Top Mobile Banner

កម្មវិធីផ្តល់ជូនអាហារសម្រាប់រដូវក្តៅមិនគិតថ្លៃរបស់Merrimack Valley Food Bank

ដោយ សុខារ័ត្ន កូយ

ឡូវែល- សម្រាប់រដូវក្តៅឆ្នាំនេះMerrimack Valley Food Bank ដែលជាអង្គការសប្បុរសធម៌ក្រៅរដ្ឋាភិបាលបង្កើតឡើងតាំងពីឆ្នាំ ១៩៩១បានកំពុងតែធ្វើការឧបត្តម្ភដល់គម្រោងមួយរបស់ក្រសួងកសិកម្មអាមេរិកដែលមានឈ្មោះថា កម្មវិធីចែកជូន

អាហារសម្រាប់រដូវក្តៅ ឆ្នាំ ២០១៧ដែលគ្រោងនឹងរៀបចំនៅទីតាំងជាច្រើនកន្លែងទូទាំងក្រុងឡូវែល។គម្រោងនេះត្រូវបានរៀបចំបែងចែកជាពីរកម្មវិធី គឺមួយជាកម្មវិធីផ្តល់ជូនអាហារថ្ងៃត្រង់ និងកម្មវីធីមួយទៀតគឺការផ្តល់ជូនជាអាហារសំរន់។

សម្រាប់ការចែកជូនអាហារនៅក្នុងរដូវក្តៅដោយមិនគិតថ្លៃនេះ ចាប់ផ្តើមពីថ្ងៃ ៦ ខែកក្កដា ឆ្នាំ ២០១៧ រហូតដល់ ថ្ងៃ ១៨ ខែសីហា ឆ្នាំ២០១៧ ហើយក្មេងៗអាយុ ១៨ ឆ្នាំ និងក្រោម ១៨ អាចចូលរួមបរិភោពអាហារដោយសេរី។ ជាងនេះទៅទៀងនៅក្នងកំឡុងពេលចែកជូនអាហារ  ក៏មានការរៀបចំកម្មវិធីកំសាន្តសម្រាប់កុមារនៅនិងទីកន្លែង។

បើតាមការឲ្យដឹងពីនាយកកម្មវិធី លោកស្រី តាតមី ដុយបូស (Dammie Dubois) បានឲ្យយើងដឹងថាកាលពីសប្តាហ៏មុនដែលត្រូវនឹងថ្ងៃទី ៦ – ៧ ខែកក្កដា ឆ្នាំ ២០១៧ ក្រុមការងាររបស់អង្គការMerrimack Valley Food Bankបានចាប់ផ្តើមធ្វើការចែកជូនអាហារ​នៅទីតាំងRaymond Lord Memorial Swimming Poolsរយៈពេល ២ ថ្ងៃ ដោយចាប់ផ្តើមពីម៉ោង ១២:១៥ នាទីថ្ងៃត្រង់ រហូតដល់ម៉ោង ១ រសៀល។

នៅទីតាំងខាងលើ មានតុសម្រាប់ទទួលទានអាហារ និងអាងហែលទឹកសម្រាប់កុមារ និងមនុស្សពេញវ័យ ព្រមទាំងមានអ្នកការពារសុវត្ថិភាពសម្រាប់អ្នកចូលកំសាន្តផងដែរ។ មានកុមារប្រុសស្រីជាច្រើនបានទទួលអាហារពីក្រុមការងាររបស់ Merrimack Valley Food Bank និងលេងហែលទឹកកំសាន្តនៅក្នុងទីតាំងខាងលើដោយរីករាយ។

លោកស្រីបានលើកឡើងថា ការរៀបចំកម្មវីធីនេះដោយមានការសហការជាមួយនឹងដៃគូរក្នុងតំបន់ គឺក្នុងគោលបំណងដើម្បីឲ្យប្រាកដថា កុមារដែលបានចូលរួមក្នុងកម្មវិធីចែកជូនអាហារសម្រាប់រដូវក្តៅ មានការយល់ដឹងពីការបរិភោពអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណ។

ជាមួយនឹងការប្រារព្វខួបទី ២៥ ឆ្នាំរបស់អង្គការ Merrimack Valley Food Bankនិងសហការណ៏ជាមួយក្រសួងកសិកម្ម ក្មេងៗដែលមានអាយុ១៨ និងក្រោម១៨ ឆ្នាំ អាចរីករាយចូលរួមបរិភោពអាហារដោយសេរីនូវទីតាំង និងពេលវាលដែលនឹងត្រូវបានរៀចចំដូចខាងក្រោមនេះ៖ (L) អាហារថ្ងៃត្រង់ (S)​អាហារសំរន់

ទីតាំង                                                                  អាហារ និងម៉ោង                                   ពេលវេល        

ផ្លូវCaleb Group 77 Chestnut St.                               (L) 11:00 – 12:00 (S) 2:00-2:30            ខែកក្កដាទី10–ខែសីហាទី17

ផ្លូវChrist Jubilee 101 Smith St.                                 (L) 12:00-12:45                               ខែកក្កដាទី10–ខែសីហា​ទី18

ផ្លូវEagle Park 95 W. 6th St.                                      (L) 11:15-11:45                                ខែកក្កដាទី10–ខែសីហាទី18

ផ្លូវLCHC – Teen Block 161 Jackson St.                        (L) 12:00 – 1:00 (S) 3:45-4:30             ខែកក្កដាទី10–ខែសីហាទី17

ផ្លូវLCHC – Teen Block 33 Kearney Sq.                       (S) 3:00 – 3:30                                 ខែកក្កដាទី10–ខែសីហាទី16

ផ្លូវLowell Housing Authority 580 Chelmsford St.         (L) 12:00 -12:45                               ខែកក្កដាទី11–ខែសីហាទី18

ផ្លូវLowell Housing Authority 21 Salem St.                  (L) 11:45-12:30                                ខែកក្កដាទី11–ខែសីហាទី18

ផ្លូវMcPherson Pool 1000 Bridge St.                         (L) 12:15 -1:00                                 ខែកក្កដាទី10–ខែសីហាទី18

ផ្លូវNorth Canal Summer Program 517 Moody St.         (S) 9:15-9:45 (L) 12:00 -12:45            ខែកក្កដាទី11–ខែសីហាទី18

ផ្លូវO’Donnell Splash Pad 1170 Gorham St.                 (L) 1:30 -2:00                                  ខែកក្កដាទី10–ខែសីហាទី18

ផ្លូវLord Memorial Swimming Pool 81 Cross St.            (L) 12:15-1:00                                 ខែកក្កដាទី06–ខែសីហាទី18

ផ្លូវYWCA 41 Rock St.                                             (L) 12:00-12:30 (S) 3:00 – 4:00           ខែកក្កដាទី10– ខែសីហាទី18

 

ព័ត៌មានទាក់ទង