ឡូវែលៈ “មជ្ឈមណ្ឌលភ្ជាប់ទំនាក់ទំនង អាស៊ាន–Asian connection center” ស្ថិតនៅក្នុងបរិវេណមហាវិទ្យាល័យសហគមន៍បានត្រូវ សម្ភោធកាលពីព្រឹកថ្ងៃទី៣មិនា ដោយមានវត្តមានគណកម្មការនាយករបស់មហាវិទ្យាល័យលោក ជេម កំផែល មន្ត្រីនយោបាយ មន្ត្រីសាលាក្រុង នាយកមហាវិទ្យាល័យ នាយកមជ្ឈមណ្ឌលថ្មី វិរៈ អ៊ុយ រួមទាំងគ្រូនឹងនិស្សិតប្រមាណ១០០នាក់ ចូលរួមអបអរក្នុងពិធីនោះផង។
ការបង្កើតមជ្ឈមណ្ឌលមានសារៈសំខាន់ខ្លាំងណាស់ បើតាមសម្តីប្រធានគណកម្មានាយក… លោកនិយាយថា “តំបន់នេះមានជនជាតិមកពីអាស៊ីច្រើន យើងត្រូវការជួយនិស្សិតទាំងនោះ ឱ្យអាចរៀនសូត្របានប្រសើឡើង បានលទ្ធផលល្អក្នុងការសិក្សារបស់ខ្លួន” លោកបានលើកសរសើរសំណាង របស់សាលាជាមួយវត្តមានរបស់ លោក វិរៈ អ៊ុយ ជានាយកមជ្ឈមណ្ឌលដែលមាន បទពិសោធន៍ច្រើនមុខ ទាំងខាងផ្នែកសិក្សាធិការ ខាងហិរញ្ញវត្តុ ហើយជាប្រធានសមាគមខ្មែរ នឹងមកជាប្រយោជន៍ដល់ជោគជ័យរបស់និស្សិតជាមិនខាន ។ លោកស្រី អាលីន ដាណាហ៊ូ ព្រឹទ្ធសមាជិករដ្ឋម៉ាសាឈូសិតបាននិយាយថា “ខ្ញុំមាន ការរំភើបណាស់នៅពេលឃើញមជ្ឈមណ្ឌលនេះ ខ្ញុំនឹកភ្មាមទៅដល់អនាគត់នៃតំបន់របស់យើងដែលនឹងរីកដុសដាលជាមួយអ្នកចេះដឹងកាន់តែ មានចំនួនច្រើន នឹងបង្កើតការងារក៏បានកាន់តែ ច្រើនទៀត…” ចំណែកឯអ្នលស្រី បុផ្ផា ម៉ាឡូន អតីតប្រធានសមាគមខ្មែរ បច្ចុប្បន្នជាសមាជិក គណកម្មការនាយកមហាវិទ្យាល័យសហគមន៍ មីឌលសិចបានរំលឹកពីអតីតកាល ដែលអ្នកស្រី ជាកុមារភៀសខ្លួនមានការលំបាកនឹងទ្រទ្រង់ ការសិក្សានៅមហាវិទ្យាល័យឱ្យបានដល់ចុងចប់ ប្រសិនបើគ្មានការគាំទ្រយ៉ាងពេញទំហ៊ឹងពីក្រុម គ្រួសារទេនោះ…ឥឡូវមជ្ឈមណ្ឌលនេះគឺជាសម្មិទ្ធិផលដែលបានក៏សាងឡើង សម្រាប់ជួយផ្តល់ការគាំទ្រនិស្សិតអាស៊ីទាំងអស់ឱ្យមានសំណាង រៀនសូត្របានងាយស្រួល រហូតដល់បានដល់ជោគ ជ័យជាទីបញ្ចប់”។
លោក វីរៈ អ៊ុយ បានទទួលសញ្ញាប័ត្រ កោតសរសើរដល់“មជ្ឈមណ្ឌលភ្ជាប់ទំនាក់ទំនងអាស៊ាន”ពីដៃលោកដំណាងរដ្ឋ រ៉ាឌី ម៉ម ដំណាង ឱ្យស្ថាប័នដំណាងរដ្ឋនឹងសញ្ញាប័ត្រកោតសរសើរមួយទៀត ពីដំណាងលោកស្រី នីគី សុងគ្ហាស សភាដំណាងរាស្ត្រសហព័ន្ធ, ដែលគេអាចយល់ ពីសារសំខាន់នៃអង្គភាពមួយនេះ សម្រាប់សហគមន៍អាស៊ីនៅជុំវិញឡូវែលនេះ។
លោក វីរ អ៊ុយ បានបញ្ជាក់ប្រាប់យើងថា “តួនាទីមជ្ឈមណ្ឌលនេះ នឹងផ្តល់ការគាំទ្រគ្រប់យ៉ាងទាំងអស់ ដើម្បីជាជោគជ័យដល់ការសិក្សា របស់និស្សិតយើង” ចំណែកលោក រ៉ាឌី ម៉ម និយាយ ថា “ខ្លួនខ្ញុំដែលជាតាមឃ្លាំមើលកម្មវិធីសិក្សាទាំងមូលនោះ ឃើញថា មជ្ឃមណ្ឌលនេះនឹងជួយកូន សិស្សអាស៊ីបានច្រើន ជាពិសេសកូនខ្មែរយើងនេះ ដែលធ្លាប់ទទួលបានជោគជ័យនៅឧត្តមសិក្សាតិចតួចបំផុត… ខ្ញុំជឿថាជាមួយនឹង វិរ អ៊ុយ ជា នាយក ប្រាកដជាអាចណែនាំនិស្សិតមហាវិទ្យាល័យខ្មែរយើងឱ្យទទួលបានលទ្ធផលប្រសើរជាងមុនជាមិនខាន…”។