Top Mobile Banner

លោក ម៉ាយរ  វាលប្រកាសពីការពង្រើកនៃការមិនបង់ថ្លៃសិក្សា

បន្ថែមទៅលើ MassBayឥឡូវនេះមានជម្រើសចំនួនបីរ​ សម្រាប់ការបង់ថ្លែចំពោះសិស្សដែលបញ្ចប់ការសិក្សានៅសាលាប៉ូសស្តូន​(BPS)

ប៉ូសស្តូន​​​​​​​​​​​​ – ថ្ញៃសុក្រ ទី៣០ ខែធ្នូរ ឆ្នាំ ២០១៦ – លោក ម៉ាយរ ម៉ាទីន វាស (Mayor Walsh) បានប្រកាស់នៅថ្ញៃនេះថា គម្រោងនៃការមិនបង់ថ្លៃសិក្សាររបស់ក្រុងប៉ូសស្តូន ​(The City of Boston’s Tuition-Free Community College Plan)​ ដែលតំរូវឲសិស្សនៅក្រុងប៉ូសស្តូនដែលទទួលលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់គម្រោងនេះធ្វើការបង់ថ្លៃការសិក្សាររបស់ខ្លួនរហូតដល់ទៅបីរឆ្នាំនោះ បានត្រូវពន្យាពេលក្នុងការចុះឈ្មោះចូលរៀន រហូតដល់បញ្ចប់ការសិក្សារMassBayជាមុនសិន។​

លោក ម៉ាយរ វាស បានមានប្រសាសន៍ថា “ខ្ញុំសូមធ្វើការប្រកាស់ពីការបន្ថែមនៃMassBayទៅក្នុងគម្រោងនៃការមិនបង់ថ្លៃសិក្សាររបស់ក្រុងប៉ូសស្តូន។ យើងនឹងប្រឹងប្រែងធ្វើយ៉ាងណាដើម្បីបង្កើនការទទួលបានការអប់រំកំរិតខ្ពស់ឲកាន់តែច្រើនឡើង និងបើកច្រកផ្លូវច្រើនបន្ថែមទៀតសម្រាប់ស្ថេរភាពផ្នែកសេដ្ឋកិច្ចដល់សិស្សនៅក្នុងក្រុងប៉ូសស្តូនទាំងអស់។”  “បច្ចុប្បន្ននេះ ដោយមានការកើនឡើងនូវទីកន្លែង និងជម្រើសកម្មវិធីសិក្សារ គម្រោងនេះ បើកច្រកកាន់តែច្រើនឡើងសម្រាប់យុវជន ដើម្បីសិក្សា​និងអភិវឌ្ឍន៍នូវជំនាញរបស់ខ្លួន​ដែលចាំបាច់សម្រាប់ចូលរួមក្នុងកំលាំងការងារក្នុងក្រុងប៉ូសស្តូន។”

MassBay Community College​ គឺជាសាលាដែលមានទីតាំងច្រើន មានប្រវត្តិ ៥៥ ឆ្នាំមកហើយក្នុងការរៀបចំសិស្សានុសិស្ស សម្រាប់បន្តការសិស្សារថ្នាក់វិទ្យាល័យ រឺមហាវិទ្យាល័យដែលមានរយះពេល៤ឆ្នាំ ឲចូលរួមដោយផ្ទាល់ទៅក្នុងកំលាំងពលកម្ម និងការសិស្សារបន្ត។​

លោក ដេវីត ផូដែល ដែលជាប្រធានMassBay Community College បានមានលើកឡើងថា “គម្រោង MassBayមានសកម្មភាពយូរមកហើយក្នុងការបើកច្រកដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ   ចំពោះកម្មវិធីសិក្សារថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងជំនាញដែលចាំបាច់។” លោកក៏បានបន្ថែមទៀតថា “យើងមានការរីករាយដែលបានចាប់ដៃរគួរជាមួយសាលាក្រុង ដើម្បីបង្កើនការចុះឈ្មោះចូលសិក្សារថ្នាក់វិទ្យាល័យ និងពង្រើកនូវជម្រើសជាច្រើនទៀតសម្រាប់សិស្សនៅប៉ូសស្តូនដែលត្រូវការជាចាំបាច់បំផុតនោះ”។

គម្រោងនៃការមិនបង់ថ្លៃសិក្សារនេះ កាលពីមុនអនុញ្ញាតឲចុះឈ្មោះតែសិស្សដែលមានសិទ្ធទទួលបានប៉ុណ្ណោះ ក្នុងការសិក្សារនៅសាលា Bunker Hill Community College (BHCC) និង Roxbury Community Collge (RCC)។ ការដាក់បញ្ចូលបន្ថែមនៃ MassBay Community Collegeនេះ ផ្តល់ឲសិស្សដែលមានគម្រោងចុះឈ្មោះសិស្សារនូវជម្រើសទាំងពីទីកន្លែង ក៍ដូចជាការកម្មវិធីសិក្សារច្រើនជាងមុន។ MassBay មានទីតាំងរបស់ខ្លួនដូចជានៅរដ្ឋ វីលលី ( Wellesley) ហ្វេមម៉ីងហែម (Framingham)  និងអាសលិន (Ashland)។ MassBay ក៍មានបន្ថែមកម្មវិធីសិក្សារជាច្រើនទៀតដូចជា បច្ចេកទេសផ្នែកយាយន្ត​ ការឌីហ្សាង និងផ្នែកទីផ្សារ។​

លោក ម៉ាយរ វាល បានប្រកាស់ពីការចាប់ផ្តើមដំណើរការគម្រោងនៃការមិនបង់ថ្លៃសិក្សារនេះកាលពីនិទាឃររដូវមុន ក្នុងគោលបំណងដើម្បីជួយសិស្សានុសិស្សច្រើនជាងមុនក្នុងក្រុងប៉ូសស្តូន ឲមានលទ្ធភាពបង់ប្រាក់សិក្សារ និងបញ្ចប់ការសិស្សាររបស់ខ្លួន។ ដើម្បីជួយសិស្សក្នុងការបញ្ចប់ថ្នាក់វិទ្យាល័យ គម្រោងនេះគឺវាសមស្របរាល់សិស្សទាំងអស់ដែលមានលោកគ្រូអ្នកគ្រួបំរើការងារក្នុងគម្រោង Boston Success ដែលអាចជួយសិស្សទាំងនោះ ក្នុងការដោះស្រាយនូវឧបសគ្គក្នុងការសិក្សារថ្នាកខ្ពស់នោះ។ នៅក្នុងឆមាសទី១​ គម្រោងនៃការបង់ថ្លៃសិក្សារនេះ មានសិស្សចុះឈ្មោះចំនួន ៤១ នាក់ ដែលចំនួនរំពឹងទុកនឹងកើនឡើង នៅពេលដែលការយល់ដឹងពីអត្ថប្រយោជន៏នៃគម្រោងនេះ កាន់តែរីកសាយភាយកាន់តែទូលំទូលាយ។​

គម្រោងនេះ គឺមានការជួយឧបត្ថមពីការរិយាល័យអភិវឌ្ឍន៏កំលាំងពលកម្ម របស់ម៉ាយរ  (Mayor’s OWD) ដែលជាផ្នែកមួយនៃទីភ្នាក់ងារអភិវឌ្ឍន៏ និងផែនការក្រុងប៉ូសស្តូន និង Neighborhood Jobs Trust​ (NJT)ដែលជាអង្គរការសប្បុរសធម៌ដំណើរការដោយមានប្រាក់កម្រៃដែលបានមកពីគម្រោងអាគារពាណិជ្ជកម្មធំៗក្នុងក្រុង។ ​

លោក ប្រិន គូលដិន (Brian Golden) អគ្គនាយនៃទីភ្នាក់ងារអភិវឌ្ឍន៏ និងផែនការក្រុងប៉ូសស្តូន បានមានប្រសាសន៏ថា “ការផ្តល់ឪកាសសម្រាប់អ្នករស់នៅក្រុងប៉ូសស្តូន ក្នុងការចូលរួមបង់ប្រាក់សិស្សារ គឺជាផលប្រយោជន៏ដោយផ្ទាល់មួយនៃការកើនឡើងនៃអាគារ និងសេដ្ឋកិច្ចដ៏រឹងមាំរបស់ក្រុងប៉ូសស្តូន”។ “យើងដឹងថា វាមានផលប្រយោជន៏ច្រើន ដូចជាសេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដល់សិស្សានុសិស្សដែលបានទទួលការសិស្សារពីគម្រោងនេះ ក្នុងមួយជីវិតរបស់ពួកគេ”។ លោកក៏មានបន្ថែមទៀតថា ខ្ញុំមានការរីករាយ ដែលយើងអាចប្រើប្រាស់មូលនិធិពី NJT ដើម្បីធ្វើការវិនិយោគជាវិជ្ជមានជាច្រើន ដែលនឹងមានឥទ្ធិពលរយៈពេលនៅក្នុងសហគមន៏របស់យើង។​

ដើម្បីយល់ដឹងបន្ថែមអំពីគម្រោងនៃការបង់ថ្លៃសិក្សាររបស់ក្រុងប៉ូសស្តូនឬ ចុះឈ្មោះ សូមចូលទៅកាន់http://www.bostonpublicschools.org/tuition-fee-college

City of Boston, 1 City Hall Square, Boston, MA 02201

SafeUnsubscribeTM sobenpin@khmerpostusa.com

ព័ត៌មានទាក់ទង