Top Mobile Banner

ជីវប្រវត្តិនឹងទស្សនៈសង្ខេបរបស់លោក រ៉ាឌី ម៉ម

ដោយខ្មែរផុសស.រ.អា.

លោក រ៉ាឌី ម៉ម បច្ចុប្បន្នជាសមាជិកដំណាងរដ្ឋសង្កាត់១៨ លោកឈរឈ្មោះជាបេក្ខជនគណបក្ស‹ប្រជាធិបតេយ្យ›សាជាថ្មី ប្រជែងនៅក្នុងការបោះឆ្នោតជុំទី២នេះដោយលោក ខេមរា ខៃ មកពីគណបក្ស‹សាធារណរដ្ឋ›។

 

img_0895លោក រ៉ាឌី ម៉ម អាយុ៤៦ឆ្នាំ មានភរិយានឹងកូន៤នាក់ៈ ស្រី២ប្រុស២។ លោកមកដល់សហរដ្ឋ ឆ្នាំ១៩៨២ ក្នុងនាមជាជនភៀសខ្លួន ដំបូងនៅរដ្ឋ‹មេនីសូតា›- ឆ្នាំ១៩៨៤ទើបមកដល់‹ឡូវែល›រដ្ឋម៉ាសាឈូសិត រៀនសូត្រនៅសាលាសាធារណ រួចទៅបន្តរវិជ្ជានៅសាលាបច្ចេកទេសខាងចាប់សសៃ នឹងរៀននៅមហាវិទ្យាល័យ‹Middlesex Community College›។ លោកបានទៅរៀនជំនាញបូរាណខាងចាប់សសៃ – មានជំនាញជាអ្នកថតរូបឯកទេស ហើយធ្លាប់ធ្វើការនៅមន្ទីពេទ្យផង។

លោកជាសកម្មជនសម្រាប់សហគមន៌ខ្មែរ ចំនួន២៥ឆ្នាំ តាំងពីជួយរៀបចំពិធីបុណ្យអំទូកដោយស្ម័គ្រចិត្ត រហូតដល់បានកេរឈ្មោះល្បីល្បាញដល់សង្គម ស្ម័គ្រចិត្តជួយពិធីបុណ្យចូលឆ្នាំខ្មែរឌេលប្រព្រឹត្តទៅនៅរៀនរាល់ឆ្នាំ… ក្នុងនោះមានទាំងជាសមាជិកគណកម្មកានាយក‹Boys & Gils Club›គណកម្មកាគ្រប់គ្រងនៅពេទ្យ‹Saint Memorial Medical Center›នៅសមាគមខ្មែរ នៅខាងកិច្ចការវប្បធម៌។

តើលោកបានធ្វើអ្វីខ្លះដែលសំខាន់ក្នុងអាណត្តិរបស់លោក? សម្រាប់បងប្អូនណាដែលមិនដឹង ក្នុងតួរនាទីជា‹ដំណាងរាស្ត្រ›ខ្ញុំមានភារៈកិច្ច រកលុយពី‹បូស្តុន›មកជួយថវិការសម្រាប់សង្កាត់លេខ១៨ក្រុងឡូវែលយើងនេះ។ នៅ‹ខពលស្គែរ›ខ្ញុំរកបាន៩៥ម៉ឺនសម្រាប់កែរលំអផ្លូវនៅកន្លែងនោះ ឥឡូវនេះកន្លែងនោះធ្វើជូនបងប្អូនបានស្អាតហើយ។ ខ្ញុំបានធ្វើនៅកន្លែងឧទ្យាន‹ខាឡឺរីផាក›ឱ្យទោះជាថ្មីឡើងវិញ ចូលរួមជាមួយសាលាក្រុង ចំណាយអស់៨៥ពាន់ដុល្លា – ជួសជុលកន្លែងលេងបាល់‹បារែតនឹងខនរយ› រួមកម្លាំងជាមួយសាលាក្រុង នឹងធ្វើហើយសព្វគ្រប់នៅថ្ងៃ១តុលានេះហើយ ហ្នឹងចំណាយអស់៥៥ពាន់ទៀត។ ខ្ញុំបានជួយសុំថវិការសម្រាប់ការអប់រំ – សុំថវិកាសម្រាប់អប់រំកាពារសន្តិសុខ(សុំបានហើយ) – ហើយដើម្បីប្តើមការដ្ឋានក្រសួងយុត្តិធម៌បាននោះ យើងបានរកលុយមកចំណាយបាន៤,៧លានដុល្លាមកធ្វើការនៅ‹កាណាល់ហមិលតុន›រួចជាស្រេចទៀត។ លោក រ៉ាឌី បន្តថា‹ខ្ញុំរវល់សម្បើមណាស់ តែរីករាយនឹងធ្វើការបានផល់ជូនសហគមន៍យើង សហគមន៍នោះ សូមឱ្យយល់ គឺខ្ញុំត្រូវធ្វើការជូនសហគមន៌ទាំងមូល ដែលមានជាតិសាសន៌ចំរុះគ្នា›។

តើអ្វីទៀតដែលលោកនៅមិនទាន់បានធ្វើ ហើយចង់បំពេញនៅអាណត្តិក្រោយ?កាងារសម្រាប់ជួយសហគមន៍ ណៅមានច្រើនទៀត ហើយក៏សំខាន់ណាស់ដែរ តែដែលខ្ញុំចាប់អារម្មណខ្លាំងនោះគឺស្ពាន‹រួក› ដែលជាស្ពានបណ្តោះអាសន្នចំនួនជាង៣០ឆ្នាំមកហើយ ទទួលបានតែធម្ងន់បានតែ៤៥តោនប៉ុណ្ណោះ មាន‹ផ្លូវមួយខ្សែទៅ មួយខ្សែមក›បើមានគ្រោះថ្នាក់អី មិនអាចសង្គ្រោះគ្នាបានទេ ហេតុដូចនេះហើយបានជា ចាំបាច់ណាស់ ដែលស្ពាននេះត្រូវតែធ្វើឡើងជាបន្ទាន់។ ភាពបន្ទាន់នេះ បន្ថែមដោយសារសំខាន់នៃស្ពាននេះ គឺជាចំណុចប្រជុំគ្នានៃតំបន់ធំៗ៣-៤មកចម្រុះគ្នា ហើយឡូវែលខ្លួនឯងក៏ក្លាយជាធំទៅហើយដែរ តាំងពីប៉ុន្មានឆ្នាំចុងក្រោយនេះ ចរាចរក៏កាន់តែខ្លាំង កាន់តែស្ទះផ្លូវក៏កាន់តែខ្លាំង ដោយតំបន់ក្បែរៗនោះមានអភិវឌ្ឍន៍ ហើយពេទ្យធំក៏នៅត្រើយម្ខាង ផ្ទុយពីត្រើយក្រុងធំដែលប្រជាជនជាច្រើនរស់នៅ ម្លោះហើយប្រជាជនប្រើស្ពាននោះខ្លាំងណាស់។

ចំពោះអ្នកដែលមិនសប្បាយចិត្ត ដោយលោកបានទៅជួបគួរសមនឹងលោក ហ៊ុន សែន តើលោកមានអ្វីនិយាយទៅអ្នកទាំងនោះ ដើម្បីឱ្យគេបោះឆ្នោតឱ្យលោកវិញទេ?

ខ្ញុំសូមអរគុណដល់បងប្អូនដែលបានគាំទ្រខ្ញុំ រីឯអ្នកដែលមិនសប្បាយចិត្តនឹងដំណើរទៅកម្ពុជារបស់ខ្ញុំ កាលពី២ឆ្នាំមុន ខ្ញុំសូមជម្រាប់ថា ពេលនោះខ្ញុំទៅធ្វើបុណ្យម្តាយខ្ញុំ ក៏ឆ្លៀតពេលទៅជួបមន្តី្រនយោបាយជាច្រើន មានទាំងមន្តី្របក្សប្រឆាំងផងដែរ មិនមែនតែលោក ហ៊ុន សែន តែម្នាក់ទេ។ ក្នុងនាមខ្ញុំជាដំណាងរាស្ត្រអាមេរីកាំងម្នាក់ ខ្ញុំយល់ថា ខ្ញុំក៏អាចទៅជួបមន្ត្រីនយោបាយកម្ពុជាបានដែរ ពុំមែនទៅបំរើនយោបាយនរណាទេ តែនៅតែបំរើបើកទ្វារដែលលំបាកជូនបងប្អូនណាដែលត្រូវការឱ្យខ្ញុំជួយអ្វីមួយ, នោះក៏ជាតួរនាទីដំណាងរាស្ត្របានដែរ។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា ខ្ញុំជាប់ឆ្នោតនៅសង្កាត់១៨ឡូវែលនេះ ខ្ញុំនៅបំរើសង្កាត់នេះ ដោយមិនខ្លាចលំបាកនឿយហត់អ្វីទេ ឱ្យតែបងប្អូនប្រាប់ខ្ញុំមកចុះ៕

ព័ត៌មានទាក់ទង