ការប្រកាសប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ ២០១៧Sheriff Koutoujian announces upcoming Correction Officer exam Registration open until February 13
ការិយាល័យប៉ូលីស Middlesex Sheriffកាលពីខែមករាកន្លងទៅនេះ បានចេញសេចក្តីជូនដំណឹងពីការប្រឡងជ្រើសរើសមន្រ្តីសន្តិសុខថ្មីសម្រាប់បំរើការនៅពន្ធនាគារ Middlesex Jail & House of Correction ក្នុងក្រុង Billerica រដ្ឋម៉ាសាជូសេត។
ការប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០១៧នេះបេក្ខជនទាំងពីភេទដែលមានចំណាប់អារម្មណ៏អាចចុះឈ្មោះប្រឡងតាមរយៈ Online។
ចំពោះការបរិច្ឆេទនៃការចុះឈ្មោះ នឹងចាប់ផ្តើមពីថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១១ រហូតដល់ម៉ោង ១:០០ រសៀល នាថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៧ជាកាលបរិច្ឆេទកំណត់ចុងក្រោយ។ សម្រាប់កាលបរិច្ឆេទនៃការប្រឡងនៅថ្ងៃសៅរ៍ទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៧។
លក្ខខណ្ឌនៃការចុះឈ្មោះប្រឡងបេក្ខជនចាំបាច់ត្រូវ
- មានអាយុយ៉ាងហោចណាស់ ១៩ ឆ្នាំឡើងទៅ
- មានសញ្ជាតិអាមេរិច
- ត្រូវជាប្រជាជនដែលរស់នៅក្នុងរដ្ឋម៉ាសាជូសេតដោយគិតចាប់ពីថ្ងៃប្រឡង
- បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ រឺមានសញ្ញាប័ត្រដែលមានតំលៃស្មើ ដែលចេញដោយនាយកដ្ឋានអប់រំរដ្ឋម៉ាសាជូសេត
- និងមានប័ណ្ណបើកបរដែលមានសុពលភាព ។
ប្រសិនបើបេក្ខជនបានបញ្ចប់ថ្នាក់មហាវិទ្យាល័យ រឺធ្លាប់មានបទពិសោធន៏ជាអ្នកអនុវត្តន៏ច្បាប់ រឺផ្នែកសន្តិសុខគឺកាន់តែប្រសើរ។
សម្រាប់បេក្ខជនដែលបានប្រឡងជាប់ហើយនោះ ក៏ត្រូវធ្វើការប្រឡងភាពមាំទាំនៃរាងកាយ, ធ្វើសម្ភាសន៍, ពិនិត្យប្រវត្តិប្រព្រឹត្តបទល្មើស, ត្រួតពិនិត្យផ្នែកសុខភាពនិងផ្លូវចិត្ត ហើយក៏តម្រូវឲ្យចូលរួមវគ្គបណ្តុះបណ្តាលមូលដ្ឋានMSOផងដែរ។
ព័ត៌មានលំអិតផ្សេងទៀត សូមទំនាក់ទំនងលោកKevin Maccioli / 781-960-2805រឺចូលទៅកាន់http://www.middlesexsheriff.org/human-resources/news/registration-2017-mso-correction-officer-entrance-exam