Top Mobile Banner

ឡូវែល ជាទីក្រុងខ្មែរនៅសហរដ្ឋអាមេរិក

ឡូវែលៈ ថ្ងែទី១ មិនា ២០២៤
សរសេរថា«ឡូវែល»គេតែងហៅក្រុងតូចមួយ ដែលឋិតនៅខាងជើងឈាងខាងកើតនៃប្រទេសអាមេរីក គេហៅថា«ឡូ»ទៅវិញ។ ក្រុងនេះកំពុងតែមានប្រជាប្រីយភាពនៅកម្ពុជា ដោយសារគេឃើញប្រជាពលរដ្ឋកាន់តែច្រើនតែងតែមកលេង មកសុំស្នាក់អាស្រ័យ ហើយមករស់នៅកាន់តែច្រើនៗ ជាលំដាប់។ តាំងតែជាង៥០ឆ្នាំមកហើយ ប្រជាពលរដ្ឋដើមកំណើតខ្មែរនៅសហរដ្ឋអាមេរីក តិចតួច មកប្តើមរស់នៅជុំគ្នានៅឡូនេះ រហូតបានកើតជាសហគមន៍ដ៏ធំមួយ មានពលរដ្ឋកំណើតខ្មែរ ប្រមាណ៥ម៉ឺននាក់រស់នៅ។


ហេតុអ្វីក៏ឡូមានប្រជាប្រីយ?

ពីព្រោះអ្នកដែលមានបងប្អូនរស់នៅឡូ បានរៀបរាប់ប្រាប់ពីជីវភាពប្រសើរនៅទីនេះ ដល់អ្នករស់នៅស្រុកខ្មែរ ពួកគាត់ក៏មានចិត្តចង់មកផ្សងព្រេង នៅប្រទេសថ្មីម្តងវិញ ក្រែងបានប្រសើមែន… តែការសុំមកនៅអាមេរីក តែងតែជាឩបស័គ្គដ៏ចំរូងចំរះ ឆ្លងកាត់មិនរួច តែក៏នៅតែមានអ្នកលោតផ្លោះមកបាន ជាបន្តរបន្ទាប់, តែលើកនេះពុំមានអ្នកមកដល់ជា«ជនភៀសខ្លួន»ទៀតទេ តែជា«ជនអន្តោប្រវេសន៍»។ ពាក្យទាំងពីនោះ ខុសគ្នានៅក្នុងច្បាប់មែន ដោយសារស្ថានភាពមិនដូចគ្នានៅកម្ពុជា ដោយទី១ចេញពីកម្ពុជាដោយបង្ខំចិត្ត នឹងទី២ចេញពីកម្ពុជាដោយស្ម័គ្រចិត្ត តែទាំងពីរករណី សុទ្ធតែមកដល់សហរដ្ឋដូចគ្នា ហើយស្វែងរកជីវភាពប្រសើរដូចគ្នា។

ក្រុងឡូ មានសមត្ថភាពខ្ពស់ក្នុងការ ជួយឩបត្ថមប្រជាពលរដ្ឋទូទៅ ឲ្យអាចរស់នៅសមរម្យ ឲ្យមានផ្ទះសម្បែងនៅ ឲ្យមានធនធានសង្គមកិច្ចគ្រប់គ្រាន់ ឲ្យមានកាងារមានកម្រៃធ្វើ ឲ្យទទួលការព្យាបាលតាមត្រូវការ..។ល។ ឲ្យបានស្មើភាពគ្នា ឲ្យតែពលរដ្ឋនោះមានសិទ្ធរស់នៅស្របច្បាប់ តាមច្បាប់អាមេរីកាំង។ នោះជាបុព្វហេតុដំបូង សម្រាប់អ្នកដែលហ៊ានប្រថុយប្រថាន ចាកចេញពីស្រុកខ្មែរមករកតាំងទី នៅសហរដ្ឋអាមេរីក។

បុព្វហេតុបន្ទាប់ថា«តើវប្បធម៏របស់ខ្លួន អាចប្រើប្រាស់សម្រាប់រស់នៅក្នុងតំបន់ថ្មីបានដែរឬទេ?» ដូច្នេះមានការរៀនភាសាអង់គ្លេសបន្ថែមសម្រាប់ទាក់ទង មានការពឹងពាក់ទៅលើក្រុមគ្រួសារដែលមកដល់មុនៗ ឲ្យជួយទ្រទ្រង់ការមកដល់ដំបូង នៃជនអន្តោប្រវេសន៍ទាំងឡាយ រកទីកន្លែងរស់នៅបណ្តោះអាសន្ន មានការបង្ហាត់បង្ហាញពីរបៀបរស់នៅ លើទីកន្លែងទឹកដីថ្មី ពីការសិក្សា ការត្រៀមរកកាងារធ្វើ… ត្រង់នេះហើយដែលជាមោទនភាពរបស់ អ្នកម្ចាស់ស្រុកពីមុនយូរមកហើយ ពីព្រោះឡូ មានផ្សារខ្មែរ មានវត្តអារាមខ្មែរ មានរដ្ឋបាលសុខភាព ឬពាណិជ្ជកម្ម នានា សុទ្ធសឹងជនជាតិខ្មែរ ធ្វើការនៅទីនោះស្មើមុខនឹងជនអាមេរីកាំងពីកំណើត ឬជនជាតិដ៏ទៃដែរ ដែលនឹងធ្វើឲ្យអ្នកមកដល់ថ្មី មានការកក់ក្តៅនឹងបរិដ្ឋានជា«ក្រុងខ្មែរ»ពិតប្រាកដ ហាក់ដូចជាគេរស់នៅស្រុកខ្មែរដដែលនៅឡើយ ។ ភាពខុសគ្នាពីនៅកម្ពុជា គឺនៅត្រង់ច្បាប់ដែលអនុវត្តន៍នៅទីនេះ គឺជាច្បាប់ដែលមានយុត្តិធម៏ស្មើភាពគ្នា មានសេរីភាពស្មើគ្នា មានសិទ្ធិស្មើគ្នា យ៉ាងតឹងតែង ពុំមាននរណារំលោភនរណាបានឡើយ សូម្បីតែអាជ្ញាធរជាតិក៏ដោយ, បាវច្ចនារបស់គេបានចារុថា«សហរដ្ឋអាមេរីកជាប្រទេសអន្តោប្រវេសន៍»ទៀតផង។ នៅក្នុងបរិយាកាសដ៏អស្ចារ្យបែបនេះ អ្នកដែលមកដល់មុនក្តី រួមទាំងអ្នកមកដល់ឡូ ថ្មិថ្មោងក៏ដោយ ក៏អាចបង្ហាញសមត្ថភាពថា«ជនជាតិខ្មែរគ្រប់រូប ក៏មានកាយសម្បទានឹងស្មារតីគ្រប់គ្រាន់ សម្រាប់អភិវឌ្ឍន៍គ្រួសារខ្លួន មិនចាញ់ជនជាតិដ៏ទៃ ណាមួយទេ» ខ្លះក៏មានប្រាក់សន្សំច្រើនម៉ឺនសែន ខ្លះក៏មានផ្ទះសម្បែងរាប់សិបខ្នងដាក់ជួល ខ្លះក៏ដឹកនាំសហគ្រាសន៍ធំតូច រកប្រាក់ចំណូលរាប់មិនអស់ ដោយមិនចាំបាច់ទៅលួច ឬប្រវញ្ញនរណាម្នាក់ឡើយ នោះគឺជាសេចក្តីស្រមៃរបស់អ្នកអន្តោប្រវេសន៍គ្រប់រូប ដែលធ្លាប់បានភ្លក់រស់ជាតិ នៃរបបមិនស្មើភាព នឹងអយុត្តធម៏គ្រប់ប្រភេទ កាលពីខ្នួននៅក្នុងប្រទេស … ឥឡូវនៅប្រទេសថ្មីនេះ គេឃើញមានការទ្រទ្រង់ជីវិតប្រជាពលរដ្ឋរបស់គេ ក្នុងច្បាប់«តាំងតែពីកើតរហូតដល់ស្លាប់» មិនថាអ្នកជាកុមារ ឬក៏អ្នកជាមនុស្សចាស់ ឬក៏ជាមនុស្សពិការ ជាស្ត្រីឬជាបុរស អ្នកមានចំណេះខ្ពស់ ឬចំណេះតិចតួច អ្វីនោះទេ។


ហេតុអ្វីក៏ខ្មែរអាមេរីកាំង ប្រមូលគ្នាមករស់នៅឡូនេះ?

ខ្មែរយើងប្តើមមករស់នៅឡូនេះ ប្រមាណ៥ឬ៦គ្រួសារ នាអម្លុងឆ្នាំ១៩៨០ ពេលនោះជាតំបន់ក្តៅដ៏ចាស់កំព្រួកមួយ សែសសល់ពីរោងចក្រវាយណភណ្ឌ ធ្វើសម្លៀកបំពាក់យោធាអាមេរីកាំង សង់កាលពិសង្គ្រាមលោកលើកទី១នឹងទី២មក ដល់បានសន្តិភាពឡើងវិញហើយ ក៏បោះបង់តំបន់ឡូនេះចោល នៅសល់អាគ៏ាធំំៗនោះច្រើនសន្ធឹកសន្ធាប់ ហើយក៏ក្លាយជាជម្រកជនអនាថា ជក់នឹងលក់អាភៀនកញ្ឆាសុរាខ្វាត់ខ្វែង ប៉ូលិសចាប់មិនចេះអស់ ។ ខ្មែរយើងមួយចំនួន បានមកក៏សាងជិវភាពនៅទីដ៏ក្តៅនោះ តែគិតថា«នៅតែមិនក្តៅដល់កំដៅ ដែលជំនាន់កម្ពុជាប្រជាធិបតេយ្យបានដុតដែរ»គេក៏អាចរស់នៅបានដែរ។ បន្តិចក្រោយមកក៏ប្តើមមានពាណិជ្ជកម្មកំប៉ិកកំប៉ុក ដែលគេនឹកទៅដល់ហាងលក់ឩបភោកបរិភោគអាស៊ី«ប៉ៃលិន»សព្វថ្ងៃ ដែលធ្លាប់រងការប្លន់នឹងដុតបំផ្លាញច្រើនដង ដោយជនពាល។ ហាងលក់ម្ហូបអាហារខ្មែរ គឺជាបុព្វហេតុដំបូងដែលនាំឲ្យប្តើមមានខ្មែរ ឬលាវចូលមករស់ ជុំគ្នាក្នុងតំបន់ដ៏តូចនេះ, ប៉ុន្តែបុព្វហេតុសំខាន់មួយទៀត គឺរោងចក្រដំឡើងកុមព្យូទ័រដ៏ធំមួយឈ្មោះ«វ៉ាង» បានមកតាំងទី នៅកណ្តាលក្រុងម្តុំសាលា«មីឌលសិក»នាំមកនូវកាងារយ៉ាងច្រើន បានប្រាក់ខែច្រើន ដល់ក្រុងឡូ ដែលនាំប្រជាជនខ្មែរមករស់នៅកាន់តែច្រើន នាអម្លុងឆ្នាំ២០០០, គឺបុព្វហេតុទាំង២នោះហើយ ដែលផ្លាស់ប្តូរមុខមាត់ឡូ ឲ្យបានក្លាយទោះជាទំនើបជាងមុន ហើយក៏ប្រកបដោយសន្តិសុខ នៅក្នុងក្រុង នៅតាមសាលារៀន នៅភូមិតាមជាយក្រុង ប្រសើរជាងមុនដែរ ក្រុងដែលមានពី១០ទៅ២០គ្រួសារ ក៏បានក្លាយទៅជាជាង៣ម៉ឺននាក់ តែមួយប៉ប្រិចភ្នែក ហើយក៏ចាប់មានគណអភិបាលក្រុង ដើមកំណើតខ្មែរ តាំងពីនោះមកដែរ។


ខ្មែរឡើងមកកាន់ដំណែងខ្ពង់ខ្ពស់នៅអាមេរីករបៀបណា?

មានបទពិសោធន៍រស់នៅជាជនអាមេរីកាំង ដើមកំណើតខ្មែរ មានការរៀនសូត្រជ្រៅជ្រះនៅសាលាអាមេរីកាំង នឹងមានបំណងចង់ជួយអភិវឌ្ឍន៍សហគមន៍ខ្លួនឯង ក៏ទទួលការពេញចិត្តពីប្រជាជនម្ចាស់ឆ្នោត ជាខ្មែរនឹងជាអាមេរីគាំង ហើយក៏ជាប់ជាដំណាងស្របច្បាប់ តាមឆន្ទៈពលរដ្ឋក្នុងក្រុងឡូ ដ៏សម្បូរខ្មែររស់នៅ ទីនោះទៅ។

ច្បាប់ទាំងឡាយនោះ មានចែងក្នុងរដ្ឋធម្មនុញ្ញអាមេរីកាំង អនុវត្តន៍ដោយរដ្ឋាភិបាលប្រទេស(Federal)យ៉ាងខ្ជាប់ខ្ជួន។ ក្នុងកំរឹតប្រទេសនោះ មានខ្មែរម្នាក់ ធ្លាប់ធ្វើជាបុគ្គលិកនៅសេដ្ឋវិមាន នឹងជាឯកអគ្គរដ្ឋទូតអាមេរីកាំងប្រចាំអង្គការសហប្រជាជាតិកាលពីជំនាន់លោកប្រធានាធិបតី ជច ប៊ូស គឺលោក ស៊ីចាន់ ស៊ីវ ដែលកាសែតខ្មែរផូសធ្លាប់ស្វាគមន៍លោក នៅឡូនេះ, ការធ្វើច្បាប់ឲ្យរដ្ឋាភិបាលរដ្ឋ(State)អនុវត្តន៍។ នៅក្នុងកំរឹតរដ្ឋ នៅរដ្ឋម៉ាសាឈូសិតនេះ មានខ្មែរ២នាក់ លោកស្រី វណ្ណា ហូវើដ នឹងលោក រ៉ាឌី ម៉ម ដែលកំពុងតែធ្វើការនៅសភារដ្ឋបូស្តុនសព្វថ្ងៃ។ រីឯការអនុវត្តន៍ច្បាប់ នៅក្នុងកំរឹតក្រុង(City)ឡូ មានខ្មែរម្នាក់ ធ្លាប់ចូលកាន់ដំណែងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុងឡូនេះ ដំបូងគេបង្អស់ គឺលោក រឺទ្ធី អ៊ុង, នៅបច្ចុប្បន្ននេះ មានខ្មែរ៣រូបទៀត គឺលោក ផលរដ្ឋា យ៉ែម មានដំណែងជាអភិបាលក្រុងរង មានលោក សុខារី ចៅ ជាសមាជិកក្រុមប្រឹក្សាភិបាលក្រុង ធ្លាប់ធ្វើជាអភិបាលក្រុងឡូ នឹងលោក វាស្នា នួន ជាសមាជិកម្នាក់ទៀត ក៏ធ្លាប់ធ្វើជាអភិបាលក្រុងរងនៅឡូនេះ មុនគេដែរ។ អ្នកទាំងនោះ ចូលប្រឡូកក្នុងឆាកនយោបាយអាមេរីកាំង យ៉ាងពេញដៃ ឡើងកាន់ដំណែងខ្ពង់ខ្ពស់ គ្រប់គ្រងផ្ទាល់ដៃ ដើម្បីរកភាពចំរើនរុងរឿងនៃគ្រួសារអាមេរីកាំង រួមទាំងគ្រួសារខ្មែរផងដែរ។ អ្នកទាំងនោះ គឺជាមោទនភាព នៃ«មន្ត្រីខ្មែរសម័យថ្មី» ដែលដំណាងសហគមន៍ខ្មែរ សម្រាប់ប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដ ខុសគ្នាពីកម្ពុជាដែលធ្លាប់រងសោកនាដកម្មពីការគ្រប់គ្រងប្រទេស គ្រប់ជំនាន់ ដែលខ្មែរអាមេរីកាំងទាំងនោះ អាចជាគំរូនឹងជាពន្លឺ ជះទៅដល់កម្ពុជាខ្លះបានដែរ នាបច្ចុប្បន្ននេះ។


នៅមានបុព្វហេតុអវិជ្ជមានក្នុងសហគមន៍ដែលត្រូវជំរះ

សហគមន៍ខ្មែរ នៅឡូនេះ បើទោះជាមាន«សេរីភាពពេញលេញ»ហើយក៏ដោយក្តី តែមិនទាន់ចេះរួបរួមគ្នានៅឡើយទេ ច្រើនមានការបែកបាក់សាមគ្គីគ្នា ជាពួកជាក្រុម ទៅតាមជំនឿនយោបាយប្រកែប្រកាន់គ្នា ចូលមកពីខាងក្រៅតំបន់, តែការបែកបាក់នោះ ពុំបានធ្វើសង្គមមនុស្ស ខូចខាតប្រយោជន៍របស់ខ្លួន ឬក៏អន្តរាយទ្រព្យសម្បត្តិ អ្វីបន្តិចទេ, ប្រទេសអាមេរីកនេះ នៅតែរឹងមាំក្នុងលទ្ធិប្រជាធិបតេយ្យដដែល ដោយការអនុវត្តន៍ច្បាប់ នឹងចេះគោរពច្បាប់សហរដ្ឋ គឺជាកម្លាំងកាពារ«ឯកជនភាព»គ្រប់គ្រាន់ទៅហើយ ។ អ្នកមកដល់ថ្មីតែងយល់ថា«ពួកដែលមកពីពេលមុន ច្រើនចាស់ពេកទៅហើយ ប្រកាន់ពេក ចំណេះតិចតួច ជាសហគមន៍ក្រីក្រ…» ប៉ុន្តែអ្នកដែលមកដល់ពីមុន ក៏តែងបោះសម្តីថា«អ្នកមកដល់ថ្មីច្រើនជាអ្នកមាន មានចំណេះច្រើនមែន តែច្រើនជាកូនអ្នកធំ អាចមានដៃប្រឡាក់ឈាមខ្មែរ..» ដែលទាំងនោះជាបុព្វហេតុ នៃការមើលមុខគ្នាមិនត្រង់ គេចមុខគ្នា, តែតាមពិតទៅ ទាំងមុននឹងទាំងក្រោយ បើមិនមានវិបត្តិធំធេងកាលពីនៅក្នុងស្រុកទេនោះ ក៏ប្រហែលមិនដាច់ចិត្តផ្តាច់ឬសគល់ មករស់នៅ«ដែនដីនៃសំណាង»នេះទេ។ តែយ៉ាងណាក៏ដោយ ភាពអស់សង្ឃឹមនេះ នឹងរលាយបាត់បង់អស់ នៅជំនាន់កូនឬចៅយើង ដែលនឹងមិនបានយល់ ឬជឿទៅតាមយើងជាចាស់ទុំទាំងសងខាង នោះទេ, នោះគឺជាលទ្ធផលនៃ«ការអប់រំរ»របស់សហរដ្ឋ»ដែលមានឈ្មោះថា«ដែនដីនៃសំណាង» នោះឯងហើយ។


ឡូ ឬ ឡូវែល មានឈ្មោះមួយទៀតថា ជា«ក្រុងខ្មែរ» ឬ «Cambodia Town» មានបំណងចង់ផ្ជាប់អនុស្សវរីយ៍ នឹងបន្តកេត្យានុភាពនៃសហរដ្ឋអាមេរីក ដល់ប្រទេសកម្ពុជាដែរ តែដើរមិនទាន់ដល់គោលដៅនៅឡើយទេ ដូច្នេះត្រូវបន្តរបេសកកម្មនៃ«សហគមន៍ទំនើប»តទៅទៀត ឬក៏ ទុកឲ្យមនុស្សជំនាន់ក្រោយ ជាអ្នកសម្រេចកាងារនោះក៏បានដែរ៕

ព័ត៌មានទាក់ទង