Top Mobile Banner

ដំណឹងអាសន្នពីអតីតឃុំសង្កាត់កម្ពុជា

ដំណឹងប្រភពឯករាជ្យបានចេញមកក្រៅ‹កាន់តែក្រខ្សត់› រីឯដំណឹងបន្តិចបន្តួចដែលទទួលបាន ‹មិនល្អសោះ›សម្រាប់សមាជិកគណបក្សប្រឆាំង›ដែលស្មោះត្រង់នឹងគណបក្សសង្គ្រោះជាតិ់។

អ្នកភៀសខ្លួនដោយសារ ការគៀបសង្កត់របស់អាជ្ញាធរ បានកើនឡើងដោយសារមានការគេចខ្លួនពីកន្លែងដែលខ្លួនរស់នៅ ទៅនៅកន្លែងដ៏ទៃដើម្បីលាក់ខ្លួនមួយរយៈ – ខ្លះរត់ទៅដល់ប្រទេសថៃ ទៅប្រជ្រៀតគ្នារស់នៅបណ្តោះអាសន្ន ជាមួយមិត្តភក្ត្រ ឬអ្នកដែលធ្លាប់ស្គាល់បន្តរគ្នា។ អ្នកដែលចេញមកប្រទេសថៃបាន និយាយថា‹ការធ្វើលិខិតឆ្នងដែល នៅតែបន្តរធ្វើបាននៅឯក្រសួងមហាផ្ទៃក្នុតម្លៃ១១០ដុល្លា សម្រាប់ឆ្លងដែននៅច្រកព្រុំប្រទល់ ក៏ប៉ុន្តែដោយសភាពការតឹងតែងនៅកម្ពុជា គេហាក់ដូចជាឃើញថា‹មានការយោគយល់គ្នានាគ្រាក្រ មិនចាំបាច់មានលិខិតឆ្លងដែនក៏អាចរកអ្នកជូនឆ្លងមកបានដែរ›។

សមាគមមូលនិធីឃុំសង្កាត់គំរូកម្ពុជា ហៅថា ASALEC បានបញ្ជូនជំនួយជាប្រាក់៥០ដុល្លាម្នាក់ ទៅដល់ដៃមេឃុំរងគ្រោះនៅបាត់តំបងចំនួន៥នាក់រួចហើយ នឹងបន្តររុករកអ្នករងគ្រោះផ្សេងទៀតដែលកំពុងគេចខ្លួនក្នុងប្រទេស ។ នៅប្រទេសថៃ មានជុំរំបណ្តោះអាសន្នមួយ មានគ្នាប្រមាណជិ៣០០នាក់ហើយ ដែលខាងឡូវែលត្រៀមនឹងទៅជួយ, ខ្លះក៏មានលិខិតពីស្នងការអ.ស.ប.ខាងជនភៀសខ្លួន ខ្លះក៏គ្មាន តែកំពុងប្រឈមមុខនឹងការខ្វះខាតយ៉ាងដំណំ។

សមាគមនេះកំពុងបង្កើតបណ្តាញស្របច្បាប់រដ្ឋម៉ាសាឈូសិត 501C3រកធនធានស្ម័ក្រចិត្តនៅ‹ឡូវែល›ទូរស័ព្ទ ពិន សំខុន(៩៧៨)៩៤២ ១៦៤១ នៅ‹យូធិកា-ញូយ៉ក›ទូរស័ព្ទ សូផល រៀម (៣១៥)៥៧០ ០៨២៨ ដើម្បីទៅជូយបងប្អូនខ្មែរដែលប្តើមរងគ្រោះសាជាថ្មី រហូតដល់ សានត្រាននាពេលឆាប់ៗខាងមុខនេះ។

សូមលោកអ្នកផ្ញើរជំនួយមកទីស្នាក់ការASALEC – 26 Lincoln St. #1 Lowell, MA 01852សមាគមសូមថ្លែងអំណរគុណទុកជាមុន ។ ជំនួយលោកអ្នកអាចកាត់បន្ថយ‹តាក់›លោកអ្នកបាន។

 

 

ព័ត៌មានទាក់ទង