ដោយ ពិន សំខុន
ថ្វីត្បិតតែមានការទស្សន៌ទាយថាៈ ប្រជាពលរដ្ឋខ្មែរនឹងបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៨ គេនៅតែមើលឃើញថាអាមេរីកាំងមានតួរនាទីសំខាន់ណាស់ ក្នុងការធានាសន្តិភាពនៅកម្ពុជានាអម្លុងពេលបោះឆ្នោតនោះ,ប៉ុន្តែប្រទេស
អាមេរីកកំពុងតែខ្វល់ខ្វាយ ពីសមត្ថភាពរបស់ប្រធានាធិបតីរបស់ខ្លួន ដែលមិនមាននយោបាយច្បាស់លាស់ពីលិទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជានៅឡើយទេដូច្នេះប្រាកដជានឹងគ្មានការធានាដែលគេសង្ឃឹមនោះទេ។
ខុសគ្នាពីលោកប្រធានាធិបតីមុនដែល បារ៉ាក់ អូបាម៉ា បានផ្តល់លំនឹងនយោបាយរឹងមាំ ដោយខ្លួនឯង គាំទ្រលិទ្ធិប្រជាធិបតេយ្យដល់ប្រទេសភូមា ជាមួយនឹងលោកស្រី ហ៊ីឡារី គ្លីងតុន ជាបេក្ខជនប្រធានាធិបតី, រហូតដល់បានជ័យជំនះជាស្ថាពរ(ឈ្នះគណបក្សយោធាភូមាដល់ទៅ៨៧%) ពេលនោះគេសង្ឃឹមយ៉ាងមាំថា សហរដ្ឋអាមេរីកនឹងបន្តរនយោបាយដដែលនេះនៅកម្ពុជា ហើយចលនានៃលទ្ធីប្រជាធិបតេយ្យនឺងឈ្នះម្តងទៀតនៅប្រទេសកម្ពុជាដូចគ្នា,ក៏ប៉ុន្តែលោកប្រធានាធិបតីថ្មី ឌណល ត្រមមិនដូចគ្នាទេ រវល់តែនឹងបិទទ្វារប្រទេសជាមួយប្រជាជាតិតូចតាច រវល់តែនឹងបញ្ហាប្រកួតពី‹ច្បាប់អូបាម៉ាស្តីពីសុខភាព›របស់គណបក្សប្រជាធិបតេយ្យ, ប្រកួតនឹងបញ្ហាសេដ្ឋកិច្ចផ្ទៃក្នុង … ធ្វើឱ្យប្រជាពលរដ្ឋខ្លួនឯងលែងមានជំនឿថាអ្វីដែលនិយាយ ប្រធានាធិបតីអាចធ្វើបានតទៅទៀត ។ ការស្ទង់មតិពីប្រជាប្រីយភាពបានវាយតម្លៃថា អ្នកដែលនៅពេញចិត្តលោក ឌណល ត្រម មានតែ៣៦ភាគរយទេ – ហើយការស្ទង់មតិចុងក្រោយបំផុតថាៈ ប្រជាពលរដ្ឋ៥៤% ជឿថាប្រធានាធិបតីខ្លួនប្រព្រឹត្តអំពើខុសច្បាប់ ឬធ្វើខុសនឹងស្មារតីសីលធម៌ទៀត។
យើងក៏បានស្ទង់មតិជាមួយខ្មែរ-អាមេរីកាំងនៃគណបក្សសាធារណរដ្ឋមួយចំនួនដែរ ដែលជាអ្នកមាន‹ទឺកមាត់ប្រៃ›សម្រាប់ផ្តល់យោបល់ទៅគណបក្សកាន់អំណាចអាមេរីកាំង យើងបានឃើញចរន្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួនថា‹ពួកគេគាំទ្រឱ្យមានរបបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា តែគេមិនគាំទ្រសម រង្សី-កឹម សុខាទេ ពីព្រោះគេថាអ្នកទាំង២នាក់មិនច្បាស់លាស់នឹងរបបប្រជាធិបតេយ្យទេ›,បើខ្មែរ-អាមេរីកាំងទាំងនោះជាអ្នកឱ្យយោបល់របៀបនេះ ទៅរដ្ឋអំណាចអាមេរីកាំង គឺគ្រាន់តែជា‹ពាក្យពីរោះ តែមិនបានជាប្រយោជន៌អ្វីសម្រាប់ជួយពលរដ្ឋកម្ពុជានោះទេ›។ សំណួរថា ១-តើរដ្ឋអំណាចអាមេរីកាំងមានឆន្ទៈពីណា បើប្រធានាធិបតីរបស់គេមិនចូលរួមនោះ? ២-តើគេនឹងជួយលទ្ធីប្រជាធិបតេយ្យកម្ពុជារបៀបណា បើមិនឱ្យគេគាំទ្រមេដឹកនាំគណបក្សណាមួយផងនោះ?នៅលើសំនួរទាំង២នេះ នឹងគ្មានចម្លើយណាមួយមិនត្រឹមតែពី គណបក្សសាធារណរដ្ឋប៉ុណ្ណោះទេ តែក៏ជាចម្លើយរបស់ខ្មែរ-អាមេរីកាំងនៃគណបក្សសាធារណរដ្ឋដូចគ្នាដែរ គឺមិនត្រូវសង្ឃឹមលើចរន្តទាំងនោះ ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងតែតស៊ូនៅកម្ពុជា ពេលនេះបានទេ។
តើនៅសល់អំណាចអ្វីដែលអាចទៅជូយពលរដ្ឋកម្ពុជាបាន? គណបក្សសង្គ្រោះជាតិគឺជាកម្លាំងតែមួយគត់ ដែលនៅជាមួយប្រជាពលរដ្ឋ អាចប្តូរអំណាចពិរបបផ្តាច់ការហ៊ុន សែន ពីក្រុមគ្រួសារគាត់ នឹងគណបក្សប្រជាជនបាន គ្មានគណបក្សណាផ្សេងទៀតអាចទទួលបានទេ។ប្រទេសដែលអាចនៅសង្ឃឹមបាន គឺៈ ១-អង្គការសហប្រជាជាតិ ដែលប្រើការកៀបសង្កត់នយោបានផ្តាច់ការនៅកម្ពុជា ដោយ‹កិច្ចព្រមព្រាងក្រុងប៉ារីស›ដែលនៅមានសុពលភាពនៅឡើយ, ២-សហភាពអឺរ៉ុប ដែលអាចគៀបសង្កត់ការតឹងតែងលើកម្មករ លើម្ចាស់រោងចក្រ លើរដ្ឋអំណាចសេដ្ឋកិច្ច ពីព្រោះជាអ្នកមានវិនិយោគនឹងជំនួយដ៏ធំនៅកម្ពុជា, នឹង ៣-អាស៊ានដែរ ដែលដាក់ដង្គៀបឱ្យកម្ពុជានៅជាប្រទេសប្រជាធិបតេយ្យស្របច្បាប់អាស៊ាន, ក៏ប៉ុន្តែ ៤-អំណាចដ៏ធំបំផុតនោះ គឺនៅតែជាសហគមន៍ខ្មែរខ្លួនឯង ដែលចេះរួបរួមគ្នាផ្តោតកាប្រឆាំងយ៉ាងប្ទូរផ្តាច់ចំពោះរបប ហ៊ុន សែន ហើយនៅជាមួយពលរដ្ឋខ្មែរដើម្បីទាមទារការផ្លាស់ប្តូរអំណាចដោយសន្តិភាព តាមរយសម្ពាតនយោបាយពីបរទេស។
ពិភពលោកនៃលោក ឌណល ត្រម ឥឡូវនេះ ជាមហាអំណាចដែលកំពុងតែឈរម្នាក់ឯងនៅអឺរ៉ុប គ្មានមិត្រទៀតទេ ដោយសារតែលោកគ្មានជំនឿលើ‹កំដៅរបស់ផែនដី ដែលកំពុងតែកើនយ៉ាងគ្រោះថ្នាក់› ផ្ទុយគ្នានឹងសហភាពអឺរ៉ុប ដែលគេដាក់ធនធានដើម្បីព្យាបាអល។ នៅអាស៊ីក៏ ឌណល ត្រម នៅតែជាមហាអំណាចឈរតែម្នាក់ឯងដដែល ពីព្រោះតែនយោបាយ‹គិតតែពីខ្លួនឯងជាអាមេរីកាំងមុនគេ› ធ្វើឱ្យប្រទេសចិនបង្កើនឥទ្ធិពលលើគ្រប់ប្រទេសតូចៗនៅអាស៊ីបានកាន់តែច្រើន មានហ្វីលីពីននឹងកម្ពុជាជាឧទាហរណ៍, មិនតែប៉ុណ្ណោះកូរ៉េខាងជើងដ៏តូចមួយ កំពុងតែសាកល្បងកាំជ្រួចលេង គ្មានខ្វល់នឹងការគម្រាមរបស់‹ខ្លាក្រដាស›អាមេរីកាំង ដែល ឌណល ត្រម ឱ្យឥទ្ធិពលលើអាស៊ីរេទៅចិនដោយមិនដឹងខ្លួន, រីឯសង្គ្រាមប្រឆាំង‹អាយស៊ីស›នៅមជ្ឈឹមបូព៌ារុស្សីកំពុងតែវាតទីលើពិភពលោកបន្ថែមទៀត យកប្រទេសស៊ីរីក្រោមច្រមុះអាមេរីកាំង… ទាំងនេះចង់និយាយថា កម្លាំងអាមេរីកាំងលើពិភពលោក កំពុងឱ្យទៅចិននៅអាស៊ី ឱ្យទៅរុស្សីនៅមជ្ឈឹមបូព៌ា នយោបាយទាំងអស់នេះ ហាក់ដូចជាផ្តល់ភាពរឹងប៉ឹងដល់របប ហ៊ុន សែន កាន់តែខ្លាំងទៅវិញដូច្នេះមិនមែនជាជំនួយដល់ការតស៊ូរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យក្រោកឈរទេ។
និយាយពីនយោបាយក្នុងស្រុកវិញ ឌណល ត្រម ចង់តែឈ្នះអូបាម៉ា តែគ្មានគម្រោងច្បាស់លាស់សម្រាប់ប្តូរ‹ច្បាប់សុខភាពអូបាម៉ា›នោះច្រើនដង ហើយបរាជ័យរហូត, ចង់ធ្វើ‹របងទប់អន្តោប្រវេសន៍›ដ៏ឥតប្រយោជន៍ ដេញតាមចាប់ជនមករស់នៅអាមេរីកខុសច្បាប់ ធ្វើឱ្យ‹សហគ្រាសកំរឺតមធ្យម›រង្គោះរង្គើ ដោយរកកម្មករធ្វើការមិនបាន, បន្តររករឿងអ្នកសារពត៌មានធំដោយហៅគេថាជាអ្នកធ្វើ‹ពត៌មានក្លែងក្លាយ› តែរកភស្តុតាងមិនបាន, នៅបន្តរទំលាក់កំហុសលើអតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា លើរដ្ឋមន្ត្រីការបរទេសហ៊ីឡារីគ្លីងតុន លើមន្ត្រីជាន់ខ្ពស់នានាពីរឿងលួចបន្លំសន្លឹកឆ្នោត ពីរឿងលួចចូលតាម‹អាំទែណែត›របស់រុស្សី មកទល់ពេលនេះ១៥០ថ្ងៃនៃអំណាច ឌណលត្រម តែគ្មានបានលទ្ធផលដូចដែលគេរង់ចាំ ពីអ្នកជំនាញសេដ្ឋកិច្ចម្នាក់នោះនៅឡើយទេ។ រីឯក្រុម‹ជីអូភី-អ្នកមានអំណាចក្នុងគណបក្សសាធារណរដ្ឋ›មិនចុះសម្រុងជាធ្លុងមួយ ដើម្បីកាពារនយោបាយ ឌណល ត្រម ទេ ពីព្រោះតាំងពីដំបូងមក គេមិនដែលជឿថាត្រម នឹងឈ្នះឆ្នោតនោះផង – ហើយរបៀបដោះស្រាយបញ្ហាជាតិ ក៏មិនស្របនឹងទស្សនៈជា‹ទំនៀមទំលាប់របស់គណបក្សសាធារណរដ្ឋ›ដែរ -ម្លោះហើយការអនុវត្តន៍ច្បាប់ជាច្រើនដែលប្រើប្រាស់សព្វថ្ងៃ ច្រើនជាបទបញ្ជារបស់ប្រធានាធិបតី ដែលមិនអាចប្រើបាននៅគ្រប់រដ្ឋទេ រដ្ឋខ្លះបានប្តឹងពីប្រធានាធិបតីខ្លួនឯងខ្លះហើយ ដូចជារដ្ឋម៉ាសាឈូសិត ប្តឹងពិប្រធានាធិបតី ត្រម មិនឱ្យប្រើច្បាប់អន្តោប្រវេសន៍លើរដ្ឋខ្លួន ពីព្រោះវាខុសនឹងស្មារតីនៃ‹រដ្ឋធម្មនុញ្ញអាមេរីកាំង›។ ឌណល ត្រម បានប្រើប្រាស់ក្រុមគ្រួសាររបស់ខ្លួន មកធ្វើជាមន្ត្រីធំៗនៅ‹សេដ្ឋវិមាន›តាំងពីកូនបង្កើតកូនប្រសារក៏ជាលក្ខណៈនៃការមិនពេញចិត្តរបស់ក្រុមសាធារណរដ្ឋទៀតដែរ – ដូច្នេះ‹ជីអូភី›ក៏ខ្មែរមិនអាចជឿឆន្ទៈថានឹងទៅជួយទៅកម្ពុជានាពេលបោះឆ្នោតខាងមុខ បានដូចគ្នា។
សហគមន៍ខ្មែរ-អាមេរីកាំងដែលតែងតែគាំទ្រគណបក្សសាធារណរដ្ឋ ហើយមានជំនឿថាគណបក្សនេះបើកាន់អំណាចទៅ មុខជានឹងបានទៅជួយកម្ពុជាជាមិនខាននោះ ពីព្រោះជាគណបក្សដែលងាកទៅនយោបាយក្រៅប្រទេសច្រើន ហើយច្រើនបញ្ចប់‹សង្គា្រមត្រជាក់›ជាមួយមហាអំណាចកុម្មុយនិស្ត ដូចជាលោក‹រ៉ូណល រ៉េហ្គាន់›មិនត្រឹមតែបញ្ចប់ការវាតទីរបស់កុម្មុយនិស្តតែប៉ុណ្ណោះទេ ថែមទាំងរំលាយ‹សហភាពសូវៀត›បានយ៉ាងត្រចះត្រចង់ទៀតផង។ សមាជិកខ្មែរខាងសាធារណរដ្ឋ ចូលចិត្តឱ្យគេហៅខ្លួនថាជា‹ខ្មែរអាមេរីកាំង› ច្រើនជាងខ្មែរខាងប្រជាធិបតេយ្យ ដែលឱ្យគេហៅត្រឹមតែ‹ខ្មែរនៅអាមេរីក›តែប៉ុណ្ណោះ ទាំងអស់គ្នាមានមនោសញ្ចេតនាចំពោះប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសណាស់ តែឥឡូវនេះមនោសញ្ចេតនានោះខុសគ្នាត្រង់ ‹មានខ្លះចង់ផ្តាច់ការគាំទ្រពីមេដឹកនាំសង្គ្រោះជាតិសមរង្សី-កឹមសុខា ចេញពីការគាំទ្រប្រជាពលរដ្ឋខ្មែរដែលគេគាំទ្រគណបក្សសង្គ្រោះជាតិ› គេបានចូលរួមគាំទ្របាតុកម្មនានាយ៉ាងពេញទំហ៊ឹង នៅគ្រប់ទីកន្លែង តែគេថា‹សមរង្សី-កឹមសុខានៅតែត្រូវរ៉ូវគ្នាជាមួយហ៊ុនសែននៅឡើយ› គឺចាប់តាំងពីមានវប្បធម៌សន្ទនា នឹងក្រោយមកមានដំណឹងពីទំនាក់ទំនងអកុសលស្រីញីនោះមក – គេនៅតែមានការសង្ស័យថាការជួយខ្មែរនោះ ‹បានតែមាត់›តែបុណ្ណោះ។
ខ្មែរទាំងអស់គ្នាគួរតែមើលឃើញដែរថាៈ ១-‹គណបក្សសង្គ្រោះជាតិបានឆ្ងងផុតដំណាក់ការដឹកនាំការតស៊ូ ផ្តាច់ចេញពីវប្បធម៌ចាស់ដែលថា ទាល់តែមានសមរង្សី-កឹមសុខា ទើបដឹកនាំចលនារំដោះប្រទេសនោះបាន រួចទៅហើយ› ២-‹ត្រូវការឱ្យមានអង្គភាពឯករាជ្យមួយគឺគ.ជ.ប.ប្រកាសពីលទ្ធផលពិតប្រាកដនៃការបោះឆ្នោត ដើម្បីយកអំណាចដោយសន្តិភាព បោះបង់គំនិតយកបាតុកម្មមកធ្វើកម្លាំងដណ្តើមអំណាចក្នុងប្រទេសរួចទៅហើយដែរ ៣-ទទួលយកលទ្ធផលទាំងទឹកភ្នែក បើទោះជាគណបក្សកាន់អំណាចនៅតែប្រើជញ្ជីងអយុត្តិធម៌ក៏ដោយ គឺប្រកបដោយមានជំនឿលើខ្លួនឯងថាៈ ជាមួយប្រជាពលរដ្ឋកាន់តែច្រើនលើសលុបសង្គ្រោះជាតិនឹងឈ្នះក្នុងសន្តិភាព ៤-បើទោះជាត្រូវការចាំបាច់នូវការគាំទ្រពិខាងក្រៅ ពីប្រទេសជាមិត្ត នឹងពីខ្មែរនៅខាងក្រៅប្រទេស ក៏នៅសង្ឃឹមលើកម្លាំងយុត្តិធម៌ កម្លាំងប្រយុទ្ធអហឹង្សាផ្ទៃក្នុងខ្លួនឯង ជាដ៏រាប ការជួយពីខាងក្រៅនៅតែទុកជាបន្ទាប់បន្សំ បន្ថែមពីការខំប្រឹងដោយខ្លួនឯង។
នេះហើយដែលជា‹មោទនភាពនៃប្រជាជាតិដែលបានក្លាយជាចាស់ទុំពិតប្រាកដ›! ប្រជាជាតិដែលមានមេគ្រួសារត្រឹមត្រូវ នឹងមានគណបក្សសង្គ្រោះជាតិជាមេដឹកនាំ ដែលគួរតែទទួលបាននូវការកាន់កាប់អំណាចពីប្រជាជាតិខ្មែរ នាអនាគតឆាប់ៗខាងមុខនេះណាស់ – ប្រជាជាតិខ្មែរក្នុងប្រទេស នៅតែមិនប្រថុយ‹ចាក់ទឹកចោលនៅពេលមេឃស្រទុំទេ› – រីឯយើងជាអ្នកជួយនៅឯនាយក៏ត្រូវគោរពឆន្ទៈនោះ បើថាជួយ ត្រូវ‹ជួយខ្មែរដោយស្មោះ កុំអាឡោះដៃឱ្យសោះ›។
ប្រេដ អាដាម នៃអង្គការតាមដានការគោរពសិទ្ធមនុស្សអ.ស.ប.នៅអាស៊ី បានផ្តល់យោបល់ទៅសហគមន៍ខ្មែរនៅ‹ឡុងប៊ីច›កាលពិសប្តាហ៍មិននេះថាៈ‹សុំឱ្យខ្មែរសរសេរលិខិតទៅដំណាងរាស្ត្រនៃតំបន់ររៀងៗខ្លួន ឱ្យគេជួយដល់ការបោះឆ្នោតខ្មែរឆ្នាំ២០១៨ ឱ្យបានត្រឹមត្រូវ› ត្រង់នេះជាចំណុចដែលយើងអាចរួបរួមគ្នាជាធ្លុងមូលបានហើយ សូមប្រញាប់ប្តើមធ្វើពីឥឡូវនេះទៅ ឱ្យបានច្រើនគ្នា ប្រជាជាតិនឹងបានញញឹមបន្តិច ពីស្នាដៃម្តងទៀតនេះ, តែត្រឹមនេះសភាអាមេរីកាំងក៏អាចធ្វើការជូនកម្ពុជាជំនួស ឌណល ត្រម បានហើយ៕