Top Mobile Banner

នៅសាលាក្រុងឡូវែលអេលីន ដណាហ៊ូ ចូលមកជំនួស ខេវិន ម័រហ្វី

ដោយខ្មែរផុសស.រ.អា
ថ្ងៃទី០១ មេសា ជាថ្ងៃដែលលោក ខេវិន ម័រហ្វី គវេនិ រៀំផហយ “នាយកគ្រប់គ្រងសាលា ក្រុងឡូវែល” បានចាកចេញពីតួនាទីរបស់លោក ដើម្បីចូលនិវត្តន៍ ហើយជំនួសដោយលោកស្រី អេលីន ដណាហ្វី ែលិេនេ ឌៀនៀងហុេ ដែល នឹងលាឈប់ពីមុខតំណែង ជាសមាជិកព្រឹទ្ធសភា ដើម្បីមកបន្តការងារជានាយក គ្រប់គ្រងសាលាក្រុងឡូវែលជំនួសលោក ខេវិន ម័រហ្វី ដោយមានសម្លេងគាំទ្រពេញទំហឹងក្នុងតំណែងថ្មីនេះ ១០០% ពីក្រុមប្រឹក្សា សាលាក្រុងឡូវែល។ លោកស្រី អេលីន ដាណាហ៊ូ មានជំនាញជា មេធាវី ពីមុនធ្លាប់ធ្វើជាអភិបាល ក្រុងនៃសាលាក្រុងឡូវែលនេះ កាលពីឆ្នាំ១៩៩៨ ដល់២០០២ នឹងមុននេះបន្តិចជាសមាជិកក្រុមប្រឹក្សា ក្រុងដដែលនេះ ពីឆ្នាំ១៩៩៦ដល់ ១៩៩៨ មុននឹង បន្តតំណែងនយោបាយរបស់លោកស្រីនៅសភារដ្ឋពីឆ្នាំ២០០២ បាន៤អាណត្តិរហូតដល់ពេលដែលលោក ស្រីសម្រេចចិត្តត្រឡប់មកទីកន្លែងដើមរបស់លោក ស្រីវិញ ដើម្បីពង្រឹងក្រុងឡូវែលឡើងវិញ ទីក្រុងដែល កំពុងតែបែកបាក់គ្នាយ៉ាងដំណំ ។


តាមពិតទៅលោក ខេវិន ម័រហ្វី បានលា ចាកចេញពីតំណែងរបស់លោក មុនកាលកំណត់ ២ឆ្នាំដែលធ្វើឱ្យអ្នកវិភាគជាច្រើនមើលឃើញថា លោកមិនបានចាកចេញដោយសារតែត្រូវចូល និវត្តន៍នោះទេ ។ លោក ម័រហ្វី បានទទួលការស្តី បន្ទោសដោយក្រុមប្រឹក្សាក្រុងអាណត្តិថ្មី នាដើម ឆ្នាំនេះ ដោយសារតែលោកបានចូលចិត្តគម្រោង វិទ្យាល័យនៅក្រៅក្រុង គឺ ខលី រីឯសមាជិកក្រុមប្រឹក្សាភាគច្រើន(៧រូបក្នុងចំណោម៩)ជាអ្នកបាន ជ្រើសយកគម្រោងនៅក្រុង“ដោនថោន”កាលពី ឆ្នាំមុន ស្រាប់តែនៅពេលដែលអ្នកផ្តល់ថវិការ សង់វិទ្យាល័យបានទាត់ចោលគម្រោងនោះម្តង ទៀត ដោយសារតែក្នុងគម្រោងនោះ នៅ“មាន អាងហែលទឹក និងកន្លែងហាត់ប្រាណ” ដែលជា “លក្ខខណ្ឌមិនត្រូវមាន” តាំងតែពីដើមមកតែក្រុង ចង់បាន“ឱ្យមាន”តាំងតែពីសេចក្តីសម្រេចឆ្នាំមុន , គម្រោងដដែល “ឥតបានកែប្រេ ” ក៏បានត្រូវបញ្ជូន ទៅសុំថវិការសារជាថ្មី ដែលជាហេតុថ្មីដែលនាំឱ្យ មានការ“ទាត់ចោល”-គេអាចយល់បានយ៉ាងងាយ ថា ការបន្ទោសនេះ គឺជាការ“តាមរករឿង”ទៅ វិញ ។
ការលាចេញពីតំណែងរបស់លោក ម័រហ្វី បាន ធ្វើឱ្យមានការវិភាគយ៉ាងច្រើន និងធ្ងន់ធ្ងរពីសំណាក់ អ្នកសារព័ត៌មានយ៉ាងព្រោងព្រាត ធ្វើឱ្យទំហំនៃ ការប្រេះឆាក្នុងសង្គមបានរីកធំឡើង ។
ការត្រឡប់របស់លោកស្រី ដណាហ៊ូ មកយក តំណែងនៅក្រុងឡូវែល ហាក់ដូចជាការបន្ថយ តួនាទីធំជាងមកយកតួនាទីតូចមួយ ប៉ុន្តែគេមើល ឃើញថា ថ្វីត្បិតតែលោកស្រីចូលចិត្តមកគ្រប់គ្រង សាលាក្រុងឡូវែលក៏ដោយ លោកស្រីមកជាអ្នក ផ្សះផ្សារក្រុងឡូវែលប្រកបដោយសុឆន្ទៈដែរ ។
នាឱកាសពិធីបុណ្យ “សេងផាទ្រីក-្សានិត ភាតរិចក” ដ៏ត្រចះត្រចង់មួយ កាលពី២សប្តាហ៍មុន ដែលសមាគមខ្មែរ ជៅំៅ ក៏បានទទួលអបអរពីតួនាទីប្រសើររបស់ខ្លួនក្នុងសហគមន៍ដែរនោះ, លោកស្រី ដណាហ៊ូ បានបញ្ចោញ និងបង្ហាញនូវ សកម្មភាពជានាគ្នារបស់ឡូវែល ដ៏គួរឱ្យចាប់អារម្មណ៍ ខ្លាំងណាស់, មន្ត្រីធំតូច រាប់ទាំងអភិបាលរដ្ឋអភិបាល ក្រុង សាម៉ារ៉ាស សមាជិកសភារដ្ឋ រ៉ាឌីម៉ម ព្រឹទ្ធ សភា… បានឡើងមកនិយាយលេងកំប្លុកកំប្លែងជា មួយគ្នាយ៉ាងរអូករអឺន ជាមួយនឹងភ្ញៀវសំខាន់ៗ ប្រមាណជា៥០០នាក់ ដែលបានមកចូលរួម ហើយ ក៏បានបញ្ចប់រូបភាពបែកបាក់ប្រេះឆាក្នុងសហ គមន៍បានយ៉ាងប្រសិទ្ធភាព ។
អេលីន ដណាហ៊ូ ជាអ្នកនយោបាយធ្លាប់មាន ស្នាដៃច្រើន នៅតំបន់ដែលលោកស្រីកាន់កាប់នៅឡូវែលនេះ គេអាចនិយាយបានថា លោកស្រីជា អ្នកផ្តួចផ្តើម និងចូលរួមយ៉ាងសកម្មសម្រាប់ អភិវឌ្ឍន៍នៅឡូវែល តាំងពីច្រើនឆ្នាំមកហើយ ។

ព័ត៌មានទាក់ទង