Top Mobile Banner

រឿងប្រលោមលោក “រឿងចៅពិន”ភាគបន្ត

តពីលេខមុន

អ្នកទាំងនោះតែងស្វាគមន៍នឺងទទួលឱវាទពីព្រះសង្ឃយ៉ាងពេញចិត្តជ្រះថ្លាជានិច្ចជាកាល ជាពិសេសថ្ងៃនេះ ព្រះអង្គនាំកូនលោកកុម៉ង់ដង់ ជាកូនសិស្សដែលអ្នកស្រុកធ្លាប់ស្គាល់រឹតតែនាំ ឱ្យប្រជាជនរីករាយប្រស្រ័យជាមួយនឹងព្រះសង្ឃ បានយូរថែមទៀត។

រការធំគឺជាឃុំសម្បូរមនុស្សរស់នៅផ្ទះ ឈើនឹងផ្ទះស្លឹក សង់ជាហូរហែរតាមផ្លូវលំដែល គេអាចជិះកង់បានស្ថិតនៅជាប់ខាងជើងនៃក្រុងកំពង់ស្ពឺ លើផ្លូវជាតិលេខ៥ភ្ជាប់ក្រុងកំពង់ស្ពឺ ទៅក្រុងភ្នំពេញ។ នៅមាត់ទ្វារខាងជើងចេញពី ទីក្រុងមានស្ពានថ្មជំនាន់បារាំងមួយភ្ជាប់ផ្លូវទៅ ឯជើងជាទំនប់ទឹកវែងមួយរក្សាទឹកបានយូរខែ ជាបឹងធំមួយសម្រាប់រកាធំប្រើប្រាស់មានដំណាំ ឈូក មានព្រលិតដុះពេញ គេអាចស្ទូចត្រី បាចត្រី ចាប់ក្តាម ជាហូរហែរ មុនរដូវប្រាំងមកដល់ បន្ទាប់ មកក៏គោកគាំងអស់សល់តែដីភក់បែកក្រហែង នឹងថ្លុកតូចៗ។ ទីប្រជុំជនរការធំ គឺជាផ្ទះឈើ ល្វែងសង់ផ្ទាល់ដីនៅសងខាងផ្លូវស្ថិតនៅលើផ្លូវ ជាតិជាទីដែលមានលក់ដូររបស់របរចំណីអាហារ នឹងបរិក្ខាខ្លះៗ សម្រាប់អ្នកស្រែចំការ។ លោកគ្រូ នាំផ្លូវបិណ្ឌបាត្រកាត់ទៅតាមផ្លូវលំនានាដែល មានកន្លែងខ្លះព្រះអង្គឈប់ជាប្រចាំពេលខ្លះទៀត ពុទ្ធបរិស័ទជនបទតែងហៅព្រះអង្គឱ្យ“ប្រោសសត្វ” បានន័យថា “សុំឱ្យព្រះសង្ឃឈប់ចាំបន្តិច ឱ្យគេអាចដាក់បាត្រមានបាយនឹងចង្ហាន់ប្រគេន លោក” ចៅពិន នឹងចៅថាចបានត្រូវគេហៅ ហើយឆ្លាស់គ្នាយកចានស្រាក់ឱ្យម្ចាស់ផ្ទះបំពេញដោយដាក់ចង្ហាន់ក្តៅៗជាកិច្ចប្រគេនព្រះសង្ឃ ហើយព្រះសង្ឃក៏សូត្រធម្មជូនពរសព្វសាធុការជូនបរិស័ទវិញ ដែលជាមួយគ្នានោះបរិស័ទលុត ជង្គង់សំពះទទួលព្រះធម្មក្នុងជំនឿដ៏មោះមុត។

លើសម៉ោង៩កន្លះបន្តិចទៅហើយ ព្រះសង្ឃ សំអាងវេលានេះទៅលើកំពស់នឹងកំដៅនៃព្រះអាទិត្យមិនមានម៉ោងកំណត់ពិតប្រាកដដូចម៉ោង នៅបន្ទាយទេ តែក៏មិនសូវជាខុសគ្នាប៉ុន្មានទេ ដែលព្រះសង្ឃប្រយ័ត្នបំផុតនោះគឺព្រះអង្គមិន អាចឆាន់បន្ទាប់ពីថ្ងៃត្រង់ទេ ដូច្នេះហើយលោកគ្រូ ក៏រូតរះនិមន្តត្រឡប់មកដល់វត្តវិញ ឱ្យទាន់ម៉ោង ១០ឬ១០កន្លះយ៉ាងយូរ។ នាថ្ងៃទី២ ដែលចូល រួមតាមលោកទៅបិណ្ឌបាត្រនោះ ចៅពិននឹងចៅ ថាចមិនសូវហត់ដូចថ្ងៃទី១ទេ ដោយមានសិស្សទី៣ ទៅជាមួយជាអ្នកជួយកាន់ចានស្រាក់នៅពេល ត្រឡប់មកវត្តវិញ។ នៅពេលមកដល់វត្តលោកគ្រូ ក៏ដេញសិស្សជំនិតឱ្យទៅងូតទឹកចិត្តដោយលោក គ្រូមិនបានបញ្ជាក់ឱ្យទៅងូតទឹកនៅទីណានោះ ចៅថាចក៏បបួលចៅពិនរត់សំដៅទៅងូតទឹកស្ទឹង យ៉ាងរីករាយអ្នកទាំងពីរស្រាតខោអាវ ហើយ លោតចូលទឹកប្រូងទឹកនៅរាក់ ហើយក្តៅអ៊ុនៗ ដោយហូរកាត់កំដៅថ្ងៃយូរបន្តិចហើយគេមិន បារម្មពីលង់ទឹកទេ ម៉្យាងទៀតសិស្សធំម្នាក់ដែល បានទៅបិណ្ឌបាត្រជាមួយគ្នា ក៏មកងូតទឹកជា មួយគ្នាដែរ, បន្តិចក្រោយមកលេងទឹកមិនទាន់ ឆ្អែតផង សិស្សច្បងនោះក៏ហៅឱ្យឡើងពីទឹក ត្រឡប់ទៅឱ្យទាន់លោកឆាន់វិញ អ្នកទាំង២ គ្រាន់តែរលាស់ខ្លួន ព្រោះគ្មានកន្សែង ឬក្រម៉ា ជូតខ្លួនទេ ក៏ស្លៀកខោអាវទាំខ្លួនសើមកខ្លាក់ នោះមកវិញ ទុកឱ្យកំដៅពេលថ្ងៃធ្វើឱ្យស្ងួតខ្លួន ឯង តាមពិតទៅសិស្សច្បងនោះលោកតាដេញឱ្យ មកតាមមើលសិស្សប្អូនៗងូតទឹកសោះ។

លោកគ្រូថ្ងៃនេះ ឆាន់ជាមួយលោកគ្រូសូត្រ ដែលមានព្រះជន្មក្មេងជាងលោកគ្រូធំតែបន្តិច តែមានចំណេះខាងធម្មអារ្យយ៉ាងជ្រៅជ្រះ លោក ឆាន់យ៉ាងស្ងាត់ស្ងៀមនិយាយស្តីត្រឹមតែឆ្លើយ សំនួរលោកគ្រូធំតែប៉ុណ្ណោះ។ លោកឆាន់រួចហើយ ម្ហូបសល់នៅស្ពកលោកគ្រូធំសម្រាប់កូនសិស្ស ចៅពិននឹងចៅថាចទាំងអស់មានសម្លរម្ជូរត្រកួន កូនត្រីនឹងឆាសណ្តែកគួរ គួរឱ្យស្រក់ទឹកមាត់ ហើយនៅមានបង្អែមចេកមួយទៀតដែលត្រូវ កាត់ជាពិចែកគ្នា។ នៅស្ពកម្ខាងទៀតនោះ ជា ស្ពករបស់កូនសិស្សលោកឯទៀតៗ មានគ្នា៥នាក់ មានធំមានតូចចៅពិនចេះតែលួចសម្លឹងទៅស្ពក នោះ ពីព្រោះមានក្មេងដូចគ្នាចៅពិនសង្កេត ឃើញបងធំៗ២៣នាក់គេលើកសម្លរហុតបន្ត គ្នា ចំណែកសិស្សតូចៗ២នាក់នោះមិនបានហូប សម្លរនឹងគេទេ ពីព្រោះសិស្សធំៗគេមិនហុចឱ្យ ក៏មិនហ៊ានសុំគេ ក៏បន្តរហូបម្ហូបគោកយ៉ាងអួល ករ ចៅថាចនិយាយខ្សិបតិចៗមើលទៅតុនោះ ប្រាប់ថាៈ អាណុងគេហៅថា “សម្លរចានហោះ” កូនសិស្សលោកតូចតូចមិនបានស៊ីទេ បើលោកគ្រូ មិននៅ តែបើលោកគ្រូនៅវាមិនហ៊ាន “លើក ចានហោះ” ទេ។ នាថ្ងៃត្រង់នេះ ពេលលោកគ្រូ ចូលសឹងពេលថ្ងៃបន្តិចទៅ ដើម្បីគេចពីដេកថ្ងៃ ចៅថាចក៏បបួលចៅពិនទៅបេះផ្លែកន្ទួតនៅខាងក្រោយវត្ត ផ្លែធំហើយថ្លោសជ្រុះចោលឱ្យពាយ ដោយគ្មានអ្នកបេះហូបចៅថាចទៅរកអំបិល បុកម្ទេសពីណាមកចុចបរិភោគយ៉ាងឆ្ងាញ់ពី សារ នៅឆ្ងាយពីនោះបន្តិចមានដើមពុទ្រាផ្លែ ទុំឱ្យស្រោងឡើងរលោង ហើយក៏មានដើមស្វាយ “ពុំសែន”ដ៏មានម្លប់ត្រជាក់មានផ្លែទុំខ្ចីស្ទើរបាក់ មែកចៅពិននឹងចៅថាច គ្រាន់តែដើររើសផ្លែដែល ជ្រុះផង ហូបមិនអស់ទេ, តែដោយសារខ្លាច លោកគ្រូតើនពីដំណេកមិនឃើញសិស្សទាំង២ ក៏ប្រញាប់រូតរះត្រឡប់មករកលោកគ្រូវិញ ហើយ ក៏ខំនាំគ្នាដេកថ្ងៃ ក៏ប៉ុន្តែពោះក៏ចាប់ផ្តើមកូរគ្រូក គ្រាកបន្តិចទៅហើយ ដេកមិនបានយូរប៉ុន្មាន ផង ក៏ភ្ញាក់ស្ទុះក្រោកឡើងស្ទើរដំណាលគ្នា រត់ សំដៅបង្គន់ដែលនៅក្រោយវត្តឆ្ងាយបន្តិចដែរ ។ ចៅពិនត្រូវរត់ផងខំត្បៀតផង ទំរាំដល់ទីដៅទៅ យកស្នូកធ្វើពីឬស្សីសម្រាប់ដងទឹកពីពាងយកទៅ ចូលទៅបង្គន់ធ្វើពីឈើទៅជាមួយថ្ងៃនេះទឹក មួយស្នូកប្រើមិនគ្រាន់ទេ ពីព្រោះកន្ទួតនឹងស្វាយ ខ្ចីវាធ្វើទុក្ខខ្លាំងបន្តិចហើយ ចៅថាចក៏ដូចគ្នារត់ ចូលបន្ទប់បង្គន់ជាប់គ្នា រាកអាច់បាញ់ដូចទឹក ចូលបង្គន់យ៉ាងយូរតែសំណាងដែរនៅពេលថ្ងៃ រសៀលមិនសូវមានមនុស្សមកដណ្តើម។ ចេញ មកវិញលោកគ្រូភ្ញាក់ល្មម ហើយក៏ប្រើឱ្យទៅ បោសសម្រាមនៅក្បែរសាលបាលីនឹងក្បែរវិហ៊ារ ជាមួយលោកនេន២៣អង្គ ដែលមានភារៈកិច្ច ដូចគ្នាដែរ តែបន្ទាប់មកលោកត្រូវចូលទៅរៀន នៅសាលាបាលី បោសបណ្តើរ ឈឺពោះបណ្តើរ ធ្វើឱ្យក្មេងទាំង២រត់ទៅបង្គន់ច្រើនដងទៀតធ្វើឱ្យលោកគ្រូសូម៉េតសួរថា“ពួកឯងទៅស៊ីអីខ្លះ បានជារត់ទៅបង្គន់មិនឈប់សោះដូច្នេះ?”ចៅ ថាចតបថា“កូណានាំគ្នាទៅរើសផ្លែពុទ្រា ផ្លែកន្ទួត នឹងផ្លែស្វាយមកហូប…”លោកគ្រូតបថា“ពួកឯង ត្រូវទៅបេះផ្លែដែលទុំល្អមកលាងឱ្យស្អាតទើបស៊ិទៅវាមិនឈឺពោះ តែផ្លែខ្ចីពេក ឬក៏រលួយ ឬ ក៏មិនស្អាតវាធ្វើឱ្យឈឺពោះដឹងទេ?” ទាំង២នាក់ សំពះលោកហើយតបថា“កូណាលោកគ្រូ!”ចៅពិនបានរំសាយចិត្ត ពីព្រោះមិនដឹងថា មេចឱ្យ រួចខ្លួននឹកថា លោកគ្រូមុខជានឹងខឹងហើយ តែ ផ្ទុយទៅវិញបែរជាប្រដៅដោយមិនខឹងសោះទៅ វិញដូច្នេះហើយបានជាចៅថាចដែលស្គាល់ចិត្ត លោកគ្រូជាងទូលពីព្រឹត្តិការរដោយមិនចាំបាច ភ់រនោះទេ។    

ម៉ោង៤រសៀល ពូសាយក៏មកដល់វត្តថ្មី ដើម្បីទទួលកូនកុម៉ង់ដង់ទៅបន្ទាយវិញ ម្តងនេះ ចៅពិនមិនព្រមឡើងជិះករពូសាយឆ្លងស្ទឹងដូច ម្សិលមិញទេ គេសុខចិត្តរត់លេងកាត់ទឹកស្ទឹង រាក់ៗ ដោយខ្លួនឯងវិញ ទឹកហូរក្តៅៗលើដីខ្សាច់ ពណ៌លឿងកូនត្រីផ្ទោងហែលច្រវ៉ាត់មិនខ្លាច មនុស្សទេ ជួនកាលមកចិកជើងអ្នកមកមកងូត ទឹកស្ទឹងធ្វើឱ្យរសើបទៀតផង។ ពេលទៅដល់ បន្ទាយ “កាប៉ូរ៉ាល់សែហ្វ” សាយជា “អ័រដូណាង់” ទៅគោរពរាយការចៅហ្វាយ រួចហើយក៏នាំ ចៅពិនទៅប្រគល់ឱ្យលោកស្រីវិញ។ នៅពេល ដេញឱ្យចៅពិនផ្លាស់ខោអាវទៅងូតទឹក ទើប លោកស្រីហៅពូសាយមកសួរថា“មានដឹងថា ចៅពិនរាកប្រឡាក់ខោទេ?” ពូសាយពុំបានដឹង រឿងនេះទេ តែក៏ផ្ទុះសំណើចឡើងពីព្រោះទើប នឹងយល់ថា “ហេតុអ្វីក៏ចៅពិនមិនព្រមឡើងជិះ ករដូចពេលមុននោះ” លោកស្រីមិនបានយល់ពី សំណើចពូសាយប៉ុន្មានទេ តែផ្តាំពូសាយថា “ពេល ទៅផ្ទះវិញ សូមកុំភ្លេចឆៀងទៅផ្ទះម្តាយចៅ ថាចផង ប្រាប់ថាថ្ងៃនេះកូនគាត់នឹងចៅពិន ហូប ផ្លែឈើហើយរាគទាំងពីរនាក់ តាមមើលទៅ តែរាគអត់ហើយលែងមានអ្វីគួរឱ្យភ័យហើយ”  ម្តាយចៅថាចជាប្រពន្ធទាហ៊ានដែរ ប្តីធ្វើជា “អូដេ” បើកលុយឱ្យទាហ៊ាន នៅធ្វើការជាប់ប៊ុយរ៉ូលោក កុម៉ង់ដង់,     តទៅលេខក្រោយ

ព័ត៌មានទាក់ទង