Top Mobile Banner

បទសម្ភាសន៍ជាមួយនឹងលោកវិជ្ជបណ្ឌិត ម៉ី សុខារិទ្ធ 
ស្តីពីវិធីការពារការឆ្លងមេរោគ COVID-19

ដោយសុបិន ពិន

ឡូវែល, រដ្ឋម៉ាសាជូសេត – នៅថ្ងៃទី 3 ខែមេសា ឆ្នាំ 2020 ខ្ញុំបាទសុបិន ពិន ជាអគ្គនាយកនៃការសែតខ្មែរផុស មានកិត្តយសដែលបានធ្វើកិច្ចសម្ភាសន៏ជាមួយនឹងលោកវិជ្ជបណ្ឌិត ម៉ី សុខារិទ្ធ ស្តីពីមេរោគកូរ៉ូណាដែលជំងឺឆ្លងមានការរីករាលដាលជំវិញពិភពលោកទាំងនៅអាមេរិច, ខ្មែរ និងប្រទេសផ្សេងទៀត តាមរយៈការហៅតាមប្រព័ន្ធទូរស័ព្ទវីដេអូអេឡិចទ្រូនិច ដើម្បីឲ្យអ្នកអានការសែតខ្មែរផុស និងអ្នកទស្សនាវីដេអូតាមរយៈទូរទស្សខ្មែរផុសឲ្យយល់ដឹងពីមេរោគនេះឲ្យបានច្បាស់លាស់។ ខាងក្រោមនេះគឺជាបទសម្ភាន៍ទាំងស្រុង។


សុបិនៈ នៅពេលទៅផ្សារ​តើយើងត្រូវការពារអ្វីខ្លះ​ក្រៅពីការលាងដៃ?
សុខារិទ្ធៈ​ យើងត្រូវនៅអោយឆ្ងាយពីគ្នា​ 6 ​​ហ្វីត ​​​​​ពាក់ស្រោមដៃពេលកាន់រទេះរុញ ឬកន្រ្តកយួរអ៊ីវ៉ាន់ លាងដៃបន្ទាប់ពីកាន់អ្វីៗ ហាមប៉ះមុខ ប៉ះមាត់ កុំទៅជួបជុំគ្នាលើសពី១០នាក់ ​យើងត្រូវធ្វើបែបនេះដើម្បីពន្យាការរីករាលដាលទៅលើមនុស្សម្នាក់ៗ ​​ហើយបើមានអ្នកណាឈី មិនត្រូវទៅនៅជិតគេ ជាពិសេសមនុស្សចាស់ដែលមានរោគប្រចាំខ្លួន ក្មេងក៏ត្រូវតែការពារដូចគ្នាគ្រាន់តែក្មេងមានប្រព័ន្ធការពារខ្លាំងជាងមនុស្សចាស់។
សុបិនៈ​ ​នៅពេលនេះសំភារះការពារដូចជាជែលលាងដៃ ឬក្រដាសជូតជាដើម គឺពិបាករកទិញណាស់ក្នងទីផ្សារ តើត្រូវធ្វើដូចម្តេចសម្រាប់នាក់ដែលមិនបានទិញបំរុងទុកក្នុងផ្ទះ​ដើម្បីបន្តការការពារខ្លួនរបស់ពួកគាត់​ហើយ?
សុខារិទ្ធៈ ប្រសិនបើគ្មានជែលលាងដៃទេ នៅផ្ទះយើងត្រូវលាងដៃអោយបានញឹកញាប់ជាមួយទឹកនឹងសាប៊ូរយះពេល 20​​វិនាទី ឬអាចលាយ 1ហ្គាឡិននៃទឹកជាមួយ bleach 4 កែវ ឬចូលតាមវ៉ិបសាយរបស់ CDC ដើម្បីមើលពីរបៀបនៃការការពារ​ Covid-19។ មេរោគនេះកើតឡើងម្តងហើយនៅឆ្នាំ1999 នៅប្រទេសចិន មេរោគកូវីត19 ជាជំពូកមួយក្នុងចំនោមមេរោគផ្សេងទៀតរបស់ Coronavirus គ្រាន់តែជំងឺនេះឆាប់មានការរីករាលដាលខ្លាំងនឹងរហ័ស។
សុបិនៈ តើជំងឺនេះឆ្លងដោយរបៀបណា? ហេតុអ្វីយើងត្រូវប្រយ័ត្នជាដាច់ខាត?
សុខារិទ្ធៈ​ ជំងឺនេះឆ្លងដោយឧទាហរណ៏​មានមនុស្សម្នាក់ក្អក ​ហើយមេរោគនោះហើរទៅប៉ះលើអ្វីមួយហើយមានមនុស្សម្នាក់ទៀតមកប៉ះពីក្រោយរួចយកដៃរបស់គេទៅប៉ះនៅលើផ្ទៃមុខទើបធ្វើអោយមានការឆ្លង ព្រោះគេរកឃើញថាមេរោគនេះអាចនៅលើអាកាសបាន​ 3-4 ម៉ោង​ នៅលើផ្លាស្ទឹចបាន 24ម៉ោង នៅលើកញ្ចក់បាន 72 ម៉ោង។
សុបិនៈ តើការឈរ រឺដកដង្ហើមជិតគ្នាអាចឆ្លងដែរឬទេ?
សុខារិទ្ធៈ កត្តានៃការឆ្លងអាចដោយសារតែចំងាយឧទាហរណ៏ដូចជាអ្នកដែលមានមេរោគនេះនៅមិនឆ្ងាយពីគ្នា 6 feet អាចឆ្លង ឬក៏អ្នកដែលមានជំងឺនោះនៅកន្លែងនោះរយះពេលយូរហើយយើងទៅកន្លែងនោះពីក្រោយក៏អាចឆ្លងបានដែរ។
សុបិនៈ ជំងឺនេះមានការរីរាលដាលលឿន តើលោកគ្រូពេទ្យអាចផ្តល់ជាពត៌មានអ្វីបន្ថែមសំរាប់បងប្អួនយើង ដើម្បីការពារបន្តទៅពេលខាងមុខទៀត? តើវាអាចនឹងកើនឡើងឬថយចុះ?
សុខារិទ្ធៈ​ បើតាមពត៌មានបឋម បច្ចុប្បន្នអាមេរិចមានការរីករាលដាលលឿនជាងចិន ប៉ុន្តែក្នុង1ខែមុនករណីនេះមិនទាន់ឡើងខ្ពស់ដូចចិនទេ ព្រោះ1ខែមុនយើងមិនបានធ្វើតេស្តចំនួនមនុស្សច្រើនទេ ព្រោះយើងខ្វះសំភារះសម្បីតែពេលនេះក៏យើងនៅតែខ្វះសំភារះធ្វើតេស្តដែរ៕ សំភារះធ្វើតេស្តនេះសំរាប់តែនាក់ដែលអាការះសង្ស័យថាជាមេរោគកូវីត19 នេះប៉ុណ្ណោះ។ បើយើងធ្វើតេស្តគ្រប់គ្នា ខ្ញុំគិតថាអត្រានៃការកើតវានឹងកើនឡើងច្រើនជាងនេះព្រោះនៅប្រទេសចិនមួយថ្ងៃៗគេធ្វើតេស្តរាប់ពាន់នាក់ដូច្នេះទើបពីមុនយើងឃើញថាប្រទេសចិនមានអ្នកឆ្លងជំងឺនេះច្រើនជាងគេ។
សុបិនៈ តើនាក់ដែលយើងជួបនៅតាមផ្សារបើគាត់មានអាការះនេះដែលតែស្រាល តែបើគាត់មិនបានធ្វើតេស្តនេះយើងអាចដឹងឬទេ?
សុខារិទ្ធៈ យើងមិនអាចដឹងបានទេ ព្រោះជំងឺនេះបើអត់មានរោគសញ្ញាទេតែគេមានជំងឺនេះគេក៏អាចចម្លងទៅមនុស្សផ្សេងទៀតដែរ។
សុបិនៈ បច្ចុប្បន្នម៉ាសគឺពិបាករកទិញតើយើងគួរប្រើអ្វីជំនួសបាន?
សុខារិទ្ធៈ យើងអាចប្រើដូចជាយកកន្សែងបង់កយកមករុំជំនួសក៏បាន​។ អាការះនៃជំងឺផ្តាសាយធំដូចជាក្តៅខ្លួន ឈីក ក្អក ឈឺខ្លួន ឈឺប្រាណ ហៀរសំបោរ….គឺមានអាការះស្រដៀងគ្នានឹងមេរោគ covid-19 ណាស់់ តែរោគសញ្ញាដែលយើងត្រូវតែប្រយ័ត្ននោះគឺ covid-19 ធ្វើអោយពិបាកដកដង្ហើមនេះហើយជាសញ្ញាដែលត្រូវតែប្រញាប់ទៅមន្ចីរពេទ្យហើយមួយវិញទៀត covid-19 ធ្វើអោយយើងបាត់នូវការស្រូបក្លិននឹងបាត់បង់នូវរសជាតិដែលជាសញ្ញាថាយើងមានមេរោគ covid-19។ ពេលដែលទៅដល់មន្ទីរពេទ្យត្រូវតេទាក់ទងទៅខាងពេទ្យឲ្យមកទទួល ឬប្រាប់ផ្លួវចូលទៅផ្នែកពិនិត្យរករោគសញ្ញា covid-19 ដើម្បីជៀសវាងការដើរផ្តេសផ្តាសអាចធ្វើអោយឆ្លងទៅអ្នកផ្សេង ឬរីករាលដាលជំងីនេះកាន់តែខ្លាំង។
លោកអ្នកអាចចូលទៅកាន់ YouTube របស់ LTCLowellMA ក្នុងកម្មវិធីទូរទស្សខ្មែរផុស ​(Khmer Post USA Television) ដើម្បីទស្សនាវីដេអូ កិច្ចសម្ភាសន៍នេះទាំងស្រុង រឺទស្សនាតាម Link នេះ : https://www.youtube.com/watch?time_continue=3&v=RxS4OIDYfhQ&feature=emb_logo

ព័ត៌មានទាក់ទង