Top Mobile Banner

មូលនិធិសហគមន៍ឡូវែលសម្រាប់ផ្តល់អាហារូបករណ៍ជួយដល់និស្សិតមធ្យមសិក្សាជាមួយនឹងចំណាយនៅមហាវិទ្យាល័យ

ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦

ឡូវែល, ម៉ាស– គោលបំណងនៃមូលនិធីសហគមន៏ឡូវែល គឺបង្កើនគុណភាពរបស់ប្រជាជនដែលរស់នៅឡូវែល នឹងតំបន់‹មីរីម៉ាកវ៉ាឡេ›។ មូលនិធិសហគមន៍កសាងសហគមន៍ដែលរឹងមាំ ដោយផ្ជាប់សប្បុរសជន ទៅអង្គការមិនយកកម្រៃនឹងនិស្សិត។ កាលពីឆ្នាំមុន មូលនិធីសហគមន៍បានផ្តល់រង្វាន់$1.7លាន ជាថវិការជំនួយនឹងជាអាហារូបករណ៍ទៅដល់អង្គការមិនយកកម្រៃ នឹងនិស្សិតដោយសារសប្បុរសធម៌នៃអ្នកធ្វើអំណោយ។

មូលនិធិសហគមន៌គ្រប់គ្រងទាយជ្ជទានប័ត្ត$4លានសម្រាប់ជាជំនួយដល់និស្សិតវីទ្យាល័យឡូវែល ជាមួយនឹងចំណាយអប់រំនៅមហាវិទ្យាល័យ ដោយចែកអាហារូបករណ៍ នៅរៀងរាល់ឆ្នាំតាមអំណោយកិត្តិយសនៅកម្មវិធិរាត្រីរបស់វិទ្យាល័យ។

 

នៅឆ្នាំ២០១៦ និស្សិត២៤០រូបនៅវិទ្យាល័យឡូវែល បានទទួលការផ្តល់អាហារូបករណ៍សរ៉ុប $421,000 ។ អាហារូបករណ៍ផ្តល់ជាជំនួយដល់ចំណាយលើការបង់ថ្លៃសាលា នៅចន្លោះពី $250 ដល់ $5,000.

លក្ខខណ្ឌនៃការផ្តល់ថវិការអាហារូបករណ៍ អាចថាមានតែម្យ៉ាង ក៏ដូចជាមានច្រើនយ៉ាង ដូចគ្នានឹងនិស្សិតនៅវិទ្យាល័យដែរ។ យើងមានអាហារូបករណ៍សម្រាប់និស្សិតអន្តោប្រវេសន៍ជំនាន់ទី១, ការសិក្សាផ្នែក‹ថែរទាំសុខភាព នឹង‹អ្នកថែរជម្ងឺ›, និស្សិតដែលរៀនពូកែរពិសេស, នឹងនិស្សិតដែលបានបង្ហាញពីការប្តូរផ្តាច់ជួយដល់សហគមន៍។

ជាឯកជន, ជាគ្រួសារ, នឹងជាក្រុមហ៊ុន សប្បុរសជន បានបង្កើតអាហារូបករណ៍ចំនួនជាង២០០ នៅទំនេរសម្រាប់ជួយមនុស្សចាស់ឱ្យប្រឡងជាប់នៅវិទ្យាល័យ មានបំណងបន្តរទៅរៀននៅមហាវិទ្យាល័យទៀត។ ម្ចាស់អំណោយអាចបង្កើតថវិកាអាហារូបករណ៍ ដែលឆ្លុះបញ្ចាំងបេក្ខជនដ៏ប្រើបំផុតរបស់ខ្លួនបាន។ អាហារូបករណ៍មានន័យណាស់ សម្រាប់ផ្តល់កិត្តិយសដល់អ្នកដែលខ្លួនស្រឡាញ់ ហើយអនុញ្ញាត្តឱ្យក្រុមគ្រួសារ នឹងបុគ្គលបង្កើតកេរដំណែលបន្តរបាន។

អាហារូបករគាំទ្រការសិក្សានៅមហាវិទ្យាល័យរបស់និស្សិតក្នុងតំបន់ ដែលត្រូវការជំនួយបន្តិចបន្តួច។ ជាងពាក់កណ្តាលអ្នកទទួលរង្វាន់ គឺជាមនុស្សដំបូងបង្អស់នៅក្នុងគ្រួសារ ដែលបានទទួលសញ្ញាប័ត្រមហាវិទ្យាល័យ។ ចិត្តសទ្ធារបស់សប្បុរសជនម្ចាស់អាហារូបករណ៍ គឺមានឥទ្ធិពលយ៉ាងអស្ចារ្យ លើនិស្សិតនឹងគ្រួសាររបស់គេ។

នៅឆ្នាំ២០១៧ វិទ្យាល័យឡូវែលជូនកិត្តិយសដល់‹រាត្រីផ្តល់រង្វាន់›។ ការដាក់ពាក្យសុំ នឹងប្តើមនៅថ្ងៃទី៣១ខែមករា, និស្សិតថ្នាក់បញ្ចប់នៅវិទ្យាល័យឡូវែល អាចសុំតាមការបំពេញបែបបទតាម‹អនឡាញ›។ ការឆប់ទទួលពាក្យ គឺនៅថ្ងៃ ២៨ខែកុម្ភៈ២០១៧។ នៅឆ្នាំមុន, 80%នៃនិស្សិតដែលបំពេញពាក្យសុំបានទទួលរង្វាន់ទាំងអស់។

គណកម្មការជ្រើសរើស គឺជាសមាជិកសហគមន៍, គ្រូបង្រៀន, មាតាបីតា, នឹងម្ចាស់អំណោយ ជាអ្នកវាយតម្លៃលើពាក្យសុំរបស់និស្សិត។ និស្សិតដែលត្រូវបានជ្រើសរើសឱ្យទទួលអាហារូបករណ៍ នឹងត្រូវបានជូនដំណឹងហើយនឹងត្រូវអញ្ជើញឱ្យមកចូលរួមជាកិត្តយសនៅរាត្រីចេករង្វាន់ ដែលប្រព្រឹត្តទៅនៅខែឧសភា។

ប្រសិនបើលោកអ្នកជាសប្បុរសជន ចង់ដឹងបន្ថែមពីថវិការអាហារូបករណ៍, ឬក៏ជានិស្សិតចង់ដាក់ពាក្យសុំអាហារូបករណ៍, សូទូរស័ព្ទទៅមុលនិធិសហគមន៍ លេខ 978-970-1600 ឬក៏ចូលទោមើលវេបសាយ www.glcfoundation.org

ចង់ដឹងអំពី‹មូលនិធិសហគមន៍ឡូវែល›

បង្កើតពិឆ្នាំ១៩៩៧, មូលនិធិសហគមន៍ឡូវែល បានកែរលំអរគុណភាពជីវិតនៅឡូវែល ដោយកសាងធនធានពីការធ្វើអំណោយ, ផ្ជាប់ម្ចាស់អំណោយទៅនឹងអង្គការមិនយកកម្រៃ នឹងធ្វើកម្មវិធិ, ធ្វើឱ្យថវិការទៅជាមានប្រយោជន៍, នឹងផ្តល់នូវការដឹកនាំដើម្បីបុព្វហេតុសហគមន៍។ មូលនិធិសហគមន៍លើកដំកើងស្មារតីធ្វើអំណោយទាន របស់ប្រជាពលរដ្ឋ របស់គ្រួសារ របស់ក្រុមហ៊ុន នឹងរបស់កាងារមិនយកកម្រៃ ឱ្យទៅដល់សមត្ថភាពនៃការប្តូរពេលវេលា។ ឆ្នាំមុន តានរយៈអំណោយសប្បុរសជន, មុលនិធិសហគមន៍អាចឱ្យរង្វាន់ជាង$1.7លានទៅសហគមន៍ឡូវែល។

 

ព័ត៌មានទាក់ទង