Top Mobile Banner

កូរ៉េខាងជើងនៅតែបញ្ឆេះភ្លើងសង្គ្រាមពិភពលោក

ខ្មែរផុសស.រ.អា.

កូរ៉េខាងជើងនៅតែខំប្រឹងតម្រង់‹មីស៊ីលបរមាណូ›មកខាងសហរដ្ឋអាមេរីក ដែលនេះជាការបង្កររឿងដ៏ខ្ពស់បំផុតសម្រាប់សហរដ្ឋអាមេរីក។ ប្រទេសកូរ៉េខាងជើង បានសាកអាវុធមីស៊ីលធុនមធ្យម បាញ់ចម្ងាយជាង៧០០គ.ម.កាលពីថ្ងៃអាទិត្យកន្លងទៅ ធ្វើឱ្យអាមេរីកាំងលែងមានការអត់ធ្មត់ ហើយធ្វើការគម្រាមមកកូរ៉េខាងជើងវិញ ដោយយកគ្រឿងសព្វាវុធមានតួរនាទីជារនាំង ទៅដាក់នៅកូរ៉េខាងត្បូង ទប់ទល់នឹងការគម្រាមកំហែងដ៏គ្រោះថ្នាក់ជាងគេ ពីព្រោះមីស៊ីលកូរ៉េខាងជើង អាចនឹងផ្ជាប់ក្បាលបរមាណូជាមួយផង។

ស្របគ្នានឹងពេលជាមួយគ្នានោះ ប្រទេសចិនដែលជាមហាអំណាច មានភារកិច្ចបើកការចរចាទប់ស្កាត់ការគម្រាមនៅក្នុងតំបន់ រវល់តែនឹងបើក‹ហ្វូរូមសេដ្ឋកិច្ចដ៏ធំសម្បើមមួយ ដែលមានឈ្មោះថា‹ខ្សែក្រវ៉ាត់មួយផ្លូវមួយ› ដោយមានប្រទេស៦៤ចូលរួម។ ខ្សែក្រវ៉ាត់ចិននោះគឺ ចំណងទាក់ទងជើងគោកតាមផ្លូវ ជើងទឹកតាមកុប៉ាល់ នឹងជើងគោកតាមផ្លូវដែក កាត់មួយជុំពិភពលោក ដែលជាផ្លូវសម្រាប់ដឹកទំនិញ កាត់តាមអាស៊ីកណ្តាល ទៅអឺរ៉ុប ចុះទៅខាងត្បូងទៅរកអាហ្វ្រីកា ចេញមកតាមសមុទ្រឥណ្ឌា សមុត្រសៀម នឹងសមុទ្រចិន។ គម្រោងដ៏មានមហិច្ចិតានេះ ចិនគ្រោងនឹងចាយលុយច្រើនរយពាន់លានដុល្លា ដើម្បីជួយឱ្យអាចក៏សាងផ្លូវ សាងកំពុងផែ សាងផ្លូវដែក នៅតាមខ្សែក្រវ៉ាត់របស់ខ្លួន សម្រាប់ពង្រីកការលក់ប្តូរទំនិញ នៅតាមតំបន់នានា នៃពិភពលោក។

Layout No.224(32P).qxp

កូរ៉េខាងជើងបានបាញ់សាកកាំជ្រួចរបស់ខ្លួន ចំថ្ងៃដែលចិនបើកសម្ភោធ‹ហ្វូរ៉ូម›ពិភពលោកនោះតែម្តង គឺចង់សម្តែងឬទ្ធិ ទាក់អារម្មមហាជន ពីកម្លាំងអាវុធបរមាណូរបស់កូរ៉េខាងជើង ថាមានលទ្ធភាពបាញ់ដល់មូលដ្ឋានយោធាអាមេរីកាំងបានទៀតផង។ ចំពោះការសាកល្បងនេះ អាមេរីកាំងសង្ឃឹមថារុស្សីមុខតែនឹងខឹងសម្បារ ដោយសារកាំជ្រួចនោះផ្ទុះនៅមិនឆ្ងាយពីដែនសមុទ្ររបស់ខ្លួន តែ‹លោកពូទីន›បាននិយាយថា‹មិនអ្វីទេ›ពីព្រោះគ្រាប់នោះផ្ទុះនៅឆ្ងាយពីដែនសមុទ្ររបស់ខ្លួននៅឡើយ។ កូរ៉េខាងជើងនៅបានចិត្ត ពីព្រោះចិនមិនអើពើ រុស្សីក៏មិនមានប្រតិកម្ម ក៏បន្ទោសអាមេរីកាំងថាខ្លួនមិនអាចមកគម្រាមកូរ៉េខាងជើង ពីការប្រើអាវុធបរមាណូរបស់ខ្លួនឱ្យកូរ៉េខាងជើងខ្លាចបានទេ។

អ.ស.ប.បានធ្វើការស្តីបន្ទោសកូរ៉េខាងជើង ពីការសាកល្បងកាំជ្រួចនេះ តែកូរ៉េខាងជើងមិនយកចិត្តទុកដាក់ឡើយ។ រីឯកូរ៉េខាងត្បូង ទើបនឹងបោះឆ្នោតបានប្រធានាធិបតីថ្មី ដែលប្រាថ្នាចរចាជាមួយកូរ៉េខាងជើង ជំនួបនេះក៏ត្រូវផ្អាក ពីព្រោះកូរ៉េខាងត្បូងនិយាយថា ការសាកល្បងកាំជ្រួចនេះ ជាការគម្រាមកំហែងដោយផ្លូវអាវុធដល់តំបន់។

ពិកម្ពុជាសម្តេចគ្រុមព្រះ សរោត្តម រណរឺទ្ធ បានប្រាប់កាសែត ធឺខាំបូឌា ដែលី ថា ព្រអង្គមានបំណងទៅទស្សនកិច្ចនៅព្យុងយ៉ាង ទីក្រុងនៃកូរ៉េខាងជើង ដើម្បីទៅបញ្ចុះបញ្ជូលលោកប្រធានាធិបតី គីម យ៉ុងអូន កុំឱ្យប្រើអាវុឌបរមាណូ ដោយយោងតាមទំនាក់ទំនងល្អរបស់សម្តេច នរោត្តម សីហនុ ជាមួយគ្រួសារសពលោកអតីតប្រធានាធិបតី គីម អ៊ីលស៊ុង  តែបំណងនេះនៅមិនទាន់អនុវត្តនៅឡើយ។

ភ្លើងសង្គ្រាមនៅបង្កើយនឹងឆេះឆាប តែដោយយោងតាមសមត្ថភាពតូចរបស់កូរ៉េខាងជើង ភ្លើងនោះមិនអាចឆេះទៅបានឆ្ងាយទេ, តែការព្រួយបារម្ភនោះ គឺនៅនឹងចិន ឬ រុស្សី ដែលចង់តែធ្វើជាមហាអំណាចដែរនោះ អាចនឹងកាន៉ជើងកូរ៉េខាងជើង ហើយវាយប្រហារកូរ៉េខាងត្បូង នឹងកោះតាយវ៉ាន់ ដោយប្រើបុព្វហេតុផ្សេងៗ ពេលនោះភ្លើងសង្គ្រាមមែនទែនអាចនឹងរាលដាលក្នុងពិភពលោកបាន៕

ព័ត៌មានទាក់ទង