ទីក្រុងឡូវែល រដ្ឋម៉ាសាជូសិត — អ្នកស្រី អានី វង់ គឺជាស្ត្រីជំនួញក្នុងស្រុកម្នាក់ដែលគេគោរពរាប់អាន ចូលរួមជាមួយក្រុមមជ្ឈមណ្ឌលសហគ្រិនភាព ក្រុមការងារសហគមន៍ ហៅកាត់ថា (ECenter) ធ្វើការក្នុងភាពជាដៃគូជាមួយអតីតស្ថាបនិកស្ត្រី គឺអ្នកស្រី Kelly Anne Mello និង អ្នកស្រី Franky Descoteaux។
មជ្ឈមណ្ឌលសហគ្រិនភាព ក្រុមការងារសហគមន៍ នាពេលថ្មីៗនេះ បានទទួលថវិកាចំនួន ៦៥០០០ ដុល្លារ ពីរដ្ឋបាលជំនួញខ្នាតតូចដែលមានការប្រកួតប្រជែងខ្ពស់ (SBA) មូលនិធិ PRIME ។ មានអ្នកដាក់ពាក្យស្នើសុំក្នុងស្រុកចំនួនជិត ២០០ នាក់ មជ្ឈមណ្ឌលសហគ្រិនភាព គឺជាអ្នកស្នើសុំម្នាក់ដែលទទួលបានរង្វាន់នេះ ក្នុងចំណោមអ្នកទទួលបានរង្វាន់ចំនួន ២៧ នាក់ និងមានតែពីរនាក់ប៉ុណ្ណោះ ដែលធ្វើប្រតិបតិ្តការជំនួញនៅរដ្ឋម៉ាសាជូសិត។ ក្នុងភាពជាដៃគូជាមួយមូលនិធិអភិវឌ្ឍសហគមន៍ ហៅកាត់ថា (CDBG) មូលនិធិសង្រ្គោះបន្ទាន់សម្រាប់ជម្ងឺកូវីដ-១៩ មូលនិធិ PRIME នឹងត្រូវបានប្រើប្រាស់ដើម្បីជួលទីប្រឹក្សាក្នុងស្រុក នឹងផ្តល់ការគាំទ្រខ្លាំងលើជំនួញដែលរងផលប៉ះពាល់ជាអវិជ្ជានដោយសារតែជម្ងឺកូវីដ-១៩។ ក្នុងនាមជាអ្នកសម្របសម្រួលកម្មវិធីក្រុមជំនួយបច្ចេកទេសឯកទេស (STAT) អ្នកស្រី អានី វង់ នឹងធានាដល់ការគាំទ្រជំនួញមានគុណភាពខ្ពស់ ជួយគ្រប់គ្រងមូលនិធិថ្មីនេះ។
អានី វង់ គឺជាស្ត្រីខ្មែរ-អាមេរិក ជាអ្នករស់នៅក្នុងទីក្រុងឡួវែល និងជាសហគ្រិន។ ក្នុងនាមជាម្ចាស់ និងប្រតិបតិ្តករនៃ Humanity Boutique នៅក្នុងទីក្រុងឡូវែលចាប់តាំងពីឆ្នាំ២០១៤មក អ្នកស្រីបានដឹកនាំហាងឆ្លងកាត់ពេលវេលាដែលសេដ្ឋកិច្ចធ្លាក់ចុះទាប និងឥឡូវនេះ អំឡុងពេលជម្ងឺកូវីដ-១៩ អានី បានប្រែក្លាយជំនួញរបស់គាត់អោយនៅមានវត្តមាន ជាពាណិជ្ជកម្ម អេឡិចត្រូនិច (e-commerce) និងហាងលក់ឥវ៉ាន់តាមការបញ្ជារទិញ (pop-up shop)។
“អំណោយដ៍ធំមហិមាមួយធ្វើជាម្ចាស់នៃ Humanity ដែលអ្នកស្រីអានី មានលទ្ធភាពធ្វើ គឺមានទីតាំងនៅចំកណ្តាលសហគមន៍ ជាម្ចាស់ជំនួញជ ជាស្ត្រីខ្មែរ និងជាអ្នកគាំទ្រសហគ្រិន និង ជំនួញ។ អ្នកស្រីមានទំនាក់ទំនងល្អនៅក្នុងសហគមន៍ជំនួញ និងសហមន៍មិនរកកម្រៃ នៅក្នុងទីក្រុងឡូវែល និងតំបន់នៅជុំវិញ។ អ្នកស្រី អានី មានសមត្ថភាពពាក់មួកបានច្រើន ជាម្ចាស់ជំនួញម្នាក់ និងមានតម្រូវការធ្វើការងារស្ម័គ្រចិត្តមិនយកកម្រៃ ថែមទៀត គឺជាអត្ថប្រយោជន៍ដ៍ធំបំផុតសម្រាប់មជ្ឈមណ្ឌលសហគ្រិនភាព ក្រុមការងារសហគមន៍” នេះបើតាមការបញ្ជាក់ អោយដឹងពីអ្នកស្រី Franky Descoteaux នាយិកានៃមជ្ឈមណ្ឌលសហគ្រិនភាព។
ជាអ្នកសម្របសម្រួលកម្មវិធី STAT នៅមជ្ឈមណ្ឌលសហគ្រិនភាព អ្នកស្រី អានី នឹងផ្តល់ការប្រឹក្សាយោបល់ខាងផ្នែកវប្បធម៌ និងសមត្ថភាពភាសាដល់ភោជនីយដ្ឋានដែលមិនសូវសម្បូរអតិថិជន និងអ្នកលក់រាយនៅទូទាំងទីក្រុងឡូវែល ផ្តោតជាពិសេសនៅក្នុង Cambodia Town, The Acre, Downtown និង Back Central។ មជ្ឈមណ្ឌលសហគ្រិនភាពក្រុមការងារសហគមន៍ នឹងធ្វើការងារជាមួយដៃគូក្នុងស្រុក ដើម្បីកំណត់រកទីប្រឹក្សា រួមទាំង សមាគមជួយគ្នាទៅវិញទៅមកកម្ពុជា ហៅកាត់ថា (CMAA) ការបង្រួបបង្រួមគ្នាដើម្បីភាពល្អប្រសើ Acre (CBA), Working Cities Challenge មជ្ឈមណ្ឌលសហគមន៍អាហ្រ្វិកនៃទីក្រុងឡូវែល (ACCL), មជ្ឈមណ្ឌលព័រទុហ្កាល-អាមេរិក មជ្ឈមណ្ឌលសហគមន៍ឡាទីន សម្រាប់ការផ្តល់ភាពអង់អាច និងផ្សេងទៀត។ គោលដៅរបស់ក្រុម STAT គឺត្រូវធ្វើការងារជាមួយម្ចាស់ជំនួញដោះស្រាយការប្រឈមក្នុងការធ្វើជំនួញ និងជួយពួកគេអោយសម្រេចបានគោលដៅមុខជំនួញនាពេលអនាគត ទីប្រឹក្សានឹងធ្វើការងារសហការគ្នាជាមួយម្ចាស់ជំនួញ ធ្វើបញ្ចប់កិច្ចការដែលចាំបាច់ បណ្តុះបណ្តាលជំនាញថ្មីៗ សំខាន់ៗ រៀបចំបង្កើតប្រព័ន្ធសម្រាប់ភាពជោគជ័យយូរអង្វែង និងបង្កើនការយល់ដឹងអំពីជំនួញក្នុងស្រុកតាមយៈទីផ្សារដែលមានការសហការគ្នា។