Top Mobile Banner

គំរោងសង់រូបសំណាកជនភៀសខ្លួនខ្មែរនៅមុខសាលាក្រុងឡូវែល Building Khmer Refugees Monument in front of Lowell City Hall

ក្នុងកិច្ចប្រជុំពីការតាំងរូបសំណាក់ថ្មតំណាងសហគមន៍ខ្មែរ, តំណាងពលរដ្ឋខ្មែរប្រមាណ៣០នាក់នៅឡូវែល កាលពីថ្ងៃទី២៣មករានៅសាលប្រជុំសាលាក្រុងបានសម្រេចយកគម្រោងរូបមួយឈ្មោះ“គ្រួសារខ្មែរភៀសខ្លួន”គូរនឹងធ្វើឱ្យ សម្រេច ដោយសិល្បករ យ៉ារី លីវ៉ាន ក្នុងចំណោមគំរូរូប២ផ្ទាំងដែលដាក់ឱ្យអង្គប្រជុំសម្រេច, រូបមួយផ្ទាំងទៀត ជារូបរបស់ សិល្បករ ចាន់ ថាកែម។

លោក សេង ហាប់ និងលោក រ៉នី លីយ៉ុត អំពាវនាវរកជំនួយ
លោក សេង ហាប់ និងលោក រ៉នី លីយ៉ុត អំពាវនាវរកជំនួយ

កិច្ចប្រជុំក្រោមការដឹកនាំរបស់លោកសមាជិកក្រុមប្រឹក្សាក្រុង រ៉តនីយ អេលីយ៉ុត ចូលរួមជាអាថ៌ ដោយលោកតំណាងរដ្ឋ រ៉ាឌី ម៉ម, លោក វាស្នា នួន អតីតសមាជិកក្រុមប្រឹក្សាក្រុង, លោក ឆាន ទូច វេជ្ជបណ្ឌិត “ពេទ្យមេត្តា”, សូបិន ពិន នាយិកាខ្មែរផុស៘ នឹងសមាជិកសហគមន៍ប្រមាណ២០នាក់ទៀតបានទទួលយកនូវយោបល់ដែលថា សហគមន៍ខ្មែរនឹងធ្វើរូបសំណាកនេះ ដោយថវិកាខ្លួនឯងមិនមានយកជំនួយពីអង្គការណាផ្សេងមកធ្វើទេដូចគ្នានឹងគមនិតនៃ រូបចម្លាក់ “ព្រហ្មបាយ័ន” នៅក្រុងខ្មែរដែរ។ លោក រ៉តនីយ អេលីយ៉ុត បានចេញមុខអំពាវនាវកាលពីរាត្រីចូលឆ្នាំចិនឱ្យសហគមន៍ ខ្មែរនៅឡូវែលនឹងនៅតំបន់ផ្សេងទៀត នៃសហរដ្ឋអាមេរីកឱ្យធ្វើការរៃអង្គាសជួយរកកម្រៃ៤ម៉ឺនដុល្លាជាតម្លៃនៃការសានសង់រូប សំណាក់“ខ្មែរភៀសខ្លួន”នេះ៕

Fundraising on March 4th, 2017 at “Sampeou Meas” restaurant

Call: Rodney M.Elliot 978-835 7426 For more information.

សេចក្តីអញ្ជើញចូលរួមពីធីជប់លៀងមួយដោយ រ៉តនីយ អេលិយ៉ុត នឹងរៀបចំធ្វើឡើង នៅថ្ងៃ ទី៤មិនា២០១៧ ខាងមុខនៅសាល “សំពៅមាស”ឡូវែល ដើម្បីជាកិច្ចចាប់ផ្តើមរកប្រាក់មកសង់រូបសំណាកថ្មនោះ ។ គេនឹងឃើញការរៃអង្គាសក្នុងរូបភាពផ្សេងៗ ទៀត ដូចជាមានធ្វើបុណ្យផ្កាជាដើមនៅពេលខាងមុខនេះ ដើម្បីរកប្រាក់ឱ្យទាល់តែគ្រប់ចំនួន៕

ព័ត៌មានទាក់ទង