តពីលេខមុន
ព្រឹកនេះយើងទៅហាងខាងត្បូងផ្សារ ចិន ឡូឡាបន្តិច តែធ្វើគុយទាវលឿនហើយឆ្ងាញ់ ផង។ ទៅផ្សារជុំគ្នារបៀបនេះជាឱកាសរីករាយ ដ៏រវល់នឹងដ៏កម្រដែលចៅពិនមានភារៈកិច្ចធំ ជាងគេត្រូវមើលអាក្មួយតូចៗកុំឱ្យដើរបាត់ក្នុង ចំណោមមនុស្សប្រច្រៀតគ្នាយ៉ាងណែនទិញ ត្រីស្រស់ៗលោតពេញកម្រាលថ្មឥដ្ឋ “ការ៉ូ” សង់ ឡើងសម្រាប់ពួកអ្នកលក់ត្រីនៅទាបនឹងដី –រីឯ អ្នកលក់សាច់ជ្រូក ឬសាច់គោគេលក់នៅក្នុងទ្រុង សំណាញ់កុំឱ្យរុយរោមក្នុងផ្សារផ្នែកខាងក្រោយ, អ្នកទិញចង្អុលសាច់ដែលចង់បានពីតាមប្រឡោះ ដូចទៅទិញសំបុត្រចូលទៅមើលកុនដែរ –ឬសាច់ មាន់សាច់ទាគេដាក់ខ្ពស់ទាំងរស់ ឬលក់សាច់លើ តុដែលគេយកមកខ្លួនឯង។ ដើរទៅដល់តូបគ្រឿងទេស ដើម្បីទិញខ្ទឹម ម្រេច ស្ក អំបិល ឬ ក៏ខាងបន្លែបង្ការ សណ្តែក ត្រពាំង ស្លឹកគ្រៃ តំឡូង…៘ ឬក៏មាន់ ទា រស់ កន្លែងទាំងនោះ មិនចង្អៀតពេកទេ។ បងសូនីទិញម្ហូបអាហារ បានច្រើនដាក់កន្ត្រកមួយពេញធ្ងន់ពេកគាត់ឱ្យ ចៅពិន ជួយយួរ នៅពេលត្រឡប់មកផ្ទះវិញ រីឯ ខ្លួនគាត់កាន់កញ្ចប់ផ្សេង២-៣ទៀត នឹងដឹកដៃ “អាព្រឿង” ចំណែកចៅពិនដើរផង មើល “អាធា” ជាក្មួយផងកុំឱ្យបាត់, នាំគ្នាដើរមកផ្ទះវិញយ៉ាង រីករាយកាត់តាមមុខហាងដែលបងសូនីធ្លាប់ ស្គាល់និយាយប្តូរយោបល់គួរសមដាក់គ្នា នាពេល ព្រឹកនាំអារម្មណ៍ល្អៗត្រឡប់ជាមួយម្ហូបអាហារ មកផ្ទះវិញផង។ បងសូនីបានប្អូនមកលេងគាត់ ធ្វើម្ហូបឆ្ងាញ់ៗជាពិសេសឱ្យគ្រួសារញ៉ាំបានឆ្ងាញ់ មាត់ស្ទើររាល់ពេល។
ល្ងាចនេះដល់ពេលឪពុកចៅពិនត្រូវមក ទទួលកូនទៅផ្ទះវិញ នៅឯបន្ទាយនៅភូមិ “រោង គោ”ដែលស្ថិតនៅប្រមាណកន្លះម៉ោងដោយថ្មើ ជើងទៅខាងត្បូងទីប្រជុំជន បន្ទាប់ពីបរិវេណ សាលាខេត្តទៅ។ ចៅពិនដឹងថា នៅពេលត្រឡប់ ទៅបន្ទាយវិញ នឹងមិនបានលេងសប្បាយដូច នៅផ្ទះផ្សារជាមួយបងសូនីទេ ម៉្លោះហើយចិត្ត មិនទាន់ចង់ទៅវិញទេ, តែគេផ្តើមនឹកទៅដល់ កង់ដែលធ្លាប់វាយរត់លេងនឹងមិនអាចយកទៅ បានទេ នឹកទៅដល់គូរកនជាមិត្ត “គប់វង់” ឬមិត្ត លេង“អាគិញអាចោរ” ឬក៏ “ស្រណោះលេង ទឹកស្ទឹង” ទៅហើយ… ធ្វើឱ្យគេភ្លេចខ្លួនស្រងូត ក្នុងចិត្តនាំឱ្យបងស្រីចាប់អារម្មណ៍ក៏សួរថាៈ
-អូនពិន ឯងកើតអីហើយបានជាមិនសូវ និយាយស្តីអីដូចមុនៗ?
-ខ្ញុំអត់អីទេអ្នកបង, ហើយក៏ស្ងៀមស្ងាត់ បន្តទៅទៀតយ៉ាងចម្លែក…
ចៅពិនដើរចេញទៅក្រៅក្រែងបានជួបក្មេង ឯទៀតគ្រាន់និយាយលេងបានជួប “អាប្លូច” កូនស្រី អ្នកជិតខាងជាប់ផ្ទះគ្នា ក៏ទៅលេងនឹងគេនៅផ្ទះ បាយមើលម្តាយអាផ្លូចចិតបន្លែដាក់ដបធ្វើជ្រក់ ទុកម្តាយអាផ្លូចក៏សួរថាៈ
-ក្មួយឯងរៀបខ្លួនទៅណាក៏ស្អាតបាតម៉្លេះ ថ្ងៃនេះ? មែន! ចៅពិន រសៀលនេះ ស្លៀកខោខ្លី ថ្មី អាវដៃខ្លីថ្មី ពាក់ស្បែកជើងផ្ទាត់កៅស៊ូ ខុសពី ធម្មតាដែលតែងទុកដងខ្លួនទទេ, ពីព្រោះត្រូវ ត្រៀមខ្លួនឱ្យហើយ… ហើយក៏តបថាៈ
-ប៉ាខ្ញុំមកយកខ្ញុំទៅបន្ទាយនៅពេលបន្តិច ទៀតនេះហើយ អ្នកមីង! ម្តាយអាប្លូចជាភរិយា លោកបាឡាត់ស្រុកធ្វើការនៅជាប់សាលាខេត្ត គាត់ជួលផ្ទះនៅជាប់គ្នារាប់អានគ្រួសារបងស្រី ចៅពិនបានល្អណាស់, គាត់សួរបន្តរថាៈ
-ក្មួយឯងទៅហើយ ពេលណាបានមកម្តង ទៀត?
-ខ្ញុំឥតដឹងទេ ស្រេចតែនឹងប៉ាឱ្យមកបានខ្ញុំ មកបាន!
-ចុះទៅបាត់ទៅបាននរណាលេងជាមួយ អាប្លូចទៀត? ចៅពិន រាងឆ្ងល់ដែរ តាមធម្មតា អ្នកមីងនោះតែងតែឃាត់កុំឱ្យលេងច្រើនរំខាន គាត់
-អាប្លូចលេងជាមួយអាប្អូនប្រុសបានទេ តើ? ខ្ញុំតែទៅវិញគ្មានគ្នាលេងទេ បងៗខ្ញុំគេធំៗ មិនលេងជាមួយខ្ញុំទេ! ជួនគ្នានឹងបងស្រីចៅពិន ស្រែកហៅរកថា “ប៉ាមកដល់ហើយ!” ក៏ដាច់ការ ជជែកគ្នា ហើយជម្រាបលាអ្នកមីងនឹងអាប្លូច តែម្តង…
១២-នៅបន្ទាយទាហ៊ាន“ជើងខ្មៅ”
ឪពុកចៅពិនជិះឡាន“ហ្សីប”ទាហ៊ាន មាន អ្នកបើកជាអ្នកជូនមក មកដល់ជួបនិយាយលេង នឹងកូនស្រីគាត់បន្តិចនិយាយលេងនឹងអាចៅ ស្រីបន្តិចៗម្នាក់យ៉ាងរីករាយរង់ចាំចៅពិនយក ឥវ៉ាន់កំប៉ិកកំប៉ុកដាក់កាតាបរួចយកទៅដាក់ ពីក្រោយឡាន រួចឡើងអង្គុយចាំឪពុករបស់ខ្លួន នៅកៅអីខាងក្រោយឡាន“ហ្សីប”ជាស្រេច ។ និយាយគ្នាចប់ហើយក៏លាកូនស្រីចេញទៅ ចៅពិនសំពះលាបងស្រីពីក្នុងឡាងបើកដំបូល សម្លឹងមើលទៅក្មួយមើលទៅ“អាប្លូច”ដែល តាមមើលពីក្រោយផ្ទះ មើលទៅអា “ពីម៉ឺន”នឹង “អាពីសែន”ដែលតាមមើលគ្នាពីលើឡៅយ៉ាង អាឡោះអាល័យ នឹកថា មិនងាយនឹងបានជួបគ្នា ទៀតទេ។ អ្នកបើកឡានហៅថា “សូហ្វ័រ” ឡាន បើកចេញមកកាត់តាមស្ពានដែក តម្រង់ទៅតាម ខាងត្បូងសាលាខេត្តសំដៅទៅបន្ទាយដែលនៅ ពីក្រោយនោះ ទៅដល់មុខបន្ទាយអ្នកយាមលើក អាវុធវន្ទាចំពោះចៅហ្វាយ ហើយទៅដោះច្រវ៉ាក់ ឱ្យបើកឡានចូលទៅក្នុងបន្ទាយបាន រួចឡាន ហ្ស៊ីបបើកទៅដល់ផ្ទះកុម៉ង់ដង់ដែលជាផ្ទះធំធ្វើ ពីឈើខ្ពស់ពីដី ទើបឈប់ដាក់អ្នកជិះចេញពី ឡាន។ លោកម៉ាំង ជាកុម្មង់ដង់ បន្ទាយជើងខ្មៅ ឪពុកចៅពិន ជាមេបញ្ជាការខ្មែរនៅបន្ទាយនោះ មានឋានន្តរសក្តិជាអនុសេនីយឯក ។
ដែលគេហៅថាបន្ទាយជើងខ្មៅនោះ ពីព្រោះតែផ្នែកមួយនៃឯកសណ្ឋាន គឺ “សំបក ត្រពាំង” ពាក់នឹងជើងសម្រាប់សំគាល់កងឯកភាព, កងឯកភាពណាដែលបញ្ជាដោយមេបញ្ជាការ ខ្មែរ គឺសម្គាល់ដោយសំបកត្រពាំងពណ៌ខ្មៅ, កាលណាឃើញទាហ៊ានពាក់សំបកត្រពាំងពណ៌ ក្រហមគឺជាទាហ៊ានដែលមានមេបញ្ជាការបារាំង។ ពណ៌ខុសគ្នានៃសំបកត្រពាំងនេះ បណ្តាលឱ្យមាន ទំនាស់ជាញឹកញាប់ដែរ ដូចជានៅពេលបាន ច្បាប់ចេញទៅដើរលេងកំសាន្តក្នុងក្រុងនាល្ងាច ថ្ងៃសៅរ៍ ទៅចូលហាងបាយទាំងក្រុម ឬទៅមើល ល្ខោនបាសាក់ទៅចែចង់ស្ត្រីតែមួយនាំឱ្យវាយ តប់គ្នា ហើយតម្រួតយោធា “ប៉េអឹម” តែងតែចាប់ ដាក់គុកជាហូរហែរ, ប៉ុន្តែមិនដែលឮទំនាស់ដល់ បាញ់គ្នាទេ ។
ទាហ៊ានខ្មែរតែងចេះនិយាយបារាំង បើមិន បានច្រើនក៏បានខ្លះដែរ, លោកមេបញ្ជាការ ម៉ាំង ចេះបារាំងច្បាស់លាស់ទាំងនិយាយនឹងសរសេរ ផង, ពីព្រោះនៅសាលារៀនខ្មែរមានកម្មវិធីរៀន ខ្មែរតែ២–៣ឆ្នាំដំបូងទេ ត្រឹមនេះសាលារៀន មានទូទាំងប្រទេស ជាពិសេសនៅសាលាវត្ត បន្តពីនោះទៅកម្មវិធិរៀនបារាំងស្ទើរគ្រប់វិញ្ញាសារ ទាំងអស់ ហើយត្រូវមករៀននៅទីក្រុងធំៗ, ម៉្លោះហើយតែសិស្សណារៀនបានដល់បញ្ចប់ថ្នាក់ បឋមសិក្សា ហើយជាប់សញ្ញាប័ត្រ គឺជាសិស្ស ឆ្នើមទាំងភាសាបារាំង ទាំងគណិតសាស្ត្រ។ លោក ម៉ាំង បានចូលសាលានាយទាហ៊ានបាន ក៏ដោយ សារបានសញ្ញាប័ត្របឋមសិក្សារនោះ ចេញមក វិញគេឱ្យពាក់សក្តិ“អាស្ពិរ៉ង់”កាលពី១០ឆ្នាំមុន ហើយត្រូវគេបញ្ជូនទៅធ្វើការនៅស្ទឹងត្រែង ដែលនៅទីនោះហើយដែលលោកម៉ាំងបានជួប នឹងម្តាយចៅពិន រៀបការគ្នាជាគូរស្វាមីភរិយា.. នៅទីនោះបាន២ឆ្នាំក៏ផ្លាស់មកភ្នំពេញតែម្តង ។ ម្តាយចៅពិនជាស្ត្រីស្រុកចំការ មិនបានទៅរៀន សូត្រអ្វីទេ ដូចស្ត្រីខ្មែរជាច្រើនទៀតនៃជំនាន់ របស់គាត់ដែរ ដូច្នេះមានតែស្មារតី ការចងចាំ ការចំណាំ នឹងមេរៀនជាមេគ្រួសារល្អដែលម្តាយ បានបង្រៀនតែប៉ុណ្ណោះ ដែលជាចំណេះសម្រាប់ ប្រើក្នុងជីវិតមេគ្រួសាររបស់គាត់។ គឺនៅភ្នំពេញ នោះឯង ដែលគាត់បានផ្តល់កំណើតឱ្យ “ចៅពិន” ដែលគាត់តែងរំលឹកជាញឹកញយឱ្យកូនចងចាំថា“ពេលម៉ែឈឺពោះកើតកូនឯង ប៉ាមិននៅទេ, ម៉ែ បានហៅស៊ីក្លូជិះពីផ្ទះទៅ“ផ្សារកាប់គោ” សំដៅ ទៅពេទ្យធំ“ពេទ្យសម្ភពផះង៉ាង៉ាម”តែម្នាក់ឯង កាត់តាមមុខវាំង គឺជារាត្រីគេបញ្ចប់តាំងតុ (បុណ្យចំរើនព្រះជន្មសម្តេចសីហនុ) នៅមាន មនុស្សខ្លះៗនៅឡើយ តែពន្លឺភ្លើងនៅព្រោង ព្រៀតនៅឡើយ ម៉ាក់កើតកូនឯងនៅម៉ោង៣ ទៀបភ្លឺ”…។ ពេលនោះគឺជាកំណើតនៃកូនទី៤ នៃគ្រួសារលោក“អាត់សឺដង់”ម៉ាំង នាសម័យ ដែលប្រទេសនៅមិនទាន់បាត់រំជើបរំជួលពីសង្គ្រាម លោកលើកទី២នៅឡើយ ។ លោកស្រី ម៉ាំង ធ្លាប់បានបាននិយាយឱ្យកូនបងៗស្តាប់ពីការ ចងចាំគួរឱ្យរន្ធត់មួយទៀតនៃជីវិតស្ត្រីប្តីជាទាហ៊ាន ស្តីពីជប៉ុនចាប់បារាំង តទៅលេខក្រោយ