Top Mobile Banner

លោក កើត សារ៉ាយ និស្សិតបញ្ញាវ័ន្តខ្មែរត្រូវបានចាប់ខ្លួន

ដោយៈ ហេង លី
លោក កើត សារ៉ាយ ជាប្រធានសមាគមន៍សម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ ត្រូវបានចាប់ខ្លួនជាលើកទី២ បន្ទាប់ពីលោកចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះព្រោះ វិវាទដីធ្លីជាមួយនឹងក្រុមហ៊ុន សិលាដាម៉ិច(Seila Damex) នៅខេត្តព្រះវិហា ក្រោមបការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញ ‍ “ ញុះញង់បង្ករឲ្យមានភាពកវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និង “មិនរាងចាល”។
លោក កើត សារ៉ាយ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ក្រោយមានវិវាទដីធ្លី រវាងក្រុមហ៊ុន សិលាដាម៉ិច ក្រោយពីមានការចាប់ឃុំខ្លួនប្រជាពលរដ្ឋចំនួន ២៧នាក់ និងបន្តតាមចាប់ខ្លួនពលរដ្ឋបន្ថែមទៀត ខណៈមួយចំនួនទៀតរត់គេចខ្លួនទៅក្នុងព្រៃ និងមានពលរដ្ឋម្នាក់លេបថ្នាំសម្លាប់ខ្លួន ដោយសារឈឺចិត្តព្រោះអាជ្ញាធរចុះឈូសឆាយ ដុតផ្ទះសម្បែង ថែមទាំងឈូសឆាយផលដំណាំរបស់ពួកគាត់។
សូមបញ្ជាក់ផងដែរថា លោក កើត សារ៉ាយ បានចុះទៅជួបពលរដ្ឋរងគ្រោះពន្យល់អំពីសិទ្ធិ និងការគោរពច្បាប់ លោកគ្មានបំណង់ដូចការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញ ផ្ទុយទៅវិញលោកមានគោលបំណង ជួយទាមទាររកយុត្តិធម៌ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋរងគ្រោះទៀតផង។ ហើយពលរដ្ឋរងគ្រោះបានអះអាងថា លោក កើត សារ៉ាយ មិនបានប្រព្រឹត្តិដូចការចោទប្រកាន់របស់តុលាការឡើយ។
ប្រជាពលរដ្ឋរងគ្រោះ បានទទូចឲ្យអាជ្ញាធរដោះលែង លោក កើត សារ៉ាយ អោយមានសេរីភាពឡើងវិញ ដោយអះអាងថា លោក កើត សារ៉ាយ មិនបានប្រព្រឹត្តិដូចការចោទប្រកាន់របស់តុលាការឡើយ។
លោក ហេង គឹមហុង នាយកប្រតិបត្តិ នៃសមាគមន៍បណ្ដាញយុវជនកម្ពុជា (CYN) យល់ឃើញថាការចាប់ខ្លួននេះជាការរឹតត្បិតសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយលោកគ្មានបំណងអ្វីក្រៅពីចង់រកដំណោះជូនពលរដ្ឋរងគញរោះប៉ុណ្ណោះ ហើយលោកក៏អំពាវនាវអោយមានការដោះលែង លោក កើត សារ៉ាយ ឲ្យលោកមានសិទ្ធិសេរីភាពឡើងវិញក្នុងការអនុវត្តកិច្ចការងារសកម្មជនសិទ្ធមនុស្ស និងជាអ្នកការពារផលប្រយោជន៍ប្រជាពលរដ្ឋ ហើយតុលាការគួរតែទម្លាក់បទចោទដើម្បីបញ្ចប់បញ្ហារនេះ។
លោក ម៉ូន ពេជ្រ (Mr. Moon Pich) ជាយុវជនម្នាក់ដែលបានបញ្ចប់ការសិក្សានៅសាលបណ្ឌិតយោធាសហរដ្ឋអាមេរិក បានសរសេលើទំព័រ Facebook របស់លោកថារាជរដ្ឋាភិបាលគួរតែដោះលែង លោក កើត សារ៉ាយ អោយមានសេរីភាពឡើងវិញ ហើយលោក កើត សារ៉ាយ មិនមែនជាដើមចប់នៃបញ្ហានោះទេហើយការចាប់ខ្លួននេះនឹងធ្វើអោយមានបញ្ហាកាន់តែស្មុគ្រស្មាញ។
អ្នកលេងតាមបណ្ដាញសង្គម និងប្រជាពលរដ្ឋផ្សេងទៀត ក៏បានទាមទារអោយមានការដោះលែង លោក កើត សារ៉ាយ មកវិញ ដោយបន្តថាជាការចាប់ខ្លួននេះជាការបំបិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រំលោភសិទ្ធិមនុស្ស និងបញ្ជាក់ពីគារបិតបាំងទង្វើព្រៃផ្សៃរបស់អាជ្ញាធរទៀតផង។
ក្រុមសមាគមន៍សិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល ដែលសកម្មទាមទារយុត្តិធម៌សង្គម ជំរុញអោយ លោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ ដោយគ្មានលក្ខខណ្ឌ ហើយបន្តថាការចាប់ខ្លួននេះជាការគំរាមសេរីភាពបញ្ចេញមតិ បំពានរដ្ឋធម្មនុញទៀតផង។
លោក នី សុខា ប្រធានសមាគមន៍សិទ្ធមនុស្ស អាដហុក (ARTHOK) បានថ្លែងថា អាជ្ញាធរតែងតែរំលោភបំពានបំភិតបំភ័យគម្រាមកំហែងមកលើប្រជាពលរដ្ឋ ជាពិសេសមកលើសកម្មជនសិទ្ធិមនុស្ស វាផ្ទុយពីកតិកាសញ្ញានៃហត្ថលេខាសិទ្ធិមនុស្ស រំលោភបំពានសិទ្ធិមនុស្ស ចំណែក លោក សេក សុខា ប្រធានស្ដីទីគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏មានមតិមិនខុសពី លោក នី សុខា ប្រធានសមាគមន៍សិទ្ធិមនុស្សអាដហុកប៉ុន្មានដែរលោកថា ប្រទេសកម្ពុជាជាប្រទេសប្រជាធិបតេយ្យគោរពសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិមនុស្ស ជាចម្បង ហើយការចាប់ខ្លួននេះបង្ហាញអោយឃើញថាជាការរំលោភសិទ្ធិមនុស្ស និងមិនមានប្រជាធិបតេយ្យ។
ក្រលេកទៅមើលខាងរដ្ឋាភិបាលវិញ មានទាំង លោក ប៉ែន បូណា ដែលជាអ្នកនាំពាក្យ រដ្ឋភិបាល លោក ប្លង់ សុផល អ្នកនាំពាក្យ អយ្យការសាលាដំបូងរាជធានីភ្នំពេញមិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានផងដែរ។
សូមបញ្ជាក់ផងដែរថា ការចាប់ខ្លួននេះប្រព្រឹត្តិទៅនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៤ ដោយមានអាជ្ញាធរចម្រុះប្រមាណចំនួន១០នាក់បានចុះចាប់ខ្លួន លោក កើត សារ៉ាយ ប្រធានសមាគមន៍និស្សិតបញ្ញាវ័ន្តខ្មែរ នៅទីស្នាក់ការផ្ទាល់របស់លោករាជធានីភ្នំពេញ ដោយសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម និងបទញុះញង់អោយមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលការចោទនេះបន្ទាប់ពី លោក កើត សារ៉ាយ ចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះរឿងវិវាទដីធ្លី នៅឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហា ដែលត្រូវបានកម្លាំងរដ្ឋាភិបាលដុតផ្ទះ ឈូសផ្ទះ ពួកគេ បណ្ដេញចេញទាំងបង្ខំ ការពារដីអោយក្រុមហ៊ុន និងក្រោយមកលោកផ្ដលបទសំភាសន៍ ឲ្យប្រព័ន្ធផ្សព្វផ្សាយ ករណីនេះដែរវាស្រដៀងនឹងលោក ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា ប្ដឹងលោក សឹង សែនករុណា មន្រ្តីជាន់ខ្ពស់អាដហុកដែលបានផ្ដល់បទសំភាសន៍ជាមួនឹង The Cambodia Daily ពាក់ព័ន្ធនឹងគណបក្សប្រជាជនប្ដឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនទាមទារសំណង១លានដូលា្ល ពីបទបរិហាកេរ្តិ៍។
ករណីនេះសង្គមស៊ីវិលជម្រុញទាមទារអោយរដ្ឋាភិបាល បំពេញកាតព្វកិច្ច គោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ គោរពរដ្ឋធម្មនុញ បញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគម្រាមសេរីភាពក្នុងបញ្ចេញមតិ និងធ្វើអោយវិបត្តិសង្គម៕

ព័ត៌មានទាក់ទង