Top Mobile Banner

ពិធីខួប១ឆ្នាំនៃរូបសំណាកព្រហ្មបាយ័ន

ឡូវែលៈនៅកន្លែងតាំងរូបសំណាកព្រហ្មបាយ័ន នាមុខ‹ប៉ៃលិនប្លាស្ហា› មានមនុស្សមករួមប្រជុំយ៉ាងអ៊ូអរ នាវេលាម៉ោង៩ព្រឹក ថ្ងៃទី១៥តុលាឆ្នាំ២០១៧ គណកម្មការ‹ខាំបូឌីយានថោន›ដឹកនាំដោយអ្នកស្រី ពង្សលក្ខិណា សាធុកា ផល្លី បាននាំគ្នាប្រារព្ធពិធីខួបឆ្នាំទី១នៃរូបសំណាកព្រហ្មបាយ័នផង នឹងសម្ភោធរូបសំណាកតូចៗឯទៀតចំនួន៥ ឆ្លាក់ពីថ្ម ដែលដាក់ដំកល់នៅជុំវិញរូបសំណាកព្រហ្មមុខ៤ផង។

រូបចន្លាក់ថ្មីនៃព្រះជ័យវរ្ម័នទី៧ ជាស្ថាបត្យកររបស់ប្រាសាទព្រហ្មបាយ័នសង់ចប់នៅសតវត្យទី១២ ជាសំណង់សម្រាប់ព្រះពុទ្ធសាសនានិកាយមហាយាន តែមានលក្ខណជាព្រះព្រហ្មនៃព្រហ្មញ្ញសាសនា ដែលមានមានព្រះភក្ត្រជាព្រះអង្គជ័យវរ្ម័នទី៧ ។

រូបចម្លាក់ព្រះនាងឥន្ទ្រទេវី ជាភរិយាក្រោយរបស់ព្រះបាទជ័វរ្ម័នទី៧ បន្ទាប់ពីភរិយាមុន គឺព្រះណាងជ័យទេវិបានសោយទិវង្គត់ទៅ។ ព្រះនាងឥន្ទ្រទេវី មានចំណេះវិជ្ជានឹងគុណសម្បត្តិខ្ពង់ខ្ពស់ ជូយក្នុងកិច្ចការក៏សាងប្រជាជាតិ ជាមួយព្រះស្វាមីបានល្អប្រពៃ សមនឹងទទួលបរមងារជាស្ត្រីទីមួយរបស់ប្រទេសព្រះអង្គណាស់។

រូបចម្លាក់ថ្មី‹‹តោថ្ម››២ នៃជំនាន់ប្រាសាទព្រៃគុក នាសតវត្យទី៣ ដែលជាទូទៅសំណង់ទាំងឡាយ គេសង់ថ្វាយព្រះអទិទេព ធ្វើពីដីឥដ្ឋដុតឱ្យទៅជាថ្ម។ គេអាចឃើញចម្លាក់នានា នឹងប្រាសាទទាំងនោះនៅខេត្រកំពុងធំ។

រូបចម្លាក់ទេប្តាទាញព្រ័ត្រ ជារូបចម្លងមានលាបពណ៌ខ្មៅ ដែលទំនងមិនមែនជាចម្លងតាមរូបសំណៅដើមទេ។ គឺជារូបចម្លាក់នៃរឿង‹កូរសមុទ្រទឺកដោះ›ក្នុងរឿងរាមកេរ្តី ដែលមនុស្សនឹងទេព្តាទាញព្រ័តដណ្តើមយក‹ទឹកអម្រឹត›ឌេលនឹងធ្វើឱ្យមានជីវិតជាអមតៈ មិនអាចនរនាសម្លាប់បានទេ។

រូបចម្លាក់ទាំងឡាយនោះ បានត្រូវយកមកតាំងនៅក្នុង‹ក្រុងខ្មែរ›ទល់មុខ‹ប៉ៃលិនប្លាស្ហា›ដោយការរៃអង្គាសប្រាក់ពីសាធារណជនជាឯកជន ជាពាណិជ្ជករខ្មែរ ឬបរទេសដែលរស់នៅឡូវែល។ គេនៅមិនទាន់ទទួលសេចក្តីរាយការណ៍ពីចំណូលចំណាយសរ៉ុបពីគណកម្មការ‹ក្រុងខ្មែរ›នៅឡើយទេ តែការសម្ពោធនេះ បានផ្តល់មោទនភាពដល់ប្រជាពលរដ្ឋខ្មែរ នឹងទីសាធារណមួយដែលជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រខ្មែរ ដំបូងបង្អស់នៅសហរដ្ឋអាមេរីកនេះ៕

 

ព័ត៌មានទាក់ទង