ពីកម្ពុជាៈ ឧត្តមសេនីយ ហ៊ីង ប៊ុនហ៊ាង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រូវរងនូវទណ្ឌកម្មតាមច្បាប់សហរដ្ឋ អាមេរីក ឱ្យ“បង្កកទ្រព្យសម្បត្តិទាំងអស់”របស់ លោក ដោយសារលោកបានរំលោភសិទ្ធិពលរដ្ឋ កម្ពុជាជាក់ស្តែងច្រើនកន្លែង មានការបញ្ជាកង កម្លាំងរបស់លោកទៅគប់គ្រាប់បែកលើបាតុករ កាលពីខែឧសភា ឆ្នាំ១៩៩៧, មានការបាញ់ប្រហារ លើបាតុករភ្លូវ វ៉េង ស្រេង, មានការវាយដំលើរូប សមាជិកសភា២រូប បណ្តាលឱ្យមានរបួសជា ទម្ងន់,… មន្ត្រីយោធាជាន់ខ្ពស់រូបនេះ បានត្រូវគេ ដឹងថា ជាមន្ត្រីដែលមានសម្បត្តិស្តុកស្តម្ភបំផុត តាំងពីនៅក្នុង ក៏ដូចជានៅក្រៅនគរ បានមកពីអំពើ ពុករលួយជួញដូរឥទ្ធិពល។
នេះគឺជាការដាក់ទណ្ឌកម្មជាលើកដំបូងបង្អស់ របស់សហរដ្ឋអាមេរីក តាមសំណើររបស់មន្ត្រីការបរទេសគណបក្សសង្គ្រោះជាតិកញ្ញា កឹម មនោវិទ្យា ដើម្បីឱ្យមានការដោះលែងប្រធានគណបក្សប្រឆាំង សង្គ្រោះជាតិ នឹងបញ្ឈរគណបក្សសង្ក្រោះជាតិឱ្យមាននិរន្តន៍ភាពឡើងវិញ។
គេមិនទាន់ឃើញឥទ្ធិពលនៃការដាក់ទណ្ឌ កម្មនេះ ទៅលើនយោបាយរបស់កម្ពុជានៅឡើយ ទេ ដោយសារប្រទេសចិននឹងជួយប៉ះប៉ូវដល់កម្ពុជា ក៏ប៉ុន្តែនាះគឺជាដង្គៀបច្របាច់ករលោក ហ៊ុន សែន ធ្វើឱ្យសហការិជាន់ខ្ពស់ឯទៀតៗរបស់លោក ហ៊ុន សែន ខ្លាចរអារថា“ពេលណាវានឹងមកដល់អញ់?”។