Top Mobile Banner

វិភាគនយោបាយកម្ពុជា ចាំអ៊ុតលទ្ធផលឆ្នោតឃុំសង្កាត់

ដោយ ពិន សំខុន

ប្រជាពលរដ្ឋនៅឡូវែលបានជួយទៅកម្ពុជាច្រើនណាស់ហើយ ដោយមានបំណងចង់ឱ្យបងប្អូនខ្មែរបានសុខសន្តិភាពនឹងរស់នៅបានគ្រប់គ្រាន់ ពួកគាត់សង្ឃឹមថានឹងមានការផ្លាស់ប្តូររបៀបគ្រប់គ្រង នៅពេលបោះឆ្នោតខាងមុខនេះ… ‹ចាំអ៊ុតលទ្ធផល›បោះឆ្នោត គឹប្រើពាក្យអ្នកលេងល្បែង

ចាក់‹អាប៉ោង›។ នៅពេលអាប៉ោងដួលហើយ គេមិនបើកតែម្តងទេ តែគេបង្ហើបគ្របតែបន្តិច ហើយគេមើលលទ្ធផល ដោយទាយអ្វីដែលឃើញពីចំហៀងអាប៉ោង ហ្នឹងហើយគេហៅថា‹អ៊ុត›រីឯលទ្ធផល ធ្វើឱ្យអ្នកលេងល្បែងរំភើប ដោយមិនច្បាស់ជាចេញអ្វីដែលគេសង្ស័យថាចេញនោះទេ។ ចំណែកឯការបោះឆ្នោតនៅកម្ពុជាលើកនេះ ថ្ងៃទី៤មិថុនា២០១៧នេះ គឺជាការបោះឆ្នោតលើកដំបូងបង្អស់់ ដែលទាំងគណបក្សប្រឆាំងនឹងគណបក្សកាន់អំណាចសង្ឃឹមថា នៅថ្ងៃបើកគ្របចេញមក គេសង្ឃឹមថានឹងទទួលបាននូវ‹លទ្ធផលពិតប្រាកដ›ជាមិនខាន, ខុសគ្នាពិពេលមុនៗ បន្ទាប់ពិបោះឆ្នោត‹អ៊ុនតាក់›ឆ្នាំ១៩៩៣មក ការបោះឆ្នោតនិមួយៗ តែងតែឱ្យ‹លទ្ធផលខុសពីពេលអ៊ុតជាដ៏រាប›។

Layout No.225(32P).qxp

គណបក្សប្រឆាំងបានចំណាយពេលមួយអាណត្តិ(៥ឆ្នាំពី២០១៣-១៨)ចុងក្រោយ សម្រាប់រៀបឱ្យប្រើយន្តការថ្មីដើម្បីឱ្យបាន‹លទ្ធផលពិតប្រាកដ›ដែលចង្អុលអ្នកឈ្នះពិតប្រាកដ ហើយដែលនឹងអាចបញ្ជៀសសង្គ្រាមក្នុងស្រុកបានទៀតផង។ក្រោមសម្ពាតគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកាន់អំណាចបានសុខចិត្តដោយគ្មានជម្រើសផ្សេង ទទួលយកការបង្កើតគ.ជ.ប.ថ្មី ឱ្យមានសមាជិកគណបក្សប្រឆាំងពាក់កណ្តាលនៅក្នុងនោះ ជាថ្នូរនឹងភាពស្របច្បាប់របស់សមាជិកសភាគណបក្សប្រជាជនរបស់ខ្លួន។ ជាមួយគ្នានោះមានការធ្វើបញ្ជីបោះឆ្នោតសារជាថ្មី ជ្រើសរើសគណកម្មការប្រតិបត្តិគ.ជ.ប.ថ្មី ដែលជាហេតុធ្វើឱ្យដៃគណបក្សប្រជាជន នៅឆ្ងាយពីយន្តការបោះឆ្នោតថ្មី ដែលយន្តការថ្មីនោះ ប្តើមសាកល្បងប្រសិទ្ធីភាពជាលើកដំបូង នៅថ្ងៃទី៤មិថុនាខាងមុខនេះ ក្នុងសេចក្តីសង្ឃឹមយ៉ាងច្រើនរបស់គណបក្សសង្គ្រោះជាតិថាៈ‹ខ្លួននឹងឈ្នះ តែបើចាញ់ឆ្នោតទៅវិញ ក៏នឹងបន្តរការតស៊ូរបស់ខ្លួនទៅទៀតបាន កុំឱ្យតែមានការលួចបន្លំសន្លឹកឆ្នោត› ចំណែកឯប្រធានគណបក្សប្រជាជននៅតែស្រែកថា‹បើគណបក្សប្រជាជនចាញ់ឆ្នោតនឹងមានសង្គ្រាម›ថែមទាំងចោលពាក្យថាៈ ‹នឹងអាចកម្ចាត់អ្នកប្រឆាំងចោល២០០-៣០០នាក់ក៏ដោយ ដើម្បិរក្សាដំណែងលោកក្នុងរដ្ឋាភិបាលដដែល› តែកម្លាំងយោធានឹងការគម្រាមរបស់លោកហ៊ុន សែន មិនបានធ្វើឱ្យបក្សប្រឆាំងនឹងអ្នកគាំទ្រខ្លបខ្លាចឡើយ។

នៅមួយអាទិត្យមុនថ្ងៃកំណត់(៤មិថុនា) ការឃោសនាស្របច្បាប់បង្ហាញពីភាព‹ហ៊ឹកហ៊ាក់›របស់គណបក្សប្រឆាំងនៅតាមដងផ្លូវតូចធំ នៃទីក្រុងនឹងជន់បទ, រីឯខាងគណបក្សប្រជាជនវិញ គេចង់បង្ហាញភាព‹ហ៊ឺហា›ដោយធ្វើកិច្ចប្រជុំធំៗ បញ្ជាំងតាមទូរទស្សន៍ នៅតាមមហាសាលធំៗនាទិក្រុងមានមនុស្សម្នារាប់ពាក់នាក់ចូលរួម មានទាហ៊ានមានប៉ូលីសថែមទៀត, នៅមានអង្គការក្រៅរដ្ឋាភិបាល កោះប្រជុំជា‹វេទីការដេញដោល›សម្រាប់ផ្តល់ការវិនិច្ឆ័យលើបេក្ខជន ដល់ម្ចាស់ឆ្នោត,មានប្រមុខរដ្ឋាភិបាលនៅតែស្រែកគម្រាមថា‹បើគណបក្សប្រជាជនចាញ់ឆ្នោត នឹងមានសង្គ្រាម រដ្ឋាភិបាលអាចនឹង…នៅឡើយ›, រីឯគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សតែមួយគត់ដែលមានកម្លាំងគ្រប់គ្រាន់សម្រាប់ប្រឈមមុខនឹងគណបក្សប្រជាជន នាំគ្នាថ្ងូរថា‹គេធ្វើអ្វីៗបាន តែយើងធ្វើមិនបានទេ គេចាប់យើងដាក់គុក…›, នៅមានគណបក្សតូចៗ ដែលនៅសល់ក្នុងបញ្ជីបេក្ខជន មានគណបក្សហ៊ុនស៊ិនប៉ិច គណបក្សខឹមវាស្នា, បានត្រូវគេជឿថា ជាគណបក្សរណបគណបក្សកាន់អំណាច មានតួរនាទីសម្រាប់បំបែកសន្លឹកឆ្នោតចេញពីគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ថ្វីត្បិតតែមានសញ្ញាគម្រៀមកំហែងធ្ងន់ខ្លះៗ ដែលលើកឡើងដោយគណបក្សសង្គ្រោះជាតិក៏ដោយ គេអាចមើលឃើញថាៈ មានបរិយាកាសសន្តិភាពគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋកក់ក្តៅ នឹងហ៊ានធ្វើការវិនិច្ឆ័យ ហើយចេញទៅបោះឆ្នោត បានហើយ, មកត្រឹមនេះ ជាបំណងគណបក្សសង្គ្រោះជាតិ ដែលបានប្រាថ្នាបន្ធូរបរិយាកាស មិនបង្កើតលេសថ្មីៗ សម្រាប់ប្រមុខរដ្ឋាភិបាលចោទប្រកាន់ ហើយរឹតបន្តឹងការគម្រាមកំហែងមកលើខ្លួនថែមទៀតទេ។

គណបក្សដែលចូលប្រកួតក្នុងការបោះឆ្នោតឃុំសង្កាត់មាន១២មែន តែមានទេគណបក្ស២តែប៉ុណ្ណោះដែលមានសមត្ថភាពដាក់បេក្ខជនគ្រប់ចំនួន(ប្រមាណ១២៦០០រូប)សម្រាប់ការគ្រប់គ្រងគណកម្មការឃុំសង្កាត់១៦៤៦ក្នុងប្រទេសទាំងមូល។ គណបក្សប្រជាជន បានធ្វើឱ្យលោក សម រង្សី បានខ្ទាតចេញពីដំណែងប្រធានគណបក្សសង្គ្រោះជាតិ ដោយសង្ឃឹមថាគណបក្សនេះនឹងរលំដោយគ្មានមេពូកែរ ក៏ប៉ុន្តែ គឺជាការភ័ន្តច្រឡំថ្មីមួយទៀតរបស់លោក ហ៊ុន សែន ពីព្រោះមិនត្រឹមតែសង្គ្រោះជាតិនៅតែរឹងមាំ តែបានធ្វើឱ្យសម រង្សី ក្លាយជាទារុណភាព ដែលគេជឿថាសន្លឹកឆ្នោតរឹតតែផ្ទេរច្រើនឡើងទៅគណបក្សសង្គ្រោះជាតិ ទៀតផង ។ គណបក្សសង្គ្រោះជាតិបានចាត់ទុកថាការបោះឆ្នោតឃុំសង្កាត់ពេលនេះ‹ជាដំណាក់ការសំខាន់បំផុត›សម្រាប់អនាគតរបស់គណបក្សខ្លួនក្នុងការចូលទៅកាន់កាប់អំណាចប្រទេស – ងាកទៅគណបក្សប្រជាជនវិញហាក់ដូចជាមិនចាត់ទុកថាៈ ជាដំណាក់ការសំខាន់បំផុតរបស់ពួកគេទេ គឺដំណាក់ការបោះឆ្នោតសភាជាតិឆ្នាំ២០១៨ឯណោះទេ ដែលមានសារសំខាន់បំផុតនោះ, យ៉ាងនេះគេអាចយល់យ៉ាងងាយស្រួលថាៈ ‹ទោះជាបាត់បង់មេឃុំខ្លះក៏ដោយ ក៍នឹងនៅមានសមាជិកឃុំសង្កាត់របស់ខ្លួនខ្លះៗ នៅក្នុងគណកម្មការឃុំសង្កាត់និមួយៗដែរ ទាំងនោះហើយដែលជាបណ្តាញពត៌មានរបស់គណបក្សប្រជាជនក្នុងឃុំសង្កាត់ទាំងអស់ ដែលនឹងគាំទ្រដោយក្រសួងមហាផ្ទៃរបស់គណបក្សប្រជាជនបានដដែល នៅពេញមួយឆ្នាំក្រោយ›។

ការ‹អ៊ុតសន្លឹកឆ្នោត›លើកនេះ មិននៅក្នុងការគ្រប់គ្រងគណបក្សប្រជាជនទាំងមូលដូចមុនទៀតទេ ហេតុនេះហើយបានជាយើងទស្សន៍ទាយថាៈ គណបក្សសង្គ្រោះជាតិអាចនឹងឈ្នះឆ្នោតជាលើកដំបូងបង្អស់របស់ខ្លួន ហើយនឹងមានគ.ជ.ប.ឯករាជ្យជាអ្នកធ្វើសេចក្តីប្រកាសលទ្ធផលផសតែបើទោះជាចាញ់ក៏ដោយក្តី ក៏នេះប្រាកដជាជោគជ័យរបស់ប្រទេសកម្ពុជាជាលើកដំបូងបង្អស់ គិតចាប់តាំងពីបន្ទាប់សម័យ‹អ៊ុនតាក់›មកម្លេះ។នៅមានមន្ទិលមួយនៅឡើយ ដោយសារតែគណបក្សប្រជាជន នៅតែដឹកនាំដោយលោកនាយករដ្ឋមន្ត្រីដដែល តាំងតែពីឆ្នាំ១៩៩៣មក ហើយភាពស្មោះត្រង់មិនដែលមានម្តងណាឡើយនោះ គេនៅសង្ស័យនៅឡើយថាៈ គណបក្សប្រជាជននៅតែបង្កប់ល្បិច ដើម្បីយកឈ្នះក្នុងការបោះឆ្នោត របៀបថ្មីទៀតជាមិនខានឡើយ ពីព្រោះលោកហ៊ុន សែន នឹងសហការីមិនដែលអៀនខ្មាស់នឹងផ្គើនលើល្បិច ដែលទោះជាគេបានលាតត្រដាងច្បាស់ក្រឡែតហើយក៏ដោយនោះទេ។ គេក៏នៅរង់ចាំមើល ថាតើកម្លាំងអំណាចផ្តាច់ការនិយម នៅពេលដែលគ.ជ.ប.ប្រកាសជាផ្លូវការថា‹គណបក្សប្រជាជន បានឆ្នោតតិចជាងគណបក្សសង្គ្រោះជាតិ›នោះ, បើគ្មានអំណាចផ្លូវការទេ តើគណបក្សប្រជាជន អាចកាចបានប៉ុណ្ណាទៅ? ៕

ព័ត៌មានទាក់ទង