ដោយ សុបិន ពិន | sobenpin@khmerpostusa.com
ការបរិភោគអាហារដើម្បីសុខភាពល្អបានក្លាយជាការព្រួយបារម្មណ៍មួយក្នុងចំណោមបញ្ហាជាច្រើនចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុង។ ដោយសារតែខ្សែរចង្វាក់ផ្គត់ផ្គង់ចំណីអាហារកំពុងតែជុំរុញកាន់តែច្រើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ឱ្យ
មានការបិទផ្លាកសញ្ញាមិនមានប្រើជាតិគីមី រឺសរីរាង្គលើផលិតផលកសិកម្មគម្រោងកម្មវិធីការចាប់ផ្តើមថ្មីក្នុងការធ្វើកសិកម្មប្រកបដោយនរនិរន្តរភាព (New Entry Sustainable Farming Program) បានចាប់ផ្តើមនៅក្នុងកំឡុងឆ្នាំ១៩៩៨ ក្នុងក្រុងឡូវែលដោយសាលា Fried មាននៃវិទ្យាល័យ Tufts។ គោលបំណងនៃគម្រោងកម្មវិធីនេះ គឺដើម្បីជួយជនចំណាកស្រុក និងជនភៀសខ្លួនដែលទើបមក ដល់ថ្មីឱ្យមាការបរិភោគអាហារដើម្បីសុខភាពល្អចំណេះដឹងផ្នែកកសិកម្មសម្រាប់សម្របខ្លួនទៅនឹងការចាប់ផ្តើមជីវិតថ្មីនៅក្នុង វិស័យកសិកម្មរបស់រដ្ឋម៉ាសាជូសេត។ កសិករនឹងទទួលបានការបណ្តុះបណ្តាល និងទទួលបានដីដោយចាប់ដៃគូរជាមួយនឹងអង្គការ ក្នុងស្រុក, ជាតិ និងអន្តរជាតិ។
គ្រួសារជនភៀសខ្លួនខ្មែរជាច្រើន បានចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះ។ អ្នកស្រី ផល្លា នុល រស់នៅភាគខាងជើងក្រុងអែនដរវ័រ ដែលបានបន្តមុខរបរកសិកម្មបន្ទាប់ពីឪពុកចុងរបស់អ្នកស្រី បានមានប្រសាសន៍ថា អ្នកស្រីបានរៀនបង្កើតអារម្មណ៍ឱ្យចូលចិត្តការដាំដុះ តាមរយៈការធ្វើការងារជាមួយឪពុករបស់អ្នកស្រី កាលពី១០ឆ្នាំមុន។ ការងារដាំដុះនេះ បានជួយធានានូវការងាររបស់គ្រួសារអ្នកស្រី បើទោះបីជាការដាំដុះនេះធ្វើឡើងតាមរដូវការក៏ដោយ។ អ្នកស្រីបានទទួលការបណ្តុះបណ្តាលអំពីការប្រើ ប្រាស់ដី, វិធីក្នុងការដាំបន្លែ, និងកន្លែងដែលត្រូវធ្វើការផ្សព្វផ្សាយផលិតផលរបស់អ្នកស្រី។ អ្នកស្រី ផល្លា ដាំបន្លែយ៉ាងហោចណាស់៦០ប្រភេទ ដែលភាពច្រើន គឺសម្រាប់ធ្វើជាអាហារចំពោះពលរដ្ឋខ្មែរ និងអាស៊ី។ មិនត្រឹមតែកសិករដូចជាអ្នកស្រី ផល្លានោះទេអាចដាំដំណាំសម្រាប់ធ្វើជាអាហារបែបខ្មែរបានមានសមាជិកផ្សេងទៀតនៅក្នុង សហគមន៍ចំរុះជាតិសាសនៅក្រុងឡូវែល ក៏អាចចូលរួមនៅក្នុងកម្មវិធីនេះ។ លោកអ្នកអាចជួបកសិករទាំងនោះ នៅទីផ្សារផលិតផលកសិកម្ម របស់កសិករក្រុងឡូវែលនៅរៀងរាល់ថ្ងៃ សុក្រ ចាប់ពីខែ កក្កដា ដល់ខែកញ្ញា នៅទីតាំង លូស៊ី ឡាខមផាក ដែលមានអាស័យដ្នាននៅផ្លូវ ២៥៨ រេំរិមាចក ត្សរេតេ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ រហូតដល់ម៉ោង៥ល្ងាច។
ពលរដ្ឋរស់នៅក្នុងក្រុងអាចរកទិញនូវបន្លែ នឹងផ្លែរឈើសរីរាង្គដែលដាំក្នុងស្រុក និងមាន តំលៃសមស្របក្នុងរយៈពេលជិត៤ខែ។ អ្នកលក់ ផលិតផលទាំងនោះ ត្រូវបានទទួលការជួយឧបត្ថម្ភពីក្រុមការងារសហគមន៍ (Community Teamwork) និងមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម។ “យើងខ្ញុំកំពុងតែធ្វើការពង្រីកកម្មវិធីរបស់យើងឱ្យកាន់តែធំសម្រាប់ឆ្នាំក្រោយ។ លោក ស៊ូសាន ប៊្រីតថេន មានប្រសាសន៍ថា យើងរំពឹងនឹងមានតន្ត្រី, សកម្មភាពច្រើនជាងមុនទៀតសម្រាប់កុមារ ដូចជា សិល្បៈ និងសប្ប កម្ម នៅទីតាំងលូស៊ី ឡាខម ផាក រឺក៏ពលរដ្ឋអាចគ្រាន់តែមកចូលរួមអាហារថ្ងៃត្រង់ និងដើរទិញ ផលិតផលកសិកម្ម។ ប្រសិនបើលោកអ្នកមានរបរកសិកម្មហើយ តែចាប់អារម្មណ៍ចង់ក្លាយជាអ្នកលក់នៅផ្សារផលិតផលកសិកម្មរបស់កសិករក្រុងឡូវែលសម្រាប់ឆ្នាំក្រោយ លោកអ្នកនឹងមានពេលវេលារហូតដល់ខែ មិថុនា ២០១៨ ដើម្បីដាក់ពាក្យសុំ និងបំពេញរាល់ឯកសារគាំទ្រ ដែលចំបាច់ជាការស្រេច។ ដើម្បើទទួលបានឯកសារចាំបាច់ទាំងនោះ លោកអ្នកអាចមកកាន់ការិយាល័យរបស់លោក ស៊ូសាន ប៊្រីតថេន ដែលមានអាស័យដ្ឋានផ្លូវ 45 Kirk Street ជាន់ទី ២ក្រុងឡូវែល, ទូរស័ព្ទមកលេខ 978-654-4905 រឺអាចទាញយកឯកសារពី គេហទំព័រ www.commteam.org/farmers-market។