ដោយសុខា
ក្រុងឡូវែល៖ ថ្ងៃទី១៤ ធ្នូឆ្នាំ ២០១៣ នៅភោជនីយដ្ឋានរាត្រីហុងកុង ក្រុងខ្មែរដែលមានលោកបណ្ឌិតសេងលីគង់ជាប្រធាន បានធ្វើបង្កើតកម្មវិធីជប់លៀងមួយ ក្នុងគោលបំណងបង្ហាញសិទ្ធផលដែលបំពេញកន្លងមក និងគម្រោងដែលមានបន្ត។
ទាក់ទិន នឹងសមិទ្ធផលកន្លងមក លោកបណ្ឌិតគង់ សេងលី បានមានប្រសាសន៍ថា ស្នាដៃទាំងអស់នោះមានជាអាទិ៍ដូចជា ការបង្កើតគោនយោបាយក្រុងខ្មែរ សម្រេចបានដោយក្រុមប្រឹក្សាក្រុងខ្មែរ សហការជាមួយសាលាក្រុង អនុម័តនូវគម្រោង និងថវិកា ដាក់បដារូបសញ្ញាក្រុងខ្មែរនៅលើស្ពានច្រកចូលក្រុងខ្មែរ ការដាក់បង់អង្គុយនៅតាមទីសំខានៗមួយចំនួននៅសមាគមន៍ខ្មែរ ផាកប៉ៃលិន ក្លឹបក្មេងប្រុស និងក្មេងស្រី ព្រមទាំងនៅខាប់ផលស្គ្វែរ។ លើសពីនេះមានការប្រារព្ធនូវទិវាវប្បធម៌តួយ៉ាងបុណ្យចូលឆ្នាំខ្មែរពីរឆ្នាំជាប់គ្នា។ រីឯគម្រោងដែលនឹងត្រូវធ្វើបន្ត លោកបណ្ឌិតក៏បានមានប្រសាសន៍ផងដែរថា ក្រុងខ្មែរគ្រោងនឹងកសាងរូបសំណាកព្រហ្មណ៍បាយ័នមុខ៤ រំឭកដល់ភាពសម្បូរសប្បាយរុងរឿងក្នុងសម័យអង្គរសម័យដែលអតីតក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ទ្រង់ប្រកាន់យកនូវព្រហ្មវិហារធម៌ទាំងបួន មានមេត្តា ករុណា មុទិតា និងឧបេក្ខា ហើយគោលបំណងសំខាន់នៃរូបសំណាកព្រហ្មបាយ័ននេះគឺសំដៅយកគុណធម៌នេះមកផ្សព្វផ្សាយដល់សង្គមខ្មែរអាមេរិកាំង ចូលរួមបង្រួបបង្រួម និងសាមគ្គីគ្នា អាស្រ័យដោយមានការបែកបាក់ប្រេះឆាដោយប្រការផ្សេងៗក្នុងសហគមន៍។ ជាមួយគ្នានោះ កម្មវិធីជប់លៀងខាងលើ ក៏ជាឳកាសមួយ ដែលក្រុងខ្មែរធ្វើការលើកទឹកចិត្តប្រជាជនខ្មែរអាមេរិកាំងទាំងអស់ដែលចូលសញ្ជាតិ ហើយមានសិទ្ធបោះឆ្នោត ទៅចូលរួមរាល់ការបោះឆ្នោតទាំងអស់ដែលមាន ព្រោះការបោះឆ្នោតជាឳកាសដែលប្រជាជនអាចប្រើប្រាស់សិទ្ធរបស់ខ្លួន និងអាចស្នើនូវសេចក្តីប្រាថ្នាដែលខ្លួនចង់បាន ហើយដែលបម្រើប្រយោជន៍ប្រជាជនទាំងអស់គ្នា។
ពិធីជប់លៀងប្រចាំឆ្នាំរបស់ក្រុងខ្មែរ