Top Mobile Banner

វិទ្យាល័យ‹ឡូវ៌ហាយស្គូល›ត្រូវរៀបចំសារជាថ្មី តើពលរដ្ឋយល់យ៉ាងណា?

ដោយ ខ្មែរផុសស.រ.អា.

វិទ្យាល័យដ៏មានអាយុចំណាស់ពីឆ្នាំ១៩២២នៅឡូវែល បានត្រូវសាលាក្រុងនឹងក្រសួងអប់រំពីចារណារៀបចំសារជាថ្មីឡើងវិញ ឱ្យស្របនឹងការវិវឌ្ឍន៍សង្គមអប់រំយុវជនសម័យផាង នឹងសម្របទៅនឹងបរិដ្ឋាននៃទីក្រុងឡូវែលផង។ កន្លែងដែលត្រូវសានសង់វិទ្យាល័យនេះ មានសំណើរដំបូងចំនួន៧៥កន្លែង ឥឡូវនៅសល់ក្នុងបញ្ជីសំណើរតែ៤កន្លែងទេ មាន៣កន្លែងនៅក្នុងកណ្តាលក្រុងនឹ១កន្លែងនៅក្រៅក្រុង, ដែលសហគមន៍‹ខ្មែរ›នឹង‹ស្បានីស›បានត្រូវឱ្យបញ្ខេញ មុនពេញដែលត្រូវគណក្រុមប្រឹក្សាក្រុង សម្រេចថានឹងយកកន្លែងណាមួយ ជាចុងក្រោយបង្អស់ នៅប្រមាណ៦០ថ្ងៃខាងមុខនេះ ។ ប្រជាពលរដ្ឋប្រមាណ៣០០នាក់ មករួមប្រជុំល្ងាចថ្ងៃទី២២មិនានេះនៅ‹មជ្ឈមណ្ឌលមនុស្សចាស់›Lowell Senior Center Mars 22nd.តាមការឬអញ្ជើញរបស់ CBA នឹងប្រមាណ២០០នាក់មករួមប្រជុំគ្នានៅ‹សមាគមខ្មែរ›CMAA: Mars 23rd. នៅល្ងាចថ្ងៃ២៣មួយថ្ងៃបន្ទាប់មក។

IMG_3278

នៅកន្លែងប្រជុំទាំង២ មានអ្នកឯកទេសខាងគម្រោងរបស់សាលាក្រុង ខាងសំណង់ ខាងកម្មវិធីសាលារៀន រួមទាំងនាយកវិទ្យាល័យចូលរួមឆ្លើយនឹងសំនួរ ដ៏ច្រើនរបស់ប្រជាពលរដ្ឋផងក្នុងនោះសមាជិកសហគមន៏ខ្មែរជាច្រើនបានចូលរួម។ ជម្រើសទាំង៤នោះបានត្រូវបង្ហាញប្រជាពលរដ្ឋ នារសៀលទាំង២នោះ៖

១-ជំរើសទី១/ជួសជុលអាគារវិទ្យាល័យដែលមានសព្វថ្ងៃនេះ

  • Field House, Lord Building, Building 1922 & Freshman Academy
  • ពង្រីកបន្ថែមនៅ Lord Building ដើម្បីរៀបចំកម្មវិធីបានប្រសើរ
  • កំណត់សង់អាគារក្នុងរយពេល៥ឆ្នាំ

២-ជម្រើសទី២/ ការជួសជុល-ពង្រីកអាគារដែលមានរួចហើយ

  • Lord Building & building 1922
  • រុះរើចោល Field House
  • ពង្រីកជាអាគារថ្មី Lord Building, Field House &Fresman Academy
  • កំណត់សង់អាគារក្នុងរយពេល៤ឆ្នាំ

៣-ជម្រើសទី៣​/ ពង្រីកបន្ថែមលើអាគារដែលមានរួចហើយ

  • ជួសជុល Lord building & 1922 building
  • រុះរើចោល Field House
  • ពង្រីកជាថ្មីៈ Lord building, Freshman Academy & Field House នៅចំណែកផ្លូវ 75Arcand Dr.
  • កំណត់សង់អាគារក្នុងរយពេល៤ឆ្នាំ

៤-ជម្រើសទី៤ / ​សង់អាគារវិទ្យាល័យថ្មី នៅកន្លែង Cawley

  • សង់អាគារថ្មីនៅ Cawley Stadium
  • សង់ផ្ជាប់នឹងទីលានកីឡាដ្ឋានៈ ការពិភក្សាពីទីកីឡាដ្ឋាននោះ កំពុងតែធ្វើការពិនិត្យស្រាវជ្រាវ
  • កំណត់សង់អាគាររយៈពេល៣ឆ្នាំ
  • ការសួរយោបល់ នឹងពន្យល់ដល់ជនភាគតិចនៃសហគមន៍ ពីអ្នកឯកទេសនៃការកែរលំអរវិទ្យាល័យឡូវែល គឺជាឱកាសកម្រដែលកើតស្ទើរ១០០ឆ្នាំទើបមានម្តងនេះ,វាមានសារសំខាន់ជាទីបំផុត សម្រាប់ជួយយឺតយោងយុវជននៃជនជាតិភាគតិច ឱ្យអាចទទួលនូវការអប់រំទំនើបមួយបាន។ ផ្តោតលើបទពិសោធន៍ពីអតីតកាល, មាតាបីតាខ្មែរគួរចងចាំពីភាពលំបាកលំបិនរបស់ខ្លួន ក្នុងការចិញ្ចិមបីបាច់កូនឱ្យចូលរៀននៅសាលប្រសើរនៃសហរដ្ឋអាមេរីក កាលពិពេលទើបមកដល់ឡូវែលដែលបែរជាលំបាកជាងនៅស្រុកខ្មែរទៅទៀត, លទ្ធផលនៃជោកជ័យរបស់កូនចៅនៅវិទ្យាល័យមិនបាន១០ភាគរយទេ។ គឹអាយល់បានថា ‹ទីតាំងនឹងវិសាលភាព›វិទ្យាល័យដែលកូនរៀន គ៏ជាផ្នែកមួយនៃបរាជ័យក្នុងការសិក្សារពិអតីតកាល ពីព្រោះយុវជនខ្មែរជាច្រើន បានលង់ក្នុងអបាយមុខនៅតាមផ្លូវទៅសាលារៀននោះឯង។

សំណង់កែរថ្មីនៅវិទ្យាល័យឡូវែល មានទំនាស់៣ធំៗ ដែលនាំឱ្យបរាជ័យៈ

IMG_3290

១-សាលានៅកណ្តាលក្រុង ពោរពេញទៅដោយហាងដែលទាក់ទាញអារម្មណ៍ ឱ្យចេញពិការសិក្សា មានទាំងសុរានឹងគ្រឿងញៀន

២-ទៅដោយជនដែលគ្មានទីលំនៅប្រាកដ ដែលមកគំរាមកំហែង ភាពសុខសាន្តរបស់កូនចៅ

៣-ក្រុងដែលចង្អៀត នឹងកាន់តែចង្អៀតចង្អល់នៅ៥-១០ឆ្នាំខាងមុខទៀត

ទាំងនេះមិនទាន់និយាយពីរចនាសម្ពន្ធចាស់នៃសំណង់ចាស់ ដែលមិនស៊ីចង្វាក់គ្នានឹងទំនើបកម្មផង ។ វិទ្យាល័យនៅកន្លែងថ្មី សិស្សមិនថ្លង់នឹងសម្លេងនៃសំណង់, មិនរំខាន៤-៥ឆ្នាំដោយគ្រឿងយន្តធំៗឆ្វាត់ឆ្វែងក្បែរសាលារៀន នឹងចុងបញ្ចប់ទទួលបាននូវសាលាថ្មីមួយដែលក្មេងចង់ទៅរៀននៅទីនោះ។ យានជំនិះមិនចោទជាបញ្ហា! ការរៀន‹បន្ទាប់ពីម៉ោងរៀន›ក៏អាចបង្កើតកម្មវិធីនៅទីស្ងប់ស្ងាត់នោះបាន!។

ការដែលសាលានៅជិតផ្ទះ កណ្តាលក្រុងឡូវែល វានឹងចោទបញ្ហាធំមួយ គឺនៅពេលដែលសាលាកំពុងបង្រីក សិស្សនឹងទទួលការរំខាន៤-៥ឆ្នាំ ដោយសារសំណង់កែរថ្មីនោះ – នៅពេលសង់ចប់ សំណង់តុលាការក្រុងក៏នឹងចប់ដូចគ្នា វានឹងនាំមនុស្សនឹងរថយន្តរាប់ពាន់ថ្មីមកក្នុងក្រុងឡូវែល ជាមួយនឹងសំណង់ថ្មីផ្សេងៗទៀត តើឡូវែលនឹងក្លាយទៅជា‹ញូយ៉ក›ថ្មីនៅជនបទដែឬទេ? ក្រុងកកស្ទះ គឺជាការំខានរបស់អ្នកក្រុងឡូវែល… ពេលនោះឡូវែលនឹងខ្វះដី ដែលត្រូវយកសួនច្បារដ៏ល្អៗ ទៅសង់ជាទីលំនៅ ឬជាហាង … តើអ្នកព្រមទេ?

យើងបានឃើញគម្រោងនោះហើយ, គេបានសួរយោបល់យើងហើយ, យើងក៏មានពេលមិនដល់៦០ថ្ងៃទេ សម្រាប់ស្រែកឱ្យគេឮបំណងរបស់អ្នក សូមលោកអ្នកប្រើសិទ្ធនេះសម្រាប់ជូយកូនលោកអ្នក នឹងជួយដល់អនាគតនៃសហគមន៍យើងទាំងអស់គ្នា៕

 

 

ព័ត៌មានទាក់ទង