Top Mobile Banner

អ្នកស្រី បុប្ផា ម៉ាឡូន សមាជិកគណកម្មការនាយកថ្មីរបស់មហាវិទ្យាល័យសហគមន៌‹មីឌលសិច›

ដោយ ខ្មែរផុសស.រ.អា.

អ្នកស្រី បុផ្ផា ម៉ាឡូន បានទទួលការតែងតាំងជាសមាជិកឧត្តម នៃគណកម្មការនាយករបស់មហាវីទ្យាល័យសហគមន៍‹មីឌលសិច›MCCកាលពីពាក់កណ្តាលខែមិថុនាមុននេះជាមួយនឹងតួនាទីចាស់ជា ប្រធានគណកម្មការនាយករបស់សមាគមខ្មែរ CMAA ដែលអ្នកស្រីនៅបន្តរហូតដល់ចុងខែតុលាឆ្នាំ២០១៦នេះ។ មហាវិទ្យាល័យនេះស្ថិតនៅកណ្តាលក្រុងឡូវែល ទទួលយកនិស្សិតមួយភាគធំ ដែលចេញពីវិទ្យាល័យឡូវែល ដែលត្រូវទៅបន្តរវិជ្ជានៅមហាវិទ្យាល័យMCC ឬនៅសាកលវិទ្យាល័យUMassLowell ។

អ្នកស្រី បុប្ផា ម៉ាឡូន

លោកប្រធានគណកម្មការនាយកមហាវិទ្យាល័យ ជេម ខេមបូលបានសម្តែងការអបអរនឹងវត្តមានអ្នកស្រី បុផ្ផា ម៉ាឡូន ដែលជាខ្មែរផង, ជាថ្នាក់ដឹកនាំរបស់ធនាគារក្នុងតំបន់ផង, នឹងជាអ្នកដែលមានភាពជាដំណាងសហគមន៍ខ្មែរផង ដែលបានមកចូលរួមចំណែក ដឹកនាំមហាវិទ្យាល័យដ៏សម្បូរនិស្សិតខ្មែរកំពុងរៀនសូត្រនៅទីនោះ។

អ្នកស្រី បុផ្ផា ម៉ាឡូន បាននិយាយពីតួរនាទីរបស់អ្នកស្រីនៅក្នុងមហាវិទ្យាល័យនោះថា‹ជាអ្នកជួយដល់ភារៈកិច្ចលោកប្រធាន, ជួយភារកិច្ចមហាវិទ្យាល័យឱ្យសិស្សអាចចូលរៀនបាន ឱ្យស្មើមុខគ្នា នឹងឱ្យមានភាពងាយស្រួល… គឺជាការជួយដល់សហគមន៍ជាលក្ខណទូទៅ…មិនថានិស្សិតនោះជាសញ្ជាតិអ្វីទេ›។ ដោយសារអ្នកស្រីមានបទពិសោធន៍ពីសមាគមខ្មែរ CMAA ទៅនោះ អ្នកស្រីអាចដឹងពីសេចក្តីត្រូវការចំបាច់របស់សហគមន៌ខ្មែរ, សេចក្តីត្រូវការរបស់សហគមន៍នៃជនជាតិភាគតិច, នៃសហគមន៍ជនអន្តោប្រវេសន៍, ដែលបទពិសោធន៍ទាំងនោះ វានឹងក្លាយទៅជាជំនួយដ៏សំខាន់ ដល់ការសិក្សារបស់និស្សិតនៅមហាវិទ្យាល័យសហគមន៌‹មីឌលសិច›។ គុណសម្បត្តិមួយទៀតរបស់អ្នកស្រី បុផ្ផា ម៉ាឡូន ដោយសារធ្វើការច្រើនឆ្នាំជាថ្នាក់ដឹកនាំនៅធនាគារក្នុងតំបន់ អ្នកស្រីអាចជួយណែនាំនិស្សិត ឱ្យអាចរកថវិការសម្រាប់រៀនសូត្រទៅឆ្ងាយ រហូតដល់ចុងបញ្ចប់បាន។

ក្នុងសហគមន៌ខ្មែរ ឬក្នុងសហគមន៌អន្តោប្រវេសន៍ថ្មីៗឯទៀតៗ ពលរដ្ឋជាច្រើនមានការលំបាកនឹងផ្តល់ការរៀនសូត្រទៅឆ្ងាយដល់កូនចៅ, ដូច្នេះMCC គឺជាជម្រើសដ៏សំខាន់មួយរបស់គ្រួសារជាច្រើន សម្រាប់អ្នកដែលមានស្មារតីទន់ខ្សោយនៅឡើយ ក្នុងការបញ្ជូនកូនចៅទៅមហាវិទ្យាល័យឱ្យអាចឆ្លងឧបសគ្គក្នុងជីវិតថ្មី ហើយយកសញ្ញាប័ត្រមហាវិទ្យាល័យ នៅសហរដ្ឋអាមេរីកនេះឱ្យបាន។

ដូច្នេះអ្នកស្រី បុផ្ផា ម៉ាឡូន អាចរាប់ថាជា‹សម្បត្តិរបស់សហគមន៍› ដែលមានបទពិសោធន៌នឹងសមត្ថភាពផ្តល់ការបណ្តុះបណ្តាល ដល់គ្រួសារ នឹងនិស្សិតនៅក្នុងមហាវិទ្យាល័យសហគមន៌‹មីឌលសិច›។

សូមជូនពរ អ្នកស្រី បុផ្ផា ម៉ាឡូន ឱ្បប្រកបតែជោគជ័យ ក្នុងបេសកកម្មថ្មីនេះ។

ព័ត៌មានទាក់ទង