Top Mobile Banner

រឿងប្រលោមលោក “រឿងចៅពិន”តពីលេខមុន

-មើលវាហ៊ានហៅអញថា អាត្នោត ផង! វាមិនដឹងថាចាស់ទុំអីទេ! ឯងមិនដែលចេះអរគុណ អញម្តងណាទេ! ហើយហៅអញថា អាត្នោត ទៀត!  លោកម៉ាំងតបថា

-តើអញដឹងគុណឯងពីរឿងអី?

-ហ្ន! ឃើញទេ? ឯងមិនដឹងទេឬ ថាពេលចេញច្បាំងម្តងៗ អញចេញទៅតាមការពារឯង រហូតឯងនៅមិនដឹងទៀតឬ? លោក ម៉ាំង តប វិញថា ៖

-អញមិនដែលឃើញអាត្នោតណា តាម ការពារអញទេ! អ្នកតាត្នោតឧទ្ទានតបថាៈ

-ឃើញទេ វាមិនដឹងមែន! តែឯត្រូវដឹង គុណអញជាអ្នកមានគុណលើឯង! លោក ម៉ាំង បែបធុញនឹងការនិយាយច្រើន ក៏កាត់សេចក្តីថាៈ

-នែអាត្នោត! ឯងឈប់មកធ្វើបាបអាចែម ទៀតទៅ, ល្ងាចនេះឯងត្រូវប្រាប់គេថា ឯងចង់បានអីឱ្យគេធ្វើឱ្! តែបើល្ងាចនេះឯងមិនព្រម ចេញទេ អញនឹងដុតខ្ទមឯងចោលមិនឱ្យនៅក្រោមដើមឈើទាលនោះទៀតទេ ឮទេ? ថា ហើយក៏ដើរចេញទៅអ្នកតាត្នោតមិនសប្បាយចិត្តទេ ក៏ស្រែកជេពីក្រោយ

-អាម៉ាំង ឯងមិនដឹងគុណអញទេ! ឯង ចង់ដុតខ្ទមអញទៀត អាម៉ាំងគយឿងជា ប្រពន្ធ ក៏ចូលមកអង្វរករលោកតាត្នោតថាៈ

-សូមលោកតាត្នោតត្រឡប់ទៅខ្ទមវិញ ទៅចាំខ្ញុំកូណា យកដង្វាយទៅថ្វាយ, លោកតា ចង់បានចេក ចង់បានស្វាយ ចង់បានពងមាន់លោកតាទៅដល់ខ្ទម ខ្ញុំកូណាយកទៅសែនភ្លាម រីឯអ្នកតាត្នោតហាក់ដូចជាឃើញនៅស្ងៀមបន្តិច ក៏និយាយថាៈ

Gcma_commando_french_indochina_japanese[1]

-កុំភ្លេចដាក់ទឺកក្រូចឱ្យអញផងអញ ទៅហើយ! ចែមក៏ផ្តួលខ្លួនព្រូស ទៅលើកន្ទេល សម្ងំមួយសន្ទុះក៏ក្រោកឡើង ស្វាងក៏សួរនាំថាៈ

-មានរឿងអីហ្នឹង បានជាអ៊ូអរអ្វីម្លេះ? គយឿងក៏និយាយប្រាប់ប្តីពីឧបត្តិហេតុដែលកើត ឡើងចំពោះចែម ពីព្រោះពេលដែលលោកតាត្នោត ចូលសាមីខ្លួនមិនបានដឹងខ្លួនពីអ្វីដែលបានកើតឡើងទេ។      

ចៅពិន ដើរចេញមកនៅតែឆ្ងល់ពិការឆ្លើយឆ្លងជាមួយអ្នកតាដែលមិនមែនជាមនុស្សពិតនោះណាស់, ដើរបណ្តើរគិតបណ្តើរឃើញគយឿងប្រញាប់ប្រញាល់យកសំណែនទៅថ្វាយអ្នកតា ដូចសន្យាទៅដាក់នៅក្នុងកូនខ្ទមអុចធូបរួច និយាយ៣-៤ម៉ាត់ ហើយត្រឡប់មកផ្ទះវិញ ដោយទុកសំណែនទាំងអស់នៅទីនោះ។

នៅតាមផ្លូវ ចៅពិន ឃើញក្រុមយោធាមួយ ក្រុមត្រៀមខ្លួនចេញទៅ“ប៉ាទ្រុយ, ស្លៀកបំពាក់ “ត្រេអ៊ី”សម្រាប់ចំបាំង មាន “សាកាដូ”នៅខ្នង ពួកគេកំពុងបើកកាំភ្លើងនៅ“ប៉ុស្តិ៍បញ្ជាការ”-មាន ស្រីៗមួយក្រុមនៅក្បែរនោះ ចាំមើលក្រែងប្តី របស់ខ្លួនខ្វះខាតអ្វីទៀត ។ ចៅពិនសង្កេតឃើញក្បែរការិយាល័យ“សែពប៉ុស្តិ៍”នាមុខបន្ទាយ ក្រុមទាហ៊ាននោះមានចែកជា៣ក្រុម,ឈរមុខពលទាហ៊ាន មាន“កាប៉ូរ៉ាល់”បីនាក់មានសក្តិ “ក្រង៉ុកក្រហម”ពាក់នៅដៃឆ្វេងទាំងអស់នៅក្រោមបញ្ជា “ស៊ែហ្សង់” ម្នាក់មានសក្តិ “ក្រង៉ុក មាស, ពេលរៀបចេញដំណើរមានព្រឹន្ទបាលម្នាក់តួរនាទីជានាយទាហ៊ានមាន“សក្តិពណ៌ប្រាក់” លើស្មា ចេញមកណែនាំប្រគល់ “បញ្ជាការ” ឱ្យទៅ“ស៊ែហ្សង់”ដែលនឹងនាំ“ប៉ាទ្រូយ”ដើរចេញ ពីក្រុងទៅចូលព្រៃនៅវេលាម៉ោង៦គត់ ក្រោមសណ្តាប់ធ្នាប់ឥតមានប្រកែកបាន។

មកដល់ផ្ទះវិញ ចៅពិន យករឿងនេះទៅពិគ្រោះជាមួយ ចៅប៉ុន ជាបងប្រុស ដែលស្តាប់ដោយមិនសូវយកចិត្តទុកដាក់មិនយូរប៉ុន្មាន លោកម៉ាំងក៏មកដល់ផ្ទះត្រូវពេលបាយល្ងាចល្មម។ ពេលកំពុងបាយល្ងាចជុំគ្នា ចៅប៉ុន ដែល ស្មានថាមិនឮប្អូននិយាយប្រាប់រឿងពីរសៀល ក៏សួរឪពុកថាៈ

-ប៉ាបានដេញខ្មោចចេញពីពូចែមហើយឬ?

-អឺប៉ាបានដេញវាដេញរួចហើយ! ចៅប៉ុន មិនអស់ចិត្តក៏សួរទៀតថាៈ

-ប៉ាជឿថាមានខ្មោចព្រាយ អ្នកតាអីមែនឬ?

-ប៉ាមិនជឿទេ ជឿតែលើគុណម៉ែឪតែ ប៉ុណ្ណោះ, ចៅពិនឮដូច្នោះមិនពេញចិត្តទេក៏សួរថាៈ

-ខ្ញុំឃើញប៉ានិយាយជាមួយអ្នកតាត្នោត ហេតុអីក៏ប៉ាថាមិនជឿ? លោក ម៉ាំង ស្ទាក់ស្ទើរនឹងឆ្លើយ តែដោយគ្មានទាហ៊ានណាម្នាក់នៅក្បែរ ក៏បង្រៀនកូនថាៈ

-ប៉ាប្រាប់កូនទៅចុះអ្នកតាត្នោតមាន ឈ្មោះល្បីយូរហើយ វាទៅជាជំនឿរបស់ទាហ៊ានទៅហើយ! តែអ្នកតាត្នោតទៅចូលខ្លួនទាហ៊ានដែលប៉ាត្រូវជាចៅហ្វាយរបស់វា, ប៉ាមិនអាច ទៅសំពះ ឬខ្លបខ្លាចវាបានទេ ពីព្រោះមានទាហ៊ាននៅជុំវិញវា វាចាំមើលថាប៉ាធ្វើអ្វី? បើ ប៉ាធ្វើខ្លាចដូចពួកវាគិត ពួកវាមិនអាចយកជីវិត មកឱ្យប៉ាបញ្ជានៅសមរភូមិបានទេ! មេទ័ពម្នាក់ មិនអាចដោះស្រាយគំរូរបៀបចាញ់បានទេ, ហេតុ នេះហើយបានជាប៉ាហៅវាអាត្នោត ហើយដោះស្រាយជាមេទ័ពដឹងទេ< លោក ម៉ាំង ឆ្លៀតពេលបន្តរនិយាយទៅចៅប៉ុនថាៈ

-កូនប៉ុនឯងជិតដល់ពេលទៅសាលាទាហ៊ានហើយ អ្វីដែលឯងឃើញនៅជុំវិញខ្លួន កូនចាំវាជាចំណេះសម្រាប់ប្រើនៅទីថ្មីនោះបាន។ ចៅប៉ុនក៏ឆ្លៀតសួរថា ៖

-ពួកទាហ៊ានតែងប្រាប់កូនថា ប៉ាមាន គ្រូកាន់បានជាទៅច្បាំងមិនដែលចាញ់គេទេ មែន ទេប៉ា?

-ប៉ាប្រាប់ហើយថា គ្រូប៉ាមានតែគុណឪពុកនឹងគុណម្តាយដែលឱ្យកំណើតមកយើង, មុននឹង លោកតាឯងស្លាប់ទៅប៉ាបានគូរបាតជើងនឹងបាតដៃគាត់លើក្រណាត់ស ហើយគូរបាតជើងបាតដៃលោកយាយឯងលើក្រណាត់សដូចគ្នា, ពេលចេញទៅច្បាំងប៉ាយកក្រណាត់ទាំង២នោះបត់ដាក់ក្នុង“បេរ៉េ”ពាក់លើក្បាលប៉ា ប៉ាមានការ កក់ក្តៅណាស់, រីឯវិជ្ជាច្បាំងប៉ារៀនពីសាលានាយទាហ៊ានប៉ាច្បាំងមានក្បួនមិនចេះចាញ់ទេ, ទាំងនេះហើយជាគ្រូរបស់ប៉ានោះ! លោកស្រី ម៉ាំង រីករាយណាស់ ដោយឮការប្រស្រ័យឪពុក កូនបានយូរយ៉ាងនេះ មិនដែលមានទេ ទំនងបែបជាជិតបែកកូន ទើបរកឱកាសនិយាយឱ្យបានច្រើន មើលទៅ! គិតហើយក៏ផ្តើមចេញពីតុបាយនាំកូនៗសំអាតតុបាយ រួចនាំគ្នាទៅសម្រាក។ លោក ម៉ាំង ទៅសម្រាកអង្គុយ ស្តាប់“រ៉ាដយូ”មួយសន្ទុះក៏ចូលសម្រាកក្នុងបន្ទប់, លោកស្រីដេញកូនប្រុសៗឱ្យទៅគួកច្របាច់ធ្វើសរសៃឱ្យឪពុក, លោក ម៉ាំង បានចិត្ត ក៏សម្រានផ្កាប់មុខទុកឱ្យកូនធ្វើសសៃខ្នងមួយសន្ទុះ ក៏លក់ សម៉ុកកខុល ទើបកូនៗនាំគ្នាចេញមករកបន្ទប់ខ្លួនវិញ។

ព្រឹកស្អែកឡើង ចៅពិន ក្រោកពិម៉ោង៦ជើងមេឃនៅក្រហមនៅឡើយ ដើរសំដៅទៅទ្រុងមាន់ទ្រុងទា ដើម្បីរើសពងទាយ៉ាង គួរឱ្យរីករាយ, ជួនកាលបានពងទា២ ជូនកាល ទៀតបាន៣ យកមកឱ្យម្តាយទុកធ្វើម្ហូប –ពង មាន់ឥតរើសទេ ពីព្រោះវាពងនៅក្នុងសម្បុក ហើយទុកឱ្យមេវាក្រុងសម្រាប់ទុកឱ្យញាស់ជាកូន មាន់។ នៅចំហៀងផ្ទះធំជាប់នឹងរបងបន្ទាយ មានរោងបាយដែលពូរិនគ្រប់គ្រង, បន្តពីរោងបាយទៅមានឃ្លាំងសម្រាប់ដាក់ម្ហូបកំប៉ុង បន្លែ ក្រៀម អង្ករ៘ បន្ទាប់ពីឃ្លាំងទៅមានទ្រុង មាន់ទ្រុងទាដែលមានមាន់៥-៦, ទាប្រមាណ ១០នឹងក្ងាន២ ដែលពេលថ្ងៃ វាដើរលេងក្នុង ទីធ្លា ឬ លេងទឹកត្លុក ដែលនៅកណ្តាលសួនច្បារ ពេលព្រលប់សត្វទាំងនោះវាចូលទ្រុងវិញដោយខ្លួនឯង។ លោកស្រី ម៉ាំង មិនធ្វើម្ហូបជាមួយពងទាដែលកូនរើសបានមកទេ ដោយគិតថា “ជាពង នៅរស់” ទាល់តែ “តៃសាក” គឺពងទាដែលប្រេះស្រាំ ហើយទើបយកមកធ្វើ,​ត្រីក៏ដូចគ្នាដែរ រើសយក តែត្រីស្រស់ដែលងាប់ស្រាប់, ជាទូទៅ ពូរិន ជាអ្នកធ្វើឱ្យទៅជា“តៃសាក”ទុកជូនលោកស្រីធ្វើម្ហូប។ នៅពីក្រោយផ្ទះលោកកុម្មង់ដង់ឱ្យគេ ធ្វើរងដំណាំ៤-៥រងសម្រាប់ដាំបន្លែដែលគេអាចឃើញដំណាំដុះស្រស់បំព្រងដោយមានអ្នក ថែរាល់ថ្ងៃ ។   តទៅលេខក្រោយ

ព័ត៌មានទាក់ទង