ដោយ ពិន សំខុន
១-សហរដ្ឋអាមេរីកដកខ្លួនចេញពី‹កិច្ចព្រមព្រាងក្រុងប៉ារីសស្តីពីកំដៅ›
លោកប្រធានាធិបតី ឌណល ត្រម បានប្រកាសដកខ្លួនចេញពី‹កិច្ចព្រមព្រាងក្រុងប៉ារីសស្តីពីកំដៅ›កាលពីរសៀលថ្ងៃទី២មិថុនា២០១៧។ គឺជាកិច្ចព្រមព្រាងដែលផ្តល់ជាសន្និសិទធំៗ នឹងមុខមាត់ដល់ប្រទេសធំៗ ជាពិសេសទៅទៀតនោះ ជាទីផ្សារថ្មីដ៏ធំមួយសម្រាប់ប្រទេសជឿនលឿន បញ្ចេញផលិតផលរបស់ប្រើប្រាស់ទំនើប ទាក់ទងទៅនឹងការថែររក្សាបរិដ្ឋាន មានរដ្ឋយន្តប្រើអគ្គីសនី មានបន្ទះ‹សូឡា› ឬបច្ចេកវិទ្យាសន្សំឋាមពលផ្សេងៗ។
កិច្ចព្រមព្រាងក្រុងប៉ារីសស្តីពីកំដៅនេះ មានប្រទេស ១៩៥ បានចុះហត្ថលេខា ហើយសន្យាគ្នាថានឹងនាំគ្នាធ្វើយ៉ាងណាកុំឱ្យកំដៅពិភពលោក ឡើងលើសពីកំរឹតធម្មតា ១,៥អង្សា ដែលអ្នកវិទ្យាសាស្ត្រព្យាករណ៍ថា ពិភពលោកអាចនឹងវិលលឿនខុសប្រក្រតី បង្កើនខ្យល់ព្យុះច្រើននឹងបង្កើនព្រឹត្តិការណ៍ធម្មជាតិ ដែលអាចបង្ករជាគ្រោះថ្នាក់ពិភពលោក មិនអាចគ្រប់គ្រងបាននៅឡើយ… ប្រសិនបើមិនពួតដៃគ្នាទប់ស្កាត់ការកើនកំដៅក្នុងពិភពលោកនេះទេ។
លោកប្រធានាធិបតី ឌណល ត្រម មិនបានជឿលើការកើនកំដៅផែនដីនោះទេ លោកថាគឺជាព្រឹត្តការធម្មជាតិ ហើយការជឿទៅលើព្រឹត្តិការនេះនាំឱ្យសហរដ្ឋអាមេរីក ខាតបង់ប្រាក់រាប់ពាន់លានដុល្លាចំណាយយ៉ាងឥតប្រយោជន៍ទៅបរទេស ដែលសហរដ្ឋអាមេរីកត្រូវឈប់ចំណាយលុយដ៏ឥតប្រយោជន៍នេះតទៅទៀត។ លោកបន្តរថា បើចង់ឱ្យអាមេរីកាំងនៅក្នុងកិច្ចព្រមព្រាងនោះតទៅទៀត ត្រូវមានការចរចារសារជាថ្មី ដើម្បីបញ្ចុះតម្លៃសម្រាប់ចំណាយថវិការរបស់សហរដ្ឋអាមេរីកបានន័យថា បានន័យថា សហរដ្ឋអាមេរីក‹មិនប្រឆាំងនឹងចលនាកំដៅផែនដីទេ›តែដកខ្លួនដើម្បីចរចាគ្នាសាជាថ្មី។
ប្រធានាធិបតីនៃប្រទេសអាល្លឺម៉ង ប្រទេសបារាំង បានសម្តែងការខកចិត្តចំពោះឥរិយាបទនៃសហរដ្ឋអាមេរីក បានអង្វរករកុំឱ្យសហរដ្ឋអាមេរីកដកខ្លួនចេញពីសន្ធិសញ្ញានេះ តែលោក ឌណល ត្រម មិនបានយល់ព្រមទេ – ពួកគេ(រួមទាំងឥណ្ឌា អង់គ្លេសផង)ក៏មិនព្រមឱ្យសហរដ្ឋអាមេរីកតែរប្រែ ឬប្តូរអត្ថន័យអ្វីមួយក្នុងកិច្ចព្រមព្រាងរបស់ពួកគេទេ ហើយការដកខ្លួនចេញពីកិច្ចព្រមព្រាងស្តីពីសីតុណ្ហភាពពិភពលោកនេះ បានធ្វើឱ្យសហរដ្ឋអាមេរីកនៅឯកោតែម្នាក់ឯង ឆ្ងាយពីសហភាពអឺរ៉ុប សហគមន៍អាស៊ី នឹងអូសេអានី អស់រលីង – មិនតែប៉ុណ្ណោះ នៅសហរដ្ឋអាមេរីកនេះ នៅមានរដ្ឋខ្លះដែលគេមានជំនឿលើអ្នកវិទ្យាសាស្ត្រ ស្តីពីវិបត្តនៃការកើនកំដៅពិភពលោកនេះ មិនបានផ្តាច់ខ្លួនចេញពីសន្ធិសញ្ញានេះទេ ដូចជានៅរដ្ឋញូយ៉ក រដ្ឋម៉ាសាឈូសិត នឹងរដ្ឋកាលីហ្វ័រញ៉ា ជាដើម។
២-សហរដ្ឋអាមេរីកនឹង‹ណេតូ›
នៅពេលទស្សនកិច្ចរបស់ប្រធានាធិបតីត្រមនៅសហភាពអឺរ៉ុប ប្រធានាធិបតីសហរដ្ឋអាមេរីក បានជួបប្រស្រ័យជាមួយអក្គការ‹ណេតូ-NATO› ដែលជាអង្គការពីភពលោកដ៏សំខាន់មួយកើតពីឆ្នាំ១៩៥៣ នៅ‹ហ្វងតែនប្លូ›ប្រទេសបារាំង សម្រាប់ចងសម្ព័ន្ធកម្លាំងទ័ពបក្សសម្ព័ន្ធនៅអឺរ៉ុបកណ្តាល សម្រាប់កាពារអឺរ៉ុបនឹងអាមេរីក ដោយសារមានសហរដ្ឋអាមេរីកជាសមាជិកម្នាក់ដែរ – ១០ឆ្នាំក្រោយមកអង្គការនេះបានប្តូរទីតាំងទៅប្រទេសបែលហ្សីកវិញរហូតដល់សព្វថ្ងៃ ដោយបារាំងនៃលោកប្រធានាធិបតី ដឺហ្គោល មិនចង់ឃើញទ័ពបរទេសនៅក្នុងប្រទេសខ្លួន។
នៅពេលទៅធ្វើទស្សនៈកិច្ចរបស់ប្រធានាធិបតីចុងក្រោយបង្អស់ ឌណល ត្រម បានទាមទារឱ្យប្រទេសទាំង២៩ជាសមាជិក‹ណេតូ›បង់វិភាគទានរបស់ខ្លួន ក្នុងនោះមានប្រទេសតែ៤ទេដែលបានបំពេញភារៈកិច្ចនេះ គឺ អាមេរីកបង់វិភាគទាន៧៣% បន្ទាប់មកមានប្រទេសអាល្លឺម៉ង, បារាំង, នឹងអង់គ្លេស ដែលបានបង់វិភាគទានដែលនៅសល់។ លោកប្រធានាធិបតី ឌណល ត្រម បានទាមទារយ៉ាតឹងតែង ឱ្យប្រទេសទាំង២៩បង់វិភាគទានរបស់ខ្លួនតែប្រទេសទាំងនោះបាននិយាយថា‹គេឥតមានជំពាក់វិភាគទានអ្វីចំពោះអាមេរីកាំងទេ› ដែលជាហេតុធ្វើឱ្យទំនាក់ទំនង‹ណេតូ-អាមេរីកាំង›ក្លាយជាត្រជាក់ស្រឺប, ហេតុអ្វីក៏មានរឿងយ៉ាងនេះ ?
នៅក្នុងលក្ខន្តិករបស់‹ណេតូ› វិភាគទាននេះមានបង់‹ដោយចំពោះ› នឹង‹មិនចំពោះ›នឹងទៅតាមធនធាននៃប្រជាពលរដ្ឋរបស់ប្រទេសខ្លួនថែមទៀត, សហរដ្ឋអាមេរីកជាប្រទេស‹អ្នកមាន›នឹងបង់វិភាគទានច្រើនជាងគេរហូតដល់២២%អាល្លឺម៉ង់១៤%បារាំង១១%នឹងអង់គ្លេស១០%, រីឯប្រទេសអឺរ៉ុបឯទៀតៗបង់វិភាគទាននេះតិចតួចបំផុត(ពី១-៥%) ខ្លះទៀតដូចជាប្រទេសដែលទើបនឹងចេញពីនឹមកុម្មុនិស្ត ឥតមានបង់វិភាគទាននេះទេ តែបានជួយជាកម្លាំង‹ណេតូ›ពីប្រទេសរបស់ខ្លួនបានច្រើនណាស់ដែរ។ ករណីវាយនៅប្រទេស‹អ៊ីរ៉ាក់› អាមេរីកបានប្រើយន្តការ‹ណេតូ›ទាំងស្រុង តែប្រទេសបារាំងនឹងអាល្លឺម៉ងឥតមានដំណងវាយអ៊ីរ៉ាក់ទេ ដូច្នេះអាមេរីកជាអ្នកចេញចំណាយលើសង្គ្រាមនេះទាំងមូល មានតែប្រទេស‹អារាប៊ី សាអ៊ូឌីត›តែមួយប៉ុណ្ណោះ ដែលជួយគាំទ្រហិរញ្ញវត្ថុសហរដ្ឋអាមេរីក ក្នុងចម្បាំងនេះ ពីព្រោះប្រទេសនេះត្រូវការការគាំទ្រយ៉ាងពេញទំហ៊ឹងពីសហរដ្ឋអាមេរីកវិញដែរ គេត្រូវតែ‹ទិញសន្តិភាព›ពីកម្លាំងទ័ពដែលគេជឿជាក់ ពីសហរដ្ឋអាមេរីកនោះ។
ប្រសិនបើអាមេរីកមានបំណងដកខ្លួនពី‹ណេតូ›មែន ‹ណេតូ›នឹងចុះខ្សោយ, សត្រូវអាមេរីកនឹងខិតចូលមកកាន់តែជិត ហេតុនេះហើយបានជាសហរដ្ឋអាមេរីក បិទព្រុំប្រទល់ដែនជាមួយប្រទេសអ៊ីស្លាម ប្រទេស‹មីកស៊ីក› ដើម្បីបង្កើនកិច្ចកាពារប្រទេសខ្លួន ដោយខ្លួនឯង, សហរដ្ឋអាមេរីកបាន‹បន្ថយកម្លាំងកាពារសន្តិសុខ›របស់ប្រទេសខ្លួន ដោយការ‹បន្ថយចំណាយ›។
៣-ប្រធានាធិបតី ឌណល ត្រមនាយក‹អេហ្វប៊ីអាយ›ជេម ខូមី
លោក ជេម ខូមី ជានាយក‹អេហ្វប៊ីអាយ›តែងតាំងដោយប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅឆ្នាំ១៩១៣ ហើយត្រូវដកហូតងារនេះទៅវិញដោយ លោកប្រធានាធិបតី ឌណល ត្រម នៅថ្ងៃទី ៩ឧសភា ដោយបុព្វហេតុច្រើនដូចជា – មានបញ្ជាឱ្យ ស៊ើបអង្កេតរឿងការលួចជ្រៀតប្រព័ន្ធអាំងទ័រណែតដើម្បីបំភ្លៃការបោះឆ្នោតក្នុងប្រទេស ឱ្យបានរហូតដល់ចុងបញ្ចប់ រឿងនេះ ត្រម គ្មានជំនឿថា ខូមីនឹងបញ្ចប់រឿងនេះឱ្យបានឆាប់ទេ – ការស៊ើបអង្កេតលើរឿងប្រើប្រាស់អ៊ីមែលផ្ទាល់ខ្លួនរបស់ ហ៊ីឡារី គ្លីងតុន ក្នុងកាងាររបស់ប្រទេស ត្រមថាខូមីធ្វើមិនបានជោគជ័យទេ – បញ្ជាឱ្យបញ្ចប់ការស៊ើបអង្កេតលើ លោក ម៉ារកិល ហ្លីន ដែលបានលាលែងពីតួរនាទី នាយកសន្តិសុខជាតិ ដែលត្រមយល់ថា ខូមីមិនត្រឹមតែមិនបានបញ្ជប់ទេ ហើយថែមទាំងស៊ើបអង្កេតចំពោះរូបលោក ជាប្រធានាធិបតីថែមទៀត… ទាំងនេះជាបុព្វហេតុដែលនាំឱ្យមានការដកដំណែង លោក ជេម ខូមី។
រឿងនេះមិនបានចប់ត្រឹមនេះទេ បន្ទាប់ពីបណ្តេញចេញពីដំណែង ប្រធានគណកម្មការសភាខាងការស៊ើបអង្កេត បានអញ្ជើញ ជេម ខូមី ឱ្យមកឆ្លើយសំនួរគណកម្មការសភា ដើម្បីស្វែងរកកំហុសប្រធានាធិបតី ក្នុងការដែលប្រធានាធិបតីអាចនឹងប្រើអំណាច ធ្វើឱ្យមានការរាំងស្ទះដំណើរការនៃក្រសួងយុត្តិធម៌, ការសួរដេញដោយចំពោះ ខូមី ក៏អាចនឹងបណ្តាលឱ្យមានជម្រុញឱ្យមានស្វែងរកដកដំណែងប្រធានាធិបតី ប្រសិនបើក្នុងចម្លើយ ថាមានប្រការណាមួយដែលប្រធានាធិបតីបានរំលោភលើរដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរីក។
ក្នុងខណៈនេះ លោកប្រធានាធិបតី ត្រម បានប្រើមេធាវីរបស់លោក ឱ្យប្តឹង ខូមី ពីការដែល ខូមី និយាយមួលបង្កាច់ពីរូបលោក តែប្រជាពលរដ្ឋគេហាក់ដូចជាជឿថា អ្វីដែល ខូមី បាននិយាយក្នុងចម្លើយជូនពត៌មានទៅគណកម្មការសភា ថាជាពាក្យពិត ជាងពាក្យរបស់ការចោទប្រកាន់របស់ ឌណល ត្រម ។