Top Mobile Banner

២៨១-នយោបាយសហរដ្ឋ

‹‹នយោបាយសហរដ្ឋ››

ប្រធានាធិបតី‹ឌណល ត្រាំ›ជាប់អង្កេតអាជ្ញាសភាជាតិដើម្បីដកចេញពីដំណែង

ដោយ ពិន សំខុន (លេខ២៤១-ថ្ងៃទី១តុលា២០១៩)

សេដ្ឋវិមានបានទទួល‹ដីការស៊ើបអង្កេតអាជ្ញា›មួយពិសភាជាតិ កាលពីចុងសប្តាហ៍មុន ដែលត្រូវសួរចម្លើយសាក្សីមន្ត្រីនៅក្បែរខ្លួនលោក‹ត្រាំ› ស៊ើបអង្កេតពីសកម្មភាពប្រធានាធិបតីរូបនេះ ដែលបានទាក់ទងបង្ខំឱ្យប្រទេស‹យូក្រែន›ស៊ើបអង្កេតពីកូនប្រុសរបស់លោកអតីតអនុប្រធានាធិបតី‹ជោ បាយដិន›ដែលបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតី នឹងសួរចម្លើយពីរឿងមួយទៀត ដែលលោក‹ត្រាំ›បានពឹងពាក់ប្រធានាធិបតីប្រទេស‹យូក្រែន›ដដែល ឱ្យមកជួយដល់ការបោះឆ្នោតលោកត្រាំ នាឆ្នាំ២០២០ ហើយព្រមទាំងមានសន្យាថា‹នឹងបន្តរផ្តល់ជំនួយយោធា៣១៦លាន ដល់ប្រធានាធិបតីនោះ›ថែមទៀតផង។ បើគណកម្មការសភារកទៅឃើញថា មានកំហុសជាក់ស្តែង រំលោភអំណាចសេដ្ឋវិមាន ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន អាចនឹងត្រូវសភាបោះឆ្នោតទម្លាក់លោក‹ត្រាំ› ចេញពីដំណែងប្រធានាធិបតីបាន។

គណកម្មការសភាជាតិមានគម្រោងនឹងកោះហៅ អនុប្រធានាធិបតី‹ម៉ាយ ផិនស៍›មកសួរចម្លើយពីករណីប្រធានាធិបតី‹ត្រាំ›, កោះហៅឯកអគ្គរដ្ឋទូតអាមេរីកប្រចាំ‹យូក្រែន›….  អតីតឯកអគ្គរដ្ឋទូត‹យូក្រែន›ផងដែរ។ ពត៌មានដែលជាប្រភពសម្ងាត់ បានមកពី‹អ្នកហួចហៅខ្យល់›បានឱ្យដឹងថា លោក‹ត្រាំ›បានសង្ខើញឱ្យប្រធានាធិបតី‹យូក្រែន›ជួបមនុស្សរបស់លោក២រូប គឺលោក‹គ្ហុល្យានី›ជាមេធាវិផ្ទាល់ នឹងលោក‹បារ៍›ជារដ្ឋលេខាធិការខាងក្រសួងយុត្តិធម៌ ហើយអ្នកទាំង២ក៏មាន‹ដីការស៊ើបអង្កេត›ចំពោះខ្លួនលោកដែរ។

លោកស្រី ប៉ូឡូស្ហី ជាមេបក្សប្រឆាំងនៅសភា ធ្លាប់និយាយថាមិនមានបំណងទម្លាក់លោកប្រធានាធិបតី‹ត្រាំ›ទេ តែពេលនេះបែរជាធ្វើទៅវិញ ដោយសារលោក‹ត្រាំ›បានបង្ករកំហុសជាក់ស្តែងមួយ ដែលមិនអាចរំលងបាន ដោយលោក‹ត្រាំ›បានហក់ទៅក្នុងគ្រោះថ្នាក់ដោយខ្លួនឯង ទៅពឹងពាក់បរទេស ឱ្យប្រើឥទ្ធីពលបង្ក្រាបគូរប្រជែងពីក្រៅប្រទេស ដូចគ្នានឹងករណីលោកស្រី‹គ្លីងតុន› ដែលមានរុស្សីបញ្ចេញពត៌មានក្រខ្វក់ បំផ្លាញការឃោសនារបស់លោកស្រី ដែលករណីនោះមិនទាន់បានជ្រះស្រឡះនៅឡើយ ។

លោក‹ឌណល ត្រាំ›នៅតែមិនទទួលកំហុស បើទោះជាសាក្សីបញ្ចេញសារសម្ងាត់ច្រើន ប្រឆាំំងនឹងលោកក៏ដោយ លោកនិយាយថា មិនបានធ្វើអ្វីខុសទេ លោកអាចនឹងចាញ់ប្រៀបសភាដំណាងរាស្ត្រ ដែលមានភាគច្រើនជាសមាជីកគណបក្សប្រជាធិបតេយ្យ គេនឹងបោះឆ្នោតឱ្យលោកមានកំហុស តែនៅពេលទៅដល់ព្រឹទ្ធសភា ដែលមានសមាជិកគណបក្សសាធារណរដ្ខភាគច្រើន នៅទីនោះ លោកមានជំនឿថាលោកនឹងរួចពីការចោទប្រកាន់។ ប៉ុន្តែនៅទីនោះ ក៏មានសមាជិកគណបក្សសាធារណរដ្ឋខ្លះ មិនចូលចិត្តចារឹករឹងរូសរបស់‹ឌណល ត្រាំ›ដែរ ហើយបានបង្ហាញការទិទានដោយចំហរចំពោះ‹ត្រាំ›ដែរ… ហេតុនេះហើយបានជា‹ត្រាំ›កំពុងតែខំទាក់ទង យកចិត្តព្រឹទ្ធសមាជិកខាងសាធារណរដ្ឋ ឱ្យនៅតែរក្សាភាពអតធ្មត់ចំពោះខ្លួន។

 

ព័ត៌មានទាក់ទង