Top Mobile Banner

វិចារណកថា ៖ ប្រុងប្រៀបឆ្នាំថ្មីនៅលើគំរូឆ្នាំចាស់

ដោយ ពិន សំខុន

ពិន សំខុន
ពិន សំខុន

សម្លឹងមើលឆ្នាំ២០១៦ នឹងឆ្នាំមុនៗទៅគេអាច និយាយថា សហគមន៍ខ្មែរ កំពុងផ្លាស់ប្តូរបានដែរ ពីព្រោះ ទីក្រុងដែលសហគមន៍រស់ នៅក៏បានស្អាតល្អជាងមុន, បរិយាកាសរស់នៅមានទំនាក់ទំនងក៏ប្រសើរ ជាងមុន,សមិទ្ធីថ្មីគំនិតថ្មីសម្រាប់ជាជំនួយសហគមន៍ ក៏មានច្រើនជាងមុន,សភាពរឹងប៉ឹងក្នុងកិច្ចការពារ សង្គមដែលខ្លួនមករស់នៅលើដែនដីថ្មីក៏បាន សម្តែងចេញមកបានជាសាធារណដូចសាសន៍ដ៏ទៃបានហើយការបោះជំហ៊ានថ្មីៗនេះ បាន ន័យដែរថា ជាដំណើរសហគមន៍ខ្មែរអាមេរីកាំងទៅរកអនាគត ថ្មីដែលប្រសើរជាងមុននោះហើយ។

មានចំណុចមួយចំនួនដែលបញ្ជាក់ថា “សហគមន៍ ខ្មែរធ្វើបានល្អ”។ ខុសពីពេលមុនៗដែលថា សហគមន៍ខ្មែរ ក្រ ល្ងង់ គ្មានសាមគ្គីគ្មាន អ្នកដឹកនាំ, តែឥឡូវនេះខ្ញុំ មានភស្តុតាងច្រើន ហើយសម្រាប់បញ្ជាក់ថា “អ្វីៗបាន ផ្លាស់ប្តូរ” គួរឱ្យកត់សំគាល់”។

ខ្មែរឈប់ក្រៈ “ក្រនឹងមាន” សំដៅលើសម្បត្តិ ឬទ្រព្យធន់សម្រាប់រស់នៅសមរម្យជាគ្រួសារថ្លៃថ្នូរគ្រប់ គ្រាន់។ កាលពីដើមគេតែងរស់នៅជុំគ្នា ដើម្បីចំណេញ ថ្លៃផ្ទះ ពីព្រោះគ្មានការធ្វើរកលុយមិនបាន គេទិញម្ហូប អាហារគ្មានគុណភាពឱ្យតែថោកមកហូប គេមិនរកសាលា ដែលមានគុណភាពគ្រាន់តែបញ្ជូនកូនទៅរៀនដោយ គ្មានបង់ថ្លៃទៅបានហើយនោះទៀតទេ ។ ចំណុចសំខាន់ នៃ “ភាពក្រីក្រ” របស់សហគមន៍ខ្មែរបានចាកចេញទៅ ឆ្ងាយណាស់ហើយ ដោយម្នាក់ៗមានកន្លែងរស់នៅសមរម្យ មានផ្ទះសម្បែងផ្ទាល់ខ្លួន ហើយថែរក្សាវាយ៉ាងប្រុង ប្រយ័ត្ន ឬក៏យ៉ាងហោចណាស់ក៏មានបន្ទប់តូចមួយ សម្រាប់សម្រាកខ្លួនឯងដែរ មានការងារធ្វើដោយមិន ចាំបាច់ធ្វើតាមទឹកមុខនៃម្ចាស់ហាងមានជំនួយសម្រាប់រស់ ស្របច្បាប់មានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ចំណាយ នឹងសន្សំ ហើយអាចជួយអ្នកដ៏ទៃបានទៀតផង កូន ចៅដែលនៅរៀនមានឱកាសគិតគូររកសាលាល្អៗឱ្យវា បាន, ហើយនឹងបើវាគ្រប់អាយុក៏អាចរកការងារឱ្យ ពួក គេធ្វើបានដែរ គ្រួសារខ្មែរអាចគិតពីគុណភាពនៃជីវិត បាន ហើយគិតតាំងពីគុណភាពម្ហូបអាហារគុណភាពរស់ នៅមានតុទូរគ្រែសាឡុងទូរទស្សន៍ទូរស័ព្ទ៘ ចំនួន អ្នករកស៊ីក៏កាន់តែច្រើន គេគិតពីការបើកពាណិជ្ជកម្មថ្មី គិតពីទិញផ្ទះថ្មីទៀត សម្រាប់ដាក់ជួលគិតពីទិញផ្ទះនៅ ស្រុកខ្មែរសម្រាប់ខ្លួនទៅសម្រាកពេលចូលនិវត្តន៍, ទាំង នេះគឺជាការគិតដល់គម្រោងទៅអនាគតនៅពេលដែល គ្រួសារនិមួយៗផ្តើមមានភាពហ្នឹងនរមានសម្បត្តិនឹង ទ្រព្យធន់គ្រប់គ្រាន់ហើយនោះ។ ក្រៅពីនោះនៅមាន លទ្ធភាពធានាបងប្អូនម្តាយឪពុកឱ្យមករស់នៅទីដ៏សុខ សាន្តបានទៀតផង។

ខ្មែរឈប់ល្ងង់ៈ គឺសំដៅទៅរកការរៀនសូត្រ មានកំរឹតសំដៅទៅសហគមន៍ដែល “រស់នៅតាមទម្លាប់” ពុំអាចសម្រួលដោយគំនិតនឹងបច្ចេកទេសថ្មីមកជួយ ជិវិតបាន។ មែន! អ្នកមកដល់ថ្មីជាជនភៀសខ្លួន ឬជា ជនអន្តោប្រវេសន៍ទីនេះជា ទឹកដីថ្មី វប្បធម៌ថ្មី របៀប រស់នៅនឹងរបៀបគិត ក៏ថ្មីទោះជាយើងពូកែពីនាយមកក្តី ក៏នៅតែល្ងង់ នាទីតាំងថ្មីនេះដែរ គ្រាន់តែអ្នកដែលមាន ចំណេះខ្ពស់ពីនាយគេអាចចាប់យកនូវបទពិសោធន៍នៃ ទីកន្លែងថ្មីបានឆាប់រហ័សជាងអ្នកដែលមិនបានរៀន សូត្រច្រើនតែប៉ុណ្ណោះ។ ការរៀនសូត្រយកចំណេះថ្មី ការរៀនយល់ច្បាស់លាស់ពីច្បាប់ទម្លាប់ក្នុងសង្គមថ្មី ការចេះប្រើប្រាស់យន្តការសម្ភារឬរដ្ឋបាលសម័យ ការ ហ៊ានប្រើនឹងការពារសិទ្ធិរបស់ខ្លួន គឺជាចំណេះដែល កាត់ថ្លៃមិនបានរបស់សមាជិកសហគមន៍ខ្មែរដែលការ ប្រើប្រាស់ចំណេះអស់ទាំងនោះបាន គឺជាការចេញចាក ពីភាពដែលហៅថាល្ងង់ខ្លៅបានហើយ, សហគមន៍ខ្មែរ ទាំងស្រីទាំងប្រុសក្មេងឬចាស់សុទ្ធតែឆ្លងវិញ្ញាសារនោះ បានគ្រប់ៗគ្នាហើយដែរ ។

យើងបានសង្គេតឃើញថា មកទល់ពេលនេះ គ្រួសារខ្មែរជាច្រើនយល់ថា “គេត្រូវរកលុយមុនសិមទៅ រៀនសម្រាប់បង្កើនប្រាក់បៀវត្តជាក្រោយ” ក៏ប៉ុន្តែ ៣០ឆ្នាំកន្លងទៅហើយ គ៏នៅតែមិនបានទៅរៀនយក ចំណេះដដែល, ការសម្រេចចិត្តឈប់ធ្វើការដើម្បីទៅ រៀន គឺជាការលំបាកខ្លាំងណាស់ដោយសារការផ្លាស់ប្តូរ វាខ្លាំងពេក ម៉្លោះហើយពួកគេសង្ឃឹមទៅលើកូននឹងចៅ ឱ្យទៅរៀនបានប្រសើជាងខ្លួន, តែជាទូទៅគ្រួសារដែល រកប្រាក់ចំណូលបានតិច គ៏វារំខានដល់ការសិក្សារបស់ កូនចៅដូចគ្នា, កូនដែលមានលំនាំជីវិតគ្រាន់ បើអាច ធ្វើការសម្រេចចិត្តទៅរៀនបន្តងាយស្រួលជាង បើទោះ ជាខ្លួនមានគ្រួសារហើយក៏ដោយ។ ហេតុនេះហើយបាន ជាគេអាចឃើញខ្មែរអ្នកចេះដឹងមានជោគជ័យនៅជំនាន់ ទី២ នឹងទី៣ កាន់តែច្រើន ពីព្រោះអ្នកជំនាន់ក្រោយទាំង នោះ ហើយគេជាអ្នកជ្រួតជ្រាបនូវវប្បធម៌ថ្មីបានប្រាកដ ជាងអ្នកជំនាន់មុន។

ខ្មែរកំពុងរៀបអនាគតរបស់ខ្លួនៈ ខ្មែរដែល នៅដាច់ស្រយ៉ាលតែម្នាក់ឯង ឬ១២ឬ៣គ្រួសារច្រើន បានទទួលការណែនាំពីអ្នកនៅជុំវិញខ្លួនដែលជាម្ចាស់ ស្រុកនៅក្នុងតំបន់យូរឆ្នាំ ដូច្នេះមានជីវភាពហ្នឹងនរច្រើនជាងខ្មែរដែលរស់នៅជុំគ្នាជាសហគមន៍។ ខ្មែរនៅ ឡូវែលបានរង់ចាំ៣០ឆ្នាំ ទម្រាំមានស្ថេរភាពនឹងកម្លាំង គ្រាន់បើសម្រាប់ទាមទារយកអ្វីដែលជាសិទ្ធរបស់ខ្លួន ដូចជាការផ្គត់ផ្គង់ម្ហូបចំណីជាខ្មែរ, បង្កបង្កើតបានជា ក្រុងសេដ្ខកិច្ចខ្មែរ,បង្ហាត់បង្រៀនសិល្បៈវប្បធម៌ខ្មែរ,គិត ពីគុណភាពសាលាសម្រាប់កូនចៅទៅរៀន, គិតពី គម្រោងហិរញ្ញវត្ថុគ្រួសារសម្រាប់ពេលចូលនិវត្តន៍ ៘ ឆ្នាំកន្លងទៅហើយនេះសម្រេចបានភាគផលធំៗ ៣មានៈ កសមាជិកសហគមន៍ខ្មែរច្រើនរយនាក់បាន ទៅបញ្ចោញបង្ហាញឆន្ទៈនៅសាលាក្រុងជាលើកដំបូង បង្អស់ទប់ស្កាត់ការប៉ុនប៉ងការលូកដៃរបស់រដ្ឋាភិបាល ភ្នំពេញមកក្នុងក្រុងឡូវែល រហូតបានជោគជ័យសម្រេច បំណងខ-“ក្រុងខ្មែរឡូវែល”ក្រោមការដឹកនាំរបស់ អ្នកស្រីលក្ខិណាសាធុការបានបន្តគម្រោងតម្លើងរូប ចម្លាក់ថ្ម“ព្រហ្មបាយ័ន”ពីគណកម្មការមុនដឹកនាំដោយបណ្ឌិត សេងលី គង់ រហូតដល់បានសម្រេចជោគជ័យ នឹងពេញចិត្តពីសហគមន៍ កាលពីខែតុលាមុននេះ, អ្នកស្រីនឹងធ្វើពិធីសម្ភោធជាសម្រេចនៅខែមេសាឆ្នាំ ២០១៧ នេះគសហគមន៍ខ្មែរមានបេក្ខជន២រូបឈរ ឈ្មោះប្រជែងដំណែង“ដំណាងរដ្ឋត្សាតេ ផ្រេ។” កាន់ កាប់ដោយលោក រ៉ាឌី ម៉ម, សហគមន៍ខ្មែរនៅសង្កាត់ ១៨យ៉ាងច្រើនបានចេញទៅបោះឆ្នោតបំពេញតួនាទី ជាពលរដ្ឋខ្មែរអាមេរីកាំងរបស់ ខ្លួន, លោក ខេមរា ខៃ បានលេចមុខខ្លាំងជាងគេក្នុងការប្រជែងនេះ ប៉ុន្តែលទ្ធផល ដ៏គួររីករាយបានទៅលោក រ៉ាឌី ម៉ម ដដែលសម្រាប់ អាណត្តិទី២ទៀត, សហគមន៍ខ្មែរមួយចំនួននិយាយថា “ខ្មែរភាគច្រើនមិនបានបោះឆ្នោតឱ្យលោក រ៉ាឌី ម៉ម ទេ” នេះគឺជាសញ្ញាខកចិត្តសាជាថ្មីដែលលោក រ៉ាឌី ម៉ម គួរ តែចេញមកពន្យល់សហគមន៍ ដើម្បីប្តូរជំនឿនេះឱ្យ ទៅជាដំណាងពិតប្រាកដក្នុងចិត្តសហគមន៍ខ្មែរផង, រីឯ បញ្ញាវន្តក្នុងសហគមន៍ ក៏ត្រូវជជែកគ្នាធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋបោះឆ្នោតឱ្យអ្នកជាប់បានទៅអ្នកដែល ខ្លួនពេញចិត្តនោះ? នៅមានការធ្វើច្រើនទៀតដែរចំពោះ ភាពជាដំណាងឆ្នាំថ្មីនេះ ពីព្រោះដំណែងក្រុមប្រឹក្សា សាលាក្រុងពុំទាន់មាននៅឡើយ ដំណែងក្រុមប្រឹក្សា សាលារៀនក៏គ្មាន តើសហគមន៍ខ្មែរនៅខកចិត្តនរណា ទៀត? ដូច្នេះការបោះឆ្នោតសាជាថ្មីនឹងមកដល់នៅ ប៉ុន្មានខែខាងមុខនេះទៀតហើយមានបានរៀបសហគមន៍ ខ្លួនឯងហើយឬនៅ?

យើងបានសម្លឹងមើលឃើញភាពខ្វះខាតក្នុងសហគមន៍មូយចំនួននៅក្នុងនោះមានជាអាថ៌គឺៈ ការបង្កើន ប្រាក់ចំណូលគ្រួសារ ការបង្កើនគុណភាពសាលារៀន កូនចៅ ការបង្កើនសុវត្ថិភាពនឹងលំអក្នុងក្រុង រកអ្នក តំណាងដែលចេះការពារផលប្រយោជន៍សហគមន៍ខ្មែរ ធ្វើឡូវែលឱ្យទៅជាក្រុងគំរូវប្បធម៌ខ្មែរនៅក្រៅ ប្រទេស៘ លោកអ្នកអានគ្រប់តំបន់អាចនឹងមើល ឃើញការខ្វះខាតអ្វីផ្សេងទៀត ដែលយើងសូមអញ្ជើញ លោកអ្នកឱ្យសរសេរមកទីស្នាក់ការយើង ដើម្បីផ្សព្វ ផ្សាយគំនិតលោកអ្នកសម្រាប់ឡូវែល ឬក៏តំបន់ឯទៀតៗ ដែៈ លោកអ្នករស់នៅ ឬក៏សរសេរនៅលើទំព័រកាសែត ដែលព្រាងទុកជូនហើយកាត់ផ្ញើរមកយើងខ្ញុំដែលយើង សូមឧទ្ទិសថា “ឆ្នាំនេះប្រាកដជាឆ្នាំនៃទំនាក់ទំនងល្អក្នុង សហគមន៍ខ្មែរយើង”ទោះជានៅទីណាក៏ដោយ៕

ព័ត៌មានទាក់ទង