សហគមន៍ខ្មែរនៅឡូវែល ទើបនឹងបង្កើត សមាគមមួយដើម្បីទៅជួយដំណើរការ ដល់ “ឃុំ នឹងសង្កាត់គំរូថ្មី”នៅកម្ពុជាកាលពីដើមខែសីហា ។
សមាគមនេះបានឃើញថា ប្រជាពលរដ្ឋខ្មែរភាគ ច្រើន មានបំណងចេញពីសម្ពាធនយោបាយរបស់ រដ្ឋអំណាចបច្ចុប្បន្ន ហើយជ្រើសរើសមាគ៌ាគ្រប់ គ្រងឃុំសង្កាត់ថ្មីមួយ ដែលស្របនឹងឆន្ទៈរបស់ ខ្លួននឹងរបស់ពលរដ្ឋ, ប៉ុន្តែអ្នកទាំងនោះពុំបាន ទទួលនូវការឧបត្ថម្ផពីរដ្ឋបាលជាតិឱ្យបានត្រឹមត្រូវ ទេ មិនតែប៉ុណ្ណោះ គេថែមទាំងរំខាននឹងបង្កើត ឧបស័គ្គដល់ឃុំសង្កាត់ថ្មីនោះថែមទៀត។
សមាគមរួមប្រជុំដោយខ្មែរអាមេរីកាំង អតីតជនភៀសខ្លួន មានការនឹកអាណិតដល់បង ប្អូនខ្មែរ “ដែលមិនមានសំណាងរស់ជាពលរដ្ឋ ពេញសិទ្ធជាមនុស្សមានការគ្រប់គ្រងប្រកប ដោយធម៌…” បានរួមកម្លាំងគ្នាបង្កើតមូលនិធី មួយទៅជួយដល់បងប្អូនទាំងនោះ ដែលមានឆន្ទៈ ខ្ពស់ ហ៊ានបង្ហាញបំណងចង់ផ្លះផ្តូរកាន់ចង្កូតជីវិត ដោយខ្លួនឯង…, ឱ្យមានលទ្ធភាពបំពេញបំណង របស់ខ្លួនបាន ។
“សមាគមមូលនិធីឃុំសង្កាត់គំរូកម្ពុជា” ជាសមាគមមិនរកកម្រៃស្របច្បាប់ “ខម៉នវិលរដ្ឋ ម៉ាសាឈូសិត” សូមអញ្ជើញបងប្អូនដែលមាន ការឈឺចាប់មិនចង់ឃើញទុក្ខវេទនាដោយការ គៀបសង្កត់ដល់ខ្មែរអ្នកដែលខ្សត់ខ្សោយឱ្យមក ចូលរួមសកម្មភាពជួយដល់មូលដ្ឋានខ្មែរដែលហ៊ាន រើបំរះឱ្យគ្នាមានកម្លាំងនឹងបន្តវត្ថុបំណងដ៏ត្រឹម ត្រូវរបស់គ្នា រហូតដល់បានសម្រេចជាស្ថាពរបាន។
គណកម្មការនាយក មានៈ ប៉ាន់ សូ – ខេវិន សោ – គ្ហារីហ៊ុម – រឺទ្ធី សៅ – សេរី ឯម – រ៉ជ័រ សំខុន ពិន – សារឿម ឡាំ