Top Mobile Banner

រដ្ឋមន្ត្រីថា យុទ្ធសាស្ត្របោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គឺប្រើលុយ អំណាច និងវាយដំ

ដោយ បែន សុខហ៊ាន និង BEN PAVIOUR| ថ្ងៃពុធ ទី ២ ខែសីហា ឆ្នាំ២០១៧ 

លើកឡើងពីការណែនាំរបស់លោក ហ៊ុន សែន ដល់មន្ត្រីជាន់ខ្ពស់នៅក្នុងបក្សលោក វង សូត រដ្ឋ មន្ត្រីសង្គមកិច្ចបានមានប្រសាសន៍នៅក្នុងសុន្ទរកថា ឥតលាក់លៀមមួយកាលពីថ្ងៃច័ន្ទថា គណបក្ស ប្រជាជនកម្ពុជា នឹងឈ្នះការបោះឆ្នោតនៅឆ្នាំក្រោយ ដោយប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងអំណាច ហើយ នឹងវាយដំព្រមទាំងចាប់ សត្រូវរបស់ខ្លួនដាក់ពន្ធនាគារ។

ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែងថ្នាក់ ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងនីតិសម្បទា ដែលមានតែប្រព័ន្ធផ្សព្វ ផ្សាយក្នុងស្រុកមួយក្រុមតូចចូលរួម លោក វង សូត បានរៀបរាប់អំពីកិច្ចប្រជុំផ្ទៃក្នុង កាលពីថ្ងៃ អាទិត្យដែលលោកនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្ររបស់ខ្លួនមុនការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំក្រោយ។

សំដៅដល់ទម្រង់នៃអំពើហិង្សាដែលពលរដ្ឋ ខ្មែរជាច្រើនធ្លាប់ជួបប្រទះអំឡុងរបបខ្មែរក្រហមលោក វង សូត បានថ្លែងថា ហើយឥឡូវគាត់ ប្រើពាក្យថា “បោះឆ្នោតលើកនេះបើមានបញ្ហ តវ៉ាទៀតត្រូវក្បាលគល់ឫស្សីហើយ”។ លោកបានបន្ថែម ថា “អត់មានបើកសិទ្ធិឱ្យហ្អែងតវ៉ាទេ”។

លោកនាយករដ្ឋមន្ត្រីបានប្រាប់ឱ្យមន្ត្រីចាប់ខ្លួនអ្នក “ដែលធ្វើខុសច្បាប់” នេះបើយោងតាម លោក វង សូត ដែលបាននិយាយ តាមបទបញ្ជា របស់លោក ហ៊ុន សែន ។ “បើចាប់វាមិនបានច្បាប់ ហ្នឹងចន្លោះប្រហោងត្រូវធ្វើច្បាប់ហ្នឹងទៀត។ ចុះអញ ឈ្នះ ហើយចង់ធ្វើអីក៏បានដែរ”។

រដ្ឋសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតអនុម័តវិសោធនកម្មពីរលើកលើ ច្បាប់ស្តីពីគណបក្សនយោបាយ ដែលលោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ធ្វើឡើងដើម្បី បិទផ្លូវកុំឱ្យលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ចូលប្រឡូកក្នុងឆាកនយោបាយ។

ប៉ុន្តែលោក វង សូត ហាក់ទទួលស្គាល់ថា គណបក្សរបស់លោកមានហេតុផលនយោបាយ នៅក្នុងការធ្វើវិសោធនកម្មនេះ ដែលផ្ទុយនឹង ការអះអាងដដែលៗរបស់គណបក្សកាន់អំណាចមួយនេះថា វិសោធនកម្មនេះធ្វើឡើងដើម្បីប្រយោជន៍ ប្រជាធិបតេយ្យនោះ។

នៅក្នុងអាត់សំឡេងស្តីពីសុន្ទរកថាដែលអ្នក យកព័ត៌មានទទួលបានកាលពីម្សិលមិញ លោកបានបន្តថា “តែបណ្តោយ ឱ្យអំណាចយើងទៅជាអ្នកចាញ់វិញ ចប់ហើយ។ លើកនេះយើងថា ផុតតែម្តង”។

លោក វង សូត បានលើកឡើងទៀតថា កម្ពុជាកំពុងតែប្រែក្លាយដូចសហរដ្ឋអាមេរិក ដែល មានគណបក្សនយោបាយដ៏មានប្រជាប្រិយភាព តែពីរប៉ុណ្ណោះ។ គណបក្សតូចតាចផ្សេងៗទៀត ជួនកាល “វាកើតដោយសារអាធំអីអញ្ចឹង វាដូច សម្តេចនាយកមានប្រសាសន៍ម្សិលមិញ”។

ការលើកឡើងបែបនោះហាក់បីដូចជាគាំទ្រ ការអះអាងរបស់អ្នករិះគន់លោក ហ៊ុន សែន ដែលបានលើកឡើងជាច្រើនឆ្នាំមក ហើយថា លោកនាយករដ្ឋមន្ត្រីព្យាយាមបំបែកសំឡេង គណបក្សប្រឆាំងតាម រយៈការបង្កើតគណៈបក្សគូប្រជែងតូចៗ។

រដ្ឋមន្ត្រីរូបនេះបានសរសើរដល់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសដែលស្ថិតក្នុងការដឹកនាំរបស់លោក ហ៊ុន សែន ដោយវាខុសពី គណបក្ស ប្រឆាំង“ដ៏ពិសពុល” ដែលលោកលើកឡើងថា គ្រប់គ្រងដោយមហាអំណាចខាងក្រៅដែលគេមិនបញ្ចោញឈ្មោះ។

លោក វង សូត បានលើកឡើងបន្តទៀត ថា មន្ត្រីដែលមិនពេញចិត្តនឹងគណបក្សប្រជាជនកម្ពុជាអាចដើរចេញទៅចូលរួមជា មួយគណបក្សសង្គ្រោះជាតិបាន។

លោកបានសួរថា “បើវាមិនមែនជាមន្ត្រី ស្រឡាញ់គណបក្សប្រជាជនទៅណាទៅៗ បើឯងមិនមែនគណបក្សប្រជាជននៅខាង រដ្ឋាភិបាលដឹក នាំដោយគណបក្សប្រជាជនខំនៅធ្វើអី?”

ទោះជាយ៉ាងណា លោក វង សូត បានថ្លែង ថា គណបក្សកាន់អំណាចនឹងឈ្នះ ព្រោះមាន ធនធានមនុស្សធនធាន ហិរញ្ញវត្ថុ និងអំណាច ដោយលើកឡើងពីយុទ្ធសាស្ត្របីចំណុចដែលលោក ហ៊ុន សែន បានដាក់ចេញ។ លោកបានមានប្រសាសន៍ថា “បើឱ្យយើង” ប្រៀបធៀបជាមួយ បក្សប្រឆាំង មានទេអាបីហ្នឹង”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាហាក់បីដូចជាមានការភ្ញាក់ផ្អើល ដែលបានឮការលើក ឡើងរបស់រដ្ឋមន្ត្រីរូបនេះ ដោយលើកឡើងថា លោកមិនដឹងអំពីការលើក ឡើងរបស់លោក ហ៊ុន សែន ដែលគេបានរាយការណ៍ នោះឡើយ។

លោកបានមានប្រសាសន៍ថា “នេះជាយោបល់ ផ្ទាល់ខ្លួនរបស់ឯកឧត្តម វង សូត”។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ទេពាក់ព័ន្ធការគំរាមវាយដំរបស់លោកនាយករដ្ឋមន្ត្រីកាលពីម្សិល មិញ ដោយមានបន្ទូលថា “ខ្ញុំគិតថា នោះមិនមែនជាបែបផែន ដែលអ្នកនយោបាយមួយរូបគួរនិយាយ ទេ”។

ទោះជាយ៉ាងណាព្រះអង្គម្ចាស់បានមាន បន្ទូលថា ការអះអាងថា ទទួលបានជ័យជម្នះគឺ “គ្រាន់តែជាផ្នែកនៃហ្គេម”  ប៉ុណ្ណោះ ហើយទោះបី ជាការបំបែកសំឡេង និងការបង្កើតគណបក្សប្រឆាំងតូចៗប្រហែលជាមានប្រសិទ្ធភាពកាលពីពេលមុន ក៏ដោយ តែបើនិយាយពីគណបក្ស សង្គ្រោះជាតិវិញ គឺគ្មានភ័ស្តុតាងបញ្ជាក់ថា វាមាន ប្រសិទ្ធភាពទេ។

លោក ស្ញៀថេ ពនេដេចិត អនុប្រធានយុទ្ធនាការ ប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានលើកឡើងថា បើ ពិតប្រាកដមែននោះ ការលើកឡើងរបស់លោក ហ៊ុន សែន “បង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការ មិនគោរពរបស់អាជ្ញាធរកម្ពុជាចំពោះអ្នកតវ៉ា អហិង្សា”។

លោកបានសរសេរនៅក្នុងអ៊ីម៉េលមួយថា “សម្រាប់មន្ត្រីរដ្ឋាភិបាលដែលអំពាវនាវឱ្យម្យានការវាយដំដ៏ហិង្សាលើអ្នកតវ៉ាដែលគ្រាន់តែបញ្ចោញ មតិយោបល់ គឺជារឿងគួរឱ្យភ្ញាក់ផ្អើលដែលមិន អាចទទួលយកបានកុំថាឡើយមន្ត្រីរូបនោះជា នាយករដ្ឋមន្ត្រី”។

គម្រោងមុនការបោះឆ្នោតរបស់គណបក្ស ប្រជាជនកម្ពុជា ជាតម្រុយមិនល្អមុនការបោះ ឆ្នោតនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨នេះបើយោង តាមលោកយឿង សុធារ៉ា មន្ត្រីផ្នែកច្បាប់ និង ឃ្លាំមើលនៅគណៈកម្មាធិការដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល

លោកបានថ្លែងថា “រដ្ឋាភិបាលគ្មានហេតុផលដកហូតសិទ្ធិរបស់ប្រជាពលរដ្ឋទេ លុះត្រាតែមានការបញ្ជាក់ពីស្ថានភាពដ៏សំខាន់ ចំបាច់ណាមួយ”។

លោក អ៊ូ វីរៈ ប្រធានអង្គការវេទិកា អនាគតបានលើកឡើងថា ទោះបីជាគណបក្សប្រជាជនកម្ពុជាផ្តោតលើការធ្វើកំណែទម្រង់ បន្ទាប់ ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ក៏ដោយតែ” អ្វីៗ ទាំងនោះហាក់បីដូចជាប្រែប្រួលក្នុងរយៈពេល ១ឆ្នាំកន្លះចុងក្រោយ” ។

នយោបាយបំភិតបំភ័យនៅតែមានការពេញ និយមនៅទូទាំងពិភព និងនៅកម្ពុជាដែលមានបណ្តាញទំនាក់ទំនងសង្គមជាអ្នកជួយួ ឱ្យអ្នករិះ គន់ “បញ្ចោញមតិរិះគន់ខ្លាំងៗ” និងជួយឱ្យបញ្ហា “ត្រូវបានដឹងឮទូទាំងប្រទេស”ក្នុងពេលបច្ចុប្បន្ន។

លោកបានថ្លែងថា ដោយប្រឈមនឹងគ្រោះ គំរាមកំហែងទាំងនោះ “មានតែចាំមើលទេថា តើ លោក ហ៊ុន សែន នឹងក្លាយជាតួអង្គអ្វីនៅក្នុង ឆ្នាំ២០១៨”។  ស៊ុយឈាង

ព័ត៌មានទាក់ទង