ចៅពិនមិនបាននឹកដល់ថា ក្មេងវត្តសោះតែមានលទ្ធភាពតស៊ូរហូតដល់រៀនចប់ថ្នាក់ខ្ពស់ បំផុតនៅកម្ពុជាទៀតផង គួរឱ្យរំភើបណាស់ ដែលបានមកជួបមនុស្សកំពូលរបៀបនេះ។
ដល់ពេលចេញដំណើរជាមួយលោកគ្រូល្មម ដើម្បីទៅបិណ្ឌបាត្រ។ មិនដូចចៅពិនដែលបាន ទៅផ្ទះម្តងម្កាលចៅថាចមិនបានទៅផ្ទះទេ គេរីករាយណាស់ដោយបានចៅពិនត្រឡប់មក ដល់វត្តមកវិញ ទាំង២នាក់ហាក់ដូចជាត្រូវគ្នាខ្លាំងណាស់។
នៅវត្តថ្មីមានកូនសិស្សជំទង់ៗ២-៣នាក់ ដែរ ដែលមករស់ជាកូនសិស្សលោកនៅហូបបាយ វត្តបំពេញកិច្ចការក្នុងវត្តនៅថ្ងៃឈប់សម្រាក ឬក៏ពេលចេញពីរៀន តែពួកគេទៅរៀននៅ សាលាបឋមសិក្សាឯកណ្តាលទីរួមខែត្តដែលកំពង់ស្ពឺ មិនមានសាលាខ្ពស់ជាងនេះទេ, លោកកុម្មងដង់ ម៉ាំង កាលពីនៅពេលរៀនចប់កំរឹតថ្នាក់បញ្ចប់ បឋមសិក្សា (Cours superieur) គឺត្រូវប្រឡង យកសញ្ញាប័ត្របញ្ចប់បឋមសិក្សា(Certificat)នោះ រួចក៏ទៅប្រឡងចូលរៀនសាលានាយ ទាហ៊ាន (Ecole des officiers actif) នៅភ្នំពេញ សិស្សទាំងអស់ដែលបានរៀនចប់(សែរ ទីហ្វីកា)ត្រូវទៅរៀននៅក្រុងភ្នំពេញហើយ បើមិនដូច្នោះទេគេតែប្រឡងចូលទៅធ្វើការរដ្ឋបាលធំៗបានហើយ ។ ចៅថាច នឹងចៅពិនមិន ទាន់បានចូលរៀនទេ ម៉្លោះហើយបានតែរត់លេង រៀនសូត្រធម៌ ធ្វើឱ្យឪពុកម្តាយសប្បាយចិត្ត ណាស់ទៅហើយ ក្រៅពីនោះរង់ចាំតែលោកគ្រូ ហៅប្រើតែប៉ុណ្ណោះ ហើយមាតាបីតាអ្នកទាំង ពីរ ក៏រង់ចាំពីការអប់រំនៅវត្ត គឺការចេះរស់ដោយ ខ្លួនឯង ការចេះស្តាប់បំរើចាស់ទុំនឹងរៀនសូត្រ ធម៌ឱ្យបានច្រើនតែប៉ុណ្ណោះ។
នៅពេលលោកគ្រូត្រឡប់ពីបិណ្ឌបាត្រវិញ មានយុវជនជានិស្សិតចម្លែកម្នាក់បានមករង់ចាំ ថ្វាយបង្គំលោកគ្រូរួចជាស្រេច, លោកគ្រូសម្តែង សេចក្តីត្រេកអរនឹងបានជួបនិស្សិតម្នាក់នោះ ណាស់។ គេជាអតីតកូនសិស្សលោកនៅវត្តយើងនេះដែលបានចេញទៅសិក្សាឯទីក្រុងភ្នំពេញ ច្រើនឆ្នាំហើយ គេបានត្រឡប់មកផ្ទះដែលនៅ ជនបទដាច់ស្រយ៉ាលម្នាក់នោះឈ្មោះ សុផាន់ ដោយគេត្រូវចូលមកសម្រាកនៅវត្តមួយយប់សិន មុននឹងបន្តរដំណើរពីព្រលឹមអុរទៅស្រុកលោក គ្រូសួរថា៖
-អាត្មាអរណាស់ បានចៅឯងមកលេង! មើល, ចៅឯងចេញទៅរៀននៅភ្នំពេញច្រើន ឆ្នាំហើយ ឥឡូវដល់ថ្នាក់ណាហើយ?
-កូណាលោកគ្រូ ខ្ញុំកូណានឹងបញ្ចប់ថ្នាក់ បរិញ្ញាខាងច្បាប់ចុងឆ្នាំនេះហើយ រួចហើយបាន អាហារូបករណ៍ទៅរៀនឯស្រុកបារាំងទៀត, ឥឡូវនេះខ្ញុំកូណាចូលមកថ្វាយបង្គំលាលោកគ្រូ រួចទៅលាម៉ែនឹងពុកនៅឯស្រុកទៀត, ខ្ញុំកូណា នឹងចេញទៅស្រុកព្រឹកស្អែកនេះ ហើយ!
-រៀនបានខ្ពស់ណាស់ហ្ន! ពេលណាទៅ ទើបរៀបចប់? ហើយទៅបារាំង ទៅតែម្នាក់ឯង ទេឬ?
-កូណាទៅស្រុកបារាំង ទៅតែម្នាក់ឯងទេ ទៅរៀនបន្ថែម៣ឆ្នាំទៀត…ខ្ញុំកូណាសូមអរព្រះគុណលោកគ្រូណាស់ ដែលបានទទួលឱ្យខ្ញុំកូណា នៅវត្តរហូតដល់បានរៀនចប់សាលាបឋមសិក្សា បន្ទាប់មក នៅឯភ្នំពេញក៏ទៅសុំសំណាក់នៅវត្ត ឧណ្ណាលោមបានមួយឆ្នាំក៏បានសុំបួក(អាហា រូបករណ៍) ទៅស្នាក់អាស្រ័យក្នុងសាលាស៊ីសុវត្ថិ រហូតដល់រៀនចប់លីសេ(វិទ្យាល័យ)អស់៦ឆ្នាំទៀត… ឆ្នាំបន្តមកទៀតខ្ញុំកូណាចេញមកសុំ បង្រៀនសាលាឯកជនយកកម្រៃសម្រាប់ទៅ រៀនសាលាច្បាប់បន្តទៅទៀតផង ហេតុនេះ ហើយបានជាខ្ញុំកូណារវល់ពេកមិនដែលមាន ពេលមកថ្វាយបង្គំលោកគ្រូទាល់តែសោះហើយពុកនិងម៉ែក៏មិនសូវបានជួបគ្នាដែរ លើកក្រោយ នេះនឹងបែកគ្នាយូរទៀត ដោយខ្ញុំកូណាត្រូវទៅ បន្តវិជ្ជាខាងច្បាប់នៅឯស្រុកបារាំង នៅ២-៣ ខែខាងមុខនេះ ហេតុនេះហើយបានជាខ្ញុំកូណា មកកំពង់ស្ពឺនេះឱ្យហើយ បន្តិចទៀតនឹងរវល់ ខ្លាំងមិនបានមកទៀតទេ…
-ឱចៅអើយ ឯងរៀនពូកែរណាស់ អាត្មា អរជំនួសសំណាងឪពុកម្តាយឯងណាស់…រៀនបាន ច្រើនអីចឹង ដូច្នេះនិយាយបារាំងបានច្រើនហើយ មែនទេ?…តើមាននរណាខ្លះជួយណែនាំចៅដែរទេ?
-កូណា លោកគ្រូ ចាប់ពីថ្នាក់ទី៦ទៅគេ តទៅលេខក្រោយ