Top Mobile Banner

រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន

ក្រឡង់ដាក់ខ្លួនធ្វើឱ្យចៅពិនខ្លាចខ្មោចអើយ សែនខ្លាច! តែអាការៈឈឺនោមបង្ខំឱ្យចៅពិន រត់ទៅចុះជណ្តើរមុខសាលាឆាន់ពេលយប់ងងឹតជាដំបូងម្នាក់ឯង ប្រឹងបាញ់នោមនៅទីនោះទាំង ធ្មេចភ្នែកឡើងខូងដី សំណាងល្អដរ យប់ខែភ្លឺមើល ឃើញឆ្ងាយបន្តិចមិនសូវខ្លាចនោមហើយរត់ ឡើងមកវិញ រូបព្រះពុទ្ធនៅបើកភ្នែកដាក់ខ្លួន ក្រឡែតដដែល គួរឱ្យខ្លាច ចៅពិនដើរទៅរាវរក មុងចៅថាចលបទៅដេកក្បែរគេយ៉ាងកក់ក្តៅ រហូតទល់ភ្លឺ។

ថ្ងៃនេះលោកគ្រូមិនចេញទៅបិណ្ឌបាត្រទេ ដោយសារមានបុណ្យខ្មោចក្រុមគ្រួសារអ្នករការធំយកមកធ្វើបុណ្យនឹងបូជាសពនៅវត្តតែម្តង។ លោកគ្រូហាក់ដូចជាយកចិត្តធ្វើបុណ្យឱ្យមនុស្សស្លាប់ខ្លាំងណាស់ ដោយជជែកនឹងរៀបចំពិធីជា មួយតាអាចារ្យ

នឹងយាយចាស់ទុំជើងវត្តច្រើនដងរួចមក ហើយ, មែន! ប្រមាណជាម៉ោង៨កន្លះព្រឹក សពដាក់ក្នុងម្ឈូសដំកល់ក្នុងរទេសគោ ដឹកដង្ហែរ មកដល់ល្មម, ក្រុមគ្រួសារជិតស្និតស្លៀកស នឹង សាច់សារលោហឹតប្រមាណ២០៣០នាក់ដង្ហែរ ពីក្រោយក្នុងសភាពក្រៀមក្រម។ មិនត្រឹមតែ ភ្ញៀវអ្នកដង្ហែរសពមកទេ តែភ្ញៀវដែលមក ចូលរួមនៅពេលសូត្រមន្តតែម្តង ក៏មកដល់បន្ត បន្ទាប់គ្នាធ្វើឱ្យគេយល់ថា អ្នកដែលបានចែកឋាន ទៅនោះ គឺប្រាកដជាមនុស្សសំខាន់ម្នាក់នៅ ក្នុងសង្គម, ដូចបានទាយទុក សពនោះជា “អតីត មេឃុំរការធំ”គាត់បានចូលនិវត្តន៍យូរបន្តិចហើយ ដែរ កូនចៅក៏មានគ្រួសារ ហើយមានការងារ ធ្វើគ្រប់ៗគ្នាជាពិសេសលោកធ្លាប់មានកេរឈ្មោះ ក្រអូបជាមនុស្សចេះជួយយកអាសារសមាជិក កូនឃុំមិនថាថ្ងៃ ឬយប់ទេ ម៉្លោះហើយទាំង ប្រជាពលរដ្ឋនឹងមន្ត្រីរដ្ឋបាលបារាំង ក៏ចាត់ តំណាងឱ្យមកចូលរួមគោរពសពលោកអតីតមេឃុំយ៉ាងសមរម្យជាចុងក្រោយដែរ។ លោកគ្រូចៅ អធិការ សូមេតបានឱ្យគេសង់រោងបុណ្យនៅ ចំកណ្តាលវត្ត ហើយនៅទីធ្លាខាងជើងឈៀង ខាងលិច, លោកគ្រូឱ្យគេរៀបចំតុបតែងជា ឈាបណដ្ឋានសម្រាប់បូជាសពនៅពេលរសៀល។

ពិធីបន្តរបន្ទាប់ឥតឈប់បានចាប់ផ្តើម តាំងពីពេលដំកល់សព តាំងពីសូត្រមន្តឱ្យសព សុន្ទរកថារបស់តំណាងគ្រួសាររំកិល សពយក ទៅដាក់នៅបច្ឆាសម្រាប់ត្រៀបបូជាមានការ ដង្ហែរក្បួនខ្លីមួយ តែជាពិធីចុងក្រោយដែលក្រុម ញាតិមិត្រជិតឆ្ងាយបានមកធ្វើការលាគ្នាដាក់ផ្កាភ្ញី ជុនចំណើរសពដែលក្រុមគ្រួសារយំឱ្យរងំម្តង ទៀត, បន្ទាប់មកលោកគ្រូធ្វើការបំបួសមុខភ្លើង គឹបំបួសកូនប្រុសច្បងគេ ឬក៏បំបួសចៅប្រុស បង្កើតជាការតបស្នងសងគុណដល់មាតាបីតា នៅពេលគេចាប់ប្តើមបូជា ។ មាននាយទាហ៊ាន ២៣នាក់ក្នុងសម្លៀកបំពាក់ពីធីបុណ្យ ចូលរួម ជាកិត្តិយសដល់គ្រួសារនៃសពដែរ ចៅពិនដឹង ថា “វត្តថ្មី” នេះគឺជាវត្តនៃទំនាក់ទំនងរបស់បន្ទាយ ជើងក្រហម ថ្វីត្បិតតែជាទាហ៊ានមកពីបន្ទាយ ដែលឪពុករបស់ខ្លនជាមេបញ្ជាការតែ ចៅពិនមិន បានស្គាល់អ្នកទាំងនោះទេ, ហើយម៉្យាងទៀត ថ្វីត្បិតតែមានភាពអ៊ូអរមែនក្តីតែលោកគ្រូចៅ អធិការមិនឱ្យចាក់ “មីក្រូ”បំពងសម្លេងទេ ដូច ពេលផ្សេងៗទៀត ពីព្រោះជាថ្ងៃដែលសិស្ស សាលាវត្តដែលមាន៣ថ្នាក់ កំពុងតែរៀននៅឯខាងក្រោយវត្តមិនឆ្ងាយប៉ុន្មានពីរោងបុណ្យនោះ ទេ។ នៅពេលដែល “ភ្លុក” កំពុងដែលថែរភ្ងើង បូជាសពព្រះសង្ឃនិមន្តត្រឡប់មកទទួលការ ប្រគេនចង្ហាន់ចំណែកឯព្រះសង្ឃបួសមុខភ្លើង ក៏មកឆាន់នៅ“ស្ពក”ម្នាក់ឯងក្បែរព្រះសង្ឃឯទៀតៗ បំពេញភារៈជាសង្ឃទទួលចង្ហាន់នឹងផ្សព្វផ្សាយព្រះធម៌ដូនគ្នាដែរ ថ្វីត្បិតតែមួសតែក្នុងរយៈ ពេលនៃការបួសមុខភ្លើងបូជាសពក៏ដោយ។

ពេលរសៀលបន្តិច ភ្ញៀវនៃពិធីបុណ្យសព បានត្រឡប់ទៅផ្ទះវិញអស់នៅសល់តែញាតិ មិត្តជីតស្និតជាគ្រួសារតែប៉ុណ្ណោះលោកគ្រូចៅ អធីការក៏ធ្វើពិធីរើសឆ្អឹងខ្មោច រួចផ្សឹកព្រះសង្ឃ បួសមុខភ្លើងជាកិច្ចបញ្ចប់ពិធីបិណ្យ ។ គ្រួសារ បានដំកល់ឆ្អឹងដែលដាក់ក្នុងកោដិទុកក្នុងវត្ត ក្បែរបល្លង្គព្រះនាក្នុងព្រះវិហ៊ារ សម្រាប់គ្រួសារ ត្រឡប់មកធ្វើបុណ្យជូនអ្នកដែលបានចែកឋាន ទៅ ។ បច្ច័យមួយចំនួនដែលទទួលបានពីសប្បុរស ជនដែលមកចូលបុណ្យសពបានត្រូវវេរប្រគល់ ជាជំនួយទៅឱ្យក្រុមគ្រួសារ ហើយលោកគ្រូ ចៅអធិការបានរៀបជាស្រេចនូវអំណោយពីវត្ត មានអង្ករត្រីសាច់ហាលស្ងួតមានទាំងម្ហូបកំប៉ុង មានទាំងផ្លែឈើថ្មីៗបេះក្នុងវត្តសម្រាប់ផ្គត់ ផ្គង់ដល់គ្រួសារដែលទើបនឹងបាត់បង់សមាជិក?សំខាន់របស់ខ្លួនថែមទៀត។ មុននឹងលាគ្នា គ្រួសារនៃសពលោកតាអតីតមេឃុំបានពិគ្រោះ ជាមួយលោកគ្រូចៅអធិកានឹងអាចារ្យវត្តអំពី គម្រោងសានសង់ចេតិយមួយសម្រាប់ដាក់ធាតុ ដែលជាជម្រកចុងក្រោយរបស់បុព្វបុរសពីព្រោះគ្រួសារយល់ថា “សំណង់នោះ គឺជាការតបស្នង សងគុណចំពោះមាតាបីតាដែលលោកនឹងឱ្យពរ ផ្តល់ភាពត្រជាក់ត្រជុំរកស៊ីមានបាន” ត្រឡប់ មកវិញយ៉ាងកក់ក្តៅផង។ នៅពេលឆាន់តែពេល យប់លោកគ្រូបានរំលឹកព្រះសង្ឃឯទៀតៗនឹង ចាស់ទុំអាចារ្យវត្តថាៈ“អំណោយពិវត្តទៅវិញនេះ មានសារៈសំខាន់ណាស់ សម្រាប់ការគាំទ្រដល់ វត្តយើងផង តែក៏សម្រាប់គាំទ្រដល់ញាតិញោម ជុំវិញវត្តរបស់យើង ដើម្បីទប់ទល់នឹងភាពខ្វះ ខាតរាល់ថ្ងៃរបស់គ្នាផងដែរ ដែលអាត្មាចង់ឱ្យ ទាំងអស់គ្នាថែររក្សាម្ហូបអាហារគ្រៀមក្រោះ នឹងរបស់របរដែលគេយកមកប្រគេនព្រះសង្ឃ ឱ្យបានគង់វង្សឱ្យបានស្អាត ដើម្បីចែកជូនជា ទានទៅវិញ ដូចដែលយើងបានធ្វើនៅថ្ងៃនេះ អីចឹង”។ ចៅពិននឹងចៅថាចដែលអង្គុយក្បែរ លោកគ្រូមិនបានយល់ពីអ្វីដែលលោកគ្រូមាន សង្ឃដីការអីទេ គ្រាន់តែដឹងថា វត្តជាកន្លែង ដែលគេមកធ្វើបុណ្យ សូត្រមន្ត ថ្វាយបង្គុំលោក តែប៉ុណ្ណោះ មិនដឹងថាជាកន្លែងដែលជួយដល់ ជិវិតញាតិញោមទៅវិញ តាមផ្លូវកាយនឹងផ្លូវ ចិត្តអីថែមទៀតនោះទេដឹងតែពីថា ថ្ងៃនេះ មាននុំនែកច្រើនណាស់ ដាក់ប្រគេនលោកផង ដាក់ជូនភ្ញៀវផង ហើយនៅសល់ក្នុងចានគ្រប់ កន្លែងដែលគេអាចយកហូបបានមិនខ្វះ។

ស្អែកព្រឹកឡើង ទាំងពីរនាក់នាំគ្នាក្រោក ទៅលុបមុខនាំគ្នាមើលដៃម្ខាងឡើយក្រហម រៀងខ្លួន ដោយមុសខាំពិក្រៅមុង, ក្មេងទាំង២ ដេកក្នុងមុងមែន តែដងខ្លួនទទេគ្មានពាក់អាវទេ មានតែក្រម៉ាចៅថាចមួយ ដែលពេលយប់ជ្រៅ ទៅដណ្តើមគ្នាដណ្តប់កុំឱ្យរងារពេកតែប៉ុណ្ណោះ។ ព្រឹកនោះដែរ លោកគ្រូផ្តើមឡូឡាទាំងព្រលឹម ដេញលោកនេនម្នាក់ឱ្យទៅលាងខ្លួននឹងបោក ស្បង់នៅក្នុងស្ទឹងជាប្រញាប់ ពីព្រោះនេននោះ ជុះបាក់ស្បង់ប្រឡាក់ពេញខ្លួនអស់ ហើយនៅ ដេកមិនដឹងខ្លួនរហូតដល់ព្រឹកលោកនេននោះ ប្រកែកនឹងលោកគ្រូថា“មិនបានដឹងខ្លួនទេ តែក៏មិនដឹងខ្លួនថាហេតុអ្វីបានជាជុះហើយមិន ដឹងខ្លួនយ៉ាងនេះនោះទេ!”…អាចៅថាចវាឮដូច្នោះ វាក៏សើចឃឹកពេលកំពុងលប់មុខតែមិនបានធ្វើ ឱ្យចៅពិនសើចទេ ក៏សួរទៅចៅថាចថា “ហេតុអី ក៏ឯងសើចដូច្នេះ?” ចៅថាចមិនឆ្លើយនឹងសំនួរ ទេ តែខំប្រឹងទប់សំណើច រួចក៏នៅស្ងៀមទៅលោកនេនខំរត់យ៉ាងអៀនខ្មាស់សំដៅទៅស្ទឹង ដែលនៅមិនឆ្ងាយពិកុដិពេលរសៀលម៉ោង១  ទើបចៅថាចធ្លាយរឿងសម្ងាត់ ពីព្រោះទប់មិន បាន ហើយឱ្យចៅពិនសន្យាមិនឱ្យនិយាយប្រាប់ នរណាឱ្យសោះថា “យប់មិញអញឈឺជុះខ្លាំង ពេលរត់ទៅបន្គន់មិនទាន់ទេ ពេលចេញពីមុង ក៏ឃើញនេននោះសឹងនៅក្បែរមានស្បង់នៅក្បែរ អញក៏ជុះដាក់ក្នុងស្បង់នោះទៅអញមិនដឹងអី ថានេននោះយកស្បង់មកដន្តប់ខ្លួន…”និយាយ សើចផង ដោយរឿងវាទៅជាធ្លាក់ទៅនេនទាំង មូលដោយមិនដឹងខ្លួន ហើយនៅតែមិនដឹងពេល ក្រោយមកទៀត..ចៅពិនហួសចិត្តនឹងចៅថាចហ៊ានធ្វើដូច្នេះទៅកើត ហើយខ្លួនក៏បានសន្យាថា “មិននិយាយប្រាប់នរណាទៀត”។

៣ថ្ងៃហើយដែលពូសាយមិនឃើញមក យកចៅពិនទៅបន្ទាយវិញសោះ ទំនងជាដោយ សារទឹកឡើង ឆ្លងស្ទឹងមកមិនរួច ក៏មិនដឹង ឬក៏មានហេតុអ្វីទៀតក៏មិនដឹងតែចៅពិនក៏អស់ ខោអាវស្អាតស្លៀកពាក់ទៅហើយ នឹកម៉ែក៏កាន់ តែខ្លាំងហើយដែរស្រាប់តែប្រមាណជាម៉ោង៤ល្ងាចឡានហ្សីបមួយ    តទៅលេខក្រោយ

ព័ត៌មានទាក់ទង