ដោយ សុខារ័ត្ន កូយ
នៅរដូវក្តៅខាងមុខ ខ្មែរផុស សូមធ្វើការណែនាំលោកអ្នក នូវការបង្កើតសួនដុំណាំពីដុំចំបើង ដែលវាមិនមែនជាការងារធ្ងន់, ចំណាយថវិការតិច, ងាយស្រួលក្នុងការដាំ, និងមិនចាំចាប់ត្រូវការទីធ្លាធំ និងមានដីច្រើន និងសម្រាប់ការហូបក្នុងគ្រួសារផងដែរ។ ការដាំដុំណាំក្នុងដុំចំបើង គឺជាការប្រើប្រាស់ដុំចំបើងមកចងជាដុំដោយប្រើខ្សែ ដោយមានផ្ទៃខាងក្រៅមានរាងដូចជាសុំ ហើយលក្ខណ្ឌខាងក្នុងចំបើងនឹងរលួយទៅជាកំប៉ុសសម្រាប់ការដាំដំណាំគ្រាប់ប្រភេទ។
លោក Joel Karstenអ្នកជំនាញការផ្នែកការដាំដំណាំពីដុំចំបើង និងរស់នៅ Roseville ក្រុង Minnesotaបានប្រាប់ខ្មែរផុសតាមរយះសារអេលិចត្រូនិចឲ្យដឹងការដាំដំណាំនៅក្នុងដុំចំបើងមានគុណប្រយោជន៏ច្រើនដោយវាមិនមានរុក្ខជាតិតូចៗឥតប្រយោជន៍ ដូចជាមិនមានស្មៅ, ចំបើងរក្សាសំណើមបានល្អ, មិនលិចទឹក, គឺទឹកហូរបានយ៉ាងស្រួល, មានចន្លោះខ្យល់ជាច្រើន ជាពិសេសសម្រាប់ការចាក់ឬស, សារធាតុចិញ្ចឹមនៅក្នុងចំបើងដែលរលួយ បង្កើតចេញពីការពុកផុយ, មានទំងន់ស្រាល,នៅផ្ទៃខាងលើ រឺកន្លែងផ្សេងៗទៀត, អាចដាំអ្វីក៍បាន និងអាចរុះរើពីទីតាំងមួយទៅមួយទៀត, មិនតំរូវឲ្យមានដី,មានខ្យល់ចេញចូលប្រសើរជុំវិញដំណាំ, មិនសូវមានជំងឺ, មិនមានធាតុសើមត្រូវបានបាត់បង់,ងាយស្រួលឃើញបញ្ហាជាមួយកំពស់ដែលដាំ និងវាធ្វើឲ្យកម្ដៅកើនឡើង និងជំរុញការរីកលូតលាស់នៃឬសឆាប់រហ័ស, ងាយស្រួលជាង។
លោក Joel បានលើកឡើងថា ដើម្បីរៀបចំការដាំដំណាំក្នុងដុំចំបើងបាន ដំបូងយើងគួរជ្រើសរើសយកទីកន្លែង រឺទីតាំងណាក៏បានទៅតាមចំណង់ចំណូលចិត្ត ដោយការដាំដំណាំប្រភេទនេះ មិនចាំបាច់ត្រូវការដី និងទីធ្លាធំនោះទេ អាចដាក់លើបេតុងស៊ីម៉ង,កន្លែងចំណតយានយន្ត, ផ្លូវកៅស៊ូ រឺជិតប្រពភទឹកក៏បានតែគួរជ្រើសយកកន្លែងណាដែលមានពន្លឺថ្ងៃច្រើន។ បន្ទាប់មកត្រូវរកទិញដុំចំបើងដែលមានលក់ស្រាប់ក៏បាន រឺក៏ធ្វើដុំចំបើងដោយខ្លួនឯងដោយប្រើប្រាស់ធុង រួចដាក់ចំបើងចូល យកខ្សែមកចងរិតឲ្យណែនជាការស្រេច រឺអាចយកសំណាញ់ទ្រុងមាន់ដោយចងជាប់ជាមួយបង្គោលឈើរួចរឹតឲ្យតឹងជាមួយនឹងចំបើងដើម្បីឲ្យបានជាដុំ កាន់តែណែនកាន់តែល្អ ហើយដុំចំបើងអាចធ្វើប្រវែងពី 36ទៅ48Inch, ទទឹង18 ទៅ 24inchនិងកំពស់ 14 ទៅ 22Inch។ លោកបានមានប្រសាសន៏ថាតំបន់ខ្លះពិបាក់ក្នុងការរកចំបើង ដូច្នេះយើងអាចប្រើប្រាស់ស្លឹកឈើងាប់ និងស្មៅងាប់ ដាក់លាយបញ្ចូលគ្នាក្នុងធុង រិតឲ្យទៅជាដុំសម្រាប់ដាំដំណាំក៏បាន។
លោកJoel បានបន្តថាបន្ទាប់ពីរៀចចំដុំចំបើងរួចរាល់ហើយ ត្រូវរៀបដុំចំបើងដាក់ជាជួរ រឺរៀបឲ្យដូចជារង រួចយកឈើរឺដែកមកដុំខាងចុង និងខាងដើមនៃរង ដើម្បីឲ្យរងចំបើងណែនល្អ ងាយស្រួលក្នុងការដាំ។ ប្រសិនបើដាំរុក្ខជាតិប្រភេទជាវល្លិ៍ ត្រូវរៀបចំទ្រើងដោយយកខ្សែលួស រឺខ្សែជ័រចង់ភ្ជាប់ទៅនឹងជ្រុងសងសាងនៃឈើរឺដែរក ដោយទុកចន្លះ8 ទៅ 20CMដើម្បីឲ្យដំណាំវាលតោងឡើងងាយស្រួលការលូតលាស់។ លោកបានបន្តថា ដំណាក់កាលបន្ទាប់គឺការធ្វើឲ្យចំបើងរលួយ ដោយចាំបាច់ត្រូវស្រោចទឹក និងដាក់ជី។ ដំណើរការបំរែបំរួលនៃដុំចំបើងបន្ទាប់ពីដាក់ជី និងស្រោចទឹក ត្រូវចំណាយពេល 10 ទៅ 12 ថ្ងៃសម្រាប់ការរលួយក្លាយទៅជាំកំបុសអាចដាំដំណាំបាន។
ដំបូងត្រូវដាក់ជីនីត្រូសែន(high nitrogen fertilizer)លើដុំចំបើងចំនួន100CC សម្រាប់ចំបើងមួយដុំនៅថ្ងៃទី1, 2, និងថ្ងៃទី5និងប្រើជីចំនួន50CCនៅថ្ងៃទី7, 8 និងទី 9បន្ទាប់មកទៀតត្រូវដាក់ជី 10-10-10 ចំនួន 200CCនៅថ្ងៃទី10។ យើងក៏អាចប្រើប្រាស់ជីប្រភេទផ្សេងទៀតដើម្បីជាជុំនួយផងដែរ ដូចជាកាកសំណល់សាច់ដែលមានឈាម, កាកសំណល់រោមសត្វ, រឺក៏លាមកសត្វ ត្រូវដាក់នៅថ្ងៃទី 1, 3, 5, 7- 9។ ជារៀងរាល់ពេលនៅពេលដែលដាក់ជីនៅលើដុំចំបើងរួច ត្រូវស្រោចទឹកលើដុំចំបើងទាំងអស់ឲ្យសើមល្មម កុំឲ្យដក់ទឹកជាប់ច្រើនពេក ចំនួន 2 លីត្រ សម្រាប់ដុំចំបើងមួយដុំ មួយថ្ងៃម្តងជារៀងរាល់ថ្ងៃ រយៈពេល 12ថ្ងៃ គឺចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 12 ។ ការស្រោចទឹកយើងអាចប្រើប្រាស់ទុយយោ soaker hoseដែលវាមានលក្ខណៈងាយស្រួល។
ក្នុងរយៈពេល 12 ថ្ងៃនេះ ដុំចំបើងនឹងរលួយក្លាយជាកំបុស ហើយនៅថ្ងៃទី12នេះ គឺយើងអាចចាប់ផ្តើមដាំដំណាំបាន។ សម្រាប់ការដំណាំដោយប្រើដុំចំបើងនេះ lលោក Joel បានឲ្យដឹងថា យើងអាចដាំដំណាំប្រភេទដូចជាពោត, Rhubarb (ដូចប្រភេទដើមក្តាត)&(ទំពាំងបារាំង), បន្លែ, ដំណាំដែលមានឫស, ដំណាំប្រភេទវល្លិ រឺឡើងទ្រើង, ផ្កា និងរុក្ខជាដែលមានលក្ខណៈជាគុម្ព(Herbs)។ ប្រសិនបើលោកអ្នកចង់រៀន និងស្វែងយល់ពីការដាំដំណាំពីដុំចំបើង អាចទំនាក់ទំនងលោក Joel Karstenតាមអ៊ីម៉េល joel@strawbalegardens.comរឺវិបសាយ www.strabalegardens.com។