ឆ្នាំនេះនរណាខ្លះឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាក្រុងឡូវែល នៅមុនឱកាសអនុញ្ញាត្តិឱ្យ ឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាក្រុងឡូវែល សម្រាប់អាណត្តិ២០១៨–១៩ ផ្លូវការ ខ្មែរប៉ុស្តស.រ.អា. បានទទួលដំណឹងថាៈ មានអ្នកនឹងឈរឈ្មោះខ្មែរ–អាមេរីកាំង៣នាក់ បានសម្រេច ចិត្តរួចហើយ
១–លោក វាស្នា នួន អតីតសមាជិកក្រុម ប្រឹក្សាក្រុងឡូវែល
២–លោក រដ្ឋា យ៉ែម ពាណិជ្ជករអចលនវត្ថុ
៣– លោក ប៉ាន់ សូ សាស្ត្រាចារ្យមធ្យមសិក្សា
គួររំលឹកថា សាលាក្រុងឡូវែលមានសមាជិកក្រុមប្រឹក្សា៩រូប តែពុំមានខ្មែរ–អាមេរីកាំង ណាម្នាក់ជាប់ឈ្មោះនាអាណត្តិមុនៗនេះទេ ៕