ថ្ងៃទី៦ វិច្ឆិកា ២០២៤
ប្រជាពលរដ្ឋអាមេរីកាំង បានតាមដានការបោះឆ្នោតប្រធានាធិបតីរបស់គេ រហូតដល់ទាបភ្លឺ នៃថ្ងៃទី៦វិច្ឆិកា លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលបានទៅលោក ឌណល ត្រាំ ។ ការស្ទង់បតិនៅ១សប្តាហ៍កន្លងមក រហូតដល់នៅថ្ងៃទី៤ បានឲ្យ កាម៉ាឡា ហារីស ឈ្នះជាមធ្យម៣ពិន្ទុ ប៉ុន្តែនៅព្រហ៊ាមថ្ងៃទី៦ ស្រាប់តែលោក ត្រាំ បានទទួលលទ្ធផល បានដំណាងរដ្ឋចំនួន២៧៧ ដែលជាចំនួនលើសពីសេចក្តីត្រូវការសម្រាប់ឈ្នះ(ដំណាងរដ្ឋ២៧០)រួចស្រចទៅហើយ ថ្វីត្បិតតែនៅមានរដ្ឋ៤ទៀត មិនទាន់រាប់សន្លឹកឆ្នោត មិនទាន់ចប់ក៏ដោយក្តី។ លោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស ក៏បានទូរស័ព្ទទៅជូនពរ លោក ទ្រាំ តាមប្រពៃណី នៅរសៀលទី៦នោះរួចហើយ។ លោក ឌណល ត្រាំ ជាជនជាប់ពិរុទ្ធ៣៤ករណី សារភាពរួចហើយ នៅតុលាការព្រហ្មទណ្ធ បានជាប់ឆ្នោតជាប្រធានាធិបតី កាលពីថ្ងៃទី៥ វិច្ឆិកា២០២៤ តែតុលាការនឹងប្រកាសទោស នៅថ្ងៃទី២៦វិច្ឆិកាខាងមុខ នេះជាព្រឹត្តិការចម្លែកមិនដែលមានពីមុនមកទរ ។
នៅពេលចេញអត្ថបទនេះ លោក ឌណល ត្រាំ បានឈ្នះនៅរដ្ឋភាគកណ្តាលនៃប្រទេស ពីខាងជើងដល់ត្បូង រីឯរដ្ឋដែលជា«រដ្ឋងាករេ» ក៏ ត្រាំ យកបានរដ្ឋច្រើនទៀត ដូចជា រដ្ឋផ្លូរីដា រដ្ឋភេនស៊ីវេនា រដ្ឋជីរចា រដ្ឋផ្នែកខាងត្បូងទាំងអស់ សុម្បីតែរដ្ឋដែល ត្រាំ តិះដៀលថា មានជនជាតិខ្លះស៊ីឆ្កែ ស៊ីឆ្មារបស់អ្នកជិតខាង ក៏ធ្លាក់ក្នុងដៃលោកត្រាំ ដែរ… ត្រាំ ឈ្នះទាំងមានរដ្ឋខ្លះ នៅមិនទាន់បានលទ្ធផលបញ្ចប់ នៅឡើយផង។
ងាកត្រឡប់ទៅរកភាពជឿជាក់ថា បេក្ខនារី កាម៉ាឡា ហារីស អាចនឹងក្លាយជាប្រធានាធិបតីទីមួយ ដែលជាស្ត្រីភាទ គឺ មានអតីតប្រធានាធិបតី ដែលនៅរស់ទាំង៥រូប បានសម្តែងករគាំទ្រដល់បេក្ខនារី គណបក្សប្រជាធិបតេយ រួមទាំងវរជនគណបក្សសាធារណរដ្ឋ របស់ ត្រាំ ជាង២០០រូបទៀត បូករួមទាំងតារា ល្បីឈ្មោះកំពូលច្រើនឬូប ក៏មកគាំទ្រ កាម៉ាឡា ដែរ ទាំងនោះជារឿងដែលគេស្មានមិនដល់ថា មនុស្សដ៏ឆ្នើមទាំងនោះ ហេតុអ្វីក៏គ្មាន«ទឹកមាត់ប្រៃ»អ្វីបន្តិចសោះ យ៉ាងដូច្នោះ?
ឆ្លងកាត់ការបោះឆ្នោតជាមួយបេក្ខជនប្រធានាធិបតី ភេទស្រី ជាលើកទី២ហើយ, ជោកជ័យរបស់ ឌណល ត្រាំ លើកនេះ ហាក់ដូចជាមិនខុសអ្វី៨ឆ្នាំមុន នៅពេលដែល ត្រាំ ប្រកួតនឹង លោកស្រី ហ៊ីឡារី គ្លីងតុន នៅឆ្នាំ២០១៦, ពេលនោះ ហ៊ីឡារី មានប្រៀបជាង ត្រាំ ច្រើនគួរឲ្យសង្ឃឹមថានឹងឈ្នះបាន ប៉ុន្តែស្រាប់តែស្អែកឡើង លទ្ធផល់បែរជាផ្ទុយបញ្ច្រាសទីស ទៅជា ត្រាំ អ្នកឈ្នះទៅវិញ។ តើស្ត្រីភេទអាមេរីកាំង នៅតែជា«ភេទទន់ខ្សោយ» ពុំអាចក្លាយទៅជាប្រធានាធិបតីបាននៅឡើយ? ឬក៏នៅមានអាថិកំបាំងអ្វីផ្សេងទៀត ដែលគេមិនបានដឹង?