឆ្លងដែនរបស់ក្រុមហ៊ុន TC Energy ជាគម្រោងមួយដែលមានរយៈពេល ៤ឆ្នាំ នៅក្រោមយុគសម័យត្រាំ។ ឥឡវនេះ ប្រទេសកាណាដា ចង់អោយខ្លួនចេញលុយ ស្ថិតក្រោមវិធានពាណិជ្ជកម្មត្រឹមត្រូវស្មើមុខស្មើមាត់គ្នា វាសនារបស់ក្រុមហ៊ុន Keystone អាចដួលរលំនៅពេលលោកបាយដិន នាំយកប្រទេសអាមេរិកឆ្ពោះទៅកាន់ថាមពលកកើតឡើងវិញក្នុងកម្រិតខ្ពស់ថ្មីមួយ។
កិច្ចខិតខំប្រឹងប្រែងធ្វើអោយប្រទេសអាមេរិកក្លាយជាបៃតង ការធ្វើអោយមានផ្ទះកញ្ចក់បៃតងដែលការបំពុលបរិដ្ឋានមកសូន្យភាគរយ នៅត្រឹមឆ្នាំ២០៥០ តាមរយៈការចូលរួមលើឆាកពិភពលោក គឺមានភាពលេចធ្លោរ និងជាសកម្មភាពទទួលបានការអបអរសាទរពីសំណាក់រដ្ឋបាលលោកបាយដិន និងនាំប្រទេសអាមេរិកទៅកាន់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក នៅក្នុងពេលវេលាមួយដែលមិនធ្លាប់មានពីមុនមក។ យុគសម័យថ្មីមួយបានចាប់ផ្តើម ហើយស្នាដៃថ្មីមួយកំពុងត្រូវបានអនុវត្តតាមមធ្យោបាយច្រើន។
អំឡុងពេលនៃការរីកាលដាលនៃជម្ងឺកូវីដ-១៩ ពលរដ្ឋអាមេរិកជាង៤០០០០០នាក់បានស្លាប់នៅក្នុងរយៈពេល ១១ខែ និង២៧លាន នាក់បានឆ្លងជម្ងឺកូវីដ-១៩ ឥឡូវនេះ យើងមើលឃើញថា ចំនួននេះកំពុងតែធ្លាក់ចុះជាលើកដំបូង។ អ្នកជំនាញខាងជម្ងឺឆ្លង លោកវេជ្ជបណ្ឌិត Fauci ក៍មានការសប្បាយចិត្តចំពោះការងាររបស់គាត់ បានផ្តល់បទសម្ភាសថា វាផ្អែកលើវិទ្យាសាស្ត្រ។ ឥឡូវ យើងមានការធ្វើសន្និសីទកាសែតពីសេតវិមាន កំពុងធ្វើកាងារតាមធម្មតា តាមដែលពលរដ្ឋអាមេរិក រំពឹងចង់បានពីមេដឹកនាំរបស់ខ្លួន។ អំឡុងពេលយុគសម័យលោកប្រធានាធិបតី ត្រាំ រដ្ឋមន្រ្តីក្រសួងព័ត៌មាន តែងតែត្រូវបានដេញចោលជាញឹកញាប់ និងបានបដិសេធរាល់ការពិតព្រោះតែលោកប្រធានាធិបតី មិនចង់អោយនិយាយ សព្វយ៉ាងមិនជាបញ្ហាទេ ខណៈពេលដែលប្រជាជនរាប់ពាន់នាក់បានស្លាប់រាល់ថ្ងៃ។ វាមិនមែនអត់បញ្ហាទេ ហើយនៅតែមិនមែនអត់ បញ្ហាដែរ។ ការដែលប្រទេសអាមេរិកចេញផុតពីការឆ្លងរីករាលដាននេះ គឺមានសារសំខាន់ ដើម្បីបង្ហាញពិភពលោកថា អាមេរិកមានភាពរឹងមាំ និងធន់នឹងជម្ងឺ។ ទាំងនេះគឺជាជំហានដែលលោកប្រធានាធិបតីបាយដិន បានធ្វើអំឡុងពេលបីសប្តាហ៍ដំបូងរបស់គាត់ នៅក្នុងសេតវិមាន។
ដំណោះស្រាយបៃតងថ្មី នឹងបង្កើតការងារថ្មី និងលើកទកចិត្តប្រជាជនអោយកាន់តែមានគំនិតច្នៃប្រឌិត ប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីបង្កើតដំណោះស្រាយសម្រាប់វិបតិ្តអាកាសធាតុនាសម័យទំនើប។ រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនណាដែលអាចផលិតអោយខ្លួន ទីផ្សារផ្ទាំងសូឡាបានកើនឡើងនៅក្នុងខែមករា ក្រុមហ៊ុន General Motor និង Ford បានចេញមុខទទួលយកកិច្ចការទាំងនេះ។ ក្រុមហ៊ុន General Motor បានប្រកាសថា ខ្លួននឹងផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០៣៥។ ពេលនេះបានធ្វើអយយើងនឹងឃើញដល់ កាលពីឆ្នាំ១៩៣០ អំឡុងពេលដែលមានបញ្ហាវិបតិ្តសេដ្ឋកិច្ចមហាធ្ងន់ធ្ងរ នៅពេលដែលប្រធានាធិបតី Teddy Roosevelt បានបង្កើតដំណោះស្រាយថ្មីមួយ អោយកសាង ព្រលានយន្តហោះ ស្ពាន និងផ្លូវល្បឿនលឿន ដាក់មនុស្សអោយធ្វើការ និងពិនិត្យស្តារសេដ្ឋកិច្ចអាមេរិកឡើងវិញ។ លោកប្រធានាធិបតី បាយដិន បានលេចធ្លោរលើការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ ធ្វើអោយមានថាមពលកកើតឡើងវិញនៅតាមគ្រប់ផ្ទះពលរដ្ឋអាមេរិកនៅឆ្នាំ២០៥០ គឺជាជំហានធ្វើបដិវត្តឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចដែលមានចីរភាពដោយខ្លួនឯង តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា។
រដ្ឋបាល បាយដិន ក៍មានផែនការបើកសាលារៀនឡើងវិញ និងដាក់ប្រជាជនអោយ ត្រឡប់ទៅធ្វើការងារវិញ។ ពលរដ្ឋអាមេរិកជាច្រើនអត់ការងារធ្វើចាប់តាំងពីការរីករាលដាលនៃជម្ងឺចាប់ផ្តើម ប្រជាជនខ្លះធ្វើការងារពីផ្ទះអស់រយៈពេល១១ខែ។ ស្ត្រីជាច្រើនអត់ការងារធ្វើដោយសារតែកង្វះអ្នកមើលថែទាំកូន។ អត្រានៃការអត់ការងារធ្វើនៅត្រឹមខែមករាឆ្នាំ២០២១ មាន ៦.៣% ទ្វេដងធៀបនឹងខែមករា ឆ្នាំ២០២០ នៅមុនការរីករាលដាននៃជងម្ងឺកូវីដ-១៩។ លោកបាយដិន មានផែនការបញ្ចប់ការចាក់ថ្នាំវ៉ាកសាំង អោយបាន ១លាន ដូស ក្នុងអំឡុងពេលចូលកាន់ដំណែងរបស់គាត់ ១០០ថ្ងៃដំបូង។ កន្លងមក កន្លះលានដូសក្នុងមួយថ្ងៃបានចាក់លើដៃប្រជាជន គិតត្រឹមថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ។ លោកប្រធានាធិបតី បាយដិនអាចសម្រេចគោលដៅនេះ នៅពេលមានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផ្តល់ការចាក់វ៉ាក់សាំង។ គោលដៅរបស់គាត់អាចសម្រេចបាន នេះបើយោងតាមអ្នកជំនាញខាងផ្នែកវេជ្ជសាស្រ្ត ដោយសារតែហេដ្ឋារចនាសម្ព័ន្ធមានសម្រាប់ការចាក់ថ្នាំវ៉ាក់សាំងកំពុងត្រូវបារៀបចំ