កាសែតខ្មែរផុស ស.រ.អា មានមោទនភាពរៀបចំកម្មវិធីប្រារព្ធខួបលើកទី ១០នៃការបង្កើតកាសែតខ្មែរផុស ស.រ.អា នៅម៉ោង 5:30 ល្ងោច ថ្ងៃសុក្រនេះ ថ្ងៃទី 19 នៅមណ្ឈមណ្ឌល Umass Lowell Inn & Conference Center។ យើងខ្ញុំមានកិត្តិយសចូលរួមជាមួយអ្នកទាំងអស់គ្នាសម្រាប់ជោគជ័យក្នុងរយៈពេលមួយទសវត្សរ៍ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងធ្វើការងារដ៏លំបាក, ការលះបង់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា។
នៅពេលដែលកាសែកខ្មែរផុស ស.រ.អា បានបង្កើតឡើងនៅឆ្នាំ 2007 ក្នុងក្រុងហ្វីឡាដែលហ្វ្យ៉ា យើងខ្ញុំមិនដឹងថា តើទំនុកចិត្តរបស់យើងនឹងដឹកនាំយើងទៅកន្លែងណាក្នុងរយៈពេលពេល 10 ឆ្នាំទៅមុខ។ ប៉ុន្តែបេសកកម្មរបស់យើង គឺត្រូវបំរើសហគមន៏ខ្មែរអាមេរិកកាំងទូទាំងសហរដ្ឋអាមេរិក។
ហ្វីឡាដែលហ្វ្យ៉ា មិនមែនជាក្រុងដែលមានពលរដ្ឋខែ្មរច្រើនជាងគេបំផុតទេក្នុងសហរដ្ឋអាមេរិក គឺថាហ្វីឡាដែលហ្វ្យ៉ា មានចំនួនពលរដ្ឋខ្មែរចំណាត់ថ្នាក់ទីបួន ដោយមានខ្មែរប្រមាណ 15,000 នាក់។ ទោះបីជាយ៉ាងណាក៏ដោយហ្វីឡាដែលហ្វ្យ៉ាគឺជាក្រុងដែលខ្ញុំបានធំធាត់ ក្នុងកំឡុងពេលវ័យជំទង់របស់ខ្ញុំ។ ហ្វីឡាដែលហ្វ្យ៉ាគឺជាកន្លែងដែលខ្ញុំបានសិក្សារៀនសូត្រ ក្លាយទៅជាអ្នកតស៊ូមតិសហគមន៏មួយ តាមរយៈការយកគំរូល្អៗមួយចំនួនពីលោកគ្រូអ្នកគ្រូ ដែលបានជួយបង្ហាត់បង្រៀនខ្ញុំ ឲ្យបានចូលសិក្សានៅមហាវិទ្យាល័យ Penn State University ដែលជាកន្លែងដែលខ្ញុំបានទទួលនូវការអប់រំដ៏ល្អ និងជាសាលាល្អបំផុតមួយក្នុងចំណោមមហាវិទ្យាល័យជាច្រើនក្នុងសហរដ្ឋអាមេរិក។ ហើយក្រោយមកទៀត ហ្វីឡាដែលហ្វ្យ៉ាក៏ជាកន្លែងដែលខ្ញុំបានជួប និងរៀបការជាមួយ លោក Rogerហើយយើងទាំងអស់គ្នា ក៏ចាប់ផ្តើមបង្កើតកាសែកខ្មែរផុស ស.រ.អា នេះឡើង។
កាសែកខ្មែរផុស ស.រ.អា បានបង្កើតឡើងជាមួយនឹងគំនិត ដើម្បីជួយដល់ការលូតលាស់សហគមន៏ តាមរយៈការចែករំលែកព័ត៌មាន និងចំណេះដឹង។ ការបង្កើតនេះ គឺផ្អែកទៅលើទឹកចិត្តនៃការចែករំលែក និងជុំវិញការអប់រំក្នុងសហគមន៏។ ខ្ញុំមានអារម្មណ៏ខ្សិបខ្សួល ថ្ងៃនេះ ពេលមើលទៅអតីតកាល និងចងចាំអ្នកដឹកនាំសហគមន៏, អាជីវកម្ម និងស្ថាប័ណ្ណជាច្រើននៅក្នុងក្រុងហ្វីឡាដែលហ្វ្យ៉ា ដែលបានគាំទ្រយើងខ្ញុំ រហូតសម្រេចបានជោគជ័យលើបេសកម្មរបស់យើង ចាប់ពីការចុះផ្សាយលើកដំបូង រហូតដល់ការចុះផ្សាយជាបន្តបន្ទាប់។ យើងខ្ញុំ នឹងមិនអាចសម្រេចទៅបានដោយគ្មានការជួយគាំទ្ររបស់អ្នកទាំងអស់នោះបានទេ អស់រយៈពេលជាង 4 ឆ្នាំ។
ក្នងចិត្តរបស់ខ្ញុំ ខ្ញុំដឹងថាចំងាយផ្លូវធើ្វដំណើរធ្វើការងារកាសែតមានរយៈពេល ៨ម៉ោង ក្នុងមួយជើង ខ្ញុំ និងRoger បានធ្វើដំណើរប្រើបា្រស់រថយន្តប្រភេទដឹកទំនិញចាស់របស់យើងដែលពេញដោយគំនរកាសែត បើកចុះឡើងពីហ្វីឡាដែលហ្វ្យ៉ា និងឡូវែល ដើម្បីចែកចាយការសែតរបស់យើង។ យើងបើកឡានដោយឆ្លងកាត់រដ្ឋ New Jersey – New York – Connecticutរួចឈប់នៅរដ្ឋ Rhode IslandនិងMassachusetts ហើយបន្ទាប់មកទៀតបានធ្វើដំណើរត្រឡបមកវិញ។ យើងបានធ្វើការរបៀបនេះអស់រយៈពេល ២ ឆ្នាំពេញ មុននឹងយើងបានសម្រេចចិត្តចុងក្រោយ យើងត្រូវផ្លាស់ប្តូរមករស់នៅក្រុងឡូវែលវិញ។
ការបោះពុម្ភផ្សាយដំបូងរបស់យើងក្នុងក្រុងឡូវែល គឺក្នុងកំឡុងពេលនៃពិធីបុណ្យអុំទូកអាស៊ីអាគ្នេយ៍ ចុងសប្តាហ៏នៅឆ្នាំ ២០១០។ បន្ទាប់មកទៀត យើងបានធ្វើការចេញផ្សាយជាបន្តបន្ទាប់។ ជារៀងរាល់ពីសប្តាហ៏ យើងបានបោះពុម្ព និងចែកចាយដោយរលូន។
ការចូលចិត្ត និងការគាំទ្រ ដែលយើងបានទទួលចាប់តាំងពីថ្ងៃចេញផ្សាយដំបូងមកនៅ Greater Lowell – Boston និង Rhode Island (តំបន់New England)រហូតដល់បច្ចុប្បន្ននេះ គឺមិនមានអ្វីអាចវាស់បាននោះទេ។ ថ្ងៃនេះ ដូចដែលយើងនឹងប្រារព្ធខួបទី ១០ ឆ្នាំនៃការជោគជ័យរបស់យើង យើងបានចេញផ្សាយកាសែតលេខ ២២០ ហើយជាសរុបច្រើនជាង ១ លានច្បាប់ហើយ បានចែកចាយក្នុងសហគមន៏របស់យើងដែលនៅសមុទ្រខាងកើតនៃសហរដ្ឋអាមេរិកនេះ។ ហើយយើងបានធ្វើការងារនេះ គឺដោយសារតែអ្នកទាំងអស់គ្នា, ការគាំទ្ររបស់យើង និងអ្នកអានទាំងអស់។
ប៉ុន្តែការងាររបស់យើង នៅមិនទាន់បញ្ចប់នោះទេ។ ជារៀងរាល់ថ្ងៃ យើងជួបបញ្ហាប្រឈមថ្មីៗជាច្រើន ក្នុងនាមជាជនជាតិអាមេរិកជំនាន់ទីមួយ និងទីពីរ។ យើងបន្តត្រូវការការគាំទ្ររបស់អ្នកទាំងអស់គ្នា ដើម្បីបន្តធ្វើនូវអ្វីដែលយើងកំពុងធ្វើនេះបន្តទៀត។ សូមចូលរួមជាមួយខ្ញុំ និងRoger នៅថ្ងៃទី១៩ ខែឧសភា ដើម្បីបង្ហាញការគាំទ្ររបស់អ្នកទាំងអស់គ្នា។
សូមថ្លែងអំណរគុណចំពោះអ្នកឧបត្តម, អ្នកគាំទ្រ, អ្នកអាន និងអ្នកចូលចិត្តកាសែករបស់យើងសម្រាប់ព្រិត្តការណ៏នេះ។ សូមទូរសព្ទមកកាន់ការិយាល័យរបស់យើងខ្ញុំ ដើម្បីជាវនូវសំបុត្ររបស់អ្នក។ សូមទំនាក់ទំនងមកការិយាល័យយើងខ្ញុំ ប្រសិនបើមានសំនួរណាមួយ។ យើងខ្ញុំរងចាំចូលរួមប្រារព្ធការវិធីខួបទី ១០ឆ្នាំរបស់យើងជាមួយអ្នកទាំងអស់គ្នានៅថ្ងៃទី ១៩ ខែឧសភានេះ។
សូមអ្នកទាំងអស់គ្នាទទួលនូវការគោរពរាប់អានពីខ្ញុំ និងជ្រាប់ជាព័ត៌មាន។
សុបិន ពិន
សហស្ថាបនិក/ដៃគូគ្រប់គ្រង
កាសែតខ្មែរផុសស.រ.អា
វ៉ិបសាយ:KhmerPostUSA.com
អរគុណចំពោះអ្នកឧបត្តមខាងក្រោម ដែលបានជួយឲ្យកម្មវិធីប្រារព្ធខួបទី ១០ ឆ្នាំនៃការបង្កើតកាសែតខ្មែរផុសអាចរៀចចំទៅបាន។
Silver Sponsor (logo)
Senior Whole Health
Bronze Sponsor (logos)
Dolan Fallon Health Lynn Primary Care Center Lowell Spinners
Supporter: Enterprise Bank, Lowell Five Bank, Remedium Pharmacy, United Healthcare Senior Care Option , University of Massachusetts Lowell
Reader: Conway Insurance, Councilor James Leary, Lowell General Hospital, Middlesex Community College, Trinity EMS,Tufts Health Plan, Washington Savings Bank
Fan: Athenian Corner, Cambodian Mutual Assistance Association, Cobblestones Restaurant, Councilor John Leahy, Eastern Bank, Lowell Community Health Center, Councilor Rodney Elliott, Former Councilor Vesna Noun