Top Mobile Banner

ក្រុងឡូវែលបើកការធ្វើតេស្ត៍ជំងឺ COVID -19​ ជាសាធារណៈ

ដោយ សុខារ័ត្ន កូយ

ឡូវែល, ម៉ាសាជូសេត​- ដើម្បីប្រយុទ្ធប្រឆាំង និងបន្ធូបន្ថាយការរីករាលដាលនៃមេរោគ COVID -19 សាលាក្រុងឡូវែល សហការជាមួយនឹងថ្នាក់រដ្ឋ​ និងក្រុមហ៊ុន​ឱសថស្ថាន​ CVS Health ព្រមទាំងទីភ្នាក់ងារផ្តល់សេវាសុភាពមួយចំនួនផ្សេងទៀត បានចាប់ផ្តើមដំណើរការធ្វើតេស្ត៍ជំងឺ COVID -19 កាលពីថ្ងែទី7 ខែមេសានេះ ដោយមិនគិតថ្លៃ​នៅទីតាំងចំណតរយន្ត Showcase Cinemas Parking lot ស្ថិតនៅផ្លូវ 32 Reiss Ave។

Photo by Sokharath Koy. Lowell Rapid Covid-19 Testing Site 4/8/2020

បើតាមឲ្យដឹងពីសាលាក្រុង ការរៀបចំការធ្វើតេស្ត៍ដឹងលទ្ធផលផ្លាមៗនេះ អាចទទួលពលរដ្ឋរហូតដល់ 1,000 នាក់ក្នុងមួយថ្ងៃ ដោយដំណើរការនៃការរធ្វើតេស្ត៍នេះ គឺតាមរយៈ drive-through ហើយលទ្ធផលវិញនឹងត្រូវដឹងដោយចំណាយពេលវេលាជាមធ្យម 15 នាទី មុននឹងអ្នកមកធ្វើតេស្ត៍ចេញពីទីកន្លែងពិនិត្យ។ នៅពេលដែលមកដល់ទីតាំងធ្វើតេស្ត អ្នកជំងឺនឹងត្រូវដាប់ឧបករណ៍ swab ចូលទៅក្នុងប្រហោងប្រហែលជា 1 អ៊ីញ ដើម្បីធ្វើការពិនិត្យស្វែងរកមេរោគ។ ពលរដ្ឋដែលទទួលលទ្ធផលវិជ្ជមាន នឹងត្រូវបានផ្តល់ការណែនាំផ្លាមៗពីសំណាក់អ្នកមានជំនាញផ្នែកថែទាំងសុខភាពពីវិធីព្យាបាលដ៍ត្រឹមត្រូវភ្លាមៗនៅនឹងកន្លែង ដើម្បីជាជំនួយក្នុងការទប់ស្កាត់ដែលមានប្រសិទ្ធភាពចំពោះវីរុសនេះ។

គួរបញ្ចាក់ថា ការពិនិ្យតនេះ មិនទទួល walk-ins នេះទេ ហើយពលរដ្ឋដែលស្វែងរកការធ្វើតេស្ត៍ជំងឺ COVID -19 នៅទីតាំងដែលបានរៀបចំខាងលើ តម្រូវឲ្យមានការចុះឈ្មោះជាមុនតាមរយៈវ៉ិបសាយរបស់ក្រុមហ៊ុន CVS Health ។ ពលរដ្ឋត្រូវតែមានអាយុយ៉ាងហោចណាស់ 18 ឆ្នាំ ដើម្បីមានសិទ្ធក្នុងការធ្វើតេស្ត៍នេះ ហើយត្រូវតែមានរោគសញ្ញា រឺជាពលរដ្ឋដែលងាយនឹងរងគ្រោះចំពោះការឆ្លងមេរោគដោយស្រមទៅតាមអការៈរោគសញ្ញាដែលចេញដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង (CDC)។ ចំពោះការធ្វើតេស្ត៍នេះ មិនតម្រូវឲ្យមានធានារ៉ាប់រងសុខភាពនេះទេ។ ទីតាំងនៃការធ្វើតេស្ត៍ដោយរហ័សនេះ ចាប់បើកពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 9:00 ព្រឹក ដល់ម៉ោង 5:30 ល្ងាច និងថ្ងៃសៅរ៍ពីម៉ោង 10:00 ព្រឹក ដល់ម៉ោង 5:00 ល្ងាច ហើយថ្ងៃអាទិត្យពីម៉ោង 11:00 ព្រឹក ដល់ម៉ោង 4:00 ល្ងាច ។

លោកស្រី Eileen Donoghue ដែលជាប្រធានគ្រប់គ្រងក្រុង បានមានប្រសាសន៍ថា “ចំនួននៃការធ្វើតេស្ត៍មានកំរិតច្រើននេះដែលនឹងត្រូវបានធ្វើឡើងនៅទីតាំងនេះ គឺផ្អែកទៅលើការងារឥតឈប់ឈររបស់លោកអភិបាលរដ្ឋ Baker និងលេខាធិការលោកស្រី Sudders ដើម្បីពង្រីកនូវសមត្ថភាពក្នុងការធ្វើតេស្ត៍របស់រដ្ឋដែលវាមានសារៈសំខាន់ណាស់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ COVID-19 នេះ ។” លោកស្រីបន្តទៀតថា “ទីតាំងធ្វើតេស្ត៍នេះ នឹងបង្កើនយ៉ាងខ្លាំងនូវចំនួននៃការទទួលបានការធ្វើតេស្តិ៍ សម្រាប់ពលរដ្ឋរស់នៅទីក្រុងឡូវែល និងពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះ។ យើងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន CVS Health និងទីភ្នាក់ងារជាដៃគូរដ៍ទៃទៀត ដែលបានចាប់ដៃគូជាមួយទីសាលាក្រុង ដើម្បីចាប់ផ្តើមប្រតិបត្តិការដ៏មានតម្លៃនេះ”។

ព័ត៌មានទាក់ទង