អឺរ៉ុប ថ្ងៃទី១២ កញ្ញា ២០២៤
ដើម្បីអនុញ្ញាត្តិឲ្យប្រជាពលរដ្ឋអាមេរីកាំង អាចបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ឲ្យបានត្រឹមត្រូវ លោក ឌណល ត្រាំ អតីតប្រធានាធិបតីបេក្ខជនខាងគណសាធារណរដ្ឋ នឹង លោកស្រី កាម៉ាឡា ហារីស ជាអនុប្រធានាធិបតីបេក្ខនារីខាងគណបក្សប្រជាធិបតេយ្យ បានចេញមកប្រកួតជជែកដេញដោលគ្នា ពី«ទំនាស់គម្រោងនយោបាយ»រៀងខ្លួន នៅរដ្ឋផេនស៊ិវេនា ដែលជារដ្ឋប្រជែងដ៏ប្រកៀកគ្នាក្នុងការស្ទង់មតិ ចុងក្រោយបង្អស់មួយ សម្រាប់ថ្ងៃទី១០កញ្ញានេះ ។ ការប្រកួតនេះជាដំណាក់ការដ៏សំខាន់បំផុតមួយ នៅ ៤៥ថ្ងៃ មុនការបោះឆ្នោតប្រធានាធិបតីអាមេរីកកាំង ដើម្បីធ្វើឲ្យការស្ទង់មតិ អាចឃ្លាតកាន់តែឆ្ងាយពីគ្នា រវាងបេក្ខជនទាំង២បាន។
គេធ្លាប់ស្គាល់«ឌណលត្រាំ»តែមិនសូវស្គាល់«កាម៉ាឡាហារីស»ទេ
ប្រជាពលរដ្ឋអាមេរីកាំងនឹងពិភពលោក បានរង់ចាំការជជែកទល់មុខគ្នានេះយ៉ាងទន្ទឹង ពីព្រោះគេមិនបានស្គាល់ច្បាស់ពីចំណាត់ការអនាគត របស់ លោកស្រីហារីស នៅឡើយ តែជាទូទៅគេបានស្គាល់ចំណាត់ការនយោបាយប្រទេសរបស់លោក ឌណល ត្រាំ ច្រើនជាង ដោយលោកធ្លាប់ធ្វើជាប្រធានាធិបតី អាណត្តិ២០២៧-២១ ម្តងរួចទៅហើយ។ ការរង់ចាំនេះ ក៏ដោយសារម្យ៉ាង ជាការជជែកដេញដោលជា«ប្រវត្តិសាស្ត្ររបស់បេក្ខនារិ» ដែលជាស្ត្រីភេទ មានសញ្ជាត្តិអាមេរីកាំងស្បែកខ្មៅ នឹងមានឈាមជ័រជាអាស៊ីខាងត្បូង ជាលើកដំបូងផង, ហើយនឹងម្យ៉ាងទៀត ដោយលោកការប្រកួតនេះនឹងក្លាយជា«ឆាកទស្សនីយភាព» ដោយ ឌណល ត្រាំ ជាបេក្ខជនដែលតែងតែយកឈ្នះដោយ វោហាសាស្ត្រ ដ៏គ្មានសំចៃពាក្យគួរឲ្យខ្លាច វានិងខុសគ្នាស្រឡះ ពីគុណភាពនៃការជជែកដេញដោលគ្នា រវាងបេក្ខជនប្រធានាធិបតីមុនៗ។
កាម៉ាឡាហារីសចេញដំណើរយឺត មិនទាន់ឌណលត្រាំទេ
នៅលើវេទិកាទូរទស្សន៍«ABC» បេក្ខជនទាំង២ មានពេល៩០នាទីសម្រាប់ដេញដោលគ្នា (ដោយគ្មានសាធារណជន នឹងមិក្រូត្រូវកាត់នៅពេលមានម្នាក់កំពុងនិយាយ) បានបង្ហាញភាពអស្ចារ្យតែរៀងៗខ្លួន ដោយលោកត្រាំនៅបង្ហាញភាពក្រអឺត ក្រទម នៅរង់ចាំលោកស្រី ហារីស ចូលមកចាប់ដៃមុន ដែលប្រពៃណីនេះ លោកត្រាំ មិនបានធ្វើកាលពីការប្រកួតលើកមុន ជាមួយបេក្ខនារី លោកស្រី ហ៊ីឡារី គ្លីងតុន នោះទេ។ គេរឺតតែរង់ចាំទៅទៀត ដោយសារអ្នកទាំង២មិនដែលជួបគ្នាពីមុនមកទេ សូម្បីតែតាមទូរស័ព្ទ ក៍គ្មានដែរ តើគេនិងមានឥរិយាបទយ៉ាងណា? កំដៅអាចនឹងផ្ទុះឡើងប៉ុន្មានដង ? ជារបៀបណា ?
តាំងតែពីលោកប្រធានាធិបតី ជោ បាយដិន ដកខ្លួនពីការប្រកួតសេដ្ឋវិមានដោយបញ្ហាសុខភាព ហើយផ្ទេរដំណែងប្រកួតនេះមកឲ្យលោកស្រី ហារីស វិញ ពេលនោះ ការស្ទង់មតិបានឲ្យ លោកប្រធានាធិបតី បាយដិន មានការ«លំបាកនឹងយកឈ្នះលើគូរប្រកួត»របស់ខ្លួន នោះហើយដែល លោកស្រី ហារីស ត្រូវប្រឹងឃោសនានៅគ្រប់តំបន់ នៅពេលដឹងថា«យឺតពេលណាស់ទៅហើយក្តី»នោះ ដើម្បីតម្លើងតម្លៃស្ទង់មតិនោះ ឲ្យឡើងមកវិញ ដែលគេសង្ស័យថានឹងមានការលំបាកដូចគ្នា ប្រឈមនឹង លោកត្រាំ ដែលមានមានអ្នកគាំទ្រដាច់ណាត់ ចំនួនប្រមាណ៣០%រួចទៅហើយនោះ ប៉ុន្តែប្រមាណ៥០ថ្ងៃក្រោយមក ជញ្ជីងប្រកួតបានឡើងស្មើគ្នាមកវិញ ដោយលោកស្រីហារីស បានយកឈ្នះបេះដូងនៃក្តីសង្ឃឹមរបស់គណបក្សប្រជាធិបតេយ្យ បានមូលគ្នាមកវិញ។ លោកស្រី ហារីស មានសំណាងច្រើន ដោយម្យ៉ាងការភ័ន្តច្រឡំរបស់ លោកត្រាំ ដែលប្រឹងឃោសនាយ៉ាងចាស់ដៃថា«បាយដិន គូរប្រជែងខ្លួនចាស់ពេលហើយ» តែឥឡូវត្រូវប្រកួតជាមួយ ហារីស បែរជាខ្លួនឯងទៅវិញទេ ដែល«ចាស់ជ្រុល»នោះ គឺជាការឃោសនា«ស្តោះទឹកមាត់លើទ្រូងឯង» កែរមិនរួចសោះ, ហើយម្យ៉ាងទៀតលោកស្រី ហារីស មិនបានជា«ស្ត្រីទន់ជ្រាយ»ដូចការគិតរបស់សាធារណជននោះទេ ពេលចេញមុខមកភា្លម ក៏ប្រកាសថា«ខ្ញុំធ្លាប់ធ្វើជាអយ្យការ ស្គាល់ក្រយ៉ៅពិរុទ្ធជនយ៉ាងច្បាស់លាស់» នោះសំដៅទៅរក លោកត្រាំ ដែលទើបនឹងជាប់ពិរុទ្ធនៅតុលាការព្រហ្មទណ្ឌញូយ៉ក ពីបទក្លែងបន្លំឯកសារបង់ពន្ធឯកជន ដោយមិនចាំបាច់បញ្ចេញឈ្មោះ បានធ្វើឲ្យកំដៅនៃការប្រកួតឡើងភ្លាម ។ គ្មានវរៈជនណាម្នាក់ ចេញមុខគាំទ្របេក្ខភាពលោកត្រាំទេ ក្រៅតែពីសេដ្ឋី អេលិន មុខ ដែល ត្រាំ បានសន្យាថានឹងផ្តល់តួរនាទីមួយនៅសេដ្ឋវិមាន នៅពេល លោកត្រាំ ជាប់ជាប្រធានាធិបតី។
ពេលប្រកួត ឆ្មាឌណលត្រាំមិនបានជួបកណ្តុរកាម៉ាឡាហារីសទេ
ក្នុងពេលដែល លោកស្រីហារីស ពុំបានត្រៀមខ្លួនឡើងសៃវៀននៅឡើយ លោកត្រាំបានជញ្ជ្រាំទិទាន លោកបាយដិនថា«ជាជនជរា នឹងអសមត្ថភាព»ធ្វើឲ្យស្ថីតិធ្លាក់ចុះយ៉ាងចាស់ដៃ តែគណបក្សប្រជាធិបតេយ្យឯណោះសោះ ដែលបាក់ទឹកចិត្តចង់ឃើញ លោកបាយដិន ចាកចេញពីការប្រកួតទៅវិញ តែមិនបានឃើញថា លោកស្រីហារីស ទេដែលស្ងប់ស្ងាត់តាមទម្លាប់វប្បធម៍ជនអាស៊ីប៉ុន្តែមានពិសគ្រប់គ្រាន់ សម្រាប់ទប់ទល់នឹងសត្រូវនយោបាយរបស់គណបក្សខ្លួននោះ ហើយគណបក្សប្រជាធិបតិយ្យ ក៏ដឹងក្នុងចិត្តដែរថា«មានតែ ហារីស តែម្នាក់»ប៉ុណ្ណោះដែលថ្មី ក្មេង ដែលគ្មាននរណាគិតដល់លោកស្រី ។ ស្រាប់តែនៅថ្ងៃដែលលោកស្រីឈរឈ្មោះ ស្រាប់តែទទួលបានការគាំទ្រ ជាថវិការបោះឆ្នោត ៣ដង លើសថវិកាលោកត្រាំតែម្តង ហើយក៏មានការគាំទ្រពី អតីតប្រធានាធិបតីដល់ទៅ៣រូបទៀតគឺ គ្រួសារគ្លីងតុន គ្រួសារអូបាម៉ា នឹងលោក កាទ័រ រួមទាំងក្រុមបក្សសាធារណរដ្ឋខ្លះ ដែលប្រឆាំងនឹងត្រាំទៀតផង។
នៅរាត្រីទី១០នោះ បេក្ខជនទាំងពីខិតខំពន្យល់ពីនយោបាយដែលផ្ទុយគ្នា ស្ទើរតែទាំងស្រុង ពីសេដ្ឋកិច្ចសហរដ្ឋ ដែលលោកត្រាំនិយាយថា«ហារីសនឹងជោបាយដិន បានធ្វើឲ្យអាមេរីកធ្លាក់ចុះអូនថយ ឱនភាពប្រាក់ដុល្លា មនុស្សឥតកាងារធ្វើ ប្រកាន់នយោបាយកុម្មុយនីស្តនិយម..» សម្តីនេះបានធ្វើឲ្យលោកស្រី ហារីស តបថា«ក្នុងអាណត្តិប្រធានាធិបតីបាយដិន យើងរវល់ច្រើនតែទៅសំអាត អ្វីដែល ឌណលត្រាំ បានធ្វើឲ្យអាក្រក់ ក្រខ្វក់ កាលពីអាណត្តិលោកត្រាំ មានបញ្ហាសង្គមបែកបាក់ បញ្ហាសុខភាព តែយើងនៅតែធ្វើឲ្យប្រសើឡើងវិញបាន..»។ និយាយពីនយោបាយអន្តោប្រវេសន៍វិញ គឺលោកត្រាំថា«បាយដិននឹងហារីសបានចំហរទ្វារព្រុំដែន ឲ្យជនបរទេសចូលមកយ៉ាងអនាធិបតេយ្យ បង្កើតចោរកម្ម នឹងអំពើហឺង្សាពេញប្រទេស មានទាំងជនស៊ីឆ្កែរ ឆ្មា ទៀតផង» ចំពោះរឿង មានស៊ីឆ្កែរ ស៊ីឆ្មា អ្នកកាសែតថា«ពុំមានសេចក្តីរាយការណាគួរឲ្យកត់សំគាល់បាននៅឡើយទេ»។ បើនិយាយពីសិទ្ធក្នុងការផ្តល់ឲ្យស្ត្រីមានសិទ្ធិរំលូតកូន លោកស្រីហារីសឆ្លើយតបនឹងលោកត្រាំ ដែលចោទថា«ហារីស ចង់ឲ្យមានរំលូតកូននៅពេលទម្ងន់៩ខែ នឹងពិឃាដកុមារចោលតែម្តងពេលកើតមកភ្លាម..»អ្នកកាសែតថា«ពុំមានការពិតទេ» ហើយហារីសនិយាយថា«ស្ត្រីដែលគ្រោះថ្នាក់ដោយការរំលោភ ឬពរពោះកូនមិនប្រក្រតី តើមានហានិភ័យប៉ុណ្ណានៅពេលមិនអាចរំលូតកូនចេញបាន?..»។ ពីនយោបាយក្រៅប្រទេសវិញ ហារីស បានឱទ្ទានចំពោះពាក្យរបស់ត្រាំថា«ខ្ញុំនឹងបញ្ចប់សង្គ្រាមនៅអ៊ូក្រែន បានភា្លមនៅពេលខ្ញុំជាប់ឆ្នោត..តែហារីសបានផ្ទុញថា«បើឌណលត្រាំនៅកាន់ដំណែងវិញ ប្រហែលពូទីនជាជនផ្តាច់ការមិត្តរបស់លោក ចូលកាន់កាប់ក្រុងគីវបាត់ទៅហើយៗ លោកក៏នឹងប្រកាន់របបផ្តាច់ការដូចគ្នានឹងពូទីននឹងកូរ៉េខាងជើងតាំងពីថ្ងៃទី១នៅអាមេរីកដែរ»…។
លទ្ធផលនៃការជជែកដេញដោល នរណាជាអ្នកឈ្នះ?
ដែលខុសពីទម្លាប់ធម្មតាគេសង្កេតឃើញថា លោកត្រាំ ច្រើនឋិតនៅជំហ៊រ«ការពារខ្លួន»ច្រើនជាង«វាយលុក» តែរាល់ដងនៅពេលវាយលុក លោកច្រើនតែនិយាយបំប្លើសការពិត ដែលអ្នកកាសែតតែងតែកែរតម្រូវ ជាបន្ទាន់ភ្លាមដែរ ជាហេតុធ្វើឲ្យ លោកត្រាំ មិនសប្បាយចិត្ត ហើយបន្ទោសអ្នកកាសែតថា«កែរតម្រូវតែខាងខ្ញុំ មិនកែរខាងម្ខាងទៀតផងទេ» លោកត្រាំមិនបានចាប់ដៃគូរប្រកួត នៅពេលលាគ្នាទេ។
នៅពេលចប់កិច្ចជជែកដេញដោលភ្លាម លោកត្រាំ សម្តែងការពេញចិត្តថា«លោកទទួលបានភាពជោគជ័យ»ក្នុងការជជែកដេញដោលនោះ តែអ្នកកាសែតជាច្រើន មិនបានយល់ស្របទេ, អ្នកតាមដានឯករាជ្យជាច្រើន បានអបអរសាទរចំពោះគុណភាពឆ្លើយឆ្លងរបស់ កាម៉ាឡា ហារីស ដែលនិយាយប្រាប់អ្នកកាសែតថា«ខ្ញុំមានមោទនភាពណាស់ ដោយឃើញ កាម៉ាឡា មានគម្រោងនយោបាយជាក់ច្បាស់ សម្រាប់មកជជែកដេញដោលគ្នានេះ» អ្នកស្តាប់ការជជែករវាង ត្រាំ នឹង ហារីស ថា«ជាទូទៅថា កាម៉ាឡា ធ្វើបានលើសពីការរំពឹងទុក»។ រំពេចនោះដែរ អ្នកសិល្បៈចម្រៀងជំនាន់ថ្មី ដ៏ល្បីល្បាញម្នាក់ឈ្មោះ ថេល័រស្វីវ បានចូលមកគាំទ្រ កាមាឡា ហារីស ដោយពេញចិត្តចំពោះនយោបាយកាពារស្ត្រីភេទ ដែលជាហេតុធ្វើឲ្យ ត្រាំ រឹតតែខឹងសម្បារខ្លាំងឡើងថែមទៀតហៀយថា«ខ្ញុំនឹងបោះឆ្នោតឲ្យ ហារីស!» ។ ជាមួយគ្នានោះដែរ អេលិន មុខ ក៏បានសរសេរក្នុងទំព័រ x របស់ខ្លួនកាពារ ត្រាំ ថា«អ្នកកាសែត មិនមានយុត្តិធម៍ចំពោះ ឌណល ត្រាំ ទេ តែទោះជាយ៉ាងណា ខ្ញុំជឿថា លោកត្រាំនឹងធ្វើការប្រសើរជាង ហារីស ជាប្រាកដ»។
កាសែតអាមេរីកាំងបានវាយតម្លៃថា កាម៉ាឡា ហារីស ជាអ្នកឈ្នះក្នុងការប្រកួតលើកទី២នេះ បន្ទាប់ពីជួបជជែកគ្នាជាមួយលោកបាយដិនមក ពេលនោះលោកបាយដិនបានធ្លាក់កូដជាអ្នកឈ្នះបាត់ទៅហើយ។ នៅ៤៨ក្រោយការប្រកួត លទ្ធផលនៃស្ថីតីថ្មីបានឲ្យ«បេក្ខនារី កាម៉ាឡា ហារីស ឈ្នះ ៦៣% លើបេក្ខជនឌណលត្រាំ»៕