Top Mobile Banner

រឿងប្រលោមលោក”រឿងចៅពិន”​តពីលេខមុន

តពីលេខមុន

នាំពូសាយមកដល់គាត់ទៅថ្វាយបង្គំលោក រួចហើយក៏នាំចៅពិនចេញទៅទាំងមិនបានលា ចៅថាចស្រួលបួលផង បានត្រឹមតែលើកដៃ ជាសញ្ញាលាគ្នាតែប៉ុណ្ណោះ។ មកដល់ផ្ទះចៅពិន សប្បាយចិត្តណាស់ដោយបានជួនម្តាយតែគ្រាន់ តែជំរាបសួរឳពុកជាធម្មតាតែប៉ុណ្ណោះ, គេនិយាយ ប្រាប់ម្តាយនៅរឿងរ៉ាវជាច្រើនមានរឿងចាំពូ សាយត្រូវទៅយកតែមិនឃើញមាន

រឿងធ្វើ បុណ្យខ្មោចមានរឿងមុសខាំជាំពេញដៃតែមិន និយាយរឿងចៅថាចទេ ពីព្រោះតែបានសន្យារ គ្នារួចហើយគាប់ជួនជាចំថ្ងៃសៅរ៍នឹងអាទិត្យ ចៅពីនបាននៅផ្ទះ២ថ្ងៃ មុននឹងត្រឡប់ទៅវត្ត វិញនាព្រឹកថ្ងៃចន្ទ។ លើកនេះចៅពិនបានដឹងពី ឪពុកថា“ខ្លួននឹងបានចូលរៀននៅបវេស្សនកាលខាងមុខនេះហើយ” ហើយមុននឹងត្រឡប់ទៅ វត្តវិញថ្ងៃចន្ទនេះ ត្រូវត្រៀមជាមួយនឹងម្តាយ រៀបចំឱ្យមានមុង មានកន្ទេល មានក្រម៉ា នឹង ខោអាវសម្រាប់ផ្លាស់ប្តូរ ក្រែងពូសាយមិនបាន ទៅទទួលម្តងទៀត្បហើយដោយសារតែមាន បទពិសោធន៍ដ៏កំសត់នៅវត្តនេះហើយ បាន បង្រៀនចៅពិនឱ្យចេះត្រៀមឥវ៉ាន់ផ្ទាល់ខ្លួន សម្រាប់ប្រើប្រាស់ពេលអាសន្ន ហើយដោយ សារតែនៅវត្តនោះឯងដែលចៅពិនមកផ្ទះវិញសូត្រ ធម៌ជាមួយម្តាយឱ្យរូគ្មានអាក់ទៀតផង ធ្វើឱ្យ ម្តាយមានអំនួត ចំពោះចំណេះថ្មីរបស់កូនប្រុស ខ្លួនជាអាណែក។

ថ្ងៃចន្ទព្រឹកមកដល់មុនត្រឡប់ទៅវត្តវិញ ចៅពិនបានទៅរើសពងទា ដែលចិញ្ចឹមប្រមាណ ៤៥គូរ ជាមួយបងស្រី យ៉ាស៊ុន មកជូនម្តាយ បាន២ដងដែរ្បស្រស់ស្រូបបបរជាមួយពងទាប្រៃ ពេលព្រឹករួចហើយ ក៏សំពះលាម្តាយចេញទៅជា មួយពូសាយដោយមាន “កាតាបដាក់ឥវ៉ាន់ប្រើ ប្រាស់តូចមួយទៅជាមួយផង ទៅឡើងរថយន្ត “ហ្សីប” ទាហ៊ានដែលចតនៅមុខការិយាល័យ លោកកុម៉ងដង់ម៉ាំងជាឱពុក, សំពះលាឪពុករួច ហើយក៏ចេញដំណើរសំដៅទៅវត្តថ្មី ដោយឆ្លង ស្ពានដែក នាទឹកស្ទឹងកំពុងឡើងយ៉ាងល្អក់វ៉ល់, កាត់ផ្សារកំពង់ស្ពឺ ឆ្លងស្ពានថ្មមួយទៀតនៅខាង ជើងកំពង់ស្ពឺ កាត់តាមរការធំរួចបានទៅដល់វត្ត ដែលនៅខាងស្តាំផ្លូវជាតិ ។  លោកគ្រូសូម៉េត ចៅអធិការចាំចៅពិនរួចជាស្រេច ដើម្បីចេញ ទៅបិណ្ឌបាត្រដូចសព្វមួយដង។

ដល់ពេលចេញដំណើរជាមួយលោកគ្រូល្មម ដើម្បីទៅបិណ្ឌបាត្រ។ មិនដូចចៅពិនដែលបាន ទៅផ្ទះម្តងម្កាលចៅថាចមិនបានទៅផ្ទះទេ គេរីក រាយណាស់ដោយបានចៅពិនត្រឡប់មកដល់វត្តមកវិញ ទាំង២នាក់ហាក់ដូចជាត្រូវគ្នាខ្លាំងណាស់។

នៅវត្តថ្មីមានកូនសិស្សជំទង់ៗ២៣នាក់ ដែរ ដែលមករស់ជាកូនសិស្សលោកនៅហូបបាយ វត្តបំពេញកិច្ចការក្នុងវត្តនៅថ្ងៃឈប់សម្រាក ឬ ក៏ពេលចេញពីរៀន តែពួកគេទៅរៀននៅសាលា បឋមសិក្សាឯកណ្តាលទីរួមខែត្រ ដែលកំពង់ស្ពឺ មិនមានសាលាខ្ពស់ជាងនេះទេ, លោកកុម្មងដង់ ម៉ាំង កាលពីនៅពេលរៀនចប់កំរឹតថ្នាក់បញ្ចប់ បឋមសិក្សា 9ជៀរុសសុផរេិរ៉េប គឺត្រូវប្រឡង យកសញ្ញាប័ត្របញ្ចប់បឋមសិក្សា9ជរេតិថិចាតបនោះ រួចក៏ទៅប្រឡងចូលរៀនសាលានាយ ទាហ៊ាន 9ចែលៀេ ដសេ ថៀថិចិរេសាចតិថប នៅភ្នំពេញ សិស្សទាំងអស់ដែលបានរៀនចប់(សែរទីហ្វីកា)ត្រូវទៅរៀននៅក្រុងភ្នំពេញហើយ បើមិន ចូច្នោះ ទេគេតែប្រឡងចូលទៅធ្វើការរដ្ឋបាល ធំៗបានហើយ ។ ចៅថាចនឹងចៅពិនមិនទាន់បាន ចូលរៀនទេ ម៉្លោះហើយបានតែរត់លេងរៀន សូត្រធម៌ ធ្វើឱ្យឪពុកម្តាយសប្បាយចិត្តណាស់ ទៅហើយ  ក្រៅពីនោះរង់ចាំតែលោកគ្រូហៅប្រើ តែប៉ុណ្ណោះ ហើយមាតាបីតាអ្នកទាំងពីរ ក៏រង់ ចាំពីការអប់រំនៅវត្ត គឺការចេះរស់ដោយខ្លួនឯង ការចេះស្តាប់បំរើចាស់ទុំ នឹងរៀនសូត្រធម៌ឱ្យ បានច្រើនតែប៉ុណ្ណោះ។

នៅពេលលោកគ្រូត្រឡប់ពីបិណ្ឌបាត្រវិញ មានយុវជនជានិស្សិតម្នាក់បានមករង់ចាំថ្វាយ បង្គំលោកគ្រូរួចជាស្រេច, លោកគ្រូសម្តែង សេចក្តីត្រេកអរនឹងបានជួបនិស្សិតម្នាក់នោះ ។ គេជាអតីតកូនសិស្សលោកនៅវត្តយើងនេះដែល បានចេញទៅសិក្សាឯទីក្រុងភ្នំពេញច្រើនឆ្នាំ ហើយ គេបានត្រឡប់មកផ្ទះដែលនៅជនបទ ដាច់ស្រយ៉ាលម្នាក់នោះឈ្មោះសុផាន់ដោយ គេត្រូវចូលមកសម្រាកនៅវត្តមួយយប់សិនមុន នឹងបន្តរដំណើរពីព្រលឹមអុរទៅស្រុកលោកគ្រូសួរថា ៖

អាត្មាអរណាស់ បានចៅឯងមកលេង! មើល្បចៅឯងចេញទៅរៀននៅភ្នំពេញច្រើនឆ្នាំហើយ ឥឡូវដល់ថ្នាក់ណាហើយ?

កូណាលោកគ្រូ ខ្ញុំកូណានឹងបញ្ចប់ថ្នាក់ បរិញ្ញាខាងច្បាប់ចុងឆ្នាំនេះហើយ រួចហើយបាន អាហារូបករណ៍ទៅរៀនឯស្រុកបារាំងបីឆ្នាំថែមទៀត, ឥឡូវនេះខ្ញុំកូណាចូលមកថ្វាយបង្គំលា លោកគ្រូ រួចទៅលាម៉ែនឹងពុកនៅឯស្រុកទៀត, ខ្ញុំកូណានឹងចេញទៅស្រុកព្រឹកស្អែកនេះ ហើយ!

រៀនបានខ្ពស់ណាស់ហ្ន! ពេលណាទៅ ទើបរៀបចប់? ហើយទៅបារាំងទៅទេម្នាក់ឯង ទេឬ?

កូណាទៅស្រុកបារាំង ទៅតែម្នាក់ឯងទេ ទៅរៀនបន្ថែម៣ឆ្នាំទៀតខ្ញុំកូណាសូមអរព្រះគុណលោកគ្រូណាស់ ដែលបានទទួលឱ្យខ្ញុំកូណា នៅវត្តរហូតដល់បានរៀនចប់សាលាបឋមសិក្សា បន្ទាប់មក នៅឯភ្នំពេញក៏ទៅសុំសំណាក់នៅវត្ត ឧណ្ណាលោម បានមួយឆ្នាំក៏បានសុំបួក (អាហារូប ករណ៍) ទៅស្នាក់អាស្រ័យក្នុងសាលាស៊ីសុវត្ថិ រហូតដល់រៀនចប់លីសេ(វិទ្យាល័យ)អស់៦ឆ្នាំ ទៀតឆ្នាំបន្តមកទៀតខ្ញុំកូណាចេញមកសុំ បង្រៀនសាលាឯកជនយកកម្រៃសម្រាប់ទៅ រៀនសាលាច្បាប់បន្តទៅទៀតផង ហេតុនេះ ហើយបានជាខ្ញុំកូណារវល់ពេកមិនដែលមានពេល មកថ្វាយបង្គំលោកគ្រូទាល់តែសោះហើយពុក នឹងម៉ែក៏មិនសូវបានជួបគ្នាដែរ លើកក្រោយនេះ នឹងបែកគ្នាយូរទៀត ដោយខ្ញុំកូណាត្រូវទៅបន្ត វិជ្ជាខាងច្បាប់នៅឯស្រុកបារាំង នៅ២៣ខែខាង មុខនេះ ហេតុនេះហើយបានជាខ្ញុំកូណាមក កំពង់ស្ពឺនេះឱ្យហើយ បន្តិចទៀតនឹងរវល់ខ្លាំង មិនបានមកទៀតទេ

ឱចៅអើយ ឯងរៀនពូកែរណាស់ អាត្មា អរជំនួសសំណាងឪពុកម្តាយឯងណាស់រៀនបាន ច្រើនអីចឹង ដូច្នេះនិយាយបារាំងបានច្រើន ហើយ មែនទេ?…តើមាននរណាខ្លះជួយណែនាំចៅដែរទេ?

កូណា លោកគ្រូ ចាប់ពីថ្នាក់ទី៦ទៅគេ រៀនបារាំងទាំងអស់គ្មានវិញ្ញាសាខ្មែរទៀតទេដូច្នេះសិស្សទាំងអស់គេនិយាយបារាំងសរសេរ បារាំងបានច្បាស់លាស់តាំងពីថ្នាក់ទី៦ទៅហើយមានសិស្សច្បងដែលគេរៀនមុនៗ ឥឡូវក្លាយជា បញ្ញាវន្តនយោបាយគេជួយណែនាំយើងច្រើន ដូចជាលោក សឺង ង៉ុកថាន់ ជាសិស្សសាលាច្បាប់ ពីមុនមានលោក ឌុក រ៉ាស៊ី លោក ស៊ិម វ៉ា អ្នក នយោបាយល្បីៗទាំងនោះ យកចិត្តទុកដាក់នឹង សិស្សប្អូនគេណាស់

អើ គេឃើញយើងជាសិស្សក្រីក្រ មកពី ស្រុកស្រែចំការឥតប្រកែរប្រកាន់យើងនោះវា ប្រសើរណាស់ទៅហើយលោកគ្រូតបដោយ ឃើញថាអ្នកធំជាច្រើន មានចរឹកជាអ្នកខ្ពស់ មើលងាយអ្នកក្រធ្វើឱ្យអាចារ្យៗនឹងកូនសិស្ស លោកដែលអង្គយជុំចាំស្តាប់ការឆ្លើយឆ្លងដ៏ពិរោះ នេះ ឡើងច្រហរមាត់

កូណា អ្នកធំដែលបានរៀនសូត្រច្រើនៗ តែស្លូតបូតចេះជួយយកអាសារគេឯងណាស់លោក គ្រូ! សុផានតបវិញ។

អាត្មាជូនពរឱ្យឯងធ្វើដំណើរឱ្យបានសុខ សប្បាយ ហើយរៀនចប់ឆាប់ត្រឡប់មកជួយ ជាតិវិញណាលោកគ្រូសង្ឃដីការហើយ ក៏ និមន្តបន្តរកាងារទៀតទៅរីឯសុផានក៏ទៅរកកុដិលោកគ្រូសូត្រដែលខ្លួនធ្លាប់នៅបំរើលោក ពីក្មេងៗ ដើម្បីសម្រាកមួយរាត្រីមុននឹងបន្ត ដំណើរនាព្រហ៊ាមស្រាងៗ តាមរថយន្តឈ្នួល បន្តរពេញមួយថ្ងៃទៅភូមិកំណើតខ្លួនទៀត។

ចៅពិននៅដក់អារម្មណ៍លើព្រឹត្តិការជាមួយ សុផាន យ៉ាងជ្រាលជ្រៅ ពីព្រោះយុវជននោះរៀន ដល់ថ្នាក់មន្ត្រីធំរៀនបានខ្ពស់ជាងឪពុករបស់ខ្លួន ទៅទៀត តែមកដេកនៅវត្តមិនដូចមន្ត្រីស៊ីវិល ឬទាហ៊ានរបស់រាជការដែលមានឋាន្តរសក្តិធំ មាន ផ្ទះក៏ធំ គេមិនដេកនៅវត្តទេ ពិសេសទៅទៀត នោះ          តទៅលេខក្រោយ

ព័ត៌មានទាក់ទង