Top Mobile Banner

រាប់ថយក្រោយនៅរាជធានីភ្នំពេញ អបអរសាទឆ្នាំថ្មីឆ្នាំ២០១៧

ភ្នំពេញៈ ក្នុងឱកាសអបអរសាទរឆ្នាំថ្មីឆ្នាំ២០១៧ ប្រជាជនទូទាំងប្រទេសកម្ពុជាបាននាំគ្នាប្រារព្វពិធីឆ្លងឆ្នាំសកលនៅរាជធានី ភ្នំពេញក៍ដូចជាតាមបណ្តាខេត្តនានាដែរ ដោយឡែករាជធានីភ្នំពេញក្រឡេកទៅមើលមជ្ឈមណ្ឌលកោះពេជ្រ ដែលជា ទីពេញនិយមរបស់ក្រុមយុវវ័យ និងក្មេងៗមួយចំនួនក្នុងការទៅកំសាន្តសប្បាយជាលក្ខណៈក្រុមគ្រួសារ មានការរៀបចំការ ប្រគុំតន្ត្រីរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀកម្ពុជាដើម្បីអបអរឆ្នាំថ្មីយ៉ាងគគ្រឹកគគ្រេង ដោយមានការចូលរួមពីសំណាក់ តារាល្បីៗជាច្រើនរូប និង អ្នកទស្សនាយ៉ាងច្រើនស្អេកស្កះអង្គុយញាំស្រាបៀលើតុរាប់រយតុដែលបានរៀបចំជាស្រេច នៅពីមុខឆាកនៃការប្រគុំតន្ត្រី ក្រោមពន្លឺភ្លើងពណ៌និងផ្ទៃមេឃស្រឡះ និងសំលេងកងរំពងនៃការប្រគុំតន្ត្រីក្នុងរាត្រីដ៍សែន មនោរម្យនេះ ។ មានស្តង់លក់សម្ភារៈ និងចំណីអាហារគ្រឿងក្លែមជាច្រើនប្រភេទ បានដាក់លក់សំរាប់អ្នកដើរកំសាន្តរហូត ចប់កម្មវិធី ចរាចរណ៍មានការកកស្ទះយ៉ាងខ្លាំងនៅយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

IMG_1128

IMG_1126IMG_1110នៅតាមបណ្តោយផ្លូវព្រះសីហនុ ក្បែរវិមាន ឯករាជ្យ និងនៅជិតមាត់ទន្លេ ដែលជាគោលដៅប្រារឰពិធីឆ្លងឆ្នាំ ដូចជានៅតាមសណ្ឋាគារកាំបូឌីយ៉ាណា សណ្ធាគារសុខាដែល នៅត្រើយម្ខាងដងទន្លេមេគង្គ នៅតាមក្លិបជាច្រើន និង នៅតាមបណ្តាក្រុមហ៊ុននានាខ្លះមានរៀបចំពិធីជប់លៀង ប្រារព្វ ពិធីឆ្លងឆ្នាំនៅតាមគ្រឹះស្ថាននិមួយៗរៀងៗខ្លួន ។ បងប្អួនប្រជាពលរដ្ឋដែលមិនបានចេញដំណើរទៅតាមរមណីយដ្ឋានផ្សេងៗ ក៍បានរៀបចំឆ្លងឆ្នាំនៅគេហដ្ឋានរបស់ខ្លួនផ្ទាល់ ដូចជានៅគេហដ្ឋានរបស់បងប្រុសទូចបានអញ្ជើញភ្ញៀវជាច្រើន រួមទាំងគ្រួសារ ខ្ញុំដើម្បីចូលរួមពិធីអបអរសាទរឆ្នាំថ្មី នារាត្រីនោះមានភ្លេងប្រគុំយ៉ាងពិរោះពីតារាចំរៀងប្រុសស្រីវ័យក្មេងជាច្រើនរូប មានការ រាំលេងកំសាន្តពីសំណាក់ភ្ញៀវក្មេងចាស់ប្រុសស្រីអបអរហ៊ោកញ្ជ្រៀវក្រោមបរិយាកាសសប្បាយរីករាយ និង មានរៀចំម្ហូប អាហារ ភេសជ្ជៈយ៉ាងច្រើនសំរាប់ភ្ញៀវដែលបានមកចូលរួមនៅគេហដ្ឋានរបស់បងប្រុស ។ នៅសល់ប៉ុន្មានវិនាទីទៀតម៉ោង ១២បានមកដល់ នៅបរិវេណមជ្ឍមណ្ឌលកោះពេជ្រដែលមានទីធ្លាធំល្វឹងល្វើយ កំពុងទទួលស្វាគមន៍មនុស្សម្នាណែនតាន់តាប់ នៅពីមុខឆាកការប្រគុំតន្ត្រីស្រាបៀកម្ពុជា សំលេងស្រែកហ៊ោកញ្ជៀវ ពេលវេលារាប់ថយក្រោយក៍បានឈានមកដល់  ស្នូរសំលេងកាំជ្រួចបានផ្ទុះឡើងជាបន្ទបន្ទាប់គ្នាពេញផ្ទៃអាកាស ប៉ុន្មាននាទីខាងមុខនេះឆ្នាំ២០១៦ នឹងរសាត់បាត់ទៅ ឆ្នាំ២០១៧នឹងឈានមកដល់ បងប្អូនប្រជាពលរដ្ឋកំពុងនាំគ្នាបន់ស្រន់សុំឱ្យមានសំណាងល្អ និង សំរេចដូចសេចក្តីប្រាថ្នារៀងៗ ខ្លួន ព្រមទាំងជូនពរគ្នាទៅវិញទៅមកយ៉ាងកក់ក្តៅ។ វត្តមានដ៍ច្រើនកុះកររបស់អ្នកចូលរួមទស្សនាកំពុងតែផ្តោតទៅលើអេក្រង់ នៃការប្រគុំតន្ត្រីរបស់ស្រាបៀកម្ពុជា  សំលេងជួងនាឡិកាកំពុងបន្លឺឡើងយ៉ាងខ្លាំង និងកំពុងរាប់ថយក្រោយទាំងអស់គ្នា កាំជ្រួចផ្ទុះឡើងយ៉ាងខ្លាំង សំលេងស្រែកហ៊ោកញ្ជ្រៀវជយោអបអរសាទរឆ្នាំថ្មីឆ្នាំ២០១៧ឮសូរកងរំពងពេញផ្ទៃអាកាស។ ម្នាក់ៗបានតាំងចិត្តជំរុះចោលរឿងអាក្រក់ៗឱ្យរសាត់ទៅតាមឆ្នាំចាស់ និង ប្តេជ្ញាសំរេចគោលដៅជាថ្មីនៅក្នុងឆ្នាំថ្មីនេះឱ្យទទួល បានជោគជ័យគ្រប់ៗគ្នា។

 

ព័ត៌មានទាក់ទង