ព្រឹត្តការណ៏កាលពីថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុង ញ៉ូ យ៉ក គឺក្រុមហ៊ុន Microsoft បានដាក់តាំងបង្ហាញជាផ្លូវការនូវកុំព្យូទ័រយូរដៃម៉ូដែលថ្មីដែលមានឈ្មោះថា Surface Laptop។ និយាយពីរូបរាងរបបស់ Surface laptop គឺស្តើង ចំណែកទំងន់វិញ គឺស្រាល ហើយមានល្បឿនលឿន និងថាមពលថ្មខ្លាំង។Surface Laptop ជំនាន់ថ្មីនេះ គឺមានទំនង់ ២.៧ poundsរឺស្មើនឹង ១.២៥ គីឡូ, ទំហំអេក្រង់ ១៣.៥ inch,កំរាស់ ១៤.៥ mm និងកាន់ថ្មបាន ១៤ ម៉ោងកន្លៈ។
ក្រៅពីនេះ កុំព្យូទ័រយួរដៃនេះ មានក្តាចុចដោយប្រើប្រាស់ Alcantara Fabric, ជាប្រភេទLCDtouchscreen, មានប្រើប៊ិចSignature Surface PenនិងSurface Dial ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចសរសេរ,ទាញចុះឡើង, ពង្រីកបង្រួមនិងស្វែងរកនៅលើអេក្រង់។ ជាងនេះទៅទៀត វាដំណើរការដោយមានRAM ៣ ជំរើស គឺ ៤GB, ៨GB, រឺ១៦GBនិងមានអង្គចងចាំក្នុង ១២៨GB, ២៥៦GB, រឺ៥១២GB ទៅតាមការចង់បានរបស់អ្នកប្រើប្រាស់។ សម្រាប់កុំព្យូទ័រយូរដៃម៉ូដែលថ្មី មាន ៤ ពណ៌ គឺផ្លាទីន, ក្រហមក្រម៉ៅ, ខៀវថ្លា, និងមាស។
ក្រុមហ៊ុនបញ្ជាក់ថា Surface Laptopគឺស្តើង និងស្រាលជាង MacBook Ariរឺក៏ Pro៥០% និងមានល្បឿនលឿនជាង i7 MacBook Pro ហើយមានថាមពលថ្ម រយៈពេលយូរជាង MacBook Airដែលមាននៅលើទីផ្សារបច្ចុប្បន្ន។ តាមការឲ្យដឹងពីក្រុមហ៊ុន កុំព្យូទ័រយួរដៃម៉ាក Surface Laptop ម៉ូដែលចុងក្រោយបង្អស់នេះបង្កើតឡើងដោយផ្តោតជាសំខាន់លើតំរូវការនៃការប្រើប្រាស់សម្រាប់ការសិក្សារបស់សិស្ស។
នៅថ្ងៃជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានណៃនាំនូវ Windows 10Sដែលជាកម្មវិធីនៃប្រព័ន្ធដំណើរការថ្មីមួយសម្រាប់ប្រើប្រាស់របស់សិស្សានុសិស្សគ្រប់វ័យទាំងអស់ ដោយធានានូវប្រត្តិបត្តការណ៏ខ្ពស់ជាងមុន, ថាមពលថ្មីប្រសើរជាងមុន និងសុវត្ថិភាពខ្ពស់ជាងមុននិងអាចទាញយកបានតាម Windows Store ចាប់ផ្តើមក្នុងតំលៃចាប់ពី $១៨៩ នៅរដូវក្តៅខាងមុខនេះ។ សម្រាប់កុំព្យូទ័រយួរដៃSurface ជំនាន់ក្រោយ គឺដំណើរការដោយប្រើប្រាស់នូវ Windows 10S។
ក្រុមហ៊ុន Microsoft កំពុងចាប់ផ្តើមទទួលការបញ្ជាទិញ ដែលមានតំលៃ $៩៩៩ សម្រាប់ Core i5 version ដែលមាន RAM 4GB និងទំហំផ្ទុកទិន្នន័យ SSD128GB ហើយនឹងចាប់ផ្តើមផ្ងើទៅកាន់អតិថិជននៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៧។