ខ្មែរផុសស.រ.អា.
ក្នុងឱកាសតែងតាំងលោក អ៊ុង រឹទ្ធ ជាប្រធានសហរដ្ឋអាមេរីកទើបនឹងជាប់ឆ្នោតថ្មី នាចរន្តគណបក្សសង្គ្រោះជាតិមួយ លោកជា គឹមលី ប្រធានយូរឆ្នាំនៃចរន្តគណបក្សសង្គ្រោះជាតិមួយទៀតបានចូលរួម ហើយផ្តល់សញ្ញានៃការរួមកម្លាំងគ្នាមួយស្របពេលនឹងលោកសមរង្សីលាលែងពីដំណែងប្រធានគណបក្សនៅកមពុជានឹងមុនឱកាសបោះឆ្នោតឃុំសង្កាត់ដែលនឹងមកដល់នៅ៣ខែខាងមុខនេះ។ លោក តូនី អ៊ុង គណកម្មការសម្របសម្រួលទំនងជាមានស្នាដៃក្នុងការជួបជុំគ្រួសារ‹សង្គ្រោះជាតិ›នេះ។
ពិធីឡើងកាន់ដំណែងប្រធានគណបក្សសង្គ្រោះជាតិសាខាសហរដ្ឋអាមេរីក
ឡូវែលៈ លោក អ៊ុង រឹទ្ធី ទើបនឹងជាប់ឆ្នោត ឡើងកាន់ដំណែងជាប្រធានបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរីកនៅពេលដែលលោក សម រង្សី ទើបនឹងលាលែងពីដំណែងប្រធានគណបក្សនៅ កម្ពុជានៅសប្តាហ៍ជាមួយគ្នា។ ភ្ញៀវប្រមាណជា ៣០០នាក់ នៅក្នុងតំបន់នឹងនៅតំបន់ជិតឆ្ងាយ នៃសហរដ្ឋបានមកចូលរួម នារាត្រីទី១៨កុម្ភៈនេះ ដោយមានគណធិបតីតំណាងឱ្យប្រធានគណបក្ស គឺព្រះអង្គម្ចាស់ស៊ីសិវត្តិ ធម្មិកោ ជាអ្នកប្រគល់ “ត្រាគ្រប់គ្រងបក្ស”។ ទោះជាលោក សម រង្សី បានលាលែងទៅហើយក្តី ក៏ឈ្មោះលោកបានត្រូវ វាគ្មិនលើកមកសម្តែងការដឹងគុណជាញឹកញាប់ ដែរ ជាមួយនឹងលោក កឹម សុខា ជាប្រធានគណបក្សដែរ។
លោកប្រធានថ្មី អ៊ុង រឺទ្ធី បានត្រូវលោក វាសនា នួន អតីតសមាជិកក្រុមប្រឹក្សាក្រុង នឹងលោក រ៉តនី អេលីយ៉ុត អតីតអភិបាលក្រុងនឹងបច្ចុប្បន្នសមាជិកក្រុមប្រឹក្សាក្រុងវាយតម្លៃខ្ពស់ថា ជាសម្បត្តិដ៏ថ្លៃថ្លារបស់គណបក្សសង្គ្រោះជាតិនៅឡូវែលនឹងសហរដ្ឋអាមេរីកដោយសារ លោក អ៊ុង រឹទ្ធី គឺជាអតីតសមាជិកក្រុមប្រឹក្សា ក្រុងឡូវែលខ្លួនឯងច្រើនអាណត្តិផង ឥឡូវនេះ លោកបានប្តេជ្ញាចិត្តទៅចូលខ្លួនទៅជួយប្រជារាស្ត្រ ខ្មែរនៅឯកម្ពុជាវិញម្តង –មិនតែប៉ុណ្ណោះលោកក៏ជានិមិត្តរូបនៃការជានាគ្នារវាងចរន្តខុសគ្នានៃគណបក្សសង្គ្រោះជាតិដោយរាត្រីនេះមានវត្តមានលោក ជា គិមលី ប្រធាននៃចរន្តគណបក្សសង្គ្រោះជាតិមួយក្រុមទៀតមកចូលរួមអបអរសាទរយ៉ាងកក់ក្តៅ។
ចូលរួមដោយតំណាងគណបក្សសង្គ្រោះជាតិនៅឡូវែលទាំងមូលនៅរ៉ូដអាយឡិន នៅកូណិច ទីកិត នៅហ្វីឡាដែលហ្វៀ នៅញូយ៉ក នៅមេនីសូតា នៅលីន-រីវែ រួមទាំងដំណាងរាស្ត្រខ្មែរច្រើនអាណត្តិនៅលីនលោក ហុង ណេត នឹងតំបន់ឯទៀតៗ ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោឡើងថ្លែងការជូន អ្នកទាំងនោះថា “យើងមិនមែនមកបើកទំព័រថ្មី នៃនយោបាយជាតិទេ តែយើងបន្តដំណើរច្បាស់លាស់ទៅរកជ័យជំនះរបស់ប្រជាជាតិយើង..”
ពិធីករ អេនី វេន នឹង វណ្ណ មែនបានដឹកនាំកម្មវិធីរាត្រីនោះបានយ៉ាងក្បោះក្បាយបន្ទាប់មកទាំងអស់គ្នាឡើងច្រៀងកំដរភ្ញៀវនឹងរាំកំសាន្តយ៉ាងរីករាយ។ អ្នកទាំងពីរបានប្រកាសលោក តូនី អ៊ុង បានត្រូវបង្ហាញខ្លួនជាគណកម្មការសម្របសម្រួលនៅរដ្ឋម៉ាសាឈូសិត, រីឯលោក សៅ រឹទ្ធី ក៏បានត្រូវបង្ហាញខ្លួនជាទីប្រឹក្សាគណបក្សអមព្រះអង្គម្ចាស់ ធម្មិកោ ផងដែរ។ ប្រាក់កំរ៉ៃរកបានជា ជំនួយដល់បក្សបាន៨ពាន់ដុល្លា ហើយនឹងដើម្បី ចូលរួមគាំទ្រក្នុងការតស៊ូរបស់លោក គឹម សុខ ដែលរដ្ឋបាល ហ៊ុន សែន បានចាប់ខ្លួនដោយសារការបញ្ចោញមតិកាលពីថ្ងៃសុករន្បេះសហគមន៍ឡូវែលបានផ្តល់ជំនួយផ្សេងទៀត ៥០០ដុល្លាដើម្បីជាជំនួយដល់កិច្ចការពារក្តីក្នុងរាត្រីនោះដែរ៕